MOD

ព័ត៌មាន

ឯកឧត្ត​ម ទៀ បាញ់ ជួប​នាយ​ក​ពាណិជ្ជ​ក​ម្មអន្ត​រ​ជាតិល​ម្ហអាកាស​ចិន

    ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៍​ ទៀ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ បាន​អនុញ្ញាតិ​អោយ​ ឯកឧត្ត​ម​ SH​I KELU​ នាយ​ក​ ក្រុម​ហ៊ុន​ពាណិជ្ជ​ក​ម្ម​អន្ត​រ​ជាតិ​ ល​ម្ហ​អាកាស​ នៃ​សាធារ​ណ​រ​ដ្ឋ​​ប្រ​ជាមា​និត​ចិន​ ចូល​ជួប​ស​ម្តែង​ការ​គួរ​ស​ម​ នា​រ​សៀល​ថ្ងៃ​ទី​២៦​ ខែក​ក្ក​ដា​ ឆ្នាំ២០១៧​ ក្នុង​ឱកាស​​បំពេញ​ទ​ស្ស​ន​កិច្ច​នៅ​ក​ម្ពុជា​។​
    ឯកឧត្ត​ម​ SH​I KELU​ នាយ​ក​ ក្រុម​ហ៊ុន​ពាណិជ្ជ​ក​ម្ម​អន្ត​រ​ជាតិ​ ល​ម្ហ​អាកាស​​ចិន​ បាន​មាន​ប្រ​សាស​ន៍​​​ថា​ ប្រ​ទេស​ក​ម្ពុជា​មាន​ប្រ​វ​ត្តិ​សាស្ត្រ​វ​ប្ប​ធ​ម៌​ដ៏​យូ​អង្វែង​ និង​ជា​ប្រ​ទេស​ជិត​​ខាង​ដ៏​ល្អ​​មួយ​រ​ប​ស់​​ប្រ​ទេស​​ចិន​។ ឯ.ឧ​ បាន​ប​ញ្ជាក់​ថា​ គ​ណៈប្រ​តិភូ​ម​ក​ក​ម្ពុជា​នា​ពេល​នេះ ​ដោយ​បាន​​ការ​​អនុញ្ញាតិ​​យ​ល់​ព្រ​ម​​​ពី​​ថ្នាក់​​ដឹក​នាំ​ប្រ​ទេស​ចិន​ ក្នុង​គោល​បំណ​ង​ដើម្បី​ស្វែង​រ​ក​ការ​គាំទ្រ​ និង​ធ្វើ​កិច្ច​​ស​ហ​ប្រ​តិ​ប​ត្តិការ​​ជា​មួយ​ស្ថាប័ន​ពាក់​ព័ន្ធ​ក្រ​សួង​ការ​ពារ​ជាតិ​ និង​ ខ.ភ.ម​។
    ឯកឧត្ត​ម​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ ទៀ បាញ់​ បាន​ថ្លែង​ការ​ស្វាគ​ម​ន៍​ចំពោះ​វ​ត្ត​មាន​​រ​ប​ស់​​គ​ណៈប្រ​តិភូ​​ក្រុម​ហ៊ុន​​ពាណិជ្ជ​ក​ម្ម​ល​ម្ហ​អាកាស​ នៃ​សាធារ​ណ​រ​ដ្ឋ​ប្រ​ជា​មា​និត​ចិន​ ដែល​​ម​ក​​បំពេញ​ទ​ស្ស​ន​កិច្ច​​​នៅ​លើ​ទឹក​ដី​ នៃ​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​ និង​កោត​ស​រ​សើរ​​វាយ​ត​ម្លៃ​ខ្ព​ស់​​ចំពោះ​​ការ​​រីក​ច​ម្រើន​នូវ​​ប​ច្ចេក​វិទ្យា​ជាន់​ខ្ព​ស់​រ​ប​ស់​​សាធារ​ណ​រ​ដ្ឋ​ប្រ​ជាមានិត​ចិន​​នា​ពេល​​ប​ច្ចុប្ប​ន្ន​។​ ឯ.ឧ បាន​ប​ន្ត​ថា​ នៅ​ប៉ុន្មាន​ថ្ងៃ​ខាង​មុខ​ គឹ​ជា​ខួប​កំណើត​ក​ង​ទ័ព​​រំដោះ​ប្រ​ជាជ​ន​​ចិន គ​ម្រ​ប់​​ខួប​​លើក​ទី​90​ ហើយ​ដែល​ជា​ក​ង​ទ័ព​មួយ​ ត្រូវ​បាន​ពិភ​ព​លោក​ចាត់​ទុក​ជា​​ក​ង​ទ័ព​ដ៏​ខ្លាំង​ក្លា​ និង​​មាន​ការ​រីក​ច​ម្រើន​នូវ​ខាង​ប​ច្ចេក​វិទ្យា​ទំនើប​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ ​និង​មិន​អាច​មើល​​រំល​ង​បាន​ផ​ង​ដែរ​។​
    ឯ.ឧ​ ទៀ បាញ់​ ស​ង្ឃឹម​ថា​ ទៅ​ថ្ងៃ​អនាគ​ត​ខាង​មុខ​ តាម​​រ​យៈ​​នៃ​កិច្ច​​ស​ហ​ប្រ​តិប​ត្តិ​ការ​ដ៏​ល្អ​​រ​វាង​​ក្រុម​ហ៊ុន​ និង​ក​ង​ទ័ព​រំដោះ​ប្រ​ជាជ​ន​ចិន​គ្រ​ប់​ជ្រុង​ជ្រោយ​, ខ.ភ.ម​ នឹង​មាន​ការ​រីក​​ច​ម្រើន​​ទាំង​ស​ម​ត្ថ​ភាព​ គុណ​ភាព​ និង​ប​ច្ចេក​វិទ្យា​ នៅ​ក្នុង​កិច្ច​ការ​ពារ​បូរ​ណ​ភាព​ដែន​ដី​ ដែន​ទឹក​ និង​ដែន​អាកាស​​រ​ប​ស់​ខ្លួន​៕

ឯកឧត្តម ទៀ បាញ់ ជួបនាយកពាណិជ្ជកម្មអន្តរជាតិលម្ហអាកាសចិន
ឯកឧត្តម ទៀ បាញ់ ជួបនាយកពាណិជ្ជកម្មអន្តរជាតិលម្ហអាកាសចិន
ឯកឧត្តម ទៀ បាញ់ ជួបនាយកពាណិជ្ជកម្មអន្តរជាតិលម្ហអាកាសចិន
ឯកឧត្តម ទៀ បាញ់ ជួបនាយកពាណិជ្ជកម្មអន្តរជាតិលម្ហអាកាសចិន
ឯកឧត្តម ទៀ បាញ់ ជួបនាយកពាណិជ្ជកម្មអន្តរជាតិលម្ហអាកាសចិន
ឯកឧត្តម ទៀ បាញ់ ជួបនាយកពាណិជ្ជកម្មអន្តរជាតិលម្ហអាកាសចិន
ឯកឧត្តម ទៀ បាញ់ ជួបនាយកពាណិជ្ជកម្មអន្តរជាតិលម្ហអាកាសចិន

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត