MOD

ព័ត៌មាន

ឯកឧត្ត​ម​ ទៀ​ បាញ់​ ចុះ​ត្រួត​ពិនិត្យ​ការ​ធ្វើ​លំហាត់​ម​ហារំអិល​ ​

កាល​ពីថ្ងៃទី ១៥ ខែមិនា ឆ្នាំ២០១៧ គ​ណៈក​ម្មាធិការ​ជាតិស​ន្តិសុខ​លំហ​រ​ស​មុទ្រ បាន​រៀប​ចំធ្វើលំហាត់ ហ្វឹក​ហ្វឺន​ពីរ​ដាច់ដោយ​ឡែក​ពីគ្នា ស្តីពីការ​ជួយ​ស​ង្គ្រោះនិង​ការ​ប​ង្ក្រាបអំពើប្ល​ន់លើផ្ទៃស​មុទ្រ​ដែល​លំហាត់ ទាំង​ពីរ​នេះបាន​ធ្វើឡើង​នៅលើភូមិសាស្រ្ត​ផ្ទៃស​មុទ្រ​ក្នុង​ខេត្ត​ព្រះសីហ​នុ ។
សូម​ប​ញ្ជាក់ថា៖ លំហាត់ទាំង​ពីរ​ដែល​គ​ណៈក​ម្មាធិការ​ជាតិស​ន្តិសុខ​លំហ​រ​ស​មុទ្រ​បាន​ធ្វើនេះឋិត​ក្រោម
ហ​ស្ស​នាម​ថា៖ ម​ហារំអិល ១៧ ដែល​មាន​ការ​ចូល​រួម​ពីក​ង​កំលាំង​ប្រ​ដាប់អាវុធ និង ស្ថ​ប​ន័អនុវ​ត្ត​ច្បាប់​មួយ​ចំនួន​រួម​មាន​ក​ង​កំលាំង​ប្រ​ដាប់អាវុធ ខ.ភ.ម ក​ង​ន​គ​រ​បាល​ជាតិ រ​ដ្ឋ​បាល​ជ​ល​ផ​ល ក​ង​កំលាំង​គ​យ និង ក​ង​ឯក​​ភាព​ពិសេស​ប្រ​ឆាំង​ភេរ​វ​ក​ម្ម​។ លំហាត់ម​ហារំអិល ១៧ នេះធ្វើឡើង​ស្រ​ប​ពេល​ដែល​ដំណើ​ទ​ស្ស​ន​កិច្ច​ស្វែង​យ​ល់ចំនួន ២ ថ្ងៃរ​ប​ស់ស​មាជិក​ស​មាជិការ​នៃគ​ណៈក​ម្មាធិការ​ជាតិស​ន្តិសុខ​លំហ​រ​ស​មុទ្រ​ដែល​ដឹក​នាំ​ដោយឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ និង​ជា​ប្រ​ធាន​គ​ណៈក​ម្មាធិការ​ជាតិស​ន្តិសុខ​លំហ​រ​ស​មុទ្រអម​ដំណើរ​ដោយ  ព្រ​ម​ទាំង​មាន​ការ​ចូល​រួម​ពីអនុ័ព្ធ​យោធានៃ
ប​ណ្តាល​ប្រ​ទេស​ជាមិត្ត​មួយ​ចំនួន​ប្រ​ចាំនៅក​ម្ពុជាផ​ង​ដែរ។
           ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក សួន សំណាង អគ្គ​លេខាធិការ​រ​ង នៃអគ្គ​លេខាធិការ​ដ្ឋាន គ​ណៈ​ក​ម្មា​ធិការ​ជាតិស​ន្តិសុខ​លំហ​រ​ស​មុទ្រ បានអោយ​ដឹង​ថា៖ ការ​រៀប​ចំលំហាត់ម​ហារំអិល ១៧ នេះ ត្រូវ​បាន​កំណ​ត់​ឡើង​យោង​តាម​ការ​សំរេច នៃកិច្ច​ប្រ​ជុំពេញអង្គ​រ​ប​ស់គ​ណៈក​ម្មាធិការ​ជាតិស​ន្តិសុខ​លំហ​រ​ស​មុទ្រ​កាល​ពី​​   ខែ​វិច្ឆ​កា ឆ្នាំ ២០១៦ ហើយអគ្គ​លេខាធិការ​ដ្ឋាន គ​ណៈក​ម្មាធិការ​ជាតិស​ន្តិសុខ​លំហ​រ​ស​មុទ្រ ក្រុម​ការ​ងារ​ប​ច្ចេក​ទេស និង ទីប​ញ្ជាការ​ជួរ​មុខ​នៃគ​ណៈក​ម្មាធិការ​ជាតិស​ន្តិសុខ​លំហ​រ​ស​មុទ្រ បាន​រៀប​ចំ សំរ​ប​សំរួល​និង ដឹក​នាំអនុវ​ត្ត​ន៍លំហាត់នេះនៅក្នុងអំឡុង​ពេល​ដ៏ខ្លីបំផុត ។ លំហាត់ម​ហារំអិល ១៧ បាន​ប​ង្ហាញអំពី​ទិដ្ឋ​ភាព​ពីការ​ជួយ​ស​ង្គ្រោះជីវិត​ម​នុស្ស​នៅក្នុង​ពេល​ដែល​នាវាដឹកអ្ន​ក​ដំណើរ​បាន​ជួប​នូវឧប​ទ្ទ​ហេតុភ្លើង​ឆេះនៅចំងាយ ៣ ម៉ៃល ខាង​ជើង​កោះតាង និង ស​ក​ម្ម​ភាព​នៅក្នុង​ការ​ប​ង្ក្រាបអំពើប្ល​ន់​ចាប់ជំរិន​វា​ដឹក​ទំនិញ​មួយ​ឋិត​នៅចំងាយ ៧ ម៉ៃល​ពីកោះរុង។ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក សួន សំណាង បាន​ប​ញ្ចាក់​អោយ​ដឹង​ថា៖លំហាត់ម​ហារំអិល១៧ គឺជាព្រឹត្តិការ​ប្រ​វ​ត្តិសាស្ត្រ ព្រោះថាជាលំហាត់មួយ​ដែល​ពាក់ព​ន្ធ័​ទៅនឹង​ស​ន្តិ​សុខ​ស​មុទ្រ​លើក​ដំបូង​ ដែល​គ​ណ​ក​ម្មាធិការ​ជាតិបាន​ធ្វើឡើង​ជាឯក​តោភាគី ដោយ​ពុំមាន​ការ​ចូល​រួ​ម​ពីដៃ​គូរ​ប​រ​ទេស​ណាមួយ ។លំហាត់ម​ហារំអិល ១៧ នេះមាន​គោល​ដៅដូច​ត​ទៅ ៖ ទី ១ ប្រើប្រាស់ស​ម​ត្ថ​ភាព​និង​ធ​ន​ធាន​ដែល​យើង​មាន​នៅក្នុង​ការ​ឆ្លើយ​ត​ប​ទៅនិង ឧប​ត្តិហេតុនិង​គ្រោះម​ហ​ន្ត​រាយ​យ​ខ្នាត​តូច ថ្នាក់ម​ធ្យ​ម​នៅក្នុង​ស​មុទ្រ ។ទី២ ក​សាង​និង​លើក​ស្ទួយ​ជាលំដាប់នូវ​កិច្ច​ស​ហ​ការ​រ​វាង​ក​ង​កំលាំង​ប្រ​ដាប់អាវុធ និង ក្រ​សួង និង​ស្ថាប​ន័ដែល​ពាក់ព​ន្ធ័នឹង​ស​ន្តិសុខ​ស​មុទ្រ​ព្រ​ម​ទាំង​ធ្វើអោយ​កាន់តែមាន​ប្រ​សិទ្ធ​ភាព​សំរាប់ការ​ឆ្លើយ​ត​ប​ទៅនិងឧប​ត្តិហេតុទាំង​ឡាយ​នៅក្នុរូប​ភាព​កំលាំង​ចំរុះ ។ គោល​បំណ​ង​ទី ៣ គឺដើម្បីប​ង្ហាញ​ដ​ល់ស្ថាប​ន័​ក្រ​សួង​ដែល​មាន​ការ​ពាក់ព​ន្ធ័ព្រ​ម​ទាំង​ភ្ញៀវអន្ត​រ​ជាតិអំពីការ​យ​ក​ចិត្ត​ទុក​ដាក់​ និងអំពីការ​មាន​វិធាន​ការ​ត្រៀម​ល​ក្ខ​ណៈគ្រ​ប់បែប​យ៉ាង​រ​ប​ស់គ​ណៈក​ម្មាធិការ​ជាតិស​ន្តិសុខ​លំហ​រ​ស​មុទ្រ​នៅក្នុង​ការអនុវ​ត្តិតួនាទីភារ​កិច្ច​រ​ប​ស់ខ្លួន ។ទី៤ លំហាត់​នេះ​មាន​គោល​បំណ​ង​ដ​ក​ពិសោធ​ន៍អំពីការ​ប្រើប្រាស់ម​ធ្យោបាយ សំភារៈដែល​បាន​ម​ក​ពីប្រ​ភ​ព​ផ្សេងៗគ្នានៅ​ក្នុង​ពេល​ប្រ​តិប​ត្តិការ​កំលាំង​ចំរុះ ។
ចំពោះដំណើរ​ទ​ស្ស​ន​កិច្ច​ស្វែង​យ​ល់រ​ប​ស់ក្រុម​គ​ណៈប្រ​តិភូជាន់ខ្ព​ស់ដែល​ដឹក​នាំដោយ ឯកឧត្ត​ម នាយ​ឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ និង​ជាប្រ​ធាន​គ​ណៈក​ម្មាធិការ​ជាតិ​ស​ន្តិសុខ​លំហ​រ​ស​មុទ្រ​បាន​ធ្វើឡើង​ក្នុង​គោល​បំណ​ង​ស្វែង​រ​ក​ការ​យ​ល់ដឹងអោយ​បាន​ច្រើន​ថែម​ទៀតអំពីស​ក្តារ​នុព​ល និងអត្ត​ស​ញ្ញាណ​នៅក្នុង​តំប​ន់មួយ​ចំនួន​ក្នុង​ដែន​ស​មុទ្រ​ក​ម្ពុជាជាពិសេស​ទិដ្ឋ​ភាព​ដ៏ស្រ​ស់​ត្រ​កាល​និង    ប្រ​ក​ប​ដោយ​ស​ក្តានុព​ល នៅដំប​ន់កោះតាង និង ធ្វើទ​ស្ស​នៈកិច្ច​នៅលើកោះគូស្រូវី ឬកោះ​ឆ្លាម​ដែល​ជាកោះតូច​នៅដាច់ស្រ​យ៉ាល​ក្នុង​ស​មុទ្រ​ភាគ​និរ​តីប្រ​ទេស​ក​ម្ពុជាដែល​មាន​ល​ក្ខ​ណៈ​តំណាង​អោយ
អត្ត​ស​ញ្ញាណ និង​ដួង​ព្រ​លឹង​ជាតិខ្មែរ​។
ព្រឹត្តិការ​ណ៍ជាប្រ​វ​ត្តិសាស្រ្ត​ទាំង​ពីរ​នេះត្រូវ​បាន​ធ្វើឡើង​ប្រ​ក​ប​ដោយ​ជោគ​ជ័យ​និង​ទ​ទួល​បាន​ការ​កោត​ស​រ​សើរ​ពីគ្រ​ប់ម​ជ្ឍ​ដ្ឋាន​ដែល​បាន​ចូល​រួម​ទាំងអស់ ជាពិសេស​ពីសំណាក់ភ្ញៀវ​ប​រ​ទេស ។លំហាត់ម​ហារំអិល ១៧ បាន​ប​ង្ហាញអំពីជំនាញ និង​ភាព​ប៉ិន​ប្រ​ស​ព្វ​រ​ប​ស់កំលាំង​ប្រ​ដាប់អាវុធ និង​ស្ថ​ប័នអនុវ​ត្ត​ច្បាប់​ផ្សេងៗ​ទៀត ក្នុង​ការ​ស​ង្រ្គោះជីវិត​ម​នុស្ស​ពេល​ជួប​គ្រោះម​ហ​ន្ត​រាយ ។ លើស​ពីនេះទៅទៀត​លំហាត់ម​ហារំអិល ១៧​បាន​ប​ង្ហាញអំពីការ​ប្រើប្រាស់ស​ម​ត្ថ​ភាព​នៅលើផ្ទៃទឹក និង ពិលើអាកាស​នៅក្នុង​ការ​ប​ង្រ្កាបអំពើ​ប្ល​ន់​ចាប់​ជំរិត​ក្នុង​ដែន​ស​មុទ្រ​ជាពិសេស​ការ​ប្រើប្រាស់ម​ធ្យ​យោបាយ​និង​ប​ច្ចេក​ទេស​គ្រ​ប់បែប​យ៉ាង​នៅក្នុង​ការ​ធ្វើអោយ​ជ​ន​ល្មើស​ព្រ​ម​ចុះញ៉ម។
ក្នុង​នាម​ជាប្រ​ធាន​គ​ណៈប្រ​តិភូ ឯកឧត្ត​ម ទៀ បាញ់ បាន​ប​ញ្ជាក់យ៉ាង​ច្បាស់ថា៖ លំហាត់ម​ហារំអិល ១៧គឺជាព្រឹត្តិការ​ណ៍ប្រ​វ​ត្តិសាស្រ្ត​ដែល​ពុំធ្លាប់មាន​ពីមុន​ម​ក យ៉ាង​ណាមិញ​គឺជាលំហាត់មួយ​ដែល​ក​ម្ពុជា​ធ្វើឡើង​ដោយ​ខ្លួនឯង​ពុំមាន​ការ​ចូល​រួម​ពីដៃគូរ​ប​រ​ទេស ព្រ​ម​ទាំង​មាន​ការ​ចំណាយ​ធ​ន​ធាន​តិច​ថែម​ទៀត ។ ឯកឧត្ត​ម បាន​កោត​ស​រ​សើរ​និង​វាយ​តំលៃខ្ព​ស់ចំពោះជោគ​ជ័យ​នៃលំហាត់ម​ហារំអិល ១៧ ដែល​បាន​ប​ង្ហាញ​អំពីប្រ​សិទ្ធ​ភាព​នៃកិច្ច​ស​ហ​ប្រ​តិប​ត្តិការ និង កិច្ច​ប្រ​តិប​ត្តិការ​កំលាំង​ចំរុះនៅក្រោម​ឆ​ត្រ័​រ​ប​ស់គ​ណៈ​ក​ម្ម​ការ​ជាតិ​។ ឯកឧត្ត​ម ទៀ បាញ់ ក៏បាន​ប​ញ្ជាក់ប​ន្ថែម​ទៀត​ថា៖ លំហាត់ម​ហារំអិល ១៧​នេះនឹង​ត្រូវ​បាន​ប្រើប្រាស់​ជា​មូល​ដ្ឋាន​សំរាប់ការ​ក​សាង​ស​ម​ត្ថ​ភាព​នៃកិច្ច​ប្រ​តិប​ត្តិការ​ក​ម​លាំង​ចំរុះត​ទៅថ្ងៃអនាគ​ត នៅក្នុង​ការ​ឆ្លើយ​ត​ប ទៅលើការ​គំរាម​កំហែង​ផ្សេងៗ ។ ឯកឧត្ត​ម ក៏បាន​ថ្លែង​ការ​កោត​ស​រ​សើរ​ដ​ល់ថ្នាក់​ដឹក​នាំ​និង​ស​ហ​ការី​នៃអគ្គ​លេខាធិការ​ដ្ឋាន​គ​ណៈក​ម្មាធិការ​ជាតិស​ន្តិសុខ​លំហ​រ​ស​មុទ្រ ក្រុម​ការ​ងារ​ប​ច្ចេក​ទេស និង​ទីប​ញ្ជាការ​ជួរ​មុខ​រ​ប​ស់គ​ណៈក​ម្មាធិការ​ជាតិស​ន្តិសុខ​លំហ​រ​ស​មុទ្រ នៅក្នុង​ការ​រៀប​ចំដឹក​នាំ​សំរ​ប​សំរួល​លំហាត់​ម​ហា​រំអិល១៧ និង​ដំណើរ​ទ​ស្ស​នៈកិច្ច​ស្វែង​យ​ល់រ​ប​ស់គ​ណៈប្រ​តិភូជាន់ខ្ព​ស់រ​ហូត​ទ​ទួល​បាន​ជោគ​ជ័យ​ទាំង​ស្រុង​​។
ក្នុង​នាម​គ​ណៈក​ម្មាធិការ​ជាតិស​ន្តិសុខ​លំហ​រ​ស​មុទ្រ ក្រ​សួង​ការ​ពារ​ជាតិ ក៏ដូច​ជាតាង​នាមអោយ​រាជ​រ​ដ្ឋា
ភិបាល ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ថ្លែងអំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅបំផុត​ចំពោះកិច្ច​ប្រឹង​ប្រែង និង កិច្ច​ស​ហ​ការ​យ៉ាង​ពេញ​ទំហឹង​រាជ​រ​ដ្ឋាភិបាល​ដ៏ទៃទៀត​សំណាក់ក​ង​កំឡាំង​ប្រ​ដាប់អាវុធ និង
ស្ថាប​ន័រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ដ៏ទៃទៀត នៅក្នុង​ដំណើរ​ការអនុវ​ត្ត​លំហាត់ម​ហារំអិល ១៧ និង​ដំណើរ​ទ​ស្ស​ន​កិច្ច​សិក្សារ​ប​ស់គ​ណ​ប្រ​តិភូជាន់ខ្ព​ស់។ ឯកឧត្ត​ម  ក៏បាន​ថ្លែងអំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះការ​ចំណាយ​ពេល​វេលាចូល​រួម​នៅក្នុង​ព្រឹត្តិការ​ជាប្រ​វ​ត្តិសាស្រ្ត​ទាំង​ពីរ​នេះ ពីសំណាក់ស​មាជិក​ស​មាជិការ​នៃ​គ​ណ​ក​ម្មាធិការ​ជាតិស​ន្តិសុខ​លំហ​រ​ស​មុទ្រ និង អនុព​ទ្ធ័យោធានៃប​ណ្តាល​ប្រ​ទេស​ប្រ​ចាំ​នៅព្រះរាជា​ណាច​ក្រ​ក​ម្ពុជា ។ ឯកឧត្ត​ម ទៀ បាញ់ បាន​ឆ្លៀត​យ​កឪកាស​នោះថ្លែងអំណ​រ​គុណ​ចំពោះការ​ជួយ​ឧប​ត្ថ​ម​គាំទ្រ​ពីសំណាក់ម​ជ្ឍ​ដ្ឋាន​ទាំង​ឡាយ​សំរាប់ព្រឹត្តិការ​ណ៍ទាំង​ពីរ​ជាប្រ​វ​ត្តិសាស្រ្ត​ខាង​លើ ជាពិសេស​មាន​ការ​គាំទ្រ​យ៉ាង​ពេញ​លេញ​ពីសំណាក់ក្រុម​ហ៊ុន យូញៀន​។
ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​គូស​ប​ញ្ជាក់ប​ន្ថែម​ថា៖ ឯកឧត្ត​ម​នឹង​ពិចារ​ណាអំពីល​ទ្ធ​ភាព​នៅ​ក្នុង​ការ​រៀប​ចំអោយ​មាន​លំហាត់ហ្វឹក​ហ្វឺន​ក្នុង​រូប​ភាព​ផ្សេងៗទៀត​នៅថ្ងៃអនាគ​ត ។

ឯកឧត្តម​ ទៀ​ បាញ់​ ចុះ​ត្រួត​ពិនិត្យការ​ធ្វើ​លំហាត់​មហារំអិល​និង​សួរ​សុខទុក្ខ​កងទ័ព​ក្នុង​ឧិកាស​ចូលឆ្នាំថ្មី​នៅ​កោះតាង​
ឯកឧត្តម​ ទៀ​ បាញ់​ ចុះ​ត្រួត​ពិនិត្យការ​ធ្វើ​លំហាត់​មហារំអិល​និង​សួរ​សុខទុក្ខ​កងទ័ព​ក្នុង​ឧិកាស​ចូលឆ្នាំថ្មី​នៅ​កោះតាង​
ឯកឧត្តម​ ទៀ​ បាញ់​ ចុះ​ត្រួត​ពិនិត្យការ​ធ្វើ​លំហាត់​មហារំអិល​និង​សួរ​សុខទុក្ខ​កងទ័ព​ក្នុង​ឧិកាស​ចូលឆ្នាំថ្មី​នៅ​កោះតាង​
ឯកឧត្តម​ ទៀ​ បាញ់​ ចុះ​ត្រួត​ពិនិត្យការ​ធ្វើ​លំហាត់​មហារំអិល​និង​សួរ​សុខទុក្ខ​កងទ័ព​ក្នុង​ឧិកាស​ចូលឆ្នាំថ្មី​នៅ​កោះតាង​
ឯកឧត្តម​ ទៀ​ បាញ់​ ចុះ​ត្រួត​ពិនិត្យការ​ធ្វើ​លំហាត់​មហារំអិល​និង​សួរ​សុខទុក្ខ​កងទ័ព​ក្នុង​ឧិកាស​ចូលឆ្នាំថ្មី​នៅ​កោះតាង​
ឯកឧត្តម​ ទៀ​ បាញ់​ ចុះ​ត្រួត​ពិនិត្យការ​ធ្វើ​លំហាត់​មហារំអិល​និង​សួរ​សុខទុក្ខ​កងទ័ព​ក្នុង​ឧិកាស​ចូលឆ្នាំថ្មី​នៅ​កោះតាង​
ឯកឧត្តម​ ទៀ​ បាញ់​ ចុះ​ត្រួត​ពិនិត្យការ​ធ្វើ​លំហាត់​មហារំអិល​និង​សួរ​សុខទុក្ខ​កងទ័ព​ក្នុង​ឧិកាស​ចូលឆ្នាំថ្មី​នៅ​កោះតាង​
ឯកឧត្តម​ ទៀ​ បាញ់​ ចុះ​ត្រួត​ពិនិត្យការ​ធ្វើ​លំហាត់​មហារំអិល​និង​សួរ​សុខទុក្ខ​កងទ័ព​ក្នុង​ឧិកាស​ចូលឆ្នាំថ្មី​នៅ​កោះតាង​

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត