MOD

ព័ត៌មាន

នាយឧត្ត​ម​សេនីយ៍ មាស សុភា បិទ​វ​គ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ការ​ងារ​សេនាធិការ និង​យុទ្ធ​វិធីថ្មើរ​ជើង​ថ្នាក់ក​ងអនុសេនាតូច​ក​ងអនុសេនាធំនិង​បំពាក់ឋាន​ន្ត​ស​កិ្ត​នាទាហាន​យោធ​ភូមិភាគ​ទី៣ ក​ង​ទ័ព​ជើង​គោគ​នៅសាលាព​ល​ទាហាន​ទី៣ដោះក​ញ្ជ​រ​ខេត្ត​កំព​ង់ស្ពឺ

សាលាព​ល​ទាហាន​ទី៣រ​ប​ស់យោធ​ភូមិភាគ​ទី៣ក​ង​ទ័ព​ជើង​គោក​នៃ ខ ភ ម បាន​រៀប​ចំពិធីបើក​វ​គ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ការ​ងារ​សេនាធិការ​ និង​យុទ្ធ​វិធីថ្មើរ​ជើង​ថ្នាក់ក​ងអនុសេនាតូច ក​ងអនុសេនាធំនិង​បំពាក់ឋាន​ន្ត​រ​ស​កិ្ត​ជូន​នាយ​ទាហាន​ក្នុង​សាលានៅសាលាព​ល​ទាហាន​ទី៣ដោះក​ញ្ជ​រ​ស្រុក​ភ្នំស្រួច​ខេត្ត​កំពុង​ស្ពឺ កាល​ពីព្រឹក​ថ្ងៃទី០២ឧស​ភាឆ្នាំ២០១៦នេះ  ។ ពិធីបើក​វ​គ្គ​នេះបាន​ប្រ​ព្រឹត្តិទៅស្ថិត​ក្រោមអធិប​តីភាពឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ មាស សុភា អគ្គ​មេប​ញ្ជាការ​រ​ង និង​ជាមេប​ញ្ជាកាក​ង​ទ័ព​ជើង​គោក​នៃ ខ ភ ម ព្រ​ម​ទាំង​មាន​ការ​ចូល​រួម​ពីសំណាក់ឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក ចាន់សុភ័ក្ត្រា មេប​ញ្ជាការ​រ​ង​ក​ង​ទ័ព​ជើង​គោក ឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក យឿង សុខុន មេប​ញ្ជាការ​រ​ង​ក​ង​ទ័ព​ជើង​គោក​និង​ជាមេប​ញ្ជាការ​យោធ​ភូមិភាគ​ទី៣ព្រ​ម​ទាំងឯកឧត្ត​មអស់លោក​ជានាយ​ទាហាន​ជាន់ខ្ព​ស់ក្នុង​ប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ជើង​គោគ​ក​យោធ​ភូមិភាគ​ចូល​រួម​ជាច្រើន​រូប ។ក្នុង​រ​បាយ​ការ​ណ៍បើក​វ​គ្គ​ដែលអាន​ដោយ​លោកឧត្ត​មឧត្ត​ម​សេនីយ៍ត្រី ទុន ណ​ម នាយ​ក​សាលាព​ល​ទាហាន​ទី៣បាន​គូស​ប​ញ្ជាក់ថាៈ ឆ្នាំ២០១៦នេះសាលាព​ល​ទាហាន​ទី៣យោធ​ភូមិភាគ​ទី៣ក​ង​ទ័ព​ជើង​គោក​ដោយអនុវ​ត្ត​តាម​ប​ទ​ប​ញ្ជាហ្វឹក​ហ្វឺន​រ​ប​ស់អគ្គ​មេប​ញ្ជាការ​នៃ ខ ភ ម ប​ទ​ប​ញ្ជារ​ប​ស់ក​ង​ទ័ព​ជើង​គោក និង​យោធ​ភូមិភាគ សាលាបាន​ដំណើការ​បើក​វ​គ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ការ​ងារ​សេនាធិការ​និង​យុទ្ធ​វិធីថ្នាក់ក​ងអនុសេនាតូច ក​ងអនុសេនាធំ មួយ​វ​គ្គឲ្យ​ដ​ល់នាយ​ព​ល​ទាហាន​រ​ប​ស់យោធ​ភូមិភាគ​ទី៣និង​បំពាក់ឋាន​ន្ត​រ​ស​កិ្ត​ជូន​ដ​ល់នាយ​ទាហាន​រ​ប​ស់សាលាដែល​មាន​សិក្ខាកាម​ចូល​រួម​សំរាប់វ​គ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ការ​ងារ​សេនាធិការ​មាន​សិក្ខាកាម១៥០នាក់ហ្វឹក​ហ្វឺន​រ​យៈពេល៥៤ថ្ងៃលើខ្លឹម​សារ​មេរៀន យោធា អប់រំចិត្ត​សាស្ត្រ និង​យោធារួម ។ សំរាប់វ​គ្គ​ហ្វឹក​ហ្វឺន​បំប៉ន​យុទ្ធ​វិធីថ្នាក់ក​ងអនុសេនាតូច ថ្នាក់ក​ងអនុសេនាធំ មាន​សិក្ខាកាម​ចូល​រួម​ស​រុប១០០នាក់ហ្វឹក​ហ្វឺន​រ​យៈពេល៣ខែលើខ្លឹម​សារ​មេរៀន យោធា អប់រំចិត្ត​សាស្ត្រ និង​យោធារួម   ។ ជាមួយ​គ្នានោះដែរ​ក្នុង​ពិធីបើក​វ​គ្គ​នោះដែរ​ក៍មាន​រៀប​ចំពិធីបំពាក់ឋាន​ន្ត​រ​ស​កិ្ត​ជូន​ដ​ល់នាយ​ទាហាន​រ​ប​ស់សាលាចំនួន៧៩នាក់ផ​ង​ដែរ​មាន​ថ្នាក់វ​រ​សេនីយ៍ឯក​ចំនួន៦រូប​ថ្នាក់វ​រ​សេនីយ៍ទោ៣៧រូម​ថ្នាក់វ​រ​សេនីយ៍ត្រី៣៦រូប​និង​បាន​ប្រ​កាស​ផ្លាស់ប្តូរ​មុខ​ងារ​ជូន​នាយ​ទាហាន​រ​ប​ស់យោធ​ភូមិភាគ​ទី៣ចំនួន២រូប​ផ​ង​ដែរ ។  មាន​ប្រ​សាស​ន៍សំណេះសំណាល​ជាមួយ​នាយ​ព​ល​ទាហាន​ដែល​ជាសិក្ខាកាម​ក្នុង​វ​គ្គ​នាពេល​នោះឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ មាស សុភា ជំនួស​មុខឲ្យ​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិ អគ្គ​មេប​ញ្ជាការ​នៃ ខ ភ ម ពិសេស​ថ្នាក់ដឹក​នាំក​ង​ទ័ព​ជើង​គោគ​នៃ ខ ភ ម ពិសេស​ថ្នាក់ដឹក​នាំយោធ​ភូមិភាគ​ទី៣ ឯកឧត្ត​ម​បាន​កោត​ស​រ​សើនិង​វាយ​តំលៃខ្ព​ស់ចំពោះកិច្ច​ខិត​ខំប្រឹង​ប្រែង​បំពេញ​ការ​ងារ​រ​ប​ស់អស់លោក​ជាមេប​ញ្ជាការ​មេប​ញ្ជាការ​រ​ង យោធ​ភូមិភាគ​ទី៣ក​ង​ទ័ព​ជើង​គោក ​និង​សាលាដែល​ក្នុង​រ​យះកាល​ក​ន្ល​ង​ម​ក​នេះបាន​ស​ហ​ការ​គ្នាយ៉ាង​ល្អក្នុង​ការ​បំពេញ​ភារ​កិច្ច ពិសេស​រៀប​ចំឲ្យ​មាន​វ​គ្គ​ហ្វឹក​ហ្វឺន​នេះឡើង​សំដៅព​ង្រឹង​ស​ម​ត្ថ​ភាព​ជំនាញឲ្យ​ដ​ល់នាយ​ព​ល​ទាហាន​រ​ប​ស់យើង​កាន់តែមាន​ស​ម​ត្ថ​ភាព​ដែលអាច​ចូល​រួម​ព​ង្រឹង​រ​បៀប​ការ​ពារ​ជាតិ ការ​ពារ​បូរ​ណៈភាព​ទឹក​ដីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជាបាន​កាន់តែរឹង​មាំ ។ ឯកឧត្ត​ម មាស សុភា បាន​ប​ញ្ជាក់ថា ក​ង​ទ័ព​ត្រូវ​តែមាន​ការ​ហ្វឹក​ហ្វឺនឲ្យ​បាន​ជាប្រ​ចាំលើគ្រ​ប់ជំនាញ​ទើប​ក​ង​ទ័ព​នោះមាន​ស​ម​ត្ថ​ភាព​ដែលអាច​ការ​ពារ​ជាតិរ​ប​ស់ខ្លួន​បាន​រឹង​មាំ ។ ឯកឧត្ត​ម​ក៍បាន​លើក​យ​ក​នូវ​ស​ភាព​ការ​ណ៍ជាតិ អន្ត​រ​ជាតិ​ ពិសេស​ស​ភាព​ការ​ណ៍ថ្មីដែល​កើត​មាន​ឡើង​ក្នុង​តំប​ន់និង​ស​ក​ល​លោក​ម​ក​ជំរាប​ជូន​នាយ​ព​ល​ទាហាន​រ​ប​ស់យើងឲ្យ​បាន​យ​ល់កាន់តែច្បាស់ ពិសេស​ការ​ធ្វើប​ដិវ​ត្ត​ន៍ព៌ណ​រ​ប​ស់គ​ណៈប​ក្ស​ប្រ​ឆាំង​នៅក​ម្ពុជាក្នុង​បំណ​ង​ផ្តួល​រំលំរាជ​រ​ដ្ឋាភិបាល ស្រ​ប​ច្បាប់ប​ច្ចុប្ប​ន្ន ។ ឯកឧត្ត​ម មាស សុភា ក៍រំលឹក​ដ​ល់ថ្នាក់ដឹក​នាំយោធ​ភូមិភាគ​ទី៣និង​សាលាឲ្យ​យ​ក​ចិត្ត​ទុក្ខ​ដាក់ប​ង្កើត​ការ​ងារ​ហ្វឹក​ហ្វឺន​គ្រ​ប់ជំនាញឲ្យ​ដ​ល់ក​ង​ទ័ព​រ​ប​ស់យើងឲ្យ​បាន​ជាប្រ​ចាំ ដើម្បីត្រៀម​គ្រ​ប់ល​ក្ខ​ណ​ស​ម្ប​ត្តិក្នុង​ការ​បំពេញ​ភារ​កិច្ច​សំរាប់ជាតិមាតុភូមិរ​ប​ស់យើង ។ ជាមួយ​គ្នានោះដែរ​សំរាប់សិក្ខាកាម​ទាំងអស់បើទោះជាវ​គ្គ​ទាំង​ពីរ​នេះមាន​រ​យៈពេល​ហ្វឹក​ហ្វឺន​ខ្លីក៍ពិត​មែន​ប៉ុន្តែ អស់លោក​ត្រូវ​តែខិត​ខំរៀន​សូត្រ​ដើម្បីពេល​ប​ញ្ច​ប់វ​គ្គ​វិល​ទៅអង្គ​ភាព​វិញអស់លោក​ទ​ទួល​បាន​ទាំង​ចំណេះដឹង​ចំណេះធ្វើក្នុង​ការ​ចូល​រួម​ជាមួយ​រាជ​រ​ដ្ឋាភិបាល ដើម្បីព​ង្រឹង​ស​ន្និសុខ ស​ណ្តាប់ធ្នាប់ស​ង្គ​ម ពិសេស​ចូល​រួម​ព​ង្រឹង​ប្រៀប​ការ​ពារ​ជាតិ ការ​ពារអធិប​តេយ្យ បូរ​ណៈភាព​ទឹក​ដីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជាយើងឲ្យ​កាន់តែរឹង​មាំ និង​រីក​ច​ម្រើន ។ ដោយ​ឆ្នាំនេះអាកាស​ធាតុនៅទូរ​ទាំង​ក​ម្ពុជានិង​នៅលើស​ក​ល​លោក​មាន​កំដៅក្តៅខ្លាំង ដែល​ប​ណ្តាលឲ្យ​ជួប​នូវ​គ្រោះរាំង​ស្ងួត ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ មាស សុភា ក៍បាន​រំលឹក​ដាស​ទឿន​ដ​ល់គ្រ​ប់អង្គ​ភាព​ក​ង​ទ័ព​ទាំងអស់ឲ្យ​យ​ក​ចិត្ត​ទុក​ដាក់ស​ហ​ការ​ជាមួយ​គ្រ​ប់អាជ្ញាធ​រ​ដែរ​ដីដែល​នៅជិត​បំផុត​ក្នុង​ការ​ស្វះស្វែង​រ​ក​នូវ​ប្រ​ភ​ព​ទឹក​ទោះប្រើប្រាស់ដោយ​ម​ធ្យោបាយ​ណាក៍ដោយ ត្រូវ​តែដោះស្រាយឲ្យ​បាន​ក្នុង​ការ​ជួយ​ស​ង្គ្រោះប្រ​ជាជ​ន​យើងឲ្យ​មាន​ទឹក​ប្រើប្រាស់គ្រ​ប់គ្រាន់ ។ឯកឧត្ត​ម មាស សុភា ក៍បាន​ប្រ​កាស​បើក​វ​គ្គ​ហ្វឹក​ហ្វឺន​នៅសាលាព​ល​ទាហាន​ទី៣នេះចាប់ពីពេល​នេះត​ទៅ ព្រ​ម​ទាំង​បាន​ផ្ត​ល់ ថ​វិការ​ប​ស់យោធ​ភូមិភាគ​និង​ក​ង​ទ័ព​ជើង​គោគ​ចំនួន ៧លាន​រៀល​ដ​ល់ក​ម្ម​វិធីបើក​វ​គ្គ​រ​ប​ស់សាលាព​ល​ទាហាន​ទី៣ផ​ង​ដែរ ។

នាយឧត្ត​ម​សេនីយ៍ មាស សុភា បិទ​វ​គ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ការ​ងារ​សេនាធិការ និង​យុទ្ធ​វិធីថ្មើរ​ជើង​ថ្នាក់ក​ងអនុសេនាតូច​ក​ងអនុសេនាធំ
នាយឧត្ត​ម​សេនីយ៍ មាស សុភា បិទ​វ​គ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ការ​ងារ​សេនាធិការ និង​យុទ្ធ​វិធីថ្មើរ​ជើង​ថ្នាក់ក​ងអនុសេនាតូច​ក​ងអនុសេនាធំ
នាយឧត្ត​ម​សេនីយ៍ មាស សុភា បិទ​វ​គ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ការ​ងារ​សេនាធិការ និង​យុទ្ធ​វិធីថ្មើរ​ជើង​ថ្នាក់ក​ងអនុសេនាតូច​ក​ងអនុសេនាធំ
នាយឧត្ត​ម​សេនីយ៍ មាស សុភា បិទ​វ​គ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ការ​ងារ​សេនាធិការ និង​យុទ្ធ​វិធីថ្មើរ​ជើង​ថ្នាក់ក​ងអនុសេនាតូច​ក​ងអនុសេនាធំ
នាយឧត្ត​ម​សេនីយ៍ មាស សុភា បិទ​វ​គ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ការ​ងារ​សេនាធិការ និង​យុទ្ធ​វិធីថ្មើរ​ជើង​ថ្នាក់ក​ងអនុសេនាតូច​ក​ងអនុសេនាធំ
នាយឧត្ត​ម​សេនីយ៍ មាស សុភា បិទ​វ​គ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ការ​ងារ​សេនាធិការ និង​យុទ្ធ​វិធីថ្មើរ​ជើង​ថ្នាក់ក​ងអនុសេនាតូច​ក​ងអនុសេនាធំ
នាយឧត្ត​ម​សេនីយ៍ មាស សុភា បិទ​វ​គ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ការ​ងារ​សេនាធិការ និង​យុទ្ធ​វិធីថ្មើរ​ជើង​ថ្នាក់ក​ងអនុសេនាតូច​ក​ងអនុសេនាធំ

ព័ត៌មានចុងក្រោយ

ព័ត៌មានច្រើនទៀត