MOD

ព័ត៌មាន

ក​ង​ព​ល​តូច​ដឹក​ជ​ញ្ជូន​លេខ៩៩​ ស​ម្ភោព​យាន​ដ្ឋាន​ជួស​ជុល​យាន​យ​ន្ត​ជា​ជំនួយ​រ​ប​ស់​ក្រ​សួង​ការ​ពារ​ជាតិ​ចិន​

          ប​ន្ទាប់​ពីបាន​ធ្វើការ​សាង​ស​ង់​អស់រ​យៈពេល​ពីរ​ឆ្នាំយាន​ដ្ឋាន​ជួស​ជុល​យាន​យ​ន្ត​ជាជំនួយ​រ​ប​ស់ក​ង​ទ័ព​រំដោះ​ប្រ​ជាជ​ន​ចិន​​ រួម​និង​​ស​មិទ្ធិផ​ល​នានា​មួយ​ចំនួន​ទៀត​រ​ប​ស់​ក​ង​ព​ល​តូច​ដឹក​ជ​ញ្ជូន​លេខ៩៩​ចំណុះ​ឲ្យអគ្គ​នាយ​ក​ដ្ឋាភ​ស្ភុភា ហិរ​ញ្ញ​វ​ត្ថុ ​ក្រ​សួង​ការ​ពារ​ជាតិត្រូវ​បាន​ប្រារ​ព្ធ​ពិធីស​ម្ពោព​ដាក់ឲ្យ​ប្រើប្រាស់ជាផ្លូវ​ការ នៅថ្ងៃទី១៥​ ខែកុម្ភៈ​ ឆ្នាំ២០១៧​ ក្រោមអធិប​តីភាព​ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍​ ទៀ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ​ និង​ឯកឧត្ត​ម​ ហ្ស​ង់​ ប៉ ឯកអគ្គ​រ​ដ្ឋ​ទូត​វិស​ម​ញ្ញ​ និង​ពេញ​ស​ម​ត្ថ​ភាព​នៃសាធារ​ណៈរ​ដ្ឋ​ប្រ​ជាមានិត​ចិន​ ប្រ​ចាំ​ក​ម្ពុជា​ ។​

          ឯកឧត្ត​ម​ ឧត្ត​ម​សេនីយ៍ឯក​ ពេជ្រ ឈឿន អគ្គ​នាយ​ក​រ​ង​ អគ្គ​នាយ​ក​ដ្ឋាន ភ​ស្ភុភា ហិរ​ញ្ញ​វ​ត្ថុ ក្នុង​ក្រ​សួង​ការ​ពារ​ជាតិ​បាន​ឡើងអាន​រ​បាយ​ការ​ណ៍​ ដោយ​បាន​គូស​ប​ញ្ជាក់ថាៈ​ អនុវ​ត្ត​តាម​ ផែន​ការ​កែទ​ម្រ​ង់ប្រាំឆ្នាំរ​ប​ស់​ ខ.ភ.ម​ ក​ង​ព​ល​តូច​ដឹក​ជ​ញ្ជូន​លេខ៩៩​ ពី​មុន​នៅក​ង​អនុយោធា​ធំដឹក​ជ​ញ្ជូន​ត្រូវ​បាន​កែស​ម្រួល​ទៅជាក​ង​ព​ល​តូច​ដឹក​ជ​ញ្ជូន​លេខ៩៩​ វិញ​ចំណុះ​ឲ្យ​អគ្គ​នាយ​ក​ដ្ឋាន​ភ​ស្ភុភា​ ហិរ​ញ្ញ​វ​ត្ថុ​ នៅថ្ងៃទី២៩​ ខែសីហា​ ឆ្នាំ២០១០​ ។​ ឯកឧត្ត​ម​ បាន​ប​ញ្ជាក់ថា​ ក​ង​ព​ល​ តូច​ដឹក​ជ​ញ្ជូន​លេខ​៩៩​ ក្នុង​រ​យៈពេល​ក​ន្ល​ង​ម​ក​បាន​ដើរ​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ដឹក​ជ​ញ្ជូន​ទំនិញ​ សំភារៈភ​ស្ភុភា​ សំភារៈសឹក​ សំភារៈសំណ​ង់​ កំលាំង​ទ័ព​ផ្ត​ល់ឲ្យ​ ខ.ភ.​ម​ ប​ម្រើឲ្យ​ការ​ងារ​ ប្រ​យុទ្ធ​ ការ​ហ្វឹក​ហ្វឺន​ ការ​ក​សាង​ជំរុំប​ន្ទាយ​ និង​ការ​ផ្លាស់​ប្តូរ​ទីតាំង​ច​ល័ត​ទ័ព​ ។​ ក្រៅ​ពី​នេះ​​ក​ង​ទ័ព​ក៏បាន​ធ្វើការ​ងារ​ម​នុស្ស​ធ​ម៍​ ដោយ​បាន​ដឹក​ទឹក​ចែក​ជូន​ប្រ​ជាព​ល​រ​ដ្ឋ​ ដឹក​គ្រូពេទ្យ​ស្ម័គ្រ​ចិត្ត​ចុះ​ជួយ​ព្យាបាល​ប្រ​ជាព​ល​រ​ដ្ឋ​ ដឹក​ក​ម្ម​ក​រ​ចំណាក​ស្រុក​ទៅកាន់​លំនៅដ្ឋាន​វិញ​ និង​ដឹក​យុវ​ជ​ន​ស្ម័គ្រ​ចិត្ត​ចុះជួយ​វាស់ដី​ជូន​ប្រ​ជាព​ល​រ​ដ្ឋ​ ។ ទាក់ទ​ង​ទៅនឹង​យាន​ដ្ឋាន​ជួស​ជុល​រ​ថ​យ​ន្ត​ដែល​បាន​ប្រារ​ព្ធ​ពិធី​ស​ម្ភោព​នៅពេល​នេះ​ ឯកឧត្ត​ម​ បាន​ប​ញ្ជាក់ថា​ យាន​ដ្ឋាន​ជួស​ជុល​រ​ថ​យ​ន្ត​នេះ​ ត្រូវ​បាន​សាង​ស​ង់​អស់រ​យៈពេល​ពីរ​ឆ្នាំ​ គិត​ចាប់តាំង​ពីឆ្នាំ២០១៤​ ដ​ល់ឆ្នាំ២០១៦​ ដោយ​ធ្វើការ​ស​ហ​ការ​ជាមួយអ្ន​កឯក​ទេស​ចំនួន​ប្រាំក្រុម​ ក្នុង​នោះភា​គី​ចិន​បាន​ផ្ត​ល់នូវ​សំភារៈប​រិក្ខា​ ឧប​ក​រ​ណ៍​ជូស​ជុល​រ​ថ​យ​ន្ត​ និង​ជួយ​ប​ង្រៀន​ដ​ល់សិក្ខាកាម​ក​ម្ពុជាឲ្យ​ចេះប្រើ​ប្រាស់ឧប​ក​រ​ណ៍​ជួស​ជុល​រ​ថ​យ​ន្ត​ផ​ង​ដែរ​ ។​

          មាន​ប្រ​សាស​ន៍នាឪកាស​នោះដែរ​ ឯកឧត្ត​ម​ ហ្ស​ង់​ ប៉ ​អគ្គ​រ​ដ្ឋ​ទូត​ចិន​ប្រ​ចាំក​ម្ពុជាបាន​មាន​ប្រ​សាស​ន៍ថាៈ ​ចិន​និង​ក​ម្ពុជា​ ជាអ្ន​ក​ជិត​ខាង​ល្អ​ ដែល​មាន​មិត្ត​ភាព​ប្រ​ពៃណី និង​ជាដៃគូរ​ ស​ហ​ប្រ​តិប​ត្តិការ​យុទ្ធ​សាស្រ្ត​គ្រ​ប់ជ្រុង​ជ្រោយ​ ។ រ​ដ្ឋាភិបាល​ចិន​បាន​យ​ក​ចិត្ត​ទុក​ដាក់​ចំពោះការ​រីក​ច​ម្រើន​ ការ​ទំនាក់ទំន​ង​ជាដៃគូរ​ស​ហ​ប្រ​តិប​ត្តិការ​ ជាយុទ្ធ​សាស្ត្រ​គ្រ​ប់ជ្រុង​ជ្រោយ​ និង​មាន​ឆ​ន្ទះ​ព​ង្រីក​វិស័យ​ស​ហ​ប្រ​តិប​ត្តិការ​នេះយ៉ាង​ស​ក​ម្ម​ជាមួយ​ភាគីក​ម្ពុជា​ ។ ឯកឧត្ត​ម ​ហ្ស​ង់​ ប៉​ បាន​ស​ម្តែង​នូវ​ជំនឿជឿជាក់ថាៈ​ យាន​ដ្ឋាន​ជួស​ជុល​រ​ថ​យ​ន្ត​នេះ​ និង​ប​ង្កើត​ស​ម​ត្ថ​ភាព​ថែរ​ក្សា​ជួស​ជុល​រ​ថ​យ​ន្ត​នៃក​ង​ទ័ព​ក​ម្ពុជា​ និង​ព​ង្រីក​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​មិត្ត​ភាព​រ​វាង​ប្រ​ទេស​ទាំង​ពីរ​ និង​ក​ង​ទ័ព​ទាំង​ពីរ​ក​ម្ពុជា ចិន ឲ្យ​កាន់តែប្រ​សើរ​ឡើង​ថែម​ទៀត ។​

  ថ្លែង​ទៅកាន់ពិធីស​ម្ភាព​យាន​ដ្ឋាន​ជួស​ជុល​ក​ង​ព​ល​តូច​ដឹក​ជ​ញ្ជូន​លេខ៩៩​ នា​ឪកាស​នោះ​ ឯកឧត្ត​ម​ ទៀ​ បាញ់​ បាន​មាន​ប្រ​សាស​ន៍ថាៈ​ ទំនាក់​ទំន​ង​ចិន​ក​ម្ពុជា​បាន​វិវ​ត្ត​ន៍​យ៉ាង​ខ្លាំង​ចាប់​តាំង​ពីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ទ្វេភាគី រ​ហូត​ដ​ល់ភាព​ជាដៃគូយុទ្ធ​សាស្ត្រ​គ្រ​ប់​ជ្រុង​ជ្រោយ​ ស​ម្រាប់កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ចាប់តាំង​ពីឆ្នាំ២០១០​ ក​ន្ល​ង​ម​ក​ ។​

          ទាំង​នេះគឺជាស​ក្ខីភាព​ នៃចំណ​ង​មិត្ត​ភាព​និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​លើគ្រ​ប់​វិស័យ​ ដែល​ចូល​រួម​ចំណែក​យ៉ាង​ស​ក​ម្ម​ជាមួយ​រ​ដ្ឋាភិបាល​ក​ម្ពុជា​ក្នុង​ការ​ជួយអភិវ​ឌ្ឍ​ន៍ស​ង្គ​ម​សេដ្ឋ​កិច្ច​ និង​កាត់​ប​ន្ថ​យ​ភាព​ក្រីក្រ​រ​ប​ស់ប្រ​ជាជ​ន​ក​ម្ពុជា​ ។ ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ ទៀ ​បាញ់ ​បាន​ប​ញ្ជាក់​ទៀត​ថាៈ ​ការ​ស​ម្ភោព​យាន​ដ្ឋាន​ជួស​ជុល​រ​ថ​យ​ន្ត​ជាជំនួយ​រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិ​ចិន​ ជូន​ដ​ល់​ក​ង​ព​ល​តូច​ដឹក​ជ​ញ្ជូន​លេខ៩៩​ នា​ពេល​នេះគឺ​ជាស​មិទ្ធ​ផ​ល​មួយ​ថ្មីទៀត​លើស​មិទ្ធ​ផ​ល​ ជាច្រើន​ដែល​ក្រ​សូង​ការ​ពារ​ជាតិចិន​បាន​ជួយ​ដ​ល់​ ខ.ភ.ម​ ហើយ​ស​មិទ្ធ​ផ​ល​ដែល​ទ​ទួល​បាន​នា​ពេល​នេះគឺពិត​ជាមាន​តំលៃស​ម​ស្រ​ប​ទៅតាម​សេច​ក្តី​ត្រូវ​ការ​ចាំបាច់រ​ប​ស់ក​ម្ពុជា​ ព្រ​ម​ទាំង​ប​ញ្ជាក់ចំណ​ង​សាម​គ្គីភាព​ដ៏រឹង​មាំ​ ក​ម្ពុជា​ ចិន​ ឋិត​ថេរ​គ​ង់វ​ង្ស​ជាអម​តៈ ​។ ឯកឧត្ត​ម​ ទៀ ​បាញ់​ បាន​ស​ង្ក​ត់​ធ្ង​ន់ថាៈ​ តាម​រ​យៈ​ស​មិទ្ធ​ផ​ល​ដែល​ទ​ទួល​បាន​នាពេល​នេះ​ និង​ធ្វើឲ្យ​ក​ង​ព​ល​តូច​ដឺក​ជ​ញ្ជូន​លេខ៩៩​ មាន​ល​ទ្ធ​ភាព​លើក​ម្ព​ស់ស​ម​ត្ថ​ភាព​យ​ល់ដឹង​ អភិវ​ឌ្ឍ​ន៍​ធ​ន​ធាន​ម​នុស្ស​ដ​ល់​អ្ន​ក​បើក​ប​រ​ និង​ជួស​ជុល​រ​ថ​យ​ន្ត​ដើម្បី​ឆ្លើយ​ត​ប​ទៅនឹង​ត​ម្រូវ​ការ​ចាំបាច់រ​ប​ស់​ ខ.ភ.ម​ ព្រ​ម​ទាំង​ព​ង្រីក​បាន​នូវ​ការ​ប្រើប្រាស់សំ​ភារៈ​តាម​ប​ច្ចេក​វិ​ទ្យាទំនើប​ សំដៅ​ព​ង្រីក​ស​ម​ត្ថ​ភាព​ជំនាញឲ្យ​កាន់​តែមាន​ការ​រីក​ច​ម្រើន​ឡើង​ថែម​ទៀត​។​

    ក្នុង​ឪកាស​នេះ​ ឯកឧត្ត​ម​ ទៀ​ បាញ់​ ក៏បានអញ្ជើញ​បំពាក់មេដាយ​ជូន​ដ​ល់នាយ​ទាហាន​ជាន់ខ្ព​ស់​ ខ.ភ.ម​ ក្នុង​ក្រ​សួង​ការ​ពារ​ជាតិ​ដែល​មាន​ស្នាដៃ​បំពេញ​ការ​ងារ​ ព្រ​ម​ទាំង​បាន​អញ្ជើញ​ទៅ​កាត់​ខ្សែបូរ​ស​ម្ភោព​ដាក់ឲ្យ​ប្រើប្រាស់​ជាផ្លូវ​ការ​នូវ​យាន​ដ្ឋាន​ជួស​ជុល​រ​ថ​យ​ន្ត​ក​ង​ព​ល​តូច​ដឹក​ជ​ញ្ជូន​លេខ៩៩​ ចាប់ពី​ពេល​នេះ​ត​ទៅ ៕​

 

កង​ពល​តូច​ដឹក​ជញ្ជូន​លេខ៩៩​ សម្ភោព​យានដ្ឋាន​ជួសជុល​យានយន្ត​ជា​ជំនួយ​របស់​ក្រសួង​ការពារជាតិ​ចិន
កង​ពល​តូច​ដឹក​ជញ្ជូន​លេខ៩៩​ សម្ភោព​យានដ្ឋាន​ជួសជុល​យានយន្ត​ជា​ជំនួយ​របស់​ក្រសួង​ការពារជាតិ​ចិន
កង​ពល​តូច​ដឹក​ជញ្ជូន​លេខ៩៩​ សម្ភោព​យានដ្ឋាន​ជួសជុល​យានយន្ត​ជា​ជំនួយ​របស់​ក្រសួង​ការពារជាតិ​ចិន
កង​ពល​តូច​ដឹក​ជញ្ជូន​លេខ៩៩​ សម្ភោព​យានដ្ឋាន​ជួសជុល​យានយន្ត​ជា​ជំនួយ​របស់​ក្រសួង​ការពារជាតិ​ចិន
កង​ពល​តូច​ដឹក​ជញ្ជូន​លេខ៩៩​ សម្ភោព​យានដ្ឋាន​ជួសជុល​យានយន្ត​ជា​ជំនួយ​របស់​ក្រសួង​ការពារជាតិ​ចិន
កង​ពល​តូច​ដឹក​ជញ្ជូន​លេខ៩៩​ សម្ភោព​យានដ្ឋាន​ជួសជុល​យានយន្ត​ជា​ជំនួយ​របស់​ក្រសួង​ការពារជាតិ​ចិន
កង​ពល​តូច​ដឹក​ជញ្ជូន​លេខ៩៩​ សម្ភោព​យានដ្ឋាន​ជួសជុល​យានយន្ត​ជា​ជំនួយ​របស់​ក្រសួង​ការពារជាតិ​ចិន
កង​ពល​តូច​ដឹក​ជញ្ជូន​លេខ៩៩​ សម្ភោព​យានដ្ឋាន​ជួសជុល​យានយន្ត​ជា​ជំនួយ​របស់​ក្រសួង​ការពារជាតិ​ចិន
កង​ពល​តូច​ដឹក​ជញ្ជូន​លេខ៩៩​ សម្ភោព​យានដ្ឋាន​ជួសជុល​យានយន្ត​ជា​ជំនួយ​របស់​ក្រសួង​ការពារជាតិ​ចិន
ក​ង​ព​ល​តូច​ដឹក​ជ​ញ្ជូន​លេខ៩៩​ ស​ម្ភោព​យាន​ដ្ឋាន​ជួស​ជុល​យាន​យ​ន្ត​ជា​ជំនួយ​រ​ប​ស់​ក្រ​សួង​ការ​ពារ​ជាតិ​ចិន​