MOD

ព័ត៌មាន

ឯកឧត្ត​ម​ ទៀ​ បាញ់​ ទិវា​អន្ត​រ​ជាតិ​នារី៨​មិនា​ ឆ្នាំ​២០១៧​

       យុទ្ធ​នារី​នៃ​ ខ.​ភ.​ម​ បាន​ប្តេជ្ញា​ចិត្ត​ថា​ នឹង​ចូល​រួម​យ៉ាង​ស​ក​ម្ម​នៅ​ក្នុង​កិច្ច​ការ​ពារ​ស​ន្តិភាព​ប្រ​ឆាំង​ដាច់​​ខាត​​ច​ល​នា​ប​ដិវ​ត្ត​ព័ណ៌​ដែល​នាំ​ក​ម្ពុជា​ធ្លាក់​ក្នុង​ភ្លើង​ស​ង្គ្រាម​ការ​ប​ង្ក​ច​លាច​ល​ អស​ន្តិសុខ​ បំផ្លិច​​បំផ្លាញ​​​ស​ង្គ​ម​ជាតិ​។​ យុទ្ធ​នារី​នៃ​ ខ.ភ.ម​ បាន​ប្តេជ្ញា​ចិត្ត​ដូច​នេះ​នៅ​ក្នុង​ឱកាស​ប្រារ​ព្ធ​ពិធី​អបអរ​សាទ​រ​ខួប​លើក​ទី​​១០៦​ ទិវា​អន្ត​រ​ជាតិនារី​ ៨មិនា​ ឆ្នាំ​២០១៧​ ក្រោម​ប្រ​ធាន​ប​ទ​ ស្ត្រី​ដើម្បី​សុខ​ស​ន្តិភាព​ និង​វ​ឌ្ឍ​ន​ភាព​ នា​ព្រឹក​ថ្ងៃទី០៣ ខែ​មិនា​ នេះ​នៅ​សាល​ប្រ​ជុំ​សាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិ​ ស្ថិត​ក្រោម​​អធិប​តីភាព​ ឯកឧត្ត​ម​ នាយ​ឧត្ត​ម​សេនីយ៍​ ទៀ​ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ និង​មាន​ការ​ចូល​រួម​ពី​នាយ​ទាហាន​ នាយ​ទា​ហាន​រ​ង​ និង​ព​ល​ទាហាន​ ប្រ​មាណ​ជិត​៧00​នាក់​។​

      ប​ន្ទាប់​ពី​បាន​អាន​នូវ​ព្រះរាជ​សារ​ ស​ម្តេច​ព្រះម​ហាក្ស​ត្រី​ ន​រោត្ត​ម​ មុន្នីនាថ​សីហ​នុ​ ព្រះរាជ​មាតា​ជាតិ​ខ្មែរ​ ក្នុង​សេរីភាព​ សេច​ក្តី​ថ្លៃថ្នូរ​ និង​សុភ​ម​ង្គ​ល​ រួច​ម​ក​ លោក​ជំទាវ​ ដាំ​ ដារិនី​ រ​ដ្ឋ​លេខាធិការ​ ក្រ​សួង​ការ​ពារ​​ជាតិ​ បាន​ធ្វើ​សេច​ក្តី​រាយ​ការ​ណ៍​ពីរ​បាយ​ការ​ណ៍​ការ​ងារ​យេឌ័រ​ដែល​បាន​អនុវ​ត្ត​ក្នុង​ឆ្នាំ​ក​ន្ល​ង​ម​ក។​ រ​បាយ​ការ​ណ៍​ក៏​បាន​ប​ញ្ជាក់ថា​ ក្រោម​ការ​ដឹក​នាំ​ប្រ​ក​ប​ដោយ​គ​តិ​ប​ណ្ឌិត​រ​ប​ស់​ស​ម្តេច​អគ្គ​ម​ហាសេនាប​តី​តេជោ​ ហ៊ុន​សែន​ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ នៃ​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​ ប្រ​ទេស​ជាតិ​មាន​សុខ​ស​ន្តិភាព​ និង​ការ​អភិវ​ឌ្ឍ​លើ​​គ្រ​ប់​វិស័យ​, រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា​ ក្រ​សួង​ការ​ពារ​ជាតិ​ ជា​សេនាធិការ​ បាន​ប្រឹង​ប្រែង​លើក​​ក​ម្ព​ស់​​ស្ថាន​ភាព​ស្ត្រី​ សិទ្ធ​រ​ប​ស់​ស្ត្រី​ តាម​រ​យៈ​ការ​រៀប​ចំ​ប​ទ​ដ្ឋាន​គ​តិយុត្ត​ គោល​ន​យោបាយ​ ដើម្បី​​ធានាសិទ្ធ​ និង​ផ​ល​ប្រ​យោជ​ន៍​រ​ប​ស់ស្ត្រី។​ ក្រោម​គោល​ន​យោបាយ​ឈ្នះឈ្នះ​ ដែល​បាន​ដាក់ចេញ​ក្នុង​​ឆ្នាំ១៩៩៨​ បាន​ធ្វើឲ្យ​អង្គ​ការ​ចាត់​តាំង​ន​យោ​បាយ​ខ្មែរ​ក្រ​ហ​ម​រ​លាយ​ ទ​ប់​ស្កាត់​ការ​វិល​ត្រ​ឡ​ប់​ម​ក​វិញ​នៃ​រ​ប​ប​ខ្មែរ​ក្រ​ហ​ម​ ធ្វើ​ឲ្យ​ក​ម្ពុជា​ទ​ទួល​បាន​សុខ​ស​ន្តិភាព​ ឯក​ភាព​ជាតិ​ ឯក​ភាព​ទឹក​ដី​ ស្ថិត​ក្រោម​ការ​នាំ​រ​ប​ស់​រាជ​រ​ដ្ឋាភិបាល​តែមួយ​។​ លោក​ជំទាវ​ រ​ដ្ឋ​លេ​ខា​ធិការ​ ក៏​បាន​ប​ន្ថែម​ថា​ ក្នុង​នាម​ស្ត្រី​ក្នុង​ខ.ភ.ម​ រ​ប​ស់​​យើង​បាន​ប្តេជ្ញាចិត្ត​ថា​ នឹង​ចូល​រួម​យ៉ាង​ស​ក​ម្ម​នៅ​ក្នុង​ការ​ពារ​ស​ន្តិភាព​ ប្រ​ឆាំង​ដាច់ខាត​ច​ល​នា​ប​ដិវ​ត្ត​ព័ណ៌​ ដែល​នាំ​ក​ម្ពុជា​ធ្លាក់​ក្នុង​ភ្លើង​ស​ង្គ្រាម​ ការ​ប​ង្ក​ច​លា​ច​ល​ អស​ន្តិសុខ​ បំផ្លិច​បំផ្លាញ​ស​ង្គ​ម​ជាតិ​។​ ចូល​រួម​ជាមួយ​ប្រ​ជាព​ល​រ​ដ្ឋ​ក្នុង​ស​ក​ម្ម​ភាព​ប​ង្ការ​ កំចាត់​ ថ្កោល​ទោស​ដ​ល់​ក្រុម​ណា​ដែល​មាន​បំណ​ង​​ទុច្ច​រិត​ នាំ​ម​ក​នូវ​ការ​ផ្លាស់​ប្តូរ​តាម​ល​ក្ខ​ណៈ​ប​ដិវ​ត្ត​ព័ណ៌​។​

ឯកឧត្ត​ម​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ ទៀ​ បាញ់ ​ក្ន​ង​នាម​រាជ​រ​ដ្ឋាភិបាល​ ក្រ​សួង​ការ​ពារ​ជាតិ​ និង​អគ្គ​មេប​ញ្ជាការ​ នៃ​​ខ.ភ.ម​ បាន​ថ្លែង​នូវ​ការ​កោត​ស​រ​សើរ​ និង​វាយ​ត​ម្លៃខ្ព​ស់​ចំពោះ​នាយ​ទាហាន​ និង​ព​ល​ទាហាន​ យុទ្ធ​នារី​ នៃ​ ខ.ភ.ម​ ដែល​បាន​ខិត​ខំប្រឹង​ប្រែង​ក្នុង​ការ​បំពេញ​តួនាទី​ភារ​កិច្ច​រ​ប​ស់​ខ្លួន​នាពេល​ក​ន្ល​ង​ម​ក​ ពិសេស​ការ​ចូល​រួម​ចំណែក​យ៉ាង​ស​ក​ម្ម​ប្រ​ក​ប​ដោយ​ភាព​អណ​ត់​ ព្យាយាម​ ពុះពារ​គ្រ​ប់ឧប​ស​គ្គ​ លើការ​ការ​ពារ​​បុព្វ​ហេតុ​ជាតិ​មាតុភូមិនិង​បាន​ចូល​រួម​ចំណែក​ផ​ង​ដែរ​ក្នុង​ការអនុវ​ត្ត​ក​ម្ម​វិធី​ន​យោបាយ​ ការ​កែទ​ម្រ​ង់​​រ​ប​ស់​រាជ​រ​ដ្ឋាភិបាល​ និង​យុទ្ធ​សាស្ត្រ​ច​តុកោណ​រ​ប​ស់​រាជ​រ​ដ្ឋាភិបាល​គ្រ​ប់​ដំណាក់កាល​​បាន​យ៉ាង​ល្អប្រ​សើរ​។​ ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ បាន​ថ្លែង​ថា​ រាជ​រ​ដ្ឋាភិបាល​ បាន​ដាក់ចេញ​នូវ​ច្បាប់​គោល​ន​យោបាយ​ និង​យ​ន្ត​ការ​ជាច្រើន​ ដើម្បីស​ម​ភាព​យេន​ឌ័រ​ សំដៅលើក​ក​ម្ព​ស់​ស្ថាន​ភាព​សិទ្ធិ​ ឋានៈ​ និង​តួនាទីរ​ប​ស់​​ស្ត្រី​ក​ម្ពុជា​ឲ្យ​មាន​ភាព​ល្អ​ប្រ​សើរ​ឡើង​ប្រ​ក​ប​ដោយ​ស​ម​ធ​ម៌​ គាំទ្រ​ឲ្យ​ស​ម្រេច​បាន​នូវ​ស​ម​ភាព​ពិត​ប្រាក​ដ​ រ​វាង​បុរ​ស​ និង​ស្ត្រី​ ដោយ​ទ​ទួល​ស្គាល់ថា​ ស្ត្រី​ជាឆ្អឹង​ខ្ន​ង​នៃសេដ្ឋ​កិច្ច​ និង​ស​ង្គ​ម​ជាតិ​ ចាត់ទុក​ថា​ស្ត្រីជាក​ម្លាំង​មិន​អាច​ខ្វះបាន​ ក្នុង​ការ​អភិវ​ឌ្ឍ​ស​ង្គ​ម​ជាតិ។​ ឯកឧត្ត​ម​ បាន​អំពាវ​នាវ​ដ​ល់មេ​ប​ញ្ជាការ​ គ្រ​ប់​​លំដាប់​ថ្នាក់​ គ្រ​ប់​ក​ងឯក​ភាព​ត្រូវ​ចូល​រួម​គាំទ្រ​ និង​យ​ក​ចិត្ត​ទុក​ដាក់​ដ​ល់​ស្ត្រីនៅ​ក្នុង​អង្គ​ភាព​រ​ប​ស់​ខ្លួន​ ត្រូវ​ផ្ត​ល់​ឱកាស​ និង​ប​ង្ក​ល​ក្ខ​ណៈ​ងាយ​ស្រួល​ឲ្យ​នារី​បាន​ប​ង្កើន​ស​ម​ត្ថ​ភាព​ ចំណេះដឹង​ ជំនាញ ​លើក​ទឹក​ចិត្ត​ និង​ត្រូវ​ផ្ត​ល់​ឱកាស​ដ​ល់​នារី​ក្នុង​ការ​ទ​ទួល​បាន​ឋាន​ន្ត​រ​ស​ក្តិ​ តួនាទី​ ស​ម​ស្រ​ប​ទៅ​តាម​ស​ម​ត្ថ​ភាព​ ប​ទ​ពិសោធ​ន៍​ និង​ត​ម្រូវ​ការ​ភារ​កិច្ច​រ​ប​ស់​ ខ​ភ​ម​ និង​រ​ប​ស់​ប្រ​ទេស​ជាតិ​។​

នៅ​ក្នុង​ឱកាស​នោះ​ដែរ​ ឯកឧត្ត​ម​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ ទៀ​ បាញ់​ បាន​ប្រ​គ​ល់​បាច់ផ្កា​ និង​វ​ត្ថុអនុស្សាវ​រីយ៍​​ជូន​​ដ​ល់​ លោក​ជំទាវ​រ​ដ្ឋ​លេខាធិការ​ ដាំ​ ដារីនី​ និង​តំណាង​យុទ្ធ​នារីចំនួន​៣០នាក់​ ដែល​ម​ក​ពី​ប​ណ្តា​​យោធ​ភូមិ​ភាគ​​ទាំង៦​ ក្នុង​ម្នាក់ៗ​មាន​អាវ​យឺត១​ និង​ថ​វិកា១៥ម៉ឺន​រៀល​ និង​បាន​ចែក​ជូន​ដ​ល់​នាយ​ទាហាន​ ព​ល​ទាហាន​នារីចូល​រួម​ក្នុង​ម្នាក់ៗ​មានអាវ​យឺត១​ និង​ថ​វិកា៥ម៉ឺន​រៀល​ផ​ង​ដែរ៕​

ឯកឧត្តម​ ទៀ​ បាញ់​ ទិវា​អន្តរជាតិ​នារី៨​មិនា​ ឆ្នាំ​២០១៧​
ឯកឧត្តម​ ទៀ​ បាញ់​ ទិវា​អន្តរជាតិ​នារី៨​មិនា​ ឆ្នាំ​២០១៧​
ឯកឧត្តម​ ទៀ​ បាញ់​ ទិវា​អន្តរជាតិ​នារី៨​មិនា​ ឆ្នាំ​២០១៧​
ឯកឧត្តម​ ទៀ​ បាញ់​ ទិវា​អន្តរជាតិ​នារី៨​មិនា​ ឆ្នាំ​២០១៧​
ឯកឧត្តម​ ទៀ​ បាញ់​ ទិវា​អន្តរជាតិ​នារី៨​មិនា​ ឆ្នាំ​២០១៧​
ឯកឧត្តម​ ទៀ​ បាញ់​ ទិវា​អន្តរជាតិ​នារី៨​មិនា​ ឆ្នាំ​២០១៧​