MOD

ព័ត៌មាន

ឯ.ឧ ទៀ បាញ់ ខួប​កំណើត​លើក​ទី២០ ក​ង​ព​ល​តូច​ទ័ព​ពិសេស​ឆ​ត្រ​យោង ៩១១

ស្រ​ប​ពេលអបអរ​សាទ​រ​ខួបអនុស្សាវ​រីយ៍លើក​ទី៦២ ថ្ងៃបុណ្យឯក​រាជ្យ និង​ខួប​កំណើត ខ.ភ.ម (0៩វិច្ឆិកា១៩៥៣-0៩វិច្ឆិកា២០១៥) ក​ង​ព​ល​តូច​ទ័ព​ពិសេស​ឆ​ត្រ​យោង៩១១ បាន​ប្រារ​ព្ធ​ពិធីរំលឹក​ខួប​លើក​ទី២០ ថ្ងៃប​ង្កើត​ក​ង​ព​ល​តូច​ទ័ព​ពិសេស​ឆ​ត្រ​យោង៩១១ (៩វិច្ឆិកា១៩៩៥-0៩វិច្ឆិកា២០១៥) ដែល​ពិធីនេះបាន​រៀប​ចំឡើង​នៅទីប​ញ្ជាការ​ក​ង​ព​ល (កំបូល) នាព្រឹក​ថ្ងៃទី៧ ខែវិច្ឆិកានេះ ស្ថិត​ក្រោមអធិប​តីភាព ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ និង​មាន​វ​ត្ត​មាន​ផ​ង​ដែរ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គ​មេប​ញ្ជាការ​នៃ ខ.ភ.ម, ឯកឧត្ត​ម រ​ដ្ឋ​លេខាធិការ អនុរ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ, ឯកឧត្ត​ម អគ្គ​មេប​ញ្ជាការ​រ​ង​នៃ ខ.ភ.ម តំណាង​ក្រ​សួង​ស្ថាប័ន​នានា ក្រុម​ហ៊ុនអង្គ​ភាព​ស​ម្ព័ន្ធ​មេត្រីភាព និង​តំណាង​សេនានុ ព័ន្ធអម​ស្ថាន​ទូត​ប្រ​ចាំក​ម្ពុជាជាច្រើន​រូប​ទៀត។
ឯ.ឧ ឧត្ត​ម​សេនីយ៍ឯក ចាប ភ​ក្តី នាយ​រ​ង​សេនាធិការ​ចំរុះ នៃខ.ភ.ម និង​ជាមេប​ញ្ជាការ ក​ង​ព​ល​តូច​ទ័ព​ពិសេស​ឆ​ត្រ​យោង៩១១ បាន​មាន​ប្រ​សាស​ន៍ថា អង្គ​មិទ្ទិញ​ដែល​បាន ប្រារ​ព្ធ​ឡើង​នាពេល​នេះ គឺជាការ​រំលឹក​ឡើង​វិញ​នូវ​ការ​ត​ស៊ូជាប្រ​វ​ត្តិសាស្ត្រ ថ្ងៃប​ដិស​ន្ធិ ការ​ក​កើត ការ​ក​សាង និងអភិវ​ឌ្ឍ​ក​ង​ទ័ព​ឆ​ត្រ​យោង ដែល​ទ​ទួល​រ​ង​នូវ​ការ​បាត់ប​ង់ ហើយ បាន​កើត​ឡើង​វិញ និង​ទ​ទួល​បាន​នូវ​ការ​ស​ម្រេច​ស​មិទ្ធ​ផ​ល ស្នាដៃ និង​ប​ទ ពិសោធ​ន៍ដ៏ត្រ​ចះត្រ​ច​ង់ ប្រ​ក​ប​ដោយ​មោទ​ន​ភាព កើត​ឡើង​ពីសុឆ​ន្ទៈ ស្មារ​តីលះប​ង់ ព​លីក​ម្ម និង​ការ​ទ​ទួល​ខុស​ត្រូវ​រ​ប​ស់យុទ្ធ​ជ​ន យុទ្ធ​នារី នៃក​ង​ទ័ព​ឆ​ត្រ​យោង លើគ្រ​ប់ ស​ម​រ​ភូមិប្រ​យុទ្ធ ក្នុង​បុព្វ​ហេតុការ​ពារអធិប​តេយ្យ​ភាព​ជាតិ បូរ​ណ​ភាព​ទឹក​ដី និង​ការ លះប​ង់រួម​ចំណែក លើការ​ថែរ​ក្សាស​ន្តិសុខ ស​ណ្តាប់ធ្នាប់ស​ង្គ​ម និង​កិច្ច​ការ​ក​សាង អភិវ​ឌ្ឍ​ប្រ​ទេស។
ផ្អែក​តាម​ការ​ស្រាវ​ជ្រាវ ក​ង​ទ័ព​ឆ​ត្រ​យោក​ម្ពុជា បាន​ប​ង្កើត​ឡើង​តាំង​ពីជំនាន់ ព្រះរាជាណាច​ក្រ​ក​ម្ពុជាទី១ នាស​ម័យ​ស​ង្គ​ម​រាស្ត្រ​និយ​ម ហើយ​ត្រូវ​រ​លំរ​លាយ​បាត់ ឈ្មោះពីទឹក​ដីក​ម្ពុជា ក្ន​ង​រ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍ប៉ុល​ព​ត ហើយ​បាន​ប​ង្កើត​ឡើង​វិញ ជាថ្មីម្ត​ង​ទៀត​នៅឆ្នាំ១៩៩៥ ក្រោម​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ រ​វាង​ព្រះរាជាណាច​ក្រ​ក​ម្ពុជា និង​ប្រ​ទេសឥណ្ឌូនេស៊ី និង​បាន​ប្រ​កាស​ជាផ្លូវ​ការ​នៅថ្ង​ទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៩៥ ក្រោមអធិប​តីភាព​ដ៏ខ្ព​ង់ខ្ព​ស់ស​ម្តេចអគ្គ​សេនាប​តីតេជោ ហ៊ុន​សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា ហើយ​បាន​ប្រ​សិទ្ធ​នាមអង្គ​ភាព​នេះថា ក​ង​រ​វ​សេនាធំទ័ព

ពិសេស​ឆ​ត្រ​យោង៩១១ និង​បាន​ប្រែក្លាយ​ជាក​ង​ព​ល​តូច​ទ័ព​ពិសេស​ឆ​ត្រ​យោង៩១១ នាឆ្នាំ១៩៩៩។ ឆ្ល​ង​កាត់ដំណាក់កាល​ដ៏វែង​ឆ្ងាយ រ​យៈពេល២០ឆ្នាំម​ក​នេះ នាយ និង​ព​ល​ទាហាន​ក​ង​ព​ល​តូច​ទ័ព​ពិសេស​ឆ​ត្រ​យោង៩១១ បាន​ធ្វើព​លីក​ម្ម ពុះពារ លះប​ង់អាយុជីវិត សាច់ស្រ​ឈាម​ស្រ​ស់ រួម​ចំណែក​ភារ​កិច្ច​ការ​ពារអធិប​តេយ្យ បូរ​ណ​ភាព​តឹក​ដី ការ​ប​ង្រួប​ប​ង្រួម​ផ្សះផ្សាជាតិ ក្រោម​មាគ៌ាន​យោបាយ​ឈ្នះឈ្នះ រ​ប​ស់ស​ម្តេច​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីតេជោ ហ៊ុន​សែន ។ ក្រោយ​ព្រឹត្តិការ​ណ៍ថ្ងៃទី១៥ ក​ក្ក​ដា ឆ្នាំ២០០៨ ក​ង​ព​ល​បាន​ទ​ទួល​ប​ទ​ប​ញ្ជា ចេញ​ប្រ​តិប​ត្តិការ ១វ​រ​សេនាតូច ឈ​រ​ជើង ការ​ពារ​នៅតំប​ន់ប្រ​សាទ​ព្រះវិហារ រួម​ជាមួយអង្គ​ភាព​ក​ង​ព​ល​ធំលេខ៣។ ក្នុង​រ​យៈ ពេល​នៃបេស​ក​ក​ម្ម​ជាប្រ​វ​ត្តិសាស្ត្រ​នេះ វ​រៈយុទ្ធ​ជ​ន នៃក​ង​ព​ល​តូច​ទ័ព​ពិសេស​ឆ​ត្រ យោង៩១១ បាន​ប្រ​យុទ្ធ​ចំនួន៦លើក។ នាយ និង​ព​ល​ទាហាន បាន​ប្តេជ្ញាការ​ពារ​នូវ បូរ​ណ​ភាព​ទឹក​ដី កេរ្តិ៍ពីដូន​តា ឲ្យ​នៅគ​ង់វ​ង្ស​មិនឲ្យ​បាត់ប​ង់ សូម្បីតែមួយ​មីលីម៉ែត្រ។ ក្រៅពីនេះ ក​ង​ព​ល​បាន​ត្រៀម​ក​ម្លាំង​ជាប្រ​ចាំ ស​ម្រាប់អន្ត​រាគ​ម​ន៍ តាម​ប​ទ​ប​ញ្ជារ​ប​ស់ ថ្នាក់លើ និង​បាន​ចាត់តាំង​ក​ម្លាំង​ស​ហ​ការ​ជាមួយអាជ្ញាធ​រ​ដែន​ដី ស​ម​ត្ថ​កិច្ច​មូល​ដ្ឋាន ទ​ប់ស្កាត់រាល់បាតុភាព អស​ន្តិសុខ​សាធារ​ណៈ ប​ង្រាប​បាន​ទាន់ពេល​វេលានូវ ប​ទ​ល្មើស​ផ្សេងៗ ដូច​ជាអំពើលួច​ឆ​ក់ប្ល​ន់ ចាប់ជំរិត គ្រឿង​ញៀន ប​ទ​ល្មើស​ព្រៃឈើ ប​ទ​ល្មើស​នេសាទ សេដ្ឋ​កិច្ច រ​ត់ព​ន្ធ និង​ជួញ​ដូរ​ម​នុស្ស។ ត្រៀម​ល​ក្ខ​ណៈក​ម្លាំង ម​ធ្យោបាយ ស​ម្ភារៈ ថ​វិកា ស្បៀងអាហារ ដើម្បីអន្ត​រាគ​ម​ន៍ស​ង្គ្រោះប្រ​ជាព​ល​រ​ដ្ឋ នៅពេល​មាន​គ្រោះភ័យ​កើត​ឡើង​ជាយ​ថាហេតុ គ្រ​ប់ពេល​វេលាបាន​ចាត់តាំង​ក​ម្លាំង ចុះជួយ​ភ្ជួរ​រាស់ដ​ក​ស្ទូង​ប្រ​ជាព​ល​រ​ដ្ឋ​នៅជុំវិញ​មូល​ដ្ឋាន​បោះទ័ព រ​ក្សាបាន​នូប្រ​ពៃណី ដ៏ផូរ​ផ​ង់រ​ប​ស់ ខ.ភ.ម។
ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ បាន​ថ្លែង​នាយ​ទាហាន ព​ល​ទាហាន ក​ង​ព​ល​តូច ទ័ព​ពិសេស​ឆ​ត្រ​យោង៩១១ គឺជាក​ង​ក​ម្លាំង នៃក​ងឯក​ភាព​ដ៏រឹង​មាំ និង​ជាទីទំនុក​ចិត្ត​ពី សំណាក់ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល ក៏ដូច​ជាប្រ​ជាព​ល​រ​ដ្ឋ នៅក្នុង​កិច្ច​ការ​ពារ​ជាតិ មាតុភូមិ និង​ស​ន្តិសុខ ស​ណ​ញ​តាប់ធ្នាប់ស​ង្គ​ម។ ក្នុង​នាម​រាជ​រ​ដ្ឋាភិបាល ក្រ​សួង​ការ​ពារ​ជាតិ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ បាន​ថ្លែង​នូវ​ការអបអរ​សាទ​រ ក្នុងឱកាស​រំលឹក ខួបអនុស្សាវ​រីយ៍ លើក​ទី២០ ថ្ងៃប​ង្កើត ក​ង​ព​ល​តូច​ទ័ព​ពិសេស​ឆ​ត្រ​យោង៩១១ និង​បាន​ស​ម្តែង​ការ​កោត​ស​រ​សើរ និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះស​ក​ម្ម​ភាព​ស្នាដៃ និង

ស​មិទ្ធ​ផ​ល​នានា ដែល​ក​ង​ព​ល​តូច​ទ័ព​ពិសេស​ឆ​ត្រ​យោង៩១១ស​ម្រេច​បាន​ក​ន្ល​ង​ម​ក នេះ បាន​ប​ង្ហាញឲ្យ​ឃើញ​ច្បាស់នូវ​ការ​ខិត​ខំប្រឹង​ប្រែង​បំពេញ​ភារ​កិច្ច​យ៉ាង​ស​ក​ម្ម មាន​សាម​គ្គីភាព ឯក​ភាព​ជាឆ្លុង​មួយ គោរ​ពអនុវ​ត្ត​យ៉ាង​ម៉ឺង​ម៉ាត់ និង​មាន​ប្រ​សិទ្ធ​ភាព នូវ​រាល់ប​ទ​ប​ញ្ជា សេច​ក្តីណែនាំរ​ប​ស់ថ្នាក់លើដែល​បាន​ដាក់ចេញ ពិសេស​គាំទ្រ​យ៉ាង ពេញ​ទំហឹង ចំពោះគោល​ន​យោបាយ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល ដែល​មាន​ស​ម្តេចអគ្គ ម​ហាសេនាប​តីតេជោ ហ៊ុន​សែន ជាប្រ​មុខ​ដឹក​នាំដ៏ឈ្លាស់វៃ ព្រ​ម​ទាំង​ចូល​រួម​យ៉ាង ស​ស្រាក់ស​ស្រាំ ក្នុង​កិច្ច​ការ​ពារ​ស​ន្តិសុខ​ស​ណ្តាប់ធ្នាប់ និង​ការ​ស្តារអភិវ​ឌ្ឍ​ន៍ប្រ​ទេស ជាតិ។ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ បាន​ប​ញ្ជាក់ថា​ នៅប​រិយាកាសអាប់អួរ ដែល​ប​ង្ក​ឡើង​ដោយ​ពួក​ប្រ​ឆាំង​ជុំវិញ​ប​ញ្ហាន​យោបាយ ស​ន្តិសុខ ប​ញ្ហាព្រំដែន ព្រ​ម​ទាំងឧបាយ​ក​លអគ​តិទាំង​ឡាយ ដែល​នាំដ​ល់ការ​បំពុល​ប​រ​ស្ថាន​ស​ន្តិសុខ ស​ណ្តាប់ធា្ន​ប់សាធារ​ណៈ នៅក្នុង​ស​ង្គ​ម​ជាតិរ​ប​ស់យើង ដូច​នេះការ​ព​ង្រឹង​ស​ន្តិសុខ ស​ណ្តាប់ធ្នាប់សាធារ​ណៈ ជាពិសេស​ការ​ការ​ពារ ស​ន្តិភាព ស្ថេរ​ភាព​រ​ស់នៅ សុខ​សាន្ត​រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ និង​ការអភិវ​ឌ្ឍ​ប្រ​ទេស​ជាតិ គឺជាកិច្ច​ការ​ដែល​ត្រូវ​យ​ក ចិត្ត​ទុក​ដាក់បំផុត។ ដូច​នេះក​ង​ព​ល​តូច​ទ័ព​ពិសេស​ឆ​ត្រ​យោង៩១១ ត្រូវ​បំពេញឲ្យ បាន​ក្នុង​ការ​ប​ង្កឲ្យ​មាន​ធ​ន​ធាន​នៃក​ម្លាំង​ប្រ​ក​ប​ដោយ​ប្រ​សិទ្ធ​ភាព ទាំង​ខាង​ស្មារ​តី និង​ស​ម​ត្ថ​ភាព ក្នុង​ការ​បំពេញ​ភារ​កិច្ច​ស្នូល​រ​ប​ស់ខ្លួន ក៏ដូច​ជាអនុវ​ត្តឲ្យ​បាន​ខ្ជាប់ខ្ជួន តាម​ប​ទ​ប​ញ្ជា និងអនុសាស​ន៍ដ៏ខ្ព​ង់ខ្ព​ស់ រ​ប​ស់ស​ម្តេចអគ្គ​មាហ​សេនាប​តីតេជោ ហ៊ុន​សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា ដែល​បាន​ដាក់ចេញ។
នៅក្នុងឱកាស​នោះ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ បាន​ផ្ត​ល់ការឧប​ត្ថ​ម្ភ​ដ​ល់ ក​ង​ព​ល​តូច​ទ័ព​ពិសេស​ឆ​ត្រ​យោង៩១១ មាន​ថ​វិកាចំនួន ១០លាន​រៀល រួម​និងអង្ក, មី, ត្រីខ ជាច្រើន​ទៀត និង​ក្រុម​ហ៊ុន​ផាន​វីម៉ិច ក៏បានឧប​ត្ថ​ម្ភ​មាន​ថ​វិកា ១៦លាន​រៀល និង០១ពាន់ដុល្លាអាមេរិក៕