MOD

ព័ត៌មាន

ឯកឧត្ត​ម ទៀ បាញ់ ជួប​ប្រ​តិភូអគ្គ​សេនាធិការ ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម

ក​ង​ទ័ព​នៃប្រ​ទេស​ទាំង ២ ក​ម្ពុជា . វៀត​ណាម នឹង​មាន​ការ​ពិភ​ក្សាលើខ្លឹម​សារ​ជាច្រើន​ក្នុង​ការ​ត្រួត​ពិនិត្យ​ការអនុវ​ត្ត​នូវអនុស្សារ​ណៈកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង ក្រ​សួង​ការ​ពារ​ប្រ​ទេស​ទាំង ២ នាឆ្នាំ ក​ន្ល​ង​ម​ក និង​ប​ន្ត អនុវ​ត្ត​នាឆ្នាំ២០១៧ ប​ន្ត​ទៅទៀត ។ ក្នុង​នោះអគ្គ​សេនាធិការ ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម និងអគ្គ​ប​ញ្ជាការ​នៃ ខ.ភ.ម នឹង​ធ្វើការ​ពិភ​ក្សាគ្នាអំពីប​ញ្ហាព្រំដែន​គោក​នៃប្រ​ទេស​ទាំង ២ ដែល​កំពុង​ដំណើរ​ការ​បោះប​ង្គោល​ព្រំដែន ហើយ​ធ្វើយ៉ាង​ណាឲ្យ​ព្រំដែន​នៃប្រ​ទេស​យើង​ទាំង ២ ក្លាយ​ជាព្រំដែន​មាន​ស​ន្តិភាព , ស្ថេរ​ភាព និង​មាន​ការអភិវ​ឌ្ឍ​ន៏ សំរាប់ការ​រ​ស់នៅរ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ​នៃប្រ​ទេស​ទាំង២ បាន​ទ​ទួល​សុខ​ក្សេម​ក្សាន្ត ។ មិន​តែប៉ុណ្ណោះយើង​នឹង​ពិភ​ក្សាលើការ​ងារ​ប​ណ្តុះប​ណ្តាល​ធ​ន​ធាន​ម​នុស្សឲ្យ​ដ​ល់ខ.ភ.ម​ប​ន្ត  ព្រ​ម​ទាំង​ប​ន្ត​ការ អនុវ​ត្ត​រុក​រ​កអដ្ឋិធាតុក​ង​ទ័ព​ស្ម័គ្រ​ចិត្ត​វៀត​ណាម​ដែល​បាន​ព​លីនៅលើទឹក​ដីក​ម្ពុជាក្នុងអំឡុង​ស​ង្គ្រាម​រំដោះ ប្រ​ជាជ​ន​ក​ម្ពុជាឲ្យ​រួច​ពីរ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៏ ។
          នេះជាការ​លើក​ឡើង​រ​ប​ស់ ឯ.ឧ ឧត្ត​ម​សេនីយ៏ទោ ហ្វាន វ៉ាន់យ៉ាង អនុរ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ ប្រ​ទេស​និង​ជាប្រ​ធានអគ្គ​សេនាធិការ​នៃក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ជំរាប​ជូន ឯ.ឧ នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ ក្នុងឱកាស​ដែល ឯ.ឧ និង​គ​ណៈប្រ​តិភូបាន​ចូល​ជួប​សំដែង​ការ​គួរ​ស​ម​ជាមួយ ឯ.ឧ រ​ដ្ឋ​ម​ន្ត្រី ។ ឯ.ឧ ហ្វាន វ៉ាន់យ៉ាង បាន​ប​ន្ត​ទៀត​ថា៖ ឆ្ល​ង​តាម​រ​យៈការ​ប្រារ​ព្ធ​ពិធីរំលឹក​ខួបអនុស្សាវ​រីយ៏លើក​ទី ៥០ ថ្ងៃទំនាក់ទំន​ង​ការ​ទូត​រ​វាង​ប្រ​ទេស​យើង​ទាំង ២ ក​ម្ពុជា.វៀត​ណាម បាន​ប​ង្ហាញ ឲ្យ​ឃើញ​កាន់តែច្បាស់ថា ទំនាក់ទំន​ង​នឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ ស​ម​គ្គីភាព និង​មិត្ត​ភាព​រ​វាង​រ​ដ្ឋាភិបាល , ប្រ​ជាជ​ន ពិសេស​ក​ង​ទ័ព​នៃប្រ​ទេស​ទាំង ២ គឺកាន់តែរឹង​មាំជានិច្ច​​ ។
    មាន​ប្រ​សាស​ន៏ក្នុងឱកាស​នោះឯ.ឧឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ថ្លែង​ជួស​មុខឱ្យ​ថ្នាក់ដឹក​នាំ ក្រ​សួង​ការ​ពារ​ជាតិនិង​ខ.ភ.ម​ទាំងអស់បាន​ថ្លែង​នូវ​ការ​ស្វាគ​ម​ន៍ចំពោះដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់គ​ណៈ ប្រ​តិភូព្រ​ម​ទាំង​ជូន​ព​រអោយ​ទ​ទួល​បាន​ជោគ​ជ័យ​ក្នុង​ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់ខ្លួន​លើទឹក​ដីព្រះរាជាណា ច​ក្រ​ក​ម្ពុជា។ ឯ.ឧ បាន​ជំរាប​ប្រ​តិភូថា៖ ព្រឹត្តិការ​ណ៏សំខាន់រ​ប​ស់ប្រ​ទេស​ក​ម្ពុជានាពេល​ប​ច្ចុប្ប​ន្ន​គឺកំពុង ត្រៀម​រៀប​ចំការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ.ស​ង្កាត់អាណ​ត្តិទី៤នាខែមិថុនាខាង​មុខ ហើយ​យើង បាន​ចាត់ទុក​នេះជា ព្រឹត្តិការ​ណ៏មាន​សារៈសំខាន់បំផុត។  ក្នុងឱកាស​នោះផ​ង​ដែរ ឯ.ឧ ក៏បាន​លើក​ឡើង​នូវ ការ​រួម​ចំណែក​ធ្វើ  ព​លីក​ម្ម​ដ៍ធំធេង​យ៉ាង​ក្លាហាន​រ​ប​ស់ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​ក្នុង​ការ​រំដោះប្រ​ជាជ​ន ក​ម្ពុជាអោយ​រួច​ផុត​ពីរ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍ប៉ុល​ព​ត​នាថ្ងៃ៧ម​ក​រាឆ្នាំ១៩៧៩។ឯ.ឧក៍បាន​ស​ង្ឃឹម​ជឿជាក់ថារាជ​រ​ដ្ឋាភិបាល​និង​ប្រ​ជាជ​ន​ដោយ​ឡែក​ក​ង​ទ័ព​យើង​ទាំង២នៅតែប​ន្ត​ព​ង្រឹង​និង​ព​ង្រីក​កិច្ច​ស​ហ​ប្រ​តិប​ត្តិការឱ្យ​កាន់តែរឹង​មាំព្រ​ម​ទាំង​រ​ក្សានូវ​ចំណ​ង​សាម​គ្គីភាព មិត្ត​ភាព​កាន់តែជិត​ស្និទ្ធ​ក្នុង​នាម​ជាប​ង​ប្អូន ដែល មាន​ភូមិផ​ង​រ​ប​ង​ជាមួយ​ជារៀង​រ​ហូត ៕

ឯកឧត្តម ទៀ បាញ់ ជួបប្រតិភូអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម
ឯកឧត្តម ទៀ បាញ់ ជួបប្រតិភូអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម
ឯកឧត្តម ទៀ បាញ់ ជួបប្រតិភូអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម
ឯកឧត្តម ទៀ បាញ់ ជួបប្រតិភូអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម
ឯកឧត្តម ទៀ បាញ់ ជួបប្រតិភូអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម
ឯកឧត្តម ទៀ បាញ់ ជួបប្រតិភូអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម
ឯកឧត្តម ទៀ បាញ់ ជួបប្រតិភូអគ្គសេនាធិការ កងទ័ពប្រជាជនវៀតណាម

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត