MOD

ព័ត៌មាន

លោក​ជំទាវ ដាំដារីនី សួរ​សុខ​ទុក្ខ​យោធិន ៣១៧ កោះស្លា

           នាព្រឹក​ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០១៧ លោក​ជំទាវ ដាំ ដារីនី រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិបានអញ្ជើញ​សំណេះសំណាល​សួរ​សុខ​ទុក្ខ​យោធិន​ពិកាដែល​រ​ស់នៅ ក្នុង​ម​ជ្ឈ​ម​ណ្ឌ​ល​យោធិន​ពិកា៣១៧កោះស្លាក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំថ្មីប្រ​ពៃណីជាតិ ។
           ប​ន្ទាប់ពីសុន្ទ​រ​ក​ថាស្វាគ​ម​ន៏រ​ប​ស់ ឯ.ឧ ឧត្ត​ម​សេនីយ៏ឯក ទិត្យ ម៉េង​ឡុង នាយ​ក​ម​ជ្ឈ​ម​ណ្ឌ​ល​ពិកា ៣១៧កោះស្លារួច​ម​ក លោក​ជំទាវ ដាំ ដារីនី ថ្លែង​ជួស​មុខ ឯ.ឧ នាយឧត្ត​ម សេនីយ៏ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពាជាតិ បាន​ពាំនាំនូវ​ការ​ផ្ដាំផ្ញើរ​ការ​នឹក​រ​លឹក និង​សួរ​សុខ​ទុក្ខ​ពីសំណាក់ស​ម្តេច​តេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា និង​ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌឹត ប៊ុន​រ៉ានី ហ៊ុន​សែន
ជូន​ដ​ល់យោធិន​ទាំងអស់នៅក្នុង​ម​ជ្ឈ​ម​ណ្ឌ​ល​ក្នុងឱកាស​នោះ ។ លោក​ជំទាវ​បាន​ប​ន្ត​ទៀត​ថា៖ ក្រោម​ការ​ដឹក​នាំប្រ​ក​ប​ដោយ​គ​តិប​ណ្ឌឹត​រ​ប​ស់ស​ម្តេច​តេជោ ហ៊ុន ​សែន ​បាន​ធ្វើឲ្យ​ប្រ​ទេស​ជាតិមាន​សុខ​ស​ន្តិភាព​ និង​មាន​ការអភិវ​ឌ្ឍ​លើគ្រ​ប់វិស័យ ។ ន​យោបាយ​ឈ្នះ ! ឈ្នះ ! ដែល​ដាក់ចេញ​ក្នុង​ឆ្នាំ១៩៩៨ បាន​ធ្វើឲ្យ​ខ្មែរ​ទាំង​មូល​រួប​រួម​គ្នា និង​ទ​ទួល​បាន​សុខ​ស​ន្តិភាព ឯក​ភាព​ជាតិ ឯក​ភាព​ទឹក​ដីស្ថិត​ក្រោម​រាជ​រ​ដ្ឋាភិបាល​តែមួយ ។ លោក​ជំទាវ​បាន​ប​ញ្ជាក់ទៀត​ថា៖ ជានិច្ច​កាល​ប្រ​មុខ​ដឹក​នាំ តែង​តែគិត​គូរ​ជាប់ជាប្រ​ចាំចំពោះក​ង​កំលាំង​ការ​ពារ​ព្រំដែន​ទាំងអស់ដែល​បាន​និង​កំពុង​ឈ​រ​ជើង​ការ​ពារ​តាម​ខ្សែប​ន្ទាត់ព្រំដែន​ទឹក គោក អាកាស និង​ដែន​កោះ ។
           ក្នុងឱកាស​នោះដែរ លោក​ជំទាវ បាន​សំដែង​នូវ​ការ​ដឹង​គុណ​ចំពោះវីរៈ​ភាព និង​បាន​វាយ​តំលៃខ្ព​ស់ចំពោះការ​ខិត​ខំប្រឹង​ប្រែង​យ​កអស់កំលាំង​កាយ​ចិត្ត​ពុះពារ​គ្រ​ប់ឧប​ស​គ្គ និង​ហ៊ាន​បូជានូវ​សាច់ស្រ​ស់ឈាម​ស្រ​ស់ ដើម្បីបុព្វ​ហេតុជាតិនិង​មាតុភូមិរ​ប​ស់ប​ង​ប្អូន​ក​ង​ទ័ព​យើង ប្តូរ​បាន​ម​ក​វិញ​ជូន​ប្រ​ទេស​ជាតិនូវ​សុខ​ស​ន្តិភាព និង​មាន​ការអភិវ​ឌ្ឍ​រ​ហូត​ម​ក​ដ​ល់ប​ច្ចុប្ប​ន្ន ។ លោក​ជំទាវ​ក៏បាន​ជូន​ព​រ​ដ​ល់នាយ និង ព​ល ទាហាន យោធិន​ពិការ​និង​ក្រុម​គ្រួសារ សូមឲ្យ​វិញ្ញាណ​ក្ខ័ន្ធ​បុព្វ​ការីជ​ន វីរ​យុទ្ធ​ជ​ន ដែល​បាន​ចែក​ឋាន​ទៅកាន់លោក​ខាង​មុខ តាម​ថែរ​ក្សាប​ង​ប្អូន ក្នុងឱកាស ពិធីចូល​ឆ្នាំថ្មីឲ្យ​ជួប​ប្រ​ទះតែនឹង​សេច​ក្ដីសុខ​ត​រៀង​ទៅ  ។
         លោក​ជំទាវ​បាន​ប្រ​គ​ល់អំណោយ​ដ​ល់ម​ជ្ឈ​ម​ណ្ឌ​ល​យោធិន​ពិកា ៣១៧ កោះស្លានូវ៖ មី ៧០កេះ ត្រីខ កំប៉ុង២១កេះ , ស្ក​រ​ស ចំនួន ៤២០គីឡូ , ទឹក​ដោះគោ ៤២០កំប៉ុង , អង្ក​រ ៥តោន ថ​វិការ ៥លាន​រៀល ។ យោធិន​ពិការ​ទ​ទួល​បាន​ថ​វិការ​ក្នុង​ម្នាក់ ២ម៉ឺន​រៀល , ព្រះស​ង្ឃ ៤អង្គ ក្នុង​មួយអង្គ​ទ​ទួល​បាន​ស្លាដ​ក់មួយ ប​ច្ច័យ ៥ម៉ឺន​រៀល  ។ យាយ​ជី តាជី ទ​ទួល​បាន​ក្រ​ណាត់ស ១ដុំ និង​ថ​វិការ ១ម៉ឺន​រៀល​ក្នុង ១នាក់  ៕

លោកជំទាវ ដាំដារីនី សួរសុខទុក្ខយោធិន ៣១៧ កោះស្លា
លោកជំទាវ ដាំដារីនី សួរសុខទុក្ខយោធិន ៣១៧ កោះស្លា
លោកជំទាវ ដាំដារីនី សួរសុខទុក្ខយោធិន ៣១៧ កោះស្លា
លោកជំទាវ ដាំដារីនី សួរសុខទុក្ខយោធិន ៣១៧ កោះស្លា
លោកជំទាវ ដាំដារីនី សួរសុខទុក្ខយោធិន ៣១៧ កោះស្លា
លោកជំទាវ ដាំដារីនី សួរសុខទុក្ខយោធិន ៣១៧ កោះស្លា
លោកជំទាវ ដាំដារីនី សួរសុខទុក្ខយោធិន ៣១៧ កោះស្លា

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត