MOD

ព័ត៌មាន

ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស​ប្រារ​ព្ធ​ពិធីរំលឹក​ខួប​លើក​ទី២៤

      ប​ញ្ជាការ​ដ្ឋាន​ក​ង​រាជ​អាវុធ​លើ​ផ្ទៃប្រ​ទេស​បាន​ប្រារ​ព្ធ​ពិធី​ស​ម្ពោធ​អគារ​ព​ហុសិក្សា​ម​ជ្ឍ​ម​ណ្ឌ​ល​ ហ្វឹក​ហ្វឺន​ភ្នំជំរាយ​ និង​ប្រារ​ព្ធ​ខួប​លើក​ទី២៤​ ទិវា​ប​ង្កើត​ក​ង​រាជអាវុធ​ហ​ត្ថ​ថ្ងៃទី​១៦​ ក​ក្ក​ដា​  ឆ្នាំ១៩៩៣​- ១៦​ ក​ក្ក​ដា​ ឆ្នាំ២០១៧​ ដែល​ពិធីនេះបាន​ប្រារ​ព្ធ​ធ្វើក្រោម​អធិប​តីភាព​ ឯកឧត្ត​ម​ ទៀ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ រ​ដ្ឋ​ម​ន្រ្តី​ក្រ​សួង​ការ​ពារ​ជាតិ​ ។​

      ក្នុង​ឪកាស​នោះមុន​នឹង​ប្រារ​ព្ធ​ពិធី​ស​ម្ពោធ​អគារ​ព​ហុសិក្សា​ និង​ប្រារ​ព្ធ​ខួប​លើក​ទី២៦ទិវាប​ង្កើត​ក​ង​រាជអាវុធ​ហ​ត្ថ​ ឯកឧត្ត​ម​ ទៀ បាញ់​ ឯកឧត្ត​ម​ ប៉ុល​ សារឿន​  អគ្គ​មេប​ញ្ជាការ​ ខ.ភ.ម​ ឯកឧត្ត​ម​ នាង ផាត​ រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ​ ព្រ​ម​ទាំង​គ​ណៈ​អធិប​តី​ទាំងអស់​ក៏​បាន​អញ្ជើញ​ទៅ​ទ​ស្ស​នា​អគារ​​ស្នាក់​នៅរ​ប​ស់​សិក្ខាកាម​ និង​ទ​ស្ស​នាការ​សំដែង​ក្បាច់គុណ​ រ​ត់​ឆ្ល​ងឧប​ស​គ្គ​ ការ​វាយ​រំដោះចំណាប់​ ខ្មាំង​ ពិនិត្យ​ស្ថានីយ៍​ផ​លិត​ទឹក​ស្អាត​ កាត់​ខ្សែបូរ​ស​ម្ភោធ​អគារ​ព​ហុសិក្សា​ ប​ញ្ចុះប​ឋ​ម​សិលា​ សាង​ស​ង់​ទីចាត់ការ​ និង​ពិនិត្យ​ស្ថានីយ៍បូម​ទឹក​ដែល​ស​មិទ្ធិផ​ល​ទាំងអស់​នេះបាន​កើត​ឡើង​ដោយ​ការ​ខិត​ខំប្រឹង​ ប្រែង​ដឹក​នាំរ​ប​ស់​ ឯកឧត្ត​ម​ មេប​ញ្ជាការ​ មេប​ញ្ជាការ​រ​ង​ ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស​គ្រ​ប់ជាន់ថ្នាក់​ និង​មាន​ការ​ជួយ​​ឧប​ត្ថ​ម្ភ​ពី​ស​ប្បុរ​ស​ជ​ន​នានា ​ទាំង​ក្នុង​និង​ក្រៅប្រ​ទេស​បាន​ធ្វើឲ្យ​ក​ង​រាជអាវុធ​ហ​ត្ថ​ក​សាង​ ស​ន្តិភាព​ ទ​ទួល​បាន​នូវ​ស​មិទ្ធិផ​ល​ធំធំ​ជាច្រើន​ស​ម្រាប់​ចូល​រួម​អប​អរ​សា​ទ​រ​នៅក្នុងឪកាស​ប្រារ​ព្ធ​ខួប​ លើក​ទី២៤ ​ទិវា​ប​ង្កើត​ក​ង​រាជអាវុធ​ហ​ត្ថ​ ។​

      ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍​ សៅ​ សុខា​ មេប​ញ្ជាការ​ក​ង​រាជអាវុធ​ហ​ត្ថ​លើ​ផ្ទៃប្រ​ទេស​បាន​ថ្លែង​ថា៖​ ក​ង​រាជ​អាវុធ​ត្រូវ​បាន​ប​ង្កើត​ឡើង​នៅក្នុង​រ​ប​ប​ស​ង្គ​ម​រាស្រ្ត​និយ​ម​តាម​ព្រះរាជ​ក្រិត្យ​លេខ​ ៤៤៦SN ​និង​៤៤៧SN ដោយ​​មាន​ឈ្មោះថា​ ក​ង​រាជអាវុធ​ហ​ត្ថ​ខ្មែរ​ ។​ ដោយ​ការ​វិវ​ត្ត​នៃ​​រ​ប​ប​ន​យោ​បាយ​ក​ង​រាជ​អាវុធ​ហ​ត្ថ​ខ្មែរ​ ត្រូវ​បាន​ប្តូរ​ឈ្មោះ​ទៅ​ជាក​ងអាវុធ​ហ​ត្ថ​ជាតិ​ តាម​ក្រឹត្យ​លេខ​៥៧៤/៧១​ ក្នុង​រ​ប​ប​សាធារ​ណ​រ​ដ្ឋ​ខ្មែរ​ឆ្នាំ​១៩៧១។ ​ក​ងអាវុធ​ហ​ត្ថ​ជាតិ​ ត្រូវ​បាន​លុប​បំបាត់​ចោល​ដូច​ស្ថាប័ន​​ផ្សេងៗ​ដែរ​ ​ក្នុង​រ​ប​ប​ក​ម្ពុជា​ប្រ​ជាធិប​តេយ្យ​ អំឡុង​ឆ្នាំ១៩៧៥​ ដ​ល់ឆ្នាំ១៩៧៩។​ នៅច​ន្លោះឆ្នាំ១៩៧៩​ ដ​ល់​ឆ្នាំ​១៩៩៣​  គ្មាន​ក​ម្លាំង​ក​ង​រាជអាវុធ​ហ​ត្ថ​ទេ​ គឺមាន​តែក​ម្លាំង​ត​ម្រួត​យោធា​ ដែល​​ធ្វើកិច្ច​ការ​ខាង​ត្រួត​ត្រា​ប​ទ​ប​ញ្ជានិង​ពិនិត្យ​វិន័យ​ស​ណ្តាប់ធ្នាប់ក​ង​ទ័ព​តែប៉ុណ្ណោះ។​ ដោយ​សារ​តែការអនុវ​ត្ត​​ន​យោបាយ​ប​ង្រួប​ប​ង្រួម​​ជាតិ​ នាំ​ដ​ល់​ការ​​ប​ង្រួប​ប​ង្រួម​ក​ង​ទ័ព​នៃ​ប​ណ្តាភាគី​ជ​ម្លោះ​ឲ្យ​ទៅជាក​ង​ទ័ព​ជាតិ​តែមួយ​ ដោយ​ស្មារ​តីនេះ​ហើយ​ត្រូវ​បាន​ប​ង្កើតអគ្គ​សេនាធិការ​ដ្ឋាន​នៃក​ង​ទ័ព​ជាតិក​ម្ពុជាតាម​ក្រឹត្យ​ចុះថ្ងៃ​ទី​១៤​ ខែក​ក្ក​ដា​ ឆ្នាំ​១៩៩៣​ ក្នុង​រ​ច​នាស​ម្ព​ន្ធ​ចាត់តាំង​ អគ្គ​សេនាធិការ​ដ្ឋាន​ក៏មាន​ក​ងអាវុធ​ហ​ត្ថ​ផ​ង​ដែរ។​ ​ នៅពេល​នោះ​តួនាទីភារ​កិច្ច​រ​ប​ស់ក​ង​រាជអាវុធ​ហ​ត្ថ​ត្រឹម​តែត​ម្រួត​យោធា ហើយ​ចាប់​ផ្តើម​ដំណើរ​ការ​​ហ្វឹក​ហ្វឺន​ជំនាញឯក​ទេស​វិជ្ជាជីវៈក​ង​រាជអាវុធ​ហ​ត្ថ​ដោយ​មាន​ការ​ជួយឧប​ត្ថ​ម្ភ​គាំទ្រ​ពីអាជ្ញាធ​រ​ប​ណ្តោះអាស​ន្ន​ អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ប្រ​ចាំនៅ​ក​ម្ពុជា​ «អ៊ុន​តាក់»​។ ​យោង​តាម​សំណូម​ព​រ​ភារ​កិច្ច​ក្នុង​ ការ​ព​ង្រឹង​ស​ន្តិសុខ​ ស​ណ្តាប់ធ្នាប់​ និង​ឈាន​ទៅព​ង្រឹង​​ការអនុវ​ត្ត​ច្បាប់​ ព​ង្រឹង​ល​ទ្ធិប្រ​ជាធិប​តេយ្យ​​ ​នីតិរ​ដ្ឋ​ ក្នុង​ពេល​ដែល​ប្រ​ទេស​ស​ន្តិភាព​ក្នុង​ស្ថាន​ភាព​ស្បែក​ខ្លា​ ការ​គំរាម​កំហែង​ស​ន្តិសុខ​ដែល​ចេញ​ម​ក​ ពី​ផ​ល​លំបាក​នៃជ​ម្លោះស​ង្គ្រាម​យ៉ាង​យូរ​នៅឆ្នាំ១៩៩៤​ រាជ​រ​ដ្ឋាភិបាល​បាន​ចេញ​អនុក្រឹត្យ​លេខ២៥ ​អន​ក្រ​ ចុះថ្ងៃទី១៥​ ខែមិថុនា​ ស្តីពីភារ​កិច្ច​ និង​​រ​ច​នាស​ម្ព​ន្ធ​ទូទៅនៃ​ក​ង​រាជអាវុធ​ហ​ត្ថ​ ដែល​មាន​​១៦មាត្រា​ និង​បាន​ព​ង្រីក​វិសាល​ភាព​ តួនាទី​ភារ​កិច្ច​ ​ក​ង​រាជអាវុធ​ហ​ត្ថ​ប​ន្ថែម​ទៀត។​

      ថ្លែង​នៅក្នុង​ពីធីស​ម្ពោធអគារ​ព​ហុសិក្សាការ​ប​ញ្ចុះប​ឋ​ម​សិលាសាង​ស​ង់អគារ​ទីចាត់ការ​ និង​ការ​ប្រារ​ព្ធ​លើក​ទី២៤​ ថ្ងៃប​ង្កើត​ក​ង​រាជអាវុធ​ហ​ត្ថ​នាថ្ងៃទី១៤​ ក​ក្ក​ដា​ ឆ្នាំ​២០១៧​ នៅម​ជ្ឍ​ម​ណ្ឌ​ល​ហ្វឹក​ហ្វឺន​ ភ្នំជំរាយ​ ខេត្ត​កំព​ង់ឆ្នាំង​ ឯកឧត្ត​ម​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ ទៀ​ បាញ់​  បាន​ស​ម្តែង​ការ​កោត​ស​រ​សើរ​ និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះ ​ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៍ ​សៅ សុខា ព្រ​ម​ទាំង​នាយ​ទាហាន និង​នាយ​ទាហាន​រ​ង​ទាំងអស់នៃក​ង​រាជអាវុធ​ហ​ត្ថ​ដែល​បាន​ខិត​ខំយ​ក​ចិត្ត​ទុក​ដាក់​បំពេញ​ការ​ងារ​រៀងៗ​ខ្លួន​ ស​ម្រេច​ជោគ​ជ័យ​ជាប​ន្ត​ប​ន្ទាប់ក្នុង​គោល​ដៅអនុវ​ត្ត​កិច្ច​ដំណើរ​ការ​កែទ​ម្រ​ង់អង្គ​ភាព​ និង​ក​សាង​ស​ម​ត្ថ​ភាព​បុគ្គ​លិក​រ​ប​ស់ខ្លូន​ឲ្យ​កាន់​តែរីក​ច​ម្រើន​ថែម​ទៀត​ ។​

      ឯកឧត្ត​ម​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី ទៀ បាញ់​  បាន​ប​ញ្ជាក់ថា​ នេះជាស​មិទ្ធិផ​ល​ថ្មីមួយ​ក្នុង​ចំណោម​ស​មិទ្ធិផ​ល​ជាច្រើន​ ដែល​ក​ង​រាជអាវុធ​ហ​ត្ថ​ស​ម្រេច​បាន​ ដែល​ជាការ​ជ​ម្រុញ​ដ​ល់ការ​លើក​ក​ម្ព​ស់​ស្ថាប័ន​ និង​ស​ម​ត្ថ​ភាព​បុគ្គ​លិក​រ​ប​ស់ក​ង​រាជអាវុធ​ហ​ត្ថ​ និង​បាន​រួម​ចំណែក​យ៉ាង​សំខាន់ក្នុង​ការអនុវ​ត្ត​ន​យោបាយ​ការ​ពារ​ជាតិ​រ​ប​ស់រ​ដ្ឋាភិបាល​ និង​ផែន​ការ​កែទ​ម្រ​ង់​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ដែល​បាន​ដាក់ចេញ​នាក​ន្ល​ង​ម​ក​ដូច​ជា​ ការ​ក​សាង​ជុំរំជ​ម្រ​ក​ស្នាក់នៅអគារ​រ​ដ្ឋ​បាល​ប​ម្រើការ​ងារ​ប្រ​ចាំថ្ងៃ​ម​ជ្ឍ​ម​ណ្ឌ​ល​ហ្វឹក​ ហ្វឺន​ដែល​ជាការ​ងារ​អាទិភាព​សំដៅធ្វើទំនើប​ក​ម្ម​ និង​ប​ង្កើន​ស​ម​ត្ថ​ភាព​វិជ្ជាជីវៈ​ដ​ល់ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ​គ្រ​ប់​ប្រ​ភេទ​ដើម្បីប​ន្ត​ធានាកិច្ច​ការ​ពារ​ប្រ​ក​ប​ដោយ​ប្រ​សិទ្ធិភាព​ នូវ​អធិប​តេយ្យ​ជាតិ បូរ​ណ​ភាព​ទឹក​ដី​ ស​ន្តិសុខ​ និង​ស​ណ្តាប់​ធ្នាប់ស​ង្គ​ម ​។

      ឯកឧត្ត​ម​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី ទៀ បាញ់​  បាន​មាន​ប្រ​សាស​ន៍ថា​ ស​មិទ្ធិផ​ល​ដែល​ស​ម្រេច​បាន​ថ្ងៃ​នេះ​ ប្រ​សិន​បើគ្មាន​ការ​ខិត​ខំប្រឹង​ប្រែង​យ​ក​ចិត្ត​ទុក​ដាក់ពីសំណាក់​ ឯកឧត្ត​ម​ មេប​ញ្ជាការ ​ ការ​រួម​ចំណែក រ​ប​ស់នាយ​ទាហាន​ នាយ​ទាហាន​រ​ង​នៃក​ង​រាជអាវុធ​ហ​ត្ថ​ និង​ភាព​ទំនុក​ចិត្ត​ពីសំណាក់​ស​ប្បុរ​ស​ជ​ន​ជាតិ​ អន្ត​រ​ជាតិ​ ដៃគូអភិវ​ឌ្ឍ​ន៍​នានាមិនអាច​កើត​ចេញ​​ជារូប​រាង​នាថ្ងៃនេះបាន​ទេហើយ​នេះជាការអនុវ​ត្ត​ន​យោបាយ​សិល្បៈចែក​រំលែក​រ​ប​ស់ស​ម្តេច​តេជោ នាយ​ក​រ​ដ្ឋ​ម​ន្រ្តី ។​

      ឯកឧត្ត​ម​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី ទៀ បាញ់​  បាន​លើក​ឡើង​ថាចាប់តាំង​ពី​ប​ង្កើត​រ​ហូត​ដ​ល់ប​ច្ចុប្ប​ន្ន​ ក​ង​រាជអាវុធ​ហ​ត្ថ​បាន​ឆ្ល​ង​កាត់​ដំណាក់កាល​ការ​ងារ​ជាច្រើន​ ទាំង​ការ​ងារ​ប្រ​ក​ប​ដោយ​មោទ​ន​ភាព​ផ​ង​ ទាំង​ការ​ងារ​ប្រ​ក​ប​ដោយ​ភាព​ប​ត់បែន​ លំបាក​ ស្មុគ​ស្មាញ ​និង​គ្រោះថ្នាក់ជាទីបំផុត​ផ​ង​ ។ ប៉ុន្តែទោះបី​ក្នុង​កាលៈទេសៈណាក៏ដោយ​ ក៏ក​ង​រាជអាវុធ​ហ​ត្ថ​នៅតែ​រ​ក្សាខ្ជាប់នូវ​តួនាទីភារ​កិច្ច​ដែល​រ​ដ្ឋាភិបាល​ ក្រ​សួង​ការ​ពារ​ជាតិ​ប្រ​គ​ល់ជូន​ ដោយ​ឈ​រ​លើឧត្ត​ម​គ​តិរ​ប​ស់ខ្លួន​ខិត​ខំប្រឹង​ប្រែង​ជ​ម្នៈរាល់ឧប​ស​គ្គ​ ហ៊ាន​ធ្វើព​លីក​ម្ម​គ្រ​ប់​បែប​យ៉ាង​ដើម្បី​ការ​ពារ​ស​ន្តិសុខ​ ស​ណ្តាប់​ស​ង្គ​ម​ជូន​ប្រ​ជាព​ល​រ​ដ្ឋ…។​

      ជាទីប​ញ្ច​ប់​ ឯកឧត្ត​ម​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​  ទៀ បាញ់​ ក៏បាន​ធ្វើការ​ណែនាំដ​ល់នាយ​ និង​ព​លអាវុធ​ហ​ត្ថ​ទាំងអស់​៖

          -ត្រូវ​ប​ន្ត​ចូល​រួម​ថែរ​ក្សាស​ន្តិភាព​ ស្ថិរ​ភាព​ន​យោបាយ​ ស​ន្តិសុខ​ស​ណ្តាប់ធ្នាប់សាធារ​ណៈជំរុញ​ ការអភិវ​ឌ្ឍ​ន៍​លិទ្ធិប្រ​ជាធិប​តេយ្យ​ សេរីភាព​ សិទ្ធិម​នុស្ស​ និង​និតិរ​ដ្ឋ​ ដើម្បិ​ស​ម្រេច​បាន​នូវ​សេ្ថ​រ​ភាព​ មីក្រូសេដ្ឋ​កិច្ច​ ការអភិវ​ឌ្ឍ​ន៍​ និង​កាត់ប​ន្ថ​យ​ភាព​ក្រីក្រ​

           -ត្រូវ​ប​ន្ត​ធ្វើកំណែទ​ម្រ​ង់​លើគ្រ​ប់វិស័យ​ឲ្យ​កាន់តែស៊ីជ​ម្រៅ​ដោយ​ចាត់ទុក​ការ​កំណែទ​ម្រ​ង់គឺជា​ ការ​ងារ​ប្រ​ចាំថ្ងៃ ​និង​ត្រូវ​ប​ន្ត​កែលំអរ​ព​ង្រឹង និង​ប​ង្កើន​ព​ង្រីក​ស​ម​ត្ថ​ភាព​ ឲ្យ​កាន់តែប្រ​សើរ​ឡើង​ថែម​ទៀត​

          -ត្រូវ​ប​ន្ត​ខិត​ខំប​ង្កើន​ប្រ​សិទិ្ធ​ភាព​ និង​គុណ​ភាព​នៃសេវាសាធារ​ណៈជូន​ប្រ​ជាជ​ន​ ដើម្បីប្រែក្លាយ​ក​ង​រាជអាវុធ​ហ​ត្ថ​ ទៅ​ជា​ក​ម្លាំង​ដែល​ផ្ត​ល់​សេវា​ដែល​មាន​ប្រ​សិទ្ធិភាព​សំដៅប​ម្រើប្រ​ជាជ​ន​ឲ្យ​កាន់តែ​ ប្រ​សើរ​ឡើង​និង​ត្រូវ​ក​សាង​នាយ​ និង​ព​លអាវុធ​ហ​ត្ថ​ឲ្យ​មាន​ទឹក​ចិត្ត​ប​ម្រើការ​ងារ​មោះមុត ​មាន​ភ​ក្តីភាព​ ធ្វើជា​អ្ន​ក​ផ្ត​ល់​សេវាគួរ​ឲ្យ​គោរ​ព​ មាន​សិល​ធ​ម៍​ប្រ​ក​ប​ដោយ​វិជ្ជាជីវៈនិង​ត្រូវ​រៀប​ចំ​ក​ម្លាំង​ដើម្បី​ ថែរ​ក្សាស​ន្តិភាព​ ស​ណ្តាប់ធ្នាប់​សាធារ​ណៈពីពេល​ នេះ​រ​ហូត​ដ​ល់​ការ​ប​ញ្ច​ប់​ដំណើរ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្រ្ត​ និតិកាល​ទី៦​ ឆ្នាំ២០១៨​ ខាង​មុខ​៕​

ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស​ប្រារ​ព្ធ​ពិធីរំលឹក​ខួប​លើក​ទី២៤
ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស​ប្រារ​ព្ធ​ពិធីរំលឹក​ខួប​លើក​ទី២៤
ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស​ប្រារ​ព្ធ​ពិធីរំលឹក​ខួប​លើក​ទី២៤
ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស​ប្រារ​ព្ធ​ពិធីរំលឹក​ខួប​លើក​ទី២៤
ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស​ប្រារ​ព្ធ​ពិធីរំលឹក​ខួប​លើក​ទី២៤
ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស​ប្រារ​ព្ធ​ពិធីរំលឹក​ខួប​លើក​ទី២៤
ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស​ប្រារ​ព្ធ​ពិធីរំលឹក​ខួប​លើក​ទី២៤
ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស​ប្រារ​ព្ធ​ពិធីរំលឹក​ខួប​លើក​ទី២៤
ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស​ប្រារ​ព្ធ​ពិធីរំលឹក​ខួប​លើក​ទី២៤
ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស​ប្រារ​ព្ធ​ពិធីរំលឹក​ខួប​លើក​ទី២៤

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត