MOD

ព័ត៌មាន

ក​ម្ពុជាប​ញ្ជូន​ក​ង​ក​ម្លាំង​រ​ក្សាស​ន្តិភាព​ទៅបំពេញ​បេស​ក​ក​ម្មអន្ត​រ​ជាតិនៅប្រ​ទេស​ម៉ាលីនិង​ស៊ូដ​ង់ខាង​ត្បូង

    ប​ន្ទាប់​​ពី​ក​ង​ក​ម្លាំង​វិស្វ​ក​ម្ម​ព្រ​លាន​យ​ន្ត​ហោះ​លេខ​៩៨១​ និង​ក​ង​កំទេច​គ្រឿង​ផ្ទុះលេ​ខ​៣៣៣​ បាន​បំពេញ​​បេស​ក​ក​ម្ម​​រ​ប​ស់​​អ.ប.ស​ នៅ​ប្រ​ទេស​ម៉ាលី​អស់​រ​យះ​ពេល​០១ឆ្នាំ ​ប្រ​ក​ប​ដោយ​ជោគ​ជ័យ​ នឹង​ត្រូវ​និវ​ត្ត​ន៍​ម​ក​កាន់​ក​ម្ពុជា​វិញ​ នាថ្ងៃទី​២៨​ ខែ​​មេសា​​ ឆ្នំា២០១៧​ខាង​មុខ​នេះ។​ នា​ព្រឹក​ថ្ងៃទី​២៥ ខែមេសា​ ឆ្នាំ២០១៧នេះ​ គ​ណៈក​ម្មាធិការ​ជាតិ​បាន​រៀប​ចំ​​ពិធី​ជូន​ដំណើរ​ក​ង​ក​ម្លាំង​វិស្វ​ក​ម្ម​លេខ​១៨៩​ និង​ក​ង​កំទេច​គ្រឿង​ផ្ទុះ​លេខ​១២៣​ ដើម្បី​ទៅប្តូរ​វេន​។​ ដោយ​ឡែក ​ក​ង​អាវុធ​ហ​ត្ថ​លេខ​៦១៨​ ក៏ត្រូវ​ទៅ​ប្តូរ​វេន​ក​ង​អាវុធ​ហ​ត្ថ​លេខ​៨១៦​ ដែល​ប​ញ្ច​ប់​បេស​ក​ក​ម្ម​រ​ក្សា​ស​ន្តិភាព​រ​ប​ស់​អ.ប.ស ​នៅ​សាធារ​ណ​រ​ដ្ឋ​ស៊ូដ​ង់​ខាង​ត្បូង​ ដែល​គ្រោង​នឹង​និវ​ត្ត​ន៍​ម​ក​កាន់​ប្រ​ទេស​វិញ​នៅ​អំឡុង​ខែ​មិថុនា​ ឆ្នាំ​២០១៧​ខាង​មុខ​ផ​ង​ដែរ​។​
    តាម​រ​បាយ​ការ​ណ៍​រ​ប​ស់​ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៍​ សែម ​សុវ​ណ្ណ​នី​ អគ្គ​នាយ​ក​ម​ជ្ឈ​ម​ណ្ឌ​ល​ជាតិ​ បាន​រាយ​ការ​ណ៍​ជូន​អង្គ​ពិធី​ជា្រ​ប​ថា ​ក​ង​ក​ម្លំាង​ក​ម្ពុជា​ដែល​ជូន​ដំណើរ​នា​ពេល​នេះ ​បាន​ធ្វើ​ការ​ហ្វឹក​ហ្វឺន​យ៉ាង​ស្ទាត់​លើ​ជំនាញ​​វិជ្ជា​​ជីវៈ​​ប្រ​ក​ប​ដោយ​គុណ​ភាព​ រ​យៈ​ពេល​ជាង​១០ខែ​ ក្រោម​ការ​ធ្វើ​តេស្ត​ប្រ​ល​ង​វាស់​ស្ទ​ង់​ស​ម​ត្ថ​ភាព​ គុណ​ភាព​យ៉ាង​ត្រឹម​ត្រូវ​ និង​មាន​ត​ម្លាភាព​ និង​មាន​ស​ម​ត្ថ​ភាព​ដូច​ក​ង​មុនៗ​ផ​ង​ដែរ​។​ ក​ង​ក​ម្លាំង​ទាំង​០៣​ក​ង​នេះ ​មាន​ចំនួន​៤២៩​នាក់​ ក្នុង​នោះ​នារី​​៤៣​នាក់​ ដែល​បាន​ជ្រើស​រើស​ស​ម្រិត​ស​ម្រាំង​ពី​គ្រ​ប់​ក​ង​ឯក​ភាព​ ស្ថាប័ន​ចំណុះ​ក្រ​សួង​ការ​ពារ​ជាតិ​ អគ្គ​ប​ញ្ជាការ​ដ្ឋាន​នៃ​ខ.ភ.ម​។
​    ក​ង​ក​ម្លាំង​ទៅ​បំពេញ​បេស​ក​ក​ម្ម​នៅ​ប្រ​ទេស​ម៉ាលី ​រួម​មាន​០២​ក​ង​ គឺ​ក​ង​ក​ម្ទេច​គ្រាប់​មិន​ទាន់​ផ្ទុះ ​មាន​ភារ​កិច្ច​ឈ​រ​​ជើង​ នៅ​ទី​តាំង​ចំនួន​០៤​ រួម​មាន​ Gao,​ Anefis,​ Tombuktu,​ និង​ Mopti​ និង​ក​ម្លាំង​វិស្វ​ក​ម្ម​ព្រ​លាន​យ​ន្ត​ហោះ ​មាន​ការ​កិច្ច​ឈ​រ​ជើង​នៅតំ​ប​ន់​ Kidal ​និង ​Tessalit។ ​ក​ង​ទាំង​៣​នេះ ​បាន​នាំទៅ​ជា​មួយ​នូវ​ស​ម្ភារៈ​ យោធ​ប​រិក្ខា ​គ្រឿង​ប​ន្លាស់ ​និង​ឱស​ថ​មួយ​ចំនួន​ ស​ម្រាប់​បំពេញ​ប​ន្ថែម​លើ​ស​ម្ភារៈ ​មាន​ស្រាប់​នៅ​ប្រ​ទេស​ស៊ូដ​ង់​ខាង​ត្បូង​ និង​ម៉ាលី ​ដែល​អាច​ធានា​បាន​រ​យៈពេល​០១ឆ្នាំ​។​ កាល​ពី​ខែ​មីនា​ ឆ្នាំ​២០១៧​ ម​ជ្ឈ​ម​ណ្ឌ​ល​ជាតិ​ក៏​បាន​ប​ញ្ជូន​ក្រុម​នាំ​មុខ​នៃ​ក​ង​វិស្វ​ក​ម្ម​ព្រ​លាន​យ​ន្ត​ហោះចំ​នួន​៨០រូប​ ធ្វើ​ដំណើរ​ទៅ​មុន​ ដើម្បី​ផ្ទេរ​ប្រ​គ​ល់​ស​ម្ភារៈ​ និង​ត្រៀម​ការ​ងារ​គ្រ​ប់​ផ្នែក​ ស​ម្រាប់​ទ​ទួល​ក​ម្លាំង​ធំ​ ដែល​រៀប​ចំ​ពិធី​ជូន​ដំ​ណើរ​នា​ថ្ងៃ​នេះ​។​
    ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍ ​សែម សុវ​ណ្ណ​នី ​បាន​គូស​ប​ញ្ជាក់​ប​ន្ថែម​ថា ​ក​ម្ពុជា​ប​ន្ត​ត្រៀម​ក​ង​ក្នុង​ប្រ​ព័ន្ធ​ UNPCRS​ មាន​០៣​ក​ង​ លើ​ជំនាញ​បោល​សំអាត​មីន​ វិស្វ​ក​ម្ម ​និង​ត​ម្រួត​ស​ណ្តាប់​ធ្នាប់​។​ ក​ង​ទាំង​០៣​នេះ​ បាន​នឹង​កំពុង​ទ​ទួល​ការ​ហ្វឹក​ហ្វឺន​ជា​មួយ​ប្រ​ទេស​ជា​មិត្ត​ ដូច​ជា​ ចិន​ អាមេរិក​ បារាំង ​ជ​ប៉ុន​ ឥណ្ឌា ​ប្រ​ទេស​និយាយ​ភាសា​បារំាង​ និង​ម​ន្ត្រី​UNMAS​។ល​។​
    លោក​ស្រី ​Debora ​Comini​ តំណាង​អ្ន​ក​ស​ម្រ​ប​ស​ម្រួល​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ប្រ​ចាំ​ក​ម្ពុជា​ បាន​សំដែង​ការ​ដឹង​គុណ​​ចំពោះ​រាជ​រ​ដ្ឋា​ភិបាល​ និង​ប្រ​ជាជ​ន​ក​ម្ពុជា​ ដែល​បាន​ប​រិច្ចាគ​ក​ម្លាំង​ចូល​រួម​បំពេញ​បេស​ក​ក​ម្ម​រ​ប​ស់​ក​ង​ក​ម្លាំង​ក​ម្ពុជា​ ដែល​ជា​ការ​លះ​ប​ង់​ដើម្បី​ស​ន្តិភាព​ ស​ន្តិសុខ​ មិត្ត​ភាព ​ជា​ល​ក្ខ​ណៈ​អន្ត​រ​ជាតិ​ និង​ជា​គំរូស​ម្រាប់​ពិភ​ព​លោក​។​ នេះ​ជា​ការ​តាំង​ចិត្ត​ប្រ​ក​ប​ដោយ​ម​នុស្ស​ធ​ម៌​ ស​ម្រាប់​ជួយ​ដ​ល់​​អ្ន​ក​​ដ​ទៃ ​ក្នុង​ការ​ចែក​រំលែក​ជំនាញ​ដ​ល់​ប​ណ្តា​ប្រ​ទេស​នានា ​ដែល​កំពុង​ទ​ទួល​ការ​រ​ង​ទុក្ខ​ដោយ​សារ​ជ​ម្លោះ​ឲ្យ​មាន​ស​ន្តិភាព​ជាក់​ស្តែត​ និង​ជា​ប្រ​ភ​ព​នៃ​ការ​លើក​ទឹក​ចិត្ត​ដ៏​មាន​ត​ម្លៃ​ដ​ល់​ប្រ​ទេស​ជា​ច្រើន​ទៀត​។​
    នៅ​ក្នុង​ពិធី​ជូន​ដំណើរ ​ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍ ​ប៉ុល សារឿន ​អគ្គ​មេប​ញ្ជាការ​នៃ​ខ.ភ.ម​ បាន​មាន​ប្រ​សាស​ន៍​ថា​ ក្រោម​​ម្ល​ប់​ស​ន្តិភាព​ ក​ម្ពុជា​បាន​និង​កំពុង​បោះ​ជំហាន​យ៉ាង​ស្វាហាប់​ប្រ​ក​ប​ដោយ​មោទ​ន​ភាព​ជាតិ​ ដែល​បេស​ក​ក​ម្ម​រ​ក្សា​ស​ន្តិភាព​ លើ​វិស័យ​ម​នុស្ស​​ធ​ម៌​ ក្នុង​ក្រ​ប់​ខ​ណ្ឌ​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ ការ​ដ​ណ្តើម​មេ​ដាយ​មាស​ ប្រាក់​ ក​ម្រិត​ពិភ​ព​លោក​ ផ្នែក​វិញ្ញា​សា​រ​កី​ឡា​ប៉េត​ង់​ ដែល​មាន​​វ​ត្ត​មាន​​វីរៈកីឡាការ​នី​នៃខ​.ភ.ម​០២រូ​ប​ផ​ង​ដែ​រ​។ ​ក្រោម​ម្ល​ប់​ស​ន្តិភាព​ ក​ម្ពុជា​បាន​និង​កំពុង​អភិវ​ឌ្ឍ​ន៍​ស​ម​ត្ថ​ភាព​រ​ប​ស់​ខ្លួន​គ្រ​ប់​ផ្នែក​ ក្នុង​ការ​រួម​ចំណែក​ជា​មួយ​ពិភ​ព​លោក ​ដើម្បី​ស​ន្តិភាព ​និង​បាន​លើក​ក​ម្ព​ស់​កិត្យានុភាព​ កិត្តិស​ព្ទ​ និង​កិត្តិយ​ស​ក​ម្ពុជា​នៅ​លើ​ឆាក​អន្ត​រ​ជាតិ​។​
    អនុវ​ត្ត​តាម​ក​ម្ម​វិធី​ន​យោបាយ​រ​ប​ស់​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា​ ដែល​មាន​ ស​ម្តេច​តេជោ ​ហ៊ុន សែន​ ជា​ប្រ​មុខ​ដឹក​នាំ​ បាន​ធ្វើ​ឲ្យ​ប្រ​ទេស​ជាតិ​មាន​ស​ន្តិភាព​ និង​មាន​ការ​អភិវ​ឌ្ឍ​ន៍​លើ​គ្រ​ប់​វិស័យ​ ដូច​នេះ ​ខ.ភ.ម​ ប្រ​ឆាំង​ដាច់​ខាត​ប​ដិវ​ត្ត​ព​ណ៌​ ដើម្បី​ថែ​រ​ក្សា​ការ​ពារ​ឲ្យ​បាន​រឹ​ង​មាំ ​និង​ស្ថិត​ស្ថេរ​ជា​អម​តៈ​នូវ​ស​ន្តិភាព ​ស​ម្រាប់​លើក​ក​ម្ព​ស់​ស​ម​ត្ថ​ភាព​ក​ម្ពុជា​ក្នុង​កិច្ច​ការ​អន្ត​រ​ជាតិ​ ក្នុង​បុព្វ​ហេតុ​ស​ន្តិភាព​លើ​លោក​ និង​ប​ន្ត​ជំរុញ​​ការ​អភិវ​ឌ្ឍ​ន៍​ប្រ​ទេស​ជាតិ​ ឲ្យ​កាន់​តែ​រីក​ច​ម្រើន​ថែម​ទៀត​។
​    ឯកឧត្ត​ម ​នាយឧត្ត​ម​សេនីយ៍​ ប៉ុល សារឿន​ បាន​មាន​ប្រ​សាស​ន៍​ស​ង្ក​ត់​ធ្ង​ន់​ថា ​ស​ន្តិភាព​ គឺ​ជា​មូល​ដ្ឋាន​គ្រឹះ​នៃ​សិទ្ធិ​ម​នុស្ស​ និង​ការ​លើក​ក​ម្ព​ស់​ល​ទ្ធិប្រ​ជាធិប​តេយ្យ​។ ​ស​ន្តិភាព គឺ​​ជាក​ត្តា​ចំបាច់​បំផុត​ មិន​អាច​ខ្វះ​បាន​ ក្នុង​ការ​អភិវ​ឌ្ឍ​ន៍​ប្រ​ទេស​ជាតិ ​ប្រ​ក​ប​ដោយ​ចីរ​ភាព​។​ ប្រ​ទេស​ក​ម្ពុជា ​មាន​សុខ​ស​ន្តិភាព​ពេញ​បូរិបូរ​ណ៍​ ម្ចាស់​ការ​គ្រ​ប់​គ្រ​ង​បាន​នូវ​ស្ថិរ​ភាព​ន​យោន​បាយ​ និង​ជំរុញ​បាន​នូវ​ល្បឿន​នៃកា​រ​អភិវ​ឌ្ឍ​ន៍​ប្រ​ក​ប​ដោយ​ក្តី​ស​ង្ឃឹម​ គឺ​អាស្រ័យ​ដោយ​ការ​អនុវ​ត្ត​ន៍​គោល​ន​យោបាយ​ ឈ្នះ=ឈ្នះ ​ដែល​កើត​ចេញ​ពី​ប​ញ្ញាញាណ​ដ៏​ឈ្លាស​វៃរ​ប​ស់​ ស​ម្តេច​តេជោ ​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ បាន​ធ្វើ​ឲ្យ​អង្គ​ការ​ចាត់​តាំង​ន​យោបាយ ​និង​យោធា​រ​ប​ស់​ ប៉ុល ព​ត​ ត្រូវ​បាន​ផ្តួល​រ​លំ​ដ​ល់​ឬស​គ​ល់​។ ​
    ក​ត្តា​សុខ​ស​ន្តិភាព​នេះ ​ស​ម្តេច​តេជោ ​បាន​យ​ក​អាយុ​ជីវិត​ធ្វើ​ជា​ដើម​ទុន​ ក្នុង​ការ​ស្វះស្វែង​រ​ក​ស​ន្តិភាព​ពិត​ប្រាក​ដ​ជូន​ប្រ​ទេស​ជាតិ និង​ប្រ​ជាជ​ន ដែល​ជាឈ្នាន់ដ៏រឹង​មាំ និង​មាន​ប្រ​សិទ្ធ​ភាព​ខ្ព​ស់ ក្នុង​ការអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ជាតិ ឲ្យ​មាន​ការ​រីក​ច​ម្រើន​ប្រ​ក​ប​ដោយ​ចី​រ​ភាព។ ជាង​នេះទៀ​ត ស​ម្តេ​ច​តេ​ជោ បាន​ប​ញ្ច​ប់​ស​ង្គ្រា​ម​ជាមួយ​នឹ​ង​យុ​ត្តិ​ធ​ម៌ ដោយ​បា​ន​ស​ហ​ការ​​ជា​​មួយ​​អ​ង្គ​កា​រ​​ស​ហ​ប្រ​ជាជាតិ ​ដើ​ម្បីនាំយ​ក​អតី​ត​មេដឹក​នាំកំ​ពូលៗខ្មែ​រ​ក្រ​ហ​ម ម​ក​កាត់ទោស ​ដើម្បីប​ញ្ច​ប់​និទ​ណ្ឌ​ភាព ​ស្វែក​រ​ក​ការ​ពិត​​និ​ង​យុត្តិធ​ម៌​​ជូន​ជ​ន​រ​ង​គ្រោះ ​ដែល​ត្រូ​វ​បាន​ស​ម្លាប់​​អស់​ជាង​៣លា​ន​នាក់​។ ​កា​រ​ប​ញ្ច​ប់​ស​ង្គ្រាម​ជាមួ​យ​យុត្តិធ​ម៌​នេះ​ ត្រូវ​បាន​កោត​ស​រ​សើរ​ និង​ចាត់​ទុក​ជា​គំរូ​ក្នុង​តំប​ន់​ និង​ពិភ​ព​លោក។​ ​ក្រៅពី​​ស​ង្គ្រាម​នេះ ​ស​ម្តេច​តេជោ ​ប្រ​យុទ្ធ​ប្រ​ឆាំង​នឹង​ស​ង្គ្រាម​មួយ​ទៀត​ គឺ​ការ​កាត់​ប​ន្ថ​យ​ភាព​ក្រីក្រ ​ដោយ​បាន​ដាក់​ចេញ​នូវ​វិធាន​ការ​គ​ន្លឹះ ​ក្នុង​ការ​​ធ្វើ​កំណែ​ទ​ម្រ​ង់​ស៊ីជ​ម្រៅលើ​គ្រ​ប់វិស័យ។ តាម​រ​យៈ​កំណែ​ទ​ម្រ​ង់​នេះ ​បា​ន​ធ្វើ​ឲ្យ​ក​ម្ពុជា​មាន​កំណើន​សេដ្ឋ​កិច្ច​ជាតិ​ ក្នុង​រ​ង្វ​ង់​៧% ​ជា​ម​ធ្យ​ម​​ក្នុង​មួយ​ឆ្នាំ​។​
    ទ​ឡ្ហីក​រ​ណ៍​ទាំងអស់នេះ គឺជាផ្លែផ្កានៃការ​ដឹក​នាំរ​ប​ស់ ស​ម្តេច​តេជោ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ដែល​ប្រ​ជាជ​ន​ក​ម្ពុជាគ្រ​ប់រូប បាន​និង​កំពុង​​ទ​ទួល​ផ​ល គឺការ​រ​ស់នៅប្រ​ក​ប​ដោយ​ភាព​សុខ​ដុម ស្ថិរ​ភាព និង​ការអភិវ​ឌ្ឍ​ន៍លើគ្រ​ប់វិស័យ ដែល​ជា​ត​ម្លៃ​កើត​ចេញ​ពី​ម​នុញ្ញ​ផ​ល​នៃ​​ស​ន្តិភាព។ ស​ន្តិភាព​បាន​ផ្ត​ល់ឲ្យ​យើង​នូវ​ការ​គោរ​ព​សិទ្ធិម​នុស្ស ការ​លើក​ម្ព​ស់ល​ទ្ធិប្រ​ជាធិប​តេយ្យ និង​ជំរុញ​ការ​អភិវ​ឌ្ឍ​ន៍។​ ​គ្មាន​ស​ន្តិភាព គ្មាន​ការ​គោរ​ព​សិទ្ធិ​ម​នុស្ស​ និង​គ្មាន​ការ​អភិវ​ឌ្ឍ​ន៍។​ ​ម្យ៉ាង​ទៀត ​វាជា​ក​ត្តាស​ត្យានុ​ម័ត ​គ្មាន​​ប្រ​ទេស​​ណា​មួ​យ​ដែ​ល​​មាន​​ការ​អ​ភិវ​ឌ្ឍ​ន៍ ​ផ្តើម​ចេ​ញ​ពី​​ស​ង្គ្រាម​នោះ​ឡើយ​ ពី​ព្រោះថា ​ស​ង្គ្រាម​គឺ​បំផ្លាញ​ រីឯ​ស​ន្តិភាព​គឺនាំ​ឲ្យ​មាន​ការ​អភិវ​ឌ្ឍ​ន៍​។​ ដោយ​យ​ល់​ពី​ត​ម្លៃ​ដ៏​ម​ហិមា​នៃ​ស​ន្តិភាព​ ស្រ​ឡាញ់​ស​ន្តិភាព និង​ដើម្បីស​ន្តិភាព រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា ក៏បាន​និង​កំពុង ប​ន្ត​ស​ហ​ការ​រួម​ចំណែក​ជាមួយអង្គ​ការ​ស​ហ​ប្រ​ជាជាតិ ក្នុង​ការ​ប​ញ្ជូន​ក​ង​ក​ម្លាំង​រ​ប​ស់ខ្លួន ឲ្យ​ចូល​រួម​ថែ​រ​ក្សា​ស​ន្តិភាព​លើ​វិស័យ​ម​នុស្ស​ធ​ម៌ ​ក្នុង​ក្រ​ប​ខ​ណ្ឌ​រ​ប​ស់​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ នៅ​ប្រ​ទេស​មួយ​ចំនួន​​​លើ​ពិភ​ព​លោក​ ដូច​ដែល​យើង​ទាំង​អស់​គ្នា ​បាន​ឃើញ​ និង​ស​ហ​ការ​រៀប​ចំ​ពិធី​ជូន​ដំណើរ​នា​ពេល​នេះ។​
​    ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍ ​ប៉ុល សារឿន​ ក៏​បាន​រំលឹក​កិច្ច​ការ​មួយ​ចំនួន​ ជូន​នាយ​ទាហាន​ នាយ​ទាហាន​រ​ង​ និង​ព​ល​ទាហាន​​ទាំង​អស់​ ត្រូវ​អនុវ​ត្ត​ន៍​ឲ្យ​បាន​ដាច់​ខាត​នូវ​អនុសាស​ន៍​ ដែល​ជា​ប​ទ​ប​ញ្ជា៤​ចំណុច​ រ​ប​ស់​ស​ម្តេច​តេជោ​ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ ក្នុង​ពិធី​សំណេះ​សំណាល​ជូន​ដំណើរ​ក​ង​អនុសេនាធំ​លេខ​១៣៥​ ចេញ​ទៅ​បំពេញ​បេស​ក​ក​ម្ម​នៅ​ប្រ​ទេស​ស៊ូដ​ង់​ កាល​ពី​ថ្ងៃ​ទី១២​ ខែ​មេសា​ ឆ្នាំ២០០៦​ ព្រ​ម​ទាំង​ត្រូវ​ធានា​សុវ​ត្ថិភាព​ក្នុង​ការ​បំពេញ​បេស​ក​ក​ម្ម​ គោរ​ព​វិន័យ​ឲ្យ​បាន​ម៉ឺង​ម៉ាត់​ មាន​សាម​គ្គីភាព​ ឯក​ភាព​ផ្ទៃ​ក្នុង​ និង​ចៀស​វាង​អំពើ​​ទាំង​ឡាយ​ណា ​ដែល​ល្មើស​ទៅ​នឹង​វិន័យ​រ​ប​ស់​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ និង​ប្រាស​ចាក​ពី​ច្បាប់​ល​ក្ខ​ន្តិកៈ​រ​ប​ស់​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​៕​

កម្ពុជាបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅបំពេញបេសកកម្មអន្តរជាតិនៅប្រទេសម៉ាលីនិងស៊ូដង់ខាងត្បូង
កម្ពុជាបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅបំពេញបេសកកម្មអន្តរជាតិនៅប្រទេសម៉ាលីនិងស៊ូដង់ខាងត្បូង
កម្ពុជាបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅបំពេញបេសកកម្មអន្តរជាតិនៅប្រទេសម៉ាលីនិងស៊ូដង់ខាងត្បូង
កម្ពុជាបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅបំពេញបេសកកម្មអន្តរជាតិនៅប្រទេសម៉ាលីនិងស៊ូដង់ខាងត្បូង
កម្ពុជាបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅបំពេញបេសកកម្មអន្តរជាតិនៅប្រទេសម៉ាលីនិងស៊ូដង់ខាងត្បូង
កម្ពុជាបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅបំពេញបេសកកម្មអន្តរជាតិនៅប្រទេសម៉ាលីនិងស៊ូដង់ខាងត្បូង
កម្ពុជាបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅបំពេញបេសកកម្មអន្តរជាតិនៅប្រទេសម៉ាលីនិងស៊ូដង់ខាងត្បូង
កម្ពុជាបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅបំពេញបេសកកម្មអន្តរជាតិនៅប្រទេសម៉ាលីនិងស៊ូដង់ខាងត្បូង
កម្ពុជាបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅបំពេញបេសកកម្មអន្តរជាតិនៅប្រទេសម៉ាលីនិងស៊ូដង់ខាងត្បូង
កម្ពុជាបញ្ជូនកងកម្លាំងរក្សាសន្តិភាពទៅបំពេញបេសកកម្មអន្តរជាតិនៅប្រទេសម៉ាលីនិងស៊ូដង់ខាងត្បូង