MOD

ព័ត៌មាន

ឯកឧត្ត​ម ទៀ​ បាញ់ អនុញ្ញាតឲ្យ​ប្រ​តិភូទ័ពអាកាស​ថៃចូល​ជួប​ស​ម្តែង​ការ​គួរ​ស​ម

       ក្នុង​ឪកាស​ម​ក​បំពេញ​ទ​ស្ស​ន​កិច្ច​ជា​ផ្លូវ​ការ​នៅ​ក​ម្ពុជា​ គ​ណៈ​ប្រ​តិភូ​ក​ង​ទ័ព​ជើង​អាកាស​ភូមិន្ទ​ថៃ​ ដឹក​នាំ​ដោយ​ ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៍​ ជុំ​ រុង​ស្វាង​ អគ្គ​ប​ញ្ជាការ​ក​ង​ទ័ព​ជើង​អាកាស​ភូមិន្ទ​ថៃ​ បាន​ចូល​ជួប​ស​ម្តែង​ការ​គួរ​ស​ម​ ឯកឧត្ត​ម​ ទៀ​ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ រ​ដ្ឋ​ម​ន្រ្តី​ក្រ​សួង​ការ​ពារ​ជាតិ​ កាល​ពី​ថ្ងៃ​ទី​០៦​ ខែមីនា​ ក​ន្ល​ង​ទៅនេះ​ ។​
       នៅ​ក្នុង​ជំនួប​នោះ​ ឯកឧត្ត​ម​ ទៀ​ បាញ់​ បាន​ស​ម្តែង​ការ​ស្វាគ​ម​ន៍​ចំពោះ​គ​ណៈ​ប្រ​តិភូ​ក​ង​ទ័ព​ជើង​អាកាស​ភូមិន្ទ​ថៃ​ ដែល​បាន​អញ្ជើញ​ម​ក​បំពេញ​ទ​ស្ស​ន​កិច្ច​នៅ​ក​ម្ពុជា​ដើម្បី​ព​ង្រឹង​ទំនាក់​ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ក​ង​ទ័ព​ជើង​អាកាស​ឲ្យ​កាន់​តែប្រ​សើរ​ឡើង​ថែម​ទៀត​។​ ឯកឧត្ត​ម​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ ក៏​បាន​ស​ម្តែង​នូវ​ក្តី​សោម​ន​ស្ស​ន​រីក​រាយ​ចំពោះ​ការ​ជួប​ជុំ​ក​ង​ទ័ព​ជើង​អាកាស​នៃ​ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា-ថៃ​ ហើយ​តាម​រ​យៈ​ជំនួប​នោះ​ ឯកឧត្ត​ម​ ទៀ​ បាញ់​ បាន​ជ​ម្រុញ​ដ​ល់​ក​ង​ទ័ព​ជើង​អាកាស​ទាំង​ពីរ​ប​ន្ត​ធ្វើ​ការ​ស​ហ​ការ​គ្នា​ឲ្យ​បាន​កាន់​តែ​ជិត​ស្និត​ថែម​ទៀត ​។ ឯកឧត្ត​ម​ ទៀ​ បាញ់​ បាន​ស​ង្ក​ត់​ធ្ង​ន់​ថា​កិច្ច​ស​ហ​ប្រ តិប​ត្តិការ​ល្អ​រ​វាង​ក​ង​ទ័ព​ប្រ​ទេស​ទាំង​ពីរ​មិន​ត្រឹម​តែ​ផ្ត​ល់​ផ​ល​ប្រ​យោជ​ន៍​ដ​ល់​ប្រ​ទេស​ទាំង​ពីរ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​វា​នាំ​ម​ក​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អ​ក្នុង​តំប​ន់​ និង​ពិភ​ព​លោក​ផ​ង​ដែរ​។​ មាន​ម​តិ​ឆ្លើយ​ត​ប​វិញ​ ឯកឧត្ត​ម​ ជុំ​ រុង​ស្វាង​ បាន​រាយ​ការ​ណ៍​ជូន​ ឯកឧត្ត​ម​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី​ ទៀ​ បាញ់​ អំពី​ល​ទ្ធ​ផ​ល​នៃ​ការ​ជួប​គ្នា​រ​វាង​ក​ង​ទ័ព​ជើង​អាកាស​ ខ.ភ.ម​ និង​ក​ង​ទ័ព​ជើង​អាកាស​ភូមិន្ទ​ថៃ​ ដែល​តាម​រ​យៈ​ជំនួប​នោះ​បាន​នាំ​ម​ក​នូវ​ការ​ផ្លាស់​ប្តូរ​ប​ទ​ពិសោធ​ន៍​ ព​ង្រឹង​ទំនាក់​ទំន​ង​មិត្ត​ភាព​ សាម​គ្គីភាព​ រ​វាង​ក​ង​ទ័ព​ជើង​អាកាស​ទាំង​ពីរ​បាន​ល្អ​ប្រ​សើរ​។​
       ឯកឧត្ត​ម​ អគ្គ​ប​ញ្ជាការ​ក​ង​ទ័ព​ជើង​អាកាស​ភូមិន្ទ​ថៃ​ ក៏​បាន​ប​ញ្ជាក់​ពី​គោល​បំណ​ង​ច​ង់​ឲ្យ​សិក្ខា​កាម​ក​ង​ទ័ព​ជើង​អាកាស​ក​ម្ពុជា​ បាន​ទៅ​ហ្វឹក​ហ្វឺន​ រៀន​សូត្រ​ឲ្យ​បាន​ច្រើន​នាក់​នៅ​ប្រ​ទេស​ថៃ ​៕​

ឯកឧត្តម ទៀ​ បាញ់ អនុញ្ញាតឲ្យប្រតិភូទ័ពអាកាសថៃចូលជួបសម្តែងការគួរសម
ឯកឧត្តម ទៀ​ បាញ់ អនុញ្ញាតឲ្យប្រតិភូទ័ពអាកាសថៃចូលជួបសម្តែងការគួរសម
ឯកឧត្តម ទៀ​ បាញ់ អនុញ្ញាតឲ្យប្រតិភូទ័ពអាកាសថៃចូលជួបសម្តែងការគួរសម
ឯកឧត្តម ទៀ​ បាញ់ អនុញ្ញាតឲ្យប្រតិភូទ័ពអាកាសថៃចូលជួបសម្តែងការគួរសម
ឯកឧត្តម ទៀ​ បាញ់ អនុញ្ញាតឲ្យប្រតិភូទ័ពអាកាសថៃចូលជួបសម្តែងការគួរសម
ឯកឧត្តម ទៀ​ បាញ់ អនុញ្ញាតឲ្យប្រតិភូទ័ពអាកាសថៃចូលជួបសម្តែងការគួរសម

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត