MOD

ព័ត៌មាន

ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​ក​ង​ក​ម្លាំង​នាំ​មុខ​នៃ​ក​ង​វិស្វ​ក​ម្ម​ព្រ​លាន​យ​ន្ត​ហោះ​និង​ក​ង​ក​ម្ទេច​គ្រឿង​ផ្ទុះ​មុន​ពេល​ចេញ​ដំណើរ​ទៅ​ចូល​រួម​បេស​ក​ក​ម្ម​អន្ត​រ​ជាតិ​នៅ​ប្រ​ទេស​ម៉ាលី​

      នៅ​ព្រឹក​ថ្ងៃទី១៧​ ខែ​មីនា​ ឆ្នាំ២០១៧​ នេះ​ ឯកឧត្ត​ម​ ទេស​រ​ដ្ឋ​ម​ន្រ្តី​  ប្រាក់​ សុខុន​ រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ប​រ​ទេស​ក​ម្ពុជា​ បាន​អញ្ជើញ​ជួប​សំណេះ​សំណាល​ក្នុង​ពេល​រៀប​ចំពិធី​ជូន​ដំណើរ​ក​ង​ក​ម្លាំង​នាំ​មុខ​៨០នាក់​ នៃ​ក​ង​វិស្វ​ក​ម្ម​ព្រ​លាន​យ​ន្ត​ហោះ​លេខ​១៨៩ និង​ក​ង​ក​ម្ទេច​គ្រឿង​ផ្ទុះ​ទៅ​ចូល​រួម​ បេស​ក​ក​ម្ម​រ​ក្សា​ស​ន្តិភាព​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ នៅ​ប្រ​ទេស​ម៉ាលី​ នា​ទីស្តីការ​ក្រ​សួង​។​

      តាម​រ​បាយ​ការ​ណ៍​រ​ប​ស់​ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍​  សែម​ សុវ​ណ្ណ​នី​ អគ្គ​នាយ​ក​ម​ជ្ឈ​ម​ណ្ឌ​ល​ជាតិ​រ​ក្សាស​ន្តិភាព​ បាន​ឲ្យ​ដឹង​ថា​ក​ង​ក​ម្លាំង​នាំ​មុខ​៨០នាក់​ នៃ​ក​ង​វិស្វ​ក​ម្ម​ ព្រ​លាន​យ​ន្ត​ហោះ​លេខ​១៨៩​ និង​ក​ង​ក​ម្ទេច​គ្រឿង​ផ្ទុះ​លេខ១២៣ ​ ដែល​ចាក​ចេញ​ពី​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​នៅ​វេលាម៉ាង០៤រ​សៀល​ ថ្ងៃ​ទី​១៧​ នេះ​នឹង​ត្រូវ​ទៅ​ចូល​រួម​បេស​ក​ក​ម្ម​រ​ក្សា​ស​ន្តិភាព​រ​ប​ស់​ អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ ក្នុង​ប្រ​ទេស​ម៉ាលី។​

      ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍​ សែម​ សុវ​ណ្ណ​នី​  បាន​ប​ញ្ជាក់​ទៀត​ថា​ក្នុង​ពិធី​ជួប​សំណេះ​សំណាល​ នេះ​ក៏​មាន​វ​ត្ត​មាន​ផ​ង​ដែរ​ពី​ក​ង​ក​ម្លាំង​ចំនួន​៤២នាក់​ដែល​ត្រូវ​ទៅចូល​រួម​លំហាត់​ហ្វឹក​ហ្វឺន​ ប្រ​តិប​ត្តិការ​ស​ន្តិភាព​ព​ហុជាតិ​ (Multinational​ Peacekeeping​ Exercise​ 2017 )​ ក្នុង​ក្រ​ប​ខ​ណ្ឌ​ GPOI​ នៅ​ប្រ​ទេស​នេប៉ាល់។

      កាល​ប​រិច្ឆេទ​ចេញ​ដំណើរ​នៃ​ក​ង​ក​ម្លាំង​ហ្វឹក​ហ្វឺន​ទាំង​៤២នាក់​ នេះ​ត្រូវ​បាន​ចែក​ចេញ​ជា​២​ដំណាក់កាល​រួម​មាន៖​  ក្រុម​គ្រូ​ប​ង្គោល​ចំនួន​០៣នាក់​ បាន​ចាក​ចេញ​នៅ​ថ្ងៃទី​១៤​ ខែមីនា​ ឆ្នាំ២០១៧​ និង​ផ្នែក​លំហាត់​ សេនា​ធិការ​ និង​ផ្នែក​លំហាត់​លើ​ទី​លាន​ចំនួន​៣៩នាក់​ ទៀត​ នឹង​ចេញ​ដំណើរ​នៅថ្ងៃទី១៩​ ខែមីនា​ ឆ្នាំ២០១៧​ ហើយ​ក​ង​ក​ម្លាំង​ទាំង​៤២នាក់​ នេះ​នឹង​វិល​ត្រ​ឡ​ប់​ម​ក​ក​ម្ពុជា​វិញ​ នៅ​ថ្ងៃទី០៤​ ខែមេសា​ ឆ្នាំ២០១៧​ ៕​

ពិធី​ជួប​សំណេះ​សំណាល​ជាមួយ​កងកម្លាំង​នាំ​មុខ​នៃ​កងវិស្វកម្ម​ព្រលាន​យន្តហោះ​និង​កងកម្ទេច​គ្រឿង​ផ្ទុះ​មុន​ពេល​ចេញ​ដំណើរ​ទៅ​ចូល​រួម​បេសកកម្ម​អន្តរជាតិ​នៅ​ប្រទេស​ម៉ាលី​