MOD

ព័ត៌មាន

ជំនួប​រ​វាងឯកឧត្ត​ម​នាង.ផាត​រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិជាមួយអនុព័ន្ធ​យោធាប្រ​ទេស​ប៉ាគីស្ថាន

ក​ង​ទ័ព​ប៉ាគីស្ថាន​មាន​បំណ​ង​ច​ង់ជួយ​និង​គាំទ្រ​ដ​ល់ក​ង​ទ័ព​ក​ម្ពុជាមិន​ថាលើវិស័យ​ហ្វឹក​ហ្វឺនអប់រំនិង​ស្រាវ​ជ្រាវ​នោះទេគឺច​ង់ជួយ​លើគ្រ​ប់វិស័យ​នូវអ្វីៗដែល​ក​ង​ទ័ព​ប៉ាគីស្ថានអាច​ជួយ​បាន។នេះជាការ​លើក​ឡើង​រ​ប​ស់លោក​វ/ឯក​សាគីម.កាម៉ាអនុព័ន្ធ​យោធាប៉ាគីស្ថាន​ប្រ​ចាំនៅក​ម្ពុជាដែល​មាន​និវេស​ន​ដ្ឋាន​នៅទីក្រុង​បាង​ក​ក​ក្នុង​ការ​ចូល​ជួប​ប​ង្ហាញ​មុខ​និង​សំដែង​ការ​គួរ​ស​ម​ជាមួយឯ.ឧនាយឧត្ត​ម​សេនីយ៏នាង.ផាត​រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិកាល​ពីរ​សៀល​ថ្ងៃទី៧ខែកុម្ភះនៅទីស្តីការ​ក្រ​សួង។
លោក​វ/ឯក​សាគីម.កាម៉ាបាន​ប​ន្តឲ្យ​ដឹង​ទៀត​ថា៖ប​ច្ចុប្ប​ន្ន​ប៉ាគីស្ថាន​គឺជាប្រ​ទេស​មួយ​ដែល​បាន​ប​ញ្ជូន​ក​ង​ទ័ព​ទៅចូល​រួម​បំពេញ​បេស​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិចំនួន​ច្រើន​ជាង​ប​ណ្តាប្រ​ទេស​ផ្សេងៗគឺបាន​បំពេញ​ភារ​កិច្ច​នេះចាប់តាំង​ពីទ​ស​វ​ត្ស​ឆ្នាំ១៩៩០ម​ក​ម៉្លេះ។កាល​ពីមុន​ប្រ​ទេស​ប៉ាគីស្ថាន​មិន​សូវ​មាន​ទំនាក់ទំន​ង​ជិត​ស្នឹទ​ល្អជាមួយ​ប​ណ្តាប្រ​ទេស​ជិត​ខាង​និង​ក្នុង​តំប​ន់ឡើយ​ទាំង​នេះគឺប​ណ្តាល​ម​ក​ពីមាន​ទំនាស់គ្នានៅតាម​ប​ណ្តោយ​ព្រំដែន។តែប​ច្ចុប្ប​ន្ន​ប៉ាគីស្ថាន​បាន​ខិត​ខំព​ង្រឹង​ព​ង្រីក​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ប​ណ្តាប្រ​ទេស​ទាំង​នេះឲ្យ​កាន់តែល្អថែម​ទៀត។ចំពោះទំនាក់ទំន​ង​រ​វាង​ប្រ​ទេស​យើង​ទាំង២ក​ម្ពុជានិង​ប៉ាគីស្ថាន​លោក​កាម៉ាបាន​ប​ញ្ជាក់ថា៖វ​ត្ត​មាន​រ​ប​ស់លោក​នាពេល​នេះគឺមិន​ត្រឹម​តែព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​លើវិស័យ​ការ​ទូត​តែប៉ុណ្ណោះទេដោយ​ឡែក​វិស័យ​យោធានឹង​ខិត​ខំព​ង្រឹង​ព​ង្រីក​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ប​ណ្តាប្រ​ទេស​ទាំង​នេះឲ្យ​កាន់តែខ្លាំង​ក្លាថែម​ទៀត​ផ​ង​ដែរ​គឺហេតុផ​ល​ដោយ​ប្រ​ទេស​យើង​ទាំង២ក​ង​ទ័ព​ទាំង ២ មាន​ទំនាក់ទំន​ង​ល្អជាមួយ​ប្រ​ទេស​ចិន​ដូច​គ្នា។ឯ.ឧនាយឧត្ដ​ម​សេនីយ៏នាង.ផាត​ជួស​មុខអោយឯ.ឧឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តីទៀ.បាញ់រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនិង​ថ្នាក់ដឹក​នាំក្រ​សួង​ទាំងអស់បាន​សំដែង​នូវ​ការ​ស្វាគ​ម​ន៍ចំពោះដំណើរ​ទ​ស្ស​កិច្ច​រ​ប​ស់លោក​វ/ឯក​សាគីម.កាម៉ាព្រ​ម​ទាំង​ជូន​ព​រអោយ​ទ​ទួល​បាន​ជោគ​ជ័យ​ក្នុង​ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់ខ្លួន​លើទឹក​ដីព្រះរាជាណាច​ក្រ​ក​ម្ពុជា។ក្នុងឱកាស​នោះផ​ង​ដែរឯ.ឧក៏បាន​លើក​ឡើង​នូវ​ទំនាក់ទំន​ង​រ​វាង​ខ.ភ.ម​និង​ក​ង​ទ័ព​ប៉ាគីស្ថាន​គឺមាន​តាំង​ពីដើម​រៀង​រ​ហូត​ម​ក។ឯ.ឧក៏ស​ង្ឃឹម​ដែរ​ថាក​ង​ទ័ព​ប៉ាគីស្ថាន​នឹង​ជួយ​ជាស្មារ​តីនឹង​សំភារៈ,ថែម​ទាំង​ជួយ​ប​ណ្ដុះប​ណ្ដាល​ធ​ន​ធាន​ម​នុស្សឱ្យ​ដ​ល់ខ.ភ.ម​ផ​ង​ដែរ៕

ជំនួប​រ​វាង ឯកឧត្ត​ម នាង ផាត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិជាមួយអនុព័ន្ធ​យោធាប្រ​ទេស​ប៉ាគីស្ថាន