ព័ត៌មាន

ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់សួរ​សុខ​ទុក្ខ​កុមារ​គ​ថ្ល​ង់​ ពិការ​ភ្នែក​ខេត្ត​សៀម​រាប

ព្រឹក​ថ្ងៃទី១០ខែមេសាឆ្នាំ២០១៧នេះឯ.ឧនាយឧត្ត​ម​សេនីយ៏ទៀ.បាញ់ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនិង​ជាប្រ​ធាន​ក្រុម​ការ​ងារ​ថ្នាក់ជាតិ ថ្នាក់ក​ណ្តាល​ចុះជួយ​ខេត្ត​សៀម​រាប ព្រ​ម​ទាំង​ស​មាជិក​ក្រុម​ការ​ងារ​ថ្នាក់ជាតិថ្នាក់ក​ណ្តាល​ចុះជួយ​ខេត្ត​សៀម​រាប​បានអញ្ជើញ​សួរ​សុខ​ទុក្ខ​សំណេះសំណាល ​និង​រៀប​ចំអាហារ​ព្រ​ម​ទាំង​បាន​ពាំនាំនូវ អំណោយ​ជូន​ដ​ល់កុមារ គ​ថ្ល​ង់ពិការ​ភ្នែក​រ​ប​ស់អង្គ​ការ​គ្រួសារ​ថ្មីខេត្ត​សៀម​រាប​ក្នុងឱកាស​ពិធីចូល​ឆ្នាំថ្មីប្រ​ពៃណីជាតិនាពេល​ខាង​មុខ។
ក្នុង​រ​បាយ​ការ​ណ៏រ​ប​ស់លោក​ស្រីហុង.ធារីនាយិកាសាលាគ​ថ្ល​ង់និង​កុមារ​ពិការ​ភ្នែក​សៀម​រាប​បានឲ្យ​ដឹង​ថា៖សាលាបាន​ចាប់ផ្ដើម​ដំណើរ​ការ​តាំង​ពីឆ្នាំ ២០០០ក្នុង​នោះមាន​ស្រី ១៧នាក់សិស្ស​ស​រុប​ចំនួន ១២៩នាក់ស្រី៥១នាក់ក្នុង​នោះមាន​សិស្ស​គ​ថ្ល​ង់ចំនួន១០៧ ស្រី៤២នាក់ និង​សិស្ស​ពិការ​ភ្នែក២២នាក់ ស្រី​៩នាក់។ សិស្ស​ស្នាក់នៅក្នុង​សាលាចំនួន ៨០នាក់ក្នុង​នោះមាន​ស្រី២៥នាក់។លោក​ស្រីបានឲ្យ​ដឹង​ទៀត​ថា៖ចំពោះសិស្ស​ពិការ​ភ្នែក​ចាប់ពីថ្នាក់ទី៣ ហើយ​និង​សិស្ស​គ​ថ្ល​ង់​ ចាប់ពីថ្នាក់ទី៥ត្រូវ​រៀន​ប​ញ្ជូល​ជាមួយ​សិស្ស​សាលារ​ដ្ឋ​មួយ​ពេល និង​រៀន​សាលាពិសេស​រ​ប​ស់អង្គ​ការ​គ្រួសារ​ថ្មីមួយ​ពេល។
សិស្ស​គ​ថ្ល​ង់រៀន​ភាសាខ្មែរ​តាម​រ​យៈភាសាស​ញ្ញា,សិស្ស​ពិការ​ភ្នែក​រៀន​ភាសាខ្មែរ​តាម​រ​យៈអក្ស​រ​ប្រៃយ៏ ហើយ​បានអនុវ​ត្ត​តាម​ក​ម្ម​វិធីរ​ប​ស់ក្រ​សួងអប់រំ។ លោក​ស្រីបាន​ប​ញ្ជាក់ ទៀត​ថា៖សិស្ស​ពិការ​ភ្នែក​និង​គ​ថ្ល​ង់មាន​ការ​ងារ​ធ្វើចំនួន១៣០នាក់ស្រី៧០នាក់។
ថ្លែង​សំណេះសំណាល​ក្នុងឱកាស​នោះឯ.ឧឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីទៀ.បាញ់បាន​ពាំនាំនូវ​ការ​សួរ​សុខ​ទុក្ខ​ពីសំណាក់ប្រ​មុខ​ដឹក​នាំរាជ​រ​ដ្ឋាភិបាល​ដែល​មាន​ស​ម្ដេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន.សែន​និង​ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌឹត​ប៊ុន​រ៉ានី ហ៊ុន​សែន​ដែល​តែង​តែមាន​ចិត្ត​ អាណិតអាសូរ​ហើយ​បាន​គិត​គូរ​ដ​ល់សុខ​ទុក្ខ​និង​ជីវ​ភាព​រ​ស់នៅប្រ​ចាំថ្ងៃរ​ប​ស់ក្មួយៗចៅ ៗ ដែល​ជាកុមារ​គ​ថ្ល​ង់និង​ពិការ​ភ្នែក​នៅទូទាំង​ប្រ​ទេស​ជាប់ជាប្រ​ចាំ។ឯ.ឧក៏បាន​សំដែង​នូវអំណ​រ​គុណ ចំពោះ ថ្នាក់ដឹក​នាំអង្គ​ការ​គ្រួសារ​ថ្មីនិង​លោក​គ្រូអ្ន​ក​គ្រូ ដែល​បាន​ខិត​ខំយ​ក​ចិត្ត​ទុក​ដាក់ក្នុង​ការ​ថែរ​ទាំអប់រំដោយ​ផ្ដ​ល់នូវ​ការ​ស្នាក់នៅនិង​រៀន​សូត្រ​ដ​ល់ កុមារ​គ​ថ្ល​ង់និង​ពិការ​ភ្នែក​ទាំងអស់ដែល​រ​ស់នៅទៅនេះ ឲ្យ​ទ​ទួល​បាន​នូវ​ចំណេះដឹង​ផ្នែក​វ​ប្ប​ធ​ម៌ អក្ស​រ​សាស្ត្រ​វិទ្យាសាស្ត្រ​នានាដូច​កុមារ​ដែល​មាន​កាយ​ស​ម្ប​ទា គ្រ​ប់គ្រាន់ក្នុង​សាលារ​ដ្ឋ​ទូទៅនឹង​គេដែរ។ក្នុងឱកាស​នោះដែរឯ.ឧ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនិង​លោក​ជំទាវ​ព្រ​ម​ទាំង​ក្រុម​ការ​ងារ​ថា្ន​ក់ជាតិចុះជួយ​ខេត្ត​សៀម​រាប​ទាំងអស់បាន​សំដែង​នូវ​ការ​ស្នឹទ្ធ​ស្នាល​ដោយ​បាន​រៀប​ចំអាហារ​ជូន​ដ​ល់ កុមារ គ ថ្ល​ង់ និង​ពិការ​ភ្នែក​ទាំងអស់ក្នុង​សាលាហើយ​បាន​ផ្ត​ល់ អំណោយ​នូវ ទោង​សំរាប់ក្មេងៗជិះលេង​ចំនួន៤,ក្ដារ​ខៀន​ព័ត៌មាន​ចំនួន១,អង្ក​រ៥តោន​មី២០កេះ,ត្រីខ​ចំនួន៥កេះ,ទឹក​ក្រូច១០កេះ,ស្លេត,ស្តៃឡាស។
អំណោយ​សំរាប់កុមារ​គ​ថ្ល​ង់១២០នាក់ក្នុង​មា្ន​ក់ទ​ទួល​បាន​ឃីដ​មួយ ក្នុង​នោះមាន​សៀវ​ភៅស​រ​សេរ ៥ក្បាល, ប៊ិច២ដើម,ក្រ​ម៉ា១,សារុង១និង​ថ​វិការ៣ម៉ឺន​រៀល។ អំណោយ​សំរាប់កុមារ​ពិការ​ភ្នែក ២២នាក់ ក្នុង​ម្នាក់ទ​ទួល​បាន​សារុង១,ក្រ​ម៉ា១និង​ថ​វិការ៣ម៉ឺន​រៀល។អំណោយ​សំរាប់បុគ្គ​លិក​និង​គ្រូប​ង្រៀន​ក្នុង​មា្ន​ក់ទ​ទួល​បាន​ចំនួន៤៣នាក់ក្នុង​ម្នាក់ទ​ទួល​បាន​សៀវ​ភៅស​រ​សេរ ១៥ ក្បាល,ប៊ិច៥ដើម​ក្រ​ម៉ា១,សារុង ១និង​ថ​វិការ៥ម៉ឺន​រៀល៕



ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ចុះសួរ​សុខ​ទុក្ខ​ក​ង​ទ័ព​នៅក​ង​ការ​ពារ​កោះកុង​ក្រៅ លេខ២ និង​វ​រៈការ​ពារ​ព្រំដែន ៣០៣
ក្នុងឱកាស​ចូល​រួមអបអរ​សាទ​រ​ពិធីបុណ្យ​ចូល​ឆ្នាំថ្មីប្រ​ពៃណីជាតិខ្មែរ កាល​ពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១៧ ឯ.នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ អម​ដំណើរ​ដោយ​ម​ន្ត្រីជាន់ខ្ព​ស់នៅក្នុង​ក្រ​សួង​ការ​ពារ​ជាតិ និង​ក​ង​ទ័ព​ជើង​ទឹក​ជាច្រើន​រូប​ទៀត បានអញ្ជើញ​ចុះសាក​សួរ​សុខ​ទុក្ខ នាយ​នាវី នាយ​នាវីរ​ង និង​ព​ល​នាវិក ក​ង​ទ័ព​ជើង​ទឹក អង្គ​ភាព​ក​ង​ការ​ពារ​កោះកុង​ក្រៅលេខ២ ដែល​កំព​ង់ឈ​រ​ជើង​ការ​ពារ​មូល​ដ្ឋាន​ទឹក​ដីដែន​កោះឆ្នេរ​នៅខេត្ត​កោះកុង។
    នៅក្នុង​ម​តិស្វាគ​ម​ន៍រ​ប​ស់មេប​ញ្ជាការ​ក​ង​ការ​ពារ​កោះកុង​ក្រៅលេខ២ បានអោយ​ដឹង​ថា អង្គ​ភាព​ក​ង​ការ​ពារ​កោះកុង​ក្រៅលេខ២ ជាអង្គ​ភាព​មួយ​ដែល​បោះទីតាំង​ឈ​រ​ជើង​លើកោះចំនួន២ គឺកោះកុង​ក្រៅ និង​កោះយ៉។ កោះកុង​ក្រៅមាន​ប​ណ្តោយ២១គីឡូម៉ែត្រ ទ​ទឹង៧គីឡូម៉ែត្រ មាន​ឆ្នេរ​តូចៗ ២ក​ន្លែង ឆ្នេរ​ធំៗ៥ក​ន្លែង និង​មាន​ផ្ទៃដីធ្វើស្រែ ៣ក​ន្លែង និង​មាន​ចំងាយ១២ម៉ែត្រ​ពីក្រុង​ខេម​រ​ភូមិន្ទ ខេត្ត​កោះកុង ដោយ​ឡែក​កោះយ៉មាន​ប​ណ្តោយ១៨៥០ម៉ែត្រ ទ​ទឹង៩៥០ម៉ែត្រ ឋិត​នៅក្នុង​ស្រុក​ម​ណ្ឌ​ល​សីម៉ា ខេត្ត​កោះកុង។ លោក​មេប​ញ្ជាការ​ក​ង​ការ​ពារ​កោះកុង​ក្រៅលេខ២ បាន​ចាត់ទុក​ការ​ម​ក​ចុះសាក​សួរ​រ​ប​ស់ឯ. ទៀ បាញ់នៅអង្គ​ភាព​ការ​ពារ​កោះកុង​ក្រៅលេខ២ នាពេល​នេះគឺជាការ​ប​ង្ហាញអោយ​ឃើញ​កាន់តែច្បាស់នូវ​ការ​យ​ក​ចិត្ត​ទុក​ដាក់អំពីសុខ​ទុក្ខ ការ​លំបាក និង​ទឹក​ចិត្ត​ស្រ​ឡាញ់រាប់អាន​រ​ប​ស់ថ្នាក់ដឹក​នាំគ្រ​ប់លំដាប់ថ្នាក់ចំពោះនាយ​នាវី ព​ល​នាវឹក​ក​ង​ទ័ព​ជើង​ទឹក​ការ​ពារ​កោះកុង​ក្រៅលេខ២ ហើយ​ស​ណ្តាន​ចិត្ត​ដ៏ល្អរ​ប​ស់ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិនាពេល​នេះកាន់តែធ្វើអោយ​នាយ​នាវី ព​ល​នាវឹក ទាំងអស់កាន់តែមាន​ឆ​ន្ទះមោះមុតអង់អាច​ក្លាហាន​ហ៊ាន​ធ្វើព​លិក​ម្ម​គ្រ​ប់បែប​យ៉ាង​ដើម្បីជាតិមាតុភូមិ។ពីថ្នាក់លើទៅកាន់នាយ​នាវី ព​ល​នាវឹក​ក​ង​ទ័ព​ជើង​ទឹក​ការ​ពារ​កោះកុង​ក្រៅលេខ២ នាឱកាស​នោះ ឯ. ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់បាន​វាយ​ត​ម្លៃខ្ព​ស់ចំពោះស្មារ​តីខិត​ខំបំពេញ​ការ​ងារ​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដី ដែន​កោះឆ្នេរ​នៃមាតុភូមិក​ម្ពុជា និង​ចូល​រួម​ការ​ពារ​ស​ន្តិសុខ ជូន​ប្រ​ជាព​ល​រ​ដ្ឋ​ក្នុង​ភូមិសាស្ត្រ​ទ​ទួល​ខុស​ត្រូវ ទ​ទួឡ​បាន​ល​ទ្ធ​ផ​ល​ល្អនាពេល​ក​ន្ល​ង​ម​ក។ ឯ. ទៀ បាញ់ បាន​ជំរាប​ជូន​ដ​ល់នាយ​នាវី ព​ល​នាវឹក​ទាំងអស់អំពីការ​វិវ​ត្ត​ន៍រីក​ចំរើន​នៅក្នុង​ព្រះរាជាណាច​ក្រ​ក​ម្ពុជាក្រោម​ការ​ដឹក​នាំរ​ប​ស់ស​ម្តេច តេជោ ហ៊ុន សែន ដែល​បាន​ធ្វើអោយ​ប្រ​ទេស​ជាតិ ទ​ទួល​បាន​សុខ​ស​ន្តិភាព មាន​ស្ថេរ​ភាព ទូទាំង​ប្រ​ទេស និង​មាន​ការអភិវ​ឌ្ឍ​ន៍លើគ្រ​ប់វិស័យ ហើយអ្វីដែល​ក​ម្ពុជាទ​ទួល​បាន​ក្នុង​ពេល​ប​ច្ចុប្ប​ន្ន ត្រូវ​បានឯកឧត្ត​ម ទៀ បាញ់ ប​ញ្ជាក់ថា គឺបាន​ម​ក​ដោយ​សារ​ប្រ​ទេស​ជាតិយើង​មាន​ស​ន្តិភាព ទូទាំង​ប្រ​ទេស ដូច​នេះយើង​ជាក​ង​ទ័ព​ត្រូវ​ចូល​រួម​រ​ក្សាសុខ​ស​ន្តិភាព​នេះអោយ​បាន​គ​ង់វ​ង្ស។ ក្នុងឱកាស​នោះ ឯ. ទៀ បាញ់ក៏បាន​ជូន​ព​រ​ឆ្នាំថ្មីដ​ល់នាយ​នាវី ព​ល​នាវឹក​ក​ង​ការ​ពារ​កោះកុង​ក្រៅលេខ២ ទាំងអស់សូមអោយ​ទេវ​តាឆ្នាំថ្មីជួយ​បីបាច់ថែរ​ក្សាអោយ​ទ​ទួល​បាន​នូវ​សេច​ក្តីសុខ​ចំរើន និង​សំរេច​បាន​នូវ​ភារ​កិច្ច​ធំៗថ្មីប​ន្ថែម​ទៀត ដែល​រាជ​រ​ដ្ឋាភិបាល និង​ក្រ​សួង​ការ​ពារ​ជាតិប្រ​គ​ល់ជូន។ ក្នុងឱកាស​នោះ ឯ. ទៀ បាញ់ ក៏បាន​ប្រ​គ​ល់អំណោយ​រ​ប​ស់ឯ. ផ្ទាល់ និង​លោជំទាវ មានអង្ក​រ ត្រីខ មី ភេស​ជ្ជៈ ស្រាបៀរ និង​ថ​វិការ​មួយ​ចំនួន​ទៀត
    ប​ន្ទាប​ម​ក​នៅរ​សៀល​ថ្ងៃដ​ដែល ឯ. ទៀ បាញ់ ព្រ​ម​ទាំង​ថ្នាក់ដឹក​នាំក្នុង​ក្រ​សួង​ការ​ពារ​ជាតិទាំងអស់ក៏បាន​ប​ន្ត​ដំណើរ​ចុះសាក​សួរ​សុខ​ទុក្ខ នាយ​ទាហាន នាយ​ទាហាន​រ​ង និង​ព​ល​ទាហាន នៅវ​រៈសេនាតូច​លេខ៣០៣ ចំណុះអោយ​តំប​ន់ប្រ​តិប​ត្តិការ​សឹក​រ​ង​កោះកុង ដែល​កំព​ង់ឈ​រ​ជើង​ការ​ពារ​ខ្សែប​ន្ទាត់ព្រំដែន ក​ម្ពុជា ថៃទិស​យោធ​ភូមិភាគ​ទី៣ នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​កោះកុង ប​ន្ត​ទៀត។
    លោក​វ​រៈសេនីយ​ទោ រ៉ម ម​ន្នីសុផា មេប​ញ្ជាការ​វ​រៈសេនាតូច​លេខ៣០៣ បាន​សំដែង​ការ​ស្វាគ​ម​ន៍ប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិដែល​បាន​ចុះម​ក​សួរ​សុខ​ទុក​វ​រៈសេនាតូច​លេខ៣០៣ ដោយ​លោក​បាន​ប​ញ្ជាក់ថា ការ​ម​ក​ចុះសួរ​សុខ​ទុក្ខ​នាពេល​នេះ ប​ញ្ជាក់អោយ​ឃើង​នូវ​ការ​ផ្សាភ្ជាប់យ៉ាង​ស្អិត​រ​មូត​រ​វាង​ថ្នាក់លើ និង​ថ្នាក់ក្រោម និង​ការ​យ​ក​ចិត្ត​ទុក​ដាក់គិត​គូរ​ខ្ព​ស់ចំពោះសុខ​ទុក្ខ​នាយ​ទាហាន ព​ល​ទាហាន​ដែល​ឈ​រ​ជើង​នៅទិស​ជួរ​មុខ​ដែល​ប​ង្កើន​បាន​ជាកំលាំង​ច​ល​ក​រ យ៉ាង​ខ្លាំង​ក្លាជំរុញ​លើក​ទឹក​ចិត្ត​ដ​ល់នាយ​ទាហាន ព​ល​ទាហាន​ទាំង​ង​ស់អោយ​កាន់តែមាន​ជំនឿជឿជាក់លើការ​ដឹក​នាំរ​ប​ស់រាជ​រ​ដ្ឋាភិបាល និង​ហ៊ាន​ធ្វើព​លិក​ម្ម​គ្រ​ប់បែប​យ៉ាង ដើម្បីការ​ពារ​បូរ​ណ​ភាព​ទឹក​ដី និង​ការ​ពារ​ស​ន្តិភាព​ដែល​កំព​ង់មាន​នៅក្នុង​ពេល​ប​ច្ចុប្ប​ន្ន​នេះ។
    មាន​ប្រ​សាស​ន៍សំណេះសំណាល​ជាមួយ​នាយ​ទាហាន ព​ល​ទាហាន​នៅវ​រៈសេនាតូច​លេខ៣០៣ ខេត្ត​កោះកុង នាឱកាស​នោះ ឯ.ទៀ បាញ់ បាន​ពាំនាំនូវ​ការ​ផ្តាំផ្ញើរ​សាក​សួរ​សុខ​ទុក្ខ​ពីស​ម្តេច​តេជោ និង​ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌិត ផ្ញើរ​ជូន​ដ​ល់ នាយ​ទាហាន ព​ល​ទាហាន​ក្នុង​វ​រៈសេនាតូច​លេខ ៣០៣ ទាំងអស់។ ឯ. ទៀ បាញ់ ក៏បាន​លើក​ឡើង​ពីការ​យ​ក​ចិត្ត​ទុក​ដាក់រ​ប​ស់ស​ម្តេច​តេជោ ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជាដ​ល់ក​ង​ទ័ព គ្រួសារ​ក​ង​ទ័ព ដែល​រ​ស់នៅតាម​ប​ណ្តោយ​ព្រំដែន ក៏ដូច​ជាក​ន្លែង​ដ៏ទៃទៀត​ដែល​រ​យៈពេល​ក​ន្ល​ង​ម​ក ស​ម្តេច និង​ស​ម្តេច​កិតិព្រឹទ្ធ​ប​ណ្ឌិត បាន​ផ្ត​ល់នូវ​សំភារៈ ស្បៀងអាហារ ថ​វិការ ផ្ត​ល់ជំរ​ក​ស្នាក់នៅ ដីធ្ឡី ផ្ទះសំបែង​សំរាប់ប​ង្ក​ប​ង្កើន​ផ​ល ពិសេស​ចូល​ម​ក​ដ​ល់ឆ្នាំ២០១៧នេះ ស​ម្តេច​បាន​ដំឡើង​ប្រាក់បៀវ​ត្ស​ន៍ប​ន្ថែម​ទៀត ដើម្បីលើក​កំព​ស់ជីវ​ភាព រ​ស់នៅដ​ល់ក​ង​ទ័ពអោយ​បាន​កាន់តែប្រ​សើរ​ជាង​មុន។
    ឯ. ទៀ បាញ់ ក៏បាន​ផ្តាំផ្ញើរ​ដ​ល់នាយ​ទាហាន ព​ល​ទាហាន​ទាំងអស់ប​ន្តអនុវ​ត្ត​ន៍ភារ​កិច្ច​រ​ប​ស់ខ្លួនអោយ​សំរេច​បាន​ជោគ​ជ័យ​ក្នុង​ឆ្នាំថ្មីខាង​មុខ ក្នុង​ការ​ការ​ពារ​ខ្សែប​ន្ទាត់ព្រំដែនអោយ​បាន​រឹង​មាំ ចូល​រួម​ទ​ប់ស្កាត់ ប​ង្រ្កាប​ប​ទ​ល្មើស​ផ្សេងៗ និង​ប​ន្ត​ការ​ងារ​ហ្វឹក​ហ្វឺន​រៀន​សូត្រ ប​ង្ក​ប​ង្កើន​ផ​ល ច​ញ្ចឹម​ស​ត្វ ដើម្បីលើក​ស្ទួយ​ជីវ​ភាព​រ​ស់នៅរ​ប​ស់ក​ង​ទ័ពអោយ​បាន​ប្រ​សើរ​ឡើង​ថែម​ទៀត។
ក្នុងឱកាស​នោះ ឯ. ទៀ បាញ់ ក៏បាន​ប្រ​គ​ល់អំណោយ​ដ​ល់វ​រៈសេនាតូច​លេខ៣០៣ មាន អង្ក​រ មី ត្រីខ ភេស​ជ្ជៈ ស្រាបៀ សំរាប់ ឱកាស​បុណ្យ​ចូល​ឆ្នាំថ្មីផ​ង​ដែរ។

លោក​ជំទាវ ដាំដារីនី សួរ​សុខ​ទុក្ខ​យោធិន ៣១៧ កោះស្លា
           នាព្រឹក​ថ្ងៃទី ៦ ខែ មេសា ឆ្នាំ ២០១៧ លោក​ជំទាវ ដាំ ដារីនី រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិបានអញ្ជើញ​សំណេះសំណាល​សួរ​សុខ​ទុក្ខ​យោធិន​ពិកាដែល​រ​ស់នៅ ក្នុង​ម​ជ្ឈ​ម​ណ្ឌ​ល​យោធិន​ពិកា៣១៧កោះស្លាក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំថ្មីប្រ​ពៃណីជាតិ ។
           ប​ន្ទាប់ពីសុន្ទ​រ​ក​ថាស្វាគ​ម​ន៏រ​ប​ស់ ឯ.ឧ ឧត្ត​ម​សេនីយ៏ឯក ទិត្យ ម៉េង​ឡុង នាយ​ក​ម​ជ្ឈ​ម​ណ្ឌ​ល​ពិកា ៣១៧កោះស្លារួច​ម​ក លោក​ជំទាវ ដាំ ដារីនី ថ្លែង​ជួស​មុខ ឯ.ឧ នាយឧត្ត​ម សេនីយ៏ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពាជាតិ បាន​ពាំនាំនូវ​ការ​ផ្ដាំផ្ញើរ​ការ​នឹក​រ​លឹក និង​សួរ​សុខ​ទុក្ខ​ពីសំណាក់ស​ម្តេច​តេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា និង​ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌឹត ប៊ុន​រ៉ានី ហ៊ុន​សែន
ជូន​ដ​ល់យោធិន​ទាំងអស់នៅក្នុង​ម​ជ្ឈ​ម​ណ្ឌ​ល​ក្នុងឱកាស​នោះ ។ លោក​ជំទាវ​បាន​ប​ន្ត​ទៀត​ថា៖ ក្រោម​ការ​ដឹក​នាំប្រ​ក​ប​ដោយ​គ​តិប​ណ្ឌឹត​រ​ប​ស់ស​ម្តេច​តេជោ ហ៊ុន ​សែន ​បាន​ធ្វើឲ្យ​ប្រ​ទេស​ជាតិមាន​សុខ​ស​ន្តិភាព​ និង​មាន​ការអភិវ​ឌ្ឍ​លើគ្រ​ប់វិស័យ ។ ន​យោបាយ​ឈ្នះ ! ឈ្នះ ! ដែល​ដាក់ចេញ​ក្នុង​ឆ្នាំ១៩៩៨ បាន​ធ្វើឲ្យ​ខ្មែរ​ទាំង​មូល​រួប​រួម​គ្នា និង​ទ​ទួល​បាន​សុខ​ស​ន្តិភាព ឯក​ភាព​ជាតិ ឯក​ភាព​ទឹក​ដីស្ថិត​ក្រោម​រាជ​រ​ដ្ឋាភិបាល​តែមួយ ។ លោក​ជំទាវ​បាន​ប​ញ្ជាក់ទៀត​ថា៖ ជានិច្ច​កាល​ប្រ​មុខ​ដឹក​នាំ តែង​តែគិត​គូរ​ជាប់ជាប្រ​ចាំចំពោះក​ង​កំលាំង​ការ​ពារ​ព្រំដែន​ទាំងអស់ដែល​បាន​និង​កំពុង​ឈ​រ​ជើង​ការ​ពារ​តាម​ខ្សែប​ន្ទាត់ព្រំដែន​ទឹក គោក អាកាស និង​ដែន​កោះ ។
           ក្នុងឱកាស​នោះដែរ លោក​ជំទាវ បាន​សំដែង​នូវ​ការ​ដឹង​គុណ​ចំពោះវីរៈ​ភាព និង​បាន​វាយ​តំលៃខ្ព​ស់ចំពោះការ​ខិត​ខំប្រឹង​ប្រែង​យ​កអស់កំលាំង​កាយ​ចិត្ត​ពុះពារ​គ្រ​ប់ឧប​ស​គ្គ និង​ហ៊ាន​បូជានូវ​សាច់ស្រ​ស់ឈាម​ស្រ​ស់ ដើម្បីបុព្វ​ហេតុជាតិនិង​មាតុភូមិរ​ប​ស់ប​ង​ប្អូន​ក​ង​ទ័ព​យើង ប្តូរ​បាន​ម​ក​វិញ​ជូន​ប្រ​ទេស​ជាតិនូវ​សុខ​ស​ន្តិភាព និង​មាន​ការអភិវ​ឌ្ឍ​រ​ហូត​ម​ក​ដ​ល់ប​ច្ចុប្ប​ន្ន ។ លោក​ជំទាវ​ក៏បាន​ជូន​ព​រ​ដ​ល់នាយ និង ព​ល ទាហាន យោធិន​ពិការ​និង​ក្រុម​គ្រួសារ សូមឲ្យ​វិញ្ញាណ​ក្ខ័ន្ធ​បុព្វ​ការីជ​ន វីរ​យុទ្ធ​ជ​ន ដែល​បាន​ចែក​ឋាន​ទៅកាន់លោក​ខាង​មុខ តាម​ថែរ​ក្សាប​ង​ប្អូន ក្នុងឱកាស ពិធីចូល​ឆ្នាំថ្មីឲ្យ​ជួប​ប្រ​ទះតែនឹង​សេច​ក្ដីសុខ​ត​រៀង​ទៅ  ។
         លោក​ជំទាវ​បាន​ប្រ​គ​ល់អំណោយ​ដ​ល់ម​ជ្ឈ​ម​ណ្ឌ​ល​យោធិន​ពិកា ៣១៧ កោះស្លានូវ៖ មី ៧០កេះ ត្រីខ កំប៉ុង២១កេះ , ស្ក​រ​ស ចំនួន ៤២០គីឡូ , ទឹក​ដោះគោ ៤២០កំប៉ុង , អង្ក​រ ៥តោន ថ​វិការ ៥លាន​រៀល ។ យោធិន​ពិការ​ទ​ទួល​បាន​ថ​វិការ​ក្នុង​ម្នាក់ ២ម៉ឺន​រៀល , ព្រះស​ង្ឃ ៤អង្គ ក្នុង​មួយអង្គ​ទ​ទួល​បាន​ស្លាដ​ក់មួយ ប​ច្ច័យ ៥ម៉ឺន​រៀល  ។ យាយ​ជី តាជី ទ​ទួល​បាន​ក្រ​ណាត់ស ១ដុំ និង​ថ​វិការ ១ម៉ឺន​រៀល​ក្នុង ១នាក់  ៕

ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៏នាង.ផាត​សួរ​សុខ​ទុក្ខ​យោធ​ភូមិភាគ​ទី១ក្នុងឱកាស​ចូល​ឆ្នាំថ្មី
            
ឯ.ឧនាយឧត្ត​ម​សេនីយ៏​នាង​​.ផាត​រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពាជាតិមាន​ការអម​ដំណើរ​ដោយឯ.ឧអគ្គ​នាយ​ក​រ​ង,នាយ​ក​នាយ​ក​ដ្ឋាន​ចំណុះក្រ​សួង​ការ​ពារ​ជាតិជាច្រើន​រូប​ទៀត បានអញ្ជើញ​ទៅសំណេះសំណាល​និង​សួរ​សុខ​ទុក្ខ​ដ​ល់នាយ​និង​ព​ល​ទាហាន​ចំណុះឲ្យ​យោធ​ភូមិភាគ​ទី១,ក​ង​កំលាំង​វិស្វ​ក​ម្មអគ្គ​ប​ញ្ជាការ​ធ្វើផ្លូវ​ព្រំដែន​ឡាវ,ធ្វើផ្សារ​ខេត្ត​ស្ទឹង​ត្រែង​និង​ក​ង​រាជអាវុធ​ហ​ត្ថ​ខេត្ត​ស្ទឹង​ត្រែង​ព្រ​ម​ទាំង​បាន​នាំយ​កអំណោយ​រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិទៅចែក​ជូន​ក្នុងឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំថ្មីប្រ​ពៃណីខ្មែរ​នាពេល​ខាង​មុខ​នេះដែរ។
ប​ន្ទាប់ពីមាន​ការ​ថ្លែង​ស្វាគ​ម​ន៏រ​ប​ស់ឯ.ឧឧត្ត​ម​សេនីយ៏ឯក​ហួត.ឈាង​មេប​ញ្ជាការ​យោធ​ភូមិភាគ​ទី១លើការ​រីក​ចំរើន​រ​ប​ស់យោធ​ភូមិភាគ​រួច​ម​ក​មាន​ប្រ​សាស​ន៏សំណេះសំណាល ជាមួយ​នាយ​ទាហាន​និង​ព​ល​ទាហាន​ក្នុងឱកាស​នោះក្នុងឱកាស​នោះឯ.ឧនាយឧត្ត​ម​សេនីយ៏នាង.ផាត​បាន​ពាំនាំនូវ​ការ​សាក​សួរ​សុខ​ទុក្ខ​ពីសំណាក់ឯ.ឧនាយឧត្ត​ម​សេនីយ៏ទៀ បាញ់.ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិពិសេស​ស​ម្ដេច​ប្រ​ធាន​រ​ដ្ឋ​ស​ភានិង​ស​ម្តេច​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីដែល​ស​ម្តេច​តែង​តែគិត​គូរ​ដ​ល់សុខ​ទុក្ខ​នាយ​និង​ព​ល​ទាហាន​ព្រ​ម​ទាំង​ក្រុម​គ្រួសារ​រ​ប​ស់ប​ង​ប្អូន​យោធិន​គ្រ​ប់ពេល​វេលា។ឯ.ឧនាយឧត្ត​ម​សេនីយ៍នាង.ផាត​ក៏បាន​ជូន​ព​រ​ដ​ល់នាយ​និង​ព​ល​ទាហាន​យោធ​ភូមិភាគ​ទី១និង​ក្រុម​គ្រួសារ​សូមឲ្យ​វិញ្ញាក្ខ័ន្ធ​បុព្វ​ការីជ​ន​វីរ​យុទ្ធ​ជ​ន​ដែល​បាន​ទៅកាន់លោក​ខាង​មុខ​តាម​ថែរ​ក្សាប​ង​ប្អូន​ក្នុងឱកាស​ពិធីចូល​ឆ្នាំថ្មីប្រ​ពៃណីជាតិខ្មែរឲ្យ​ជួប​ប្រ​ទះតែនឹង​សេច​ក្ដីសុខ​សេច​ក្ដីចំរើន​ត​រៀង​ទៅ។ឯ.ឧ រ​ដ្ឋ​លេខាធិការ​បាន​ថ្លែង​នូវ​ការ​កោត​ស​រ​សើរ​ដ​ល់យោធ​ភូមិភាគ​ទី១ដែល​ខិត​ខំរ​ក្សាបាន​នូវ​ប្រៀប​ការ​ពារ​ជាតិបាន​ខិត​ខំក​សាងអង្គ​ភាព ,ហ្វឹក​ហ្វឺន​កំលាំងឲ្យ​ដ​ល់នាយ​និង​ព​ល​ទាហាន​រ​ប​ស់ខ្លួន​ជាប់ជាប្រ​ចាំព្រ​ម​ទាំង​បាន​ចូល​រួម​ជាមួយ​រាជ​រ​ដ្ឋាភិបាល​ក្នុង​ការ​ក​សាង​និងអភិវ​ឌ្ឍ​ប្រ​ទេសឱ្យ​មាន​ការ​រីក​ចំរើន។ឯ.ឧនាង.ផាត​បាន​ប​ញ្ជាក់ថា៖ក្រោម​ការ​ដឹក​នាំដ៏ឈ្លាស​វៃនិង​ប៉ិន​ប្រ​ស​ប់រ​ប​ស់ស​ម្តេច​តេជោហ៊ុន.សែន​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជាបាន​ប​ង្ហាញ​ថាក​ម្ពុជានាពេល​ប​ច្ចុប្ប​ន្ន​នៅតែប​ង្ហាញ​ពីភាព​រឹង​មាំហ្ម​ត់ច​ត់ ក្នុង​ការ​ព​ង្រឹង​ស្ថេរ​ភាព​ន​យោបាយ​ស​ន្តិសុខ​ស​ណ្ដាប់ធ្នាប់ស​ង្គ​ម​ធានាបាន​នូវ​ប្រ​ក្រ​តីនៃជីវ​ភាព​រ​ស់នៅរ​ប​ស់ប្រ​ជាជ​ន​នេះជាការ​ឆ្លុះប​ញ្ចាំងឲ្យ​ឃើញ​ពីស្មារ​តីទ​ទួល​ខុស​ត្រូវ​ខ្ព​ស់ចំពោះឧត្ត​ម​ប្រ​យោជ​ន៏ជាតិ រ​ប​ស់ថ្នាក់ដឹក​នាំយើង។ឯ.ឧ.នាយឧត្ត​ម​សេនីយ៏ក៏បាន​លើកអនុសាស​ន៏រ​ប​ស់ស​ម្តេច តេជោដែល​បាន​ថ្លែង​ថា៖ក្នុង​នាម​ខ.ភ.ម​ត្រូវ​ការ​ពារឯក​រាជ្យអធិប​តេយ្យ​បូរ​ណ​ភាព​ទឹក​ដីធ្វើទំនាក់ទំន​ង​ល្អជាមួយ​ប្រ​ទេស​ជិត​ខាង​ប្រ​ទេស​នានាក្នុង​តំប​ន់និង​ពិភ​ព​លោក​ដើម្បីប​ង្កើន​ទំនុក​ចិត្ត​គ្នានិង​ដើម្បីព​ង្រឹង​ស​ន្តិភាព។ព​ង្រឹង​ស​ន្តិសុខ​ស​ណ្ដាប់ធ្នាប់ស​ង្គ​ម​ខិត​ខំកំចាត់ចោល​ក្រុម​ប្ល​ន់ប្រ​ដាប់អាវុធ​ក្រុម​ជួញ​ដូរ​ម​នុស្ស​ជួញ​ដូរ​គ្រឿង​ញៀន​ព​ង្រឹង​ការអនុវ​ត្ត​ន​យោបាយ​ភូមិ-ឃុំមាន​សុវ​ត្ថិភាព។ត្រូវ​ធានាមិនឲ្យ​មានអំពើភេរ​វ​ក​ម្ម​កើត​មាន​ឡើង​នៅលើទឹក​ដីក​ម្ពុជាដើម្បីចំណែក​ទាក់ទាញ​ភ្ញៀវ​ទេស​ច​រ​ណ៏និង​វិនិយោគ​ម​ក​កាន់ក​ម្ពុជា។អំណោយ​រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិដែល​បាន​យ​ក​ទៅចែក​ជូន​ក្នុងឱកាស​នោះរួម​មាន៖មី១០០កេះ,ស្រាបៀរ១៥០កេះ,ទឹក​ក្រូច២៥០កេះនិង​ថ​វិការ២៥លាន​រៀល សំរាប់ចែក​ជូន​នាយ​និង​ព​ល​ទាហាន​យោធ​ភូមិភាគ,ក​ង​កំលាំង​វិស្វ​ក​ម្មអគ្គ​ប​ញ្ជាការ​ធ្វើផ្លូវ​ព្រំដែន​ឡាវ​ទ​ទួល​បាន​ថ​វិការ៥លាន៣៣ម៉ឺន,មី៣៦កេះ,ស្រាបៀរ៤៤កេះនិង​ទឹក​ក្រូច៣០កេះ។ក​ង​កំលាំង​វិស្វ​ក​ម្មអគ្គ​ប​ញ្ជាការ​ធ្វើផ្សារ​ទ​ទួល​បាន​ថ​វិការ១លាន៤៦ម៉ឺន​រៀល,មី១០កេះ,ស្រាបៀរ១២កេះនិង​ទឹក​ក្រូច១០កេះក​ង​រាជអាវុធ​ហ​ត្ថ​ខេត្ត​ទ​ទួល​បាន​ថ​វិការ​ចំនួន១លាន៥០ម៉ឺន​ក្នុងឱកាស​ចូល​ឆ្នាំថ្មីផ​ង​ដែរ៕   
 



ឯ.ឧ ជៀង អំ សំណេះសំណាល​សួរ​សុខ​ទុក្ខ​យោធ​ភូមិភាគ​ទី២
ក​ន្ល​ង​ម​ក​ខ.ភ.ម​យើង​បាន​ខិត​ខំប្រឹង​ប្រែង​បំពេញ​ការ​ងារ​ជាប្រ​វ​ត្តិសាស្រ្ត​ក្នុង​ភារ​កិច្ច​បំរើជាតិ,ការ​ពារ​បូរ​ណ​ភាព​ដែន​ដីបាន​ចូល​រួម​ការ​ពារ​សុខ​ស​ន្តិភាព,ស្ថេរ​ភាព​និង​សុវ​ត្តិភាព​ក្នុង​ស​ង្គ​ម​និង​បាន​ចូល​រួមអភិវ​ឌ្ឍ​ន៏ប្រ​ទេស​ជាមួយ​រាជ​រ​ដ្ឋាភិបាល​យ៉ាង​ស​ក​ម្ម។នេះជាប្រ​សាស​ន៏រ​ប​ស់ឯ.ឧនាយឧត្ត​ម​សេនីយ៏ជៀង.អំរ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិក្នុងឱកាសអញ្ជើញ​ទៅចុះសំណេះសំណាល​និង​សួរ​សុខ​ទុក្ខ​ដ​ល់នាយ​និង​ព​ល​ទាហាន​ក្នុង​យោធ​ភូមិភាគ​ទី២ដែល​បាន​ប្រារ​ព្ធ​នៅក្នុង​សាលាព​ល​ទាហាន​ទី២ព្រ​ម​ទាំង​បាន​នាំយ​កអំណោយ​រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិទៅចែក​ជូន​ក្នុងឱកាស​ពិធីបុណ្យ​ចូល​ឆ្នាំថ្មីប្រ​ពៃណីជាតិខ្មែរ​នាពេល​ខាង​មុខ។ឯ.ឧនាយឧត្ត​ម​សេនីយ៏ជួស​មុខឲ្យ​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិជាពិសេស​ក្នុង​នាម ឯ/ឧនាយឧត្ត​ម​សេនីយ៏ទៀ.បាញ់ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិបាន​ថ្លែង​ពាំនាំនូវ​ការ​សាក​សួរ​សុខ​ទុក្ខ​ជូន​ដ​ល់នាយ​និង​ព​ល​ទាហាន​ចំណុះឲ្យ​យោធ​ភូមិភាគ​ទី២និង​ក្រុម​គ្រួសារ​សូមឲ្យ​វិញ្ញាណ​ក្ខ័ន្ធ​បុព្វ​ការីជ​ន​វីរ​យុទ្ធ​ជ​ន​ដែល​បាន​ទៅកាន់លោក​ខាង​មុខ​តាម​ថែរ​ក្សាប​ង​ប្អូន​ក្នុងឱកាស​បុណ្យ​ចូល​ឆ្នាំថ្មីប្រ​ពៃណីជាតិខ្មែរ​ខាង​មុខឲ្យ​ជួប​ប្រ​ទះតែនឹង​សេច​ក្ដីសុខ​ត​រៀង​ទៅ។ឯ.ឧរ​ដ្ឋ​លេខាធិការ​បាន​ថ្លែង​នូវ​ការ​កោត​ស​រ​សើរ​ដ​ល់យោធ​ភូមិភាគ​ទី២ដែល​ខិត​ខំរ​ក្សាបាន​នូវ​ប្រៀប​ការ​ពារ​ជាតិបាន​ខិត​ខំក​សាងអង្គ​ភាព,ហ្វឹក​ហ្វឺន​កំលាំងឲ្យ​ដ​ល់នាយ​និង​ព​ល​ទាហាន​រ​ប​ស់ខ្លួន​ជាប់ជាប្រ​ចាំ,ព្រ​ម​ទាំង​បាន​ចូល​រួម​ជាមួយ​រាជ​រ​ដ្ឋា ភិបាល​ក្នុង​ការ​ក​សាង​និងអភិវ​ឌ្ឍ​ប្រ​ទេសឱ្យ​មាន​ការ​រីក​ចំរើន មិន​តែប៉ុណ្ណោះក៏បាន​ចូល​រួម​ជាមួយអាជ្ញាធ​រ​ដែន​ដីព្រ​ម​ទាំង​ស​ម​ត្ថ​កិច្ច​គ្រ​ប់ជាន់ថ្នាក់ក្នុង​ការអនុវ​ត្ត​នូវ​ច​ល​នាភូមិឃុំមាន​សុវ​ត្តិភាព​រ​ប​ស់រាជ​រ​ដ្ឋាភិបាលឲ្យ​បាន​ល្អប្រ​សើរ​ថែម​ទៀត​ផ​ង ។
ជាចុង​ក្រោយឯ.ឧរ​ដ្ឋ​លេខាធិការ​ក៏បាន​លើក​ទឹក​ចិត្ត​ដ​ល់នាយ​និង​ព​ល​ទាហាន​ក្នុង​យោធ​ភូមិភាគ​ទី២ទាំងអស់ឱ្យ​ប​ន្ត​ការ​ចូល​រួមអនុវ​ត្ត​នូវ​ប្រ​ពៃណីដ៏ល្អរ​ប​ស់ខ្លួន​ថែម​ទៀត​លើកិច្ច​ការ​ការ​ពារ​ជាតិ,ការ​ក​សាង​និងអភិវ​ឌ្ឍ​ន៏ប្រ​ទេស​ជាតិ,ការ​ក​សាង​ធ​ន​ធាន​ម​នុស្ស,ការ​ក​សាងអង្គ​ភាព​យ​ក​ចិត្ត​ទុក​ដាក់ដោះស្រាយ​ន​យោបាយ​ស​តិអារ​ម្ម​ណ៏ក្នុង​ជួរ​ក​ង​ទ័ព​ពិសេស​ចូល​រួមអនុវ​ត្តឱ្យ​ទ​ទួល​បាន​ជោគ​ជ័យ​នូវ​រាល់ក​ម្ម​វិធីន​យោបាល​រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក្នុង​កែរ​ទំរ​ង់ខ.ភ.ម។
អំណោយ​រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិដែល​បាន​យ​ក​ទៅចែក​ជូន​ក្នុងឱកាស​នោះរួម​មាន៖មី១០០កេះ,ស្រាបៀរ១៥០កេះ,ទឹក​ក្រូច២៥០កេះនិង​ថ​វិការ២៥លាន​រៀល​សំរាប់ចែក​ជូន​នាយ​និង​ព​ល​ទាហាន​ក្នុងឱកាស​ចូល​ឆ្នាំថ្មី៕  





ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ប្រ​ជុំបូក​ស​រុប​ត្រីមាស​ទី១ និង​ទិស​ដៅត្រីមាស​ទី២. ២០១៧
ក្រ​សួង​ការ​ពារ​ជាតិបាន​ប្រ​ជុំផ្ស​ព្វ​ផ្សាយ​រ​បាយ​ការ​ណ៍បូក​ស​រុប​ការ​ងារ​ត្រីមាស​ទី១និង​ទិស​ដៅអនុវ​ត្ត​ត្រីមាស​ទី២ឆ្នាំ២០១៧ដែល​កិច្ច​ប្រ​ជុំនេះបាន​ប្រ​ព្រឹត​ទៅ​នារ​សៀល​ថ្ងៃទី៣ ខែមីនានេះស្ថិត​ក្រោមអធិប​តីភាពឯ.ឧនាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនិងឯ.ឧលោក​ជំទាវ​រ​ដ្ឋ​លេខាធិការអនុរ​ដ្ឋ​លេខាធិការឯ.ឧ អគ្គ​មេប​ញ្ជាការអគ្គ​មេប​ញ្ជាការ​រ​ងអគ្គ​នាយ​កអគ្គ​នាយ​ក​រ​ងអគ្គ​នាយ​ក​ដ្ឋាន​នាយ​ក​នាយ​ក​រ​ង​នាយ​ក​ដ្ឋាន​និង​ស្ថាប័ន​ចំណុះ​ក្រ​សួង​ការ​ពារ​ជាតិនិងអគ្គ​ប​ញ្ជាការ​ដ្ឋាន​នៃ​ខ.ភ.ម ជាច្រើន​រូប​ទៀត ។
ក្នុង​រ​បាយ​ការ​ណ៍បូក​ស​រុប​បានឲ្យ​ដឹង​ថានៅក្នុង​ត្រីមាស​ទី១ឆ្នាំ២០១៧ក​ន្ល​ង​ម​ក​នេះខ.ភ.ម​បាន​យ​ក​ចិត្ត​ទុក​ដាក់ប្រ​មូល​ផ្តុំអនុវ​ត្ត​ភារ​កិច្ច​ស្នូល​រ​ប​ស់ខ្លួន​តាម​ក​ម្ម​វិធី​ន​យោបាយ​យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់កាល​ទី៣រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ប​ទ​ប​ញ្ជា អនុសាស​ន៍រ​ប​ស់ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល​និង​ក​ម្ម​វិធី​ការ​ងារ​ផែន​ការ​កែទ​ម្រ​ង់ខ.ភ.ម។កិច្ច​ប្រ​ជុំបាន​ពិភាក្សាដោយ​មាន​ការ​យ​ក​ចិត្ត​ទុក​ដាក់ខ្ព​ស់​ទៅលើ​ភារ​កិច្ចអនុវ​ត្ត​ប​ន្ត​រ​ប​ស់ ខ.ភ.ម តាម​ទិស​ដៅមួយ​ចំនួន​នៅក្នុង​ត្រីមាស​ទី២នេះដែរ​ដែល​រួម​មាន​ការ​ប​ន្ត​ក​សាង​ព​ង្រឹង​ប្រ​ព័ន្ធ​ខឿន​ការ​ពារ​ជាតិនៅតាម​តំប​ន់ព្រំដែន​ធ្វើការ​តាម​ដាន​ស​ភាព​ការ​ណ៍​ប្រែប្រួល​និង​ធ្វើល្បាត​ត្រួត​ពិនិត្យ​ភូមិសាស្ត្រ​ទ​ទួល​ខុស​ត្រូវ​ប​ង្គោល​សីមាឲ្យ​បាន​ជាប់ជាប្រ​ចាំដើម្បីទ​ប់ស្កាត់ការ​រំលោភ​បំពាន​ណាមួយ​ពីប្រ​ទេស​ជិត​ខាង​ព្រ​ម​ទាំង​​ទ​ប់ស្កាត់ស​ក​ម្ម​ភាព​ទ​ប​ល្មើស​ផ្សេងៗនិង​ស​ក​ម្ម​ភាព​ឆ្ល​ង​ដែន​ខុស​ច្បាប់ទៅវិញ​ទៅ​ម​ក​រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ​ក​ម្ពុជានិង​ប្រ​ជាព​ល​រ​ដ្ឋ​ជិត​ខាង។ទ​ន្ទឹម​នឹង​នេះប​ន្ត​កិច្ច​ស​ហ​ប្រ​តិ​ប​ត្តិការ​ល្អជាមួយ​ប្រ​ទេស​ជិត​ខាង​ដោះស្រាយ​នូវ​ប​ញ្ហាផ្សេងៗដែល​កើត​មាន​ដោយ​ស​ន្តិវិធី។ព្រ​ម​ទាំង​ត្រេម​ស​ហ​ប្រ​តិប​ត្តិការ​ធ្វើល្បាត​រួម​លើក​ទី៤៧ក្នុង​តំប​ន់ទឹក​ប្រ​វ​ត្តិ​សាស្ត្រ​ក​ម្ពុជា-វៀត​ណាម​រ​វាង​ក​ង​ទ័ព​ជើង​ទឹក​ប្រ​ទេស​ទាំង​ពីរ។ប​ន្ត​ចូល​រួម​​ព​ង្រឹង​ស​ន្តិសុខ​សុវ​ត្ថិភាព និង​ស​ណ្តាប់ធ្នាប់សាធារ​ណៈរួម​ចំណែក​ក​សាង​ភូមិ-ឃុំមាន​សុវ​ត្តិភាព​និង​ចូល​រួម​ស​ន្តិសុខ​សុវ​ត្តិភាព​ពិធីបុណ្យ​ជាតិនិង​ពិធីផ្សេងៗការ​ពារ​គ​ណៈប្រ​តិភូជាតិនានាដែលអញ្ជើញ​ម​ក​បំពេញ​ទ​ស្ស​ន​កិច្ច​និង​បំពេញ​ការ​ងារ នៅព្រះរាជាណាច​ក្រ​ក​ម្ពុជា។ទ​ប់ស្កាត់ឲ្យ​បាន​នូវ​ស​ក​ម្ម​ភាព​ភេរ​វ​ក​ម្ម​និង​ធានាមិនឲ្យ​មាន​ប​ដិវ​ត្ត​ព័ណ៌។ក្រៅពីភារ​កិច្ច​ខាង​លើខ.ភ.ម​ក៏បាន​ត្រៀម​ល​ក្ខ​ណៈស​ម្ប​ត្តិនិង​ប​ន្ត​យ​ក​ចិត្ត​ទុក​ដាក់ប​ន្តអនុវ​ត្ត​នូវ​រាល់ភារ​កិច្ច ដូច​ជា៖ការ​ងារ​កែទ​ម្រ​ង់ខ.ភ.ម(ការ​ហ្វឹក​ហ្វឺន អប់រំចិត្ត​សាស្ត្រ)ការ​ងារ​ក​សាង​ច្បាប់និង​លិខិត​ប​ទ​ដ្ឋាន​ផ្សេងៗការ​ងារ​ធានាភ​ស្តុភារ-ហិរ​ញ្ញ​វ​ត្ថុ ប​ច្ចេក​ទេស​និង​ជួស​ជុល​រ​ថ​យ​ន្ត​ថែទាំគ្រឿង​បំពាក់ការ​ងារ​វិស្វ​ក​ម្ម​និង​ការ​ងារ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការអន្ត​រ​ជាតិព្រ​ម​ទាំង​ការ​ងារ​ផ្សេងៗមួយ​ចំនួន​ទៀត៕