ព័ត៌មាន

ឯកឧត្ត​ម ទៀ បាញ់ ជួប ប្រ​តិភូប្រ​ធាន​ក្រុម មិត្ត​ភាព​ស​ភាថៃ

កាល​ពីរ​សៀល​ថ្ងៃទី២៣ ខែមិថុនា ឯកឧត្ត​ម ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង ការ​ពារ​ជាតិ នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា បានអនុញ្ញាតអោយ ឯកឧត្ត​ម សាក ទីប​ក្រៃ(Saktip kraia) ស​មាជិក​និតិប​ញ្ញាត្តិរ​ដ្ឋ​ស​ភា ប្រ​ធាន​ក្រុម​មិត្ត​ភាព​រ​ដ្ឋ​ស​ភាថៃ ចូល​ជួប​សំដែង​ការ​គួរ​ស​ម នៅទីស្តីការ ក្រ​សួង​ការ​ពារ​ជាតិ ។

            នៅក្នុង​ជំនួប​នោះ ឯកឧត្ត​ម ទៀ បាញ់ បាន​សំដែង​ការ​ស្វាគ​ម​ន៍ចំពោះប្រ​តិភូ ប្រ​ធាន​ក្រុម មិត្ត​ភាព​រ​ដ្ឋ​ស​ភាថៃ ដែល​បានអញ្ជើញ​ម​ក​បំពេញ​ទ​ស្ស​នៈកិច្ច នៅក​ម្ពុជា ។ ឯកឧត្ត​ម ទៀ បាញ់ ប​ញ្ជាក់ថា ការ​រិត​ចំណ​ង​មិត្ត​ភាព និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ រ​វាង​ប្រ​ទេស​ទាំង​ពីរ គឺមាន​សារៈសំខាន់ ដើម្បីអោយ​ប្រ​ជាជ​ន​នៃប្រ​ទេស​ទាំង​ពីរ បាន​ប្រ​ក​ប ការ​ងារ​ជាមួយ​គ្នា រ​ស់នៅប្រ​ក​ប​ដោយ​ភាព ងាយ​ស្រួល ក្នុង​សុខ​ស​ន្តិភាព ។ ឆ្លៀត​ក្នុងឪកាស​នោះ ឯកឧត្ត​ម ទៀ បាញ់ ក៏បាន​ជំរាប​ជូន​ប្រ​តិភូ អំពីការ​វិវ​ត្ត​ន៍ ការ​រីក​ច​ម្រើន​លើវិស័យ ន​យោបាយ ស​ន្តិសុខ សេដ្ឋ​កិច្ច នៅក្នុង​ប្រ​ទេស​ក​ម្ពុជា ជាពិសេស នាដំណាក់កាល​ចុង​ក្រោយ ក​ម្ពុជាបាន​ជំរុញអោយ​មាន វ​ប្ប​ធ​ម៌ស​ន្ទ​នា ដើម្បីឈាន ទៅកាត់ប​ន្ថ​យ​ភាព​ប្រ​ឈ​ម​នានា ។ ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី បាន​ចាត់ទុក​ការ​ធ្វើ អោយ​មាន​ស​ន្តិភាព ស្ថេរ​ភាព នៅក្នុង​ប្រ​ទេស គឺជាប​ញ្ហាមួយ​ដ៏សំខាន់ ស​ម្រាប់ជំរុញ​ដ​ល់ ការអភិវ​ឌ្ឍ​ន៍ និង ការ​រ​ស់នៅ ប្រ​ក​ប​ដោយ​ភាព សុខ​សាន្ត រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ ។

            មាន​ម​តិឆ្លើយ​ត​ប​វិញ ប្រ​ធាន​ក្រុម​មិត្ត​ភាព​រ​ដ្ឋ​ស​ភាថៃ បាន​ស​ម្តែង​នូវ​ក្តីសោម​ន​ស្ស​រីក​រាយ ដោយ​បាន​ឃើញ​ទំនាក់ទំន​ង មិត្ត​ភាព ក​ម្ពុជា-ថៃ មាន​ល​ក្ខ​ណៈល្អប្រ​សើរ ។ ឯកឧត្ត​ម​បាន​ប​ញ្ជាក់ថា ក្នុង​រ​យះពេល២០ឆ្នាំ ក​ន្ល​ង​ម​ក​នេះ ក​ម្ពុជា មាន​ការ​រីក​ច​ម្រើន​យ៉ាង​ឆាប់រ​ហ័ស ខាង​ផ្នែក​ហេដ្ឋារ​ច​នា ស​ម្ព័ន្ធ សេដ្ឋ​កិច្ច និង​ប្រ​ជាជ​ន មាន​ជីវ​ភាព រ​ស់នៅប្រ​ក​ប​ដោយ ភាព​ស​ប្បាយ​រីក​រាយ ជាពិសេស ក​ម្ពុជា មាន​ការ​ប​ង្រួប​ប​ង្រួម​ជាតិ បាន​ល្អ ។ ឯកឧត្ត​ម សាក​ទីប ក្រៃ បាន​ប​ញ្ជាក់ទៀត​ថា គោល​បំណ​ង រ​ប​ស់គ​ណៈប្រ​តិភូ ម​ក​ទ​ស្ស​នៈកិច្ច​នៅក​ម្ពុជាស​ភាថៃ-ក​ម្ពុជា ក្នុង​នោះប្រិភូ បាន​ចូល​ជួប​ស​ម្តែង​ការ គួស​ម ជាមួយ​ស​ម្តេច​វិបុល​សេនាភ​ក្តី សាយ ឈុំ ប្រ​ធាន​ព្រឹទ្ធ​ស​ភា និង ឯកឧត្ត​ម ងួន ញិល អនុប្រ​ធាន​ទី២ រ​ដ្ឋ​ស​ភា ដែល​កិច្ច​ពិភាក្សា បាប្រ​ព្រឹត្ត​ទៅ ប្រ​ក​ប​ដោយ ប​រិយាកាស​រីក​រាយ ក្នុង​ស្មារ​តីចំ ណ​ង​មិត្ត​ភាព រ​វាង​ស្ថាប័ន ស​ភា និង ស​ភា នៃប្រ​ទេស​ទាំង​ពីរ និង ប្រ​ជាជ​ន​ប្រ​ទេស​ទាំង​ពីរ អោយ​កាត់ តែមាន​ភាព​ជិត​ស្និទ្ធ ៕

ជំនួប​ពិភាក្សារ​វាងឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៏ ចាយ សាំង យុន រ​ដ្ធ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិនិងអនុព័ន្ធ​យោធាប​ង់ក្លាដេស

នាព្រឹក​ថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០១៥ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ចាយ សាំង​យុន រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ បានអនុញ្ញាតឲ្យឧត្ត​ម​សេនីយ៍ត្រី MD MAHBUBUL HAQUE អនុព័ន្ធ​យោធាប​ង់ក្លាដេស​ប្រ​ចាំព្រះរាជាណាច​ក្រ​ក​ម្ពុជា ចូល​ជួប​ស​ម្តែង​ការ​គួរ​ស​ម​នៅក្រ​សួង​ការ​ពារ​ជាតិ ។

 

នៅក្នុង​ជំនួប​នេះ ឧត្ត​ម​សេនីយ៍ត្រី MD MAHBUBUL HAQUE សូម​ស​ម្តែង​ការ​ចូល​រួម​ម​រ​ណៈទុក្ខ​រ​ប​ស់ ស​ម្តេចអគ្គ​ម​ហាធ​ម្ម​ពោធិសាល ជា ស៊ីម ប្រ​ធាន​គ​ណ​ប​ក្ស​ប្រ​ជាជ​ន​ក​ម្ពុជា និង​ជាប្រ​ធាន​ព្រឹទ្ធ​ស​ភានៃព្រះរាជាណាច​ក្រ​ក​ម្ពុជា និង​សូម​ថ្លែងអំណ​រ​គុណ​យ៉ាង​ជ្រាល​ជ្រៅចំពោះឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍   ចាយ សាំង​យុន រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ ដែល​បានអនុញ្ញាតឲ្យ​លោក​ចូល​ជួប​ស​ម្តែង​ការ​គួរ​ស​ម    នាឱកាស​នេះ ។

 

ឧត្ត​ម​សេនីយ៍ត្រី MD MAHBUBUL HAQUE​ បាន​ជ​ម្រាប​ជូន​ថាក្រ​សួង​ការ​ពារ​ប្រ​ទេស​ប​ង់ក្លាដេស មាន​គោល​បំណ​ង​ច​ង់ព​ង្រឹង-ព​ង្រីក​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​យោធារ​វាង​ប្រ​ទេស​ទាំង​ពីរ ឲ្យ​កាន់តែប្រ​សើរ​ឡើង​ប​ន្ថែម​ទៀត លើវិស័យ​ការ​ងារ​ហ្វឹក​ហ្វឺន​ជំនាញ​ទ័ព​ជើង​គោក ជើង​ទឹក ជើងអាកាស និង​វិស័យ​រ​ក្សាស​ន្តិភាព ពីព្រោះ ប​ច្ចុប្ប​ន្ន មាន​ប្រ​ទេស​មួយ​ចំនួន បាន​នឹង​កំពុង​សិក្សាជំនាញ​សុខាភិបាល វិស្វ​ក​ម្ម និង​ភាសាអង់គ្លេស នៅប្រ​ទេស​ប​ង់ក្លាដេស ហើយ​នៅគ្រ​ប់សាលាហ្វឹក​ហ្វឺន​គ្រ​ប់ក​ម្រិត គ្រ​ប់ជំនាញ​ដែល​ធ្វើការ​ប​ណ្តុះប​ណ្តាល​សុទ្ធ​សឹង​តែប្រើប្រាស់ភាសាអង់គ្លេស​ទាំងអស់ ។ លោក MD MAHBUBUL HAQUE ក៏បាន​ប​ញ្ជាក់ប​ន្ថែម​ថា ប្រ​ទេស​ប​ង់ក្លាដេស គឺជាប្រ​ទេស​មួយ​ដែល​បាន​ប​ញ្ជូន​ក​ម្លាំង​ជាច្រើន ទៅចូល​រួម​បំពេញ​បេស​ក​ក​ម្ម​រ​ក្សា     ស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ផ​ង​ដែរ ។

 

នៅក្នុង​ជំនួប​ពិភាក្សានេះ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ចាយ សាំង​យុន ក្នុង​នាម​នាយ​ទាហាន នាយ​ទាហាន​រ​ង និង​ព​ល​ទាហាន នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ សូម​ថ្លែងអំណ​រ​គុណ​ចំពោះលោកMD MAHBUBUL HAQUE ដែល​បាន​ចូល​រួម​ម​រ​ណ​ទុក្ខ​រ​ប​ស់ស​ម្តេចអគ្គ​ម​ហាធ​ម្ម​ពោធិសាល ជា ស៊ីម ដែល​ជាការ​បាត់ប​ង់វ​រ​ជ​ន និងឥស្ស​រ​ជ​ន​ជាមេដឹក​នាំដ៏ឆ្នើម​មួយ​រូប ដែល​បាន​បូជាក​ម្លាំង​កាយ​ចិត្ត ប្រាជ្ញាស្មារ​តីអស់មួយ​ជីវិត ដើម្បីរួម​ចំណែក​យ៉ាង​ស​ក​ម្ម​ក្នុង​ការ​ស្តារ​ និងអភិវ​ឌ្ឍ​ជាតិមាតុភូមិ ឲ្យ​មាន​ការ​រីក​ច​ម្រើន​លើគ្រ​ប់វិស័យ ។

 

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ចាយ សាំង​យុន បាន​ជ​ម្រាប​ជូន​ប​ន្ថែម​ថា ប​ច្ចុប្ប​ន្ន ក​ង​យោធ​ព​ល​ខេមរ​ភូមិន្ទ បាន​និង​កំពុង​ជ​ម្រុញ​ការ​យ​ក​ចិត្ត​ទុក​ដាក់ខ្ព​ស់ ក្នុង​ការអនុវ​ត្ត​ក​ម្ម​វិធីកែទ​ម្រ​ង់នានាលើគ្រ​ប់វិស័យឲ្យ​បាន​គ្រ​ប់ជ្រុង​ជ្រោយ ប្រ​ក​ប​ដោយ​ប្រ​សិទ្ធ​ភាព ស្រ​ប​តាម​ក​ម្ម​វិធីន​យោបាយ និង​យុទ្ធ​សាស្ត្រ​ច​តុកោណ ដំណាក់កាល​ទី៣ រ​ប​ស់រាជ​រ​ដ្ឋាភិបាល សំដៅប​ន្ត​ព​ង្រឹង​និង​ព​ង្រីក​ស​ម​ត្ថ​ភាព ដើម្បីឲ្យ​ការ​បំពេញ​ភារ​កិច្ច​កាន់តែមាន​ប្រ​សិទ្ធ​ភាព​ ជាក​ង​ក​ម្លាំង​មាន​វិជ្ជាជីវៈជំនាញ មាន​ស​ម​ត្ថ​ភាព​ពេញ​លេញ ព្រ​ម​ទាំង​បាន​ជ​ម្រុញ​ការអភិវ​ឌ្ឍ​ស​ម​ត្ថ​ភាព​ក​ង​ទ័ព ឲ្យ​ប្រែក្លាយ​ជាក​ម្លាំង​ស្នូល​ទ​ទួល​រ៉ាប់រ​ង​លើគ្រ​ប់ភារ​កិច្ច ។

 

ទ​ន្ទឹម​នេះ ក​ង​យោធ​ព​ល​ខេម​ភូមិន្ទ បាន​ស​ហ​ការ​យ៉ាង​ជិត​ស្នីទ​ជាមួយ​ក​ង​ក​ម្លាំង និង​ស្ថាប័ន​នានា ដើម្បី​​រ​ក្សាស​ន្តិភាព សុវ​ត្ថិភាព ស​ណ្តាប់ធ្នាប់ស​ង្គ​ម ការ​ការ​ពារអធិប​តេយ្យ បូរ​ណ​ភាព​ទឹក​ដី ដើម្បីរួម​ចំណែក​ក្នុង​ការអភិវ​ឌ្ឍ​ស​ង្គ​ម​សេដ្ឋ​កិច្ច​ជាតិ ​ព្រ​ម​ទាំង​ត្រៀម​ក​ម្លាំង​ដើម្បីចូល​រួម​ដោះស្រាយ​រាល់គ្រ​ប់ស​ភាព​ការ​ណ៍ដែល​កើត​ឡើង​ជាយ​ថាហេតុ ដូច​ជា គ្រោះម​ហ​ន្ត​រាយ​ធ​ម្ម​ជាតិ ដែល​នឹង​ប​ង្កឲ្យ​ខូច​ខាត​ទ្រ​ព្យ​ស​ម្ប​ត្តិ ផ​ល​ប្រ​យោជ​ន៍ជាតិ និង​ប្រ​ជាជ​ន ដោយ​មិនអាច​គិត​ទុក​ជាមុន ។

 

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ចាយ សាំង​យុន បាន​ប​ញ្ជាក់ប​ន្ថែម​ថា ក​ម្ពុជាជាប្រ​ទេស​មួយ​ធ្លាប់តែទ​ទួល​ក​ង​ក​ម្លាំង​រ​ក្សាស​ន្តិភាព ប៉ុន្តែ​នៅក្នុង​រ​យៈពេល​ជិត១០ឆ្នាំនេះ ក​ម្ពុជាបាន​ប្រែក្លាយ​ជាប្រ​ទេស​ប​ញ្ជូន​ក​ង​ក​ម្លាំង​ជាច្រើន ទៅចូលួម​បំពេញ​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ នៅប្រ​ទេស​ស៊ូដ​ង់ ឆាដ​និង​សាធារ​ណ​រ​ដ្ឋអាហ្វ្រិក​ក​ណ្តាល លីប​ង់ ស៊ូដ​ង់ខាង​ត្បូង ម៉ាលី អាហ្រ្វិក​ក​ណ្តាល ស៊ីរី លើជំនាញ​បោស​សំអាត​មីន កំទេច​គ្រឿង​យុទ្ធ​ភ​ណ្ឌ​មិន​ទាន់ផ្ទុះ ត​ម្រួត​ស​ណ្តាប់ធ្នាប់ វិស្វ​ក​ម្ម​ព្រ​លាន​យ​ន្ត​ហោះ  ពេទ្យ​ក​ម្រិត២ នាយ​ទាហាន​ស​ង្កេត​ការ​ណ៍យោធា និង​ម​ន្ត្រីសេនាធិការ ….។ល។ ហើយ​នៅគ្រ​ប់ការ​បំពេញ​បេស​ក​ក​ម្ម ក​ង​ក​ម្លាំង​ក​ម្ពុជាតែង​តែទ​ទួល​បាន​ការ​កោត​ស​រ​សើរ និង​វាយ​ត​ម្លៃខ្ព​ស់ពីសំណាក់ម​ន្ត្រីអង្គ​ការ​ស​ហ​ប្រ​ជាជាតិ ម​តិជាតិ-អន្ត​រ​ជាតិ ថាជាក​ង​ក​ម្លាំង​មួយ​ដែល​មាន​វិន័យ​ល្អប្រ​ក​ប​ដោយ​វិជ្ជាជីវៈ និង​មាន​ម​នុស្ស​ធ​ម៌ ព្រ​ម​ទាំង​មាន​ការ​គោព​​ស្រ​ឡាញ់ពីសំណាក់ប្រ​ជាជ​ន ។ 

 

ដោយ​ឡែក ការ​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​លើវិស័យ​ហ្វឹក​ហ្វឺន ដែល​លើក​ឡើង​ដោយ​លោកMD MAHBUBUL HAQUE ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ចាយ សាំង​យុន សូម​ស្វាគ​ម​ន៍ និង​សូម​ប្រ​គ​ល់ភារ​កិច្ច​ជូន​នាយ​ក​ដ្ឋាន​ទាក់ទ​ងអន្ត​រ​ជាតិ នៃអគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ និង​កិច្ច​ការ​ប​រ​ទេស ប​ន្ត​ស​ហ​ការ​ជាមួយ​លោក MD MAHBUBUL HAQUE ដើម្បីពិភាក្សាជំនាញ​ជាក់ស្តែង ស​ម្រាប់ដាក់ជូន​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិ ពិនិត្យ ។

 

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ចាយ សាំង​យុន ក៏បាន​ប​ញ្ជាក់ប​ន្ថែម​ថា កាល​ពីឆ្នាំ២០១០ ក​ម្ពុជាបាន​ទ​ទួល​រៀប​ចំធ្វើជាម្ចាស់ផ្ទះលំហាត់ហ្វឹក​ហ្វឺន​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព​ព​ហុសាស​ន៍ឆ្មាំអង្គ​រ ក្នុង​នោះ ក៏មាន​ក​ង​ក​ម្លាំង​ប្រ​ទេស​ប​ង់ក្លាដេស ចូល​រួម​ដែល​ជាការ​ប​ង្ហាញ​ការ​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ក​ម្លាំង​ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា-ប​ង់ក្លាដេស​ផ​ង​ដែរ ។

សេច​ក្តីជូន​ព័ត៌មាន

តាម​ការអញ្ជើញ​រ​ប​ស់ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ SERGEI SHOIGU រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ប្រ​ទេស​នៃ​​ស​ហ​ព័ន្ធ​​រុស្សី ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​​​ជាតិ នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា នឹង​ដឹក​នាំគ​ណៈប្រ​តិភូ​ជាន់ខ្ព​ស់​​​ក្រ​សួង​ការ​ពារ​ជាតិ អញ្ជើញ​ទៅ​បំពេញ​​ទ​ស្ស​ន​កិច្ច​ផ្លូវ​ការ​នៅស​ហ​ព័ន្ធ​រុស្សី ពីថ្ងៃទី១៤ ដ​ល់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០១៥ ដើម្បីព​ង្រឹង​ចំណ​ង​មិត្ត​ភាព និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​លើវិស័យ​យោធារ​វាង​ប្រ​ទេស​ទាំង​ពីរ ។

 

          ក្នុងអំឡុង​ពេល​ទ​ស្ស​ន​កិច្ច​នេះ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី       រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ នឹងអញ្ជើញ​ចូល​រួម​ក្នុង​វេទិកាប​ច្ចេក​ទេស​យោធាអន្ត​រ​ជាតិ (International Military​​​​–Technical Forum–Army2015) ព្រ​ម​ទាំង​ជួប​ប្រ​ជុំពិភាក្សាការ​ងារ​តុមូល ​ជាមួយ​រ​ដ្ឋ​ម​ន្រ្តី​ក្រ​សួង​ការ​ពារ​ប្រ​ទេស​ជាង១០ប្រ​ទេស ដែល​បានអញ្ជើញ​ម​ក​ចូល​រួម​ក្នុង​វេទិកានេះផ​ង​ដែរ ។

 

          ក្រៅពីនេះ គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា ក៏នឹង​ជួប​ពិភាក្សា​ការ​ងារ​ជាមួយ​ក្រុម​សេវាស​ហ​ព័ន្ធ ស​ម្រាប់កិច្ច​ស​ហ​ប្រ​តិប​ត្តិ ការ​ប​ច្ចេក​ទេស​យោធា ព្រ​ម​ទាំង​ជួប​ប្រ​ជុំ      ​ពិ​ភា​ក្សា​​​ការ​ងារ​ជាមួយ​ម​ន្រ្តី     ជំនាញ​សំខាន់ៗ មួយ​ចំនួន​និង​ជួប សំណេះសំណាល ជាមួយ​សិក្ខា កាម  ​យោ​ធា​ក​ម្ពុជាដែល​  កំពុង​សិក្សានៅតាម​ប​ណ្ឌិត​ស​ភាយោធារុស្សីនានានៃស​ហ​ព័ន្ធ​រុស្សី ផ​ង​ដែរ ។

 

          រាជ​ធានីភ្នំពេញ ថ្ងៃទី១១ ខែមិថុនា ឆ្នាំ២០១៥

 

                                                                                                                ​​                  នាយ​ក​ដ្ធាន​ព​ត័មាន

ក​ង​ទ័ពអាម​រិក​ហ្វឹក​ហ្វឺន​រួម​គ្នាជាមួយ ខ.ភ.ម នៅសាក​ល​វិ.ការ​ពារ​ជាតិ

លោកឧត្ត​ម​សេនីយ៍ត្រី ច​ន អូនៀល នាយ​ក​ផ្គ​ត់ផ្គ​ង់ស​ម្ភារៈ ប​ច្ចេក​ទេស និង​កិច្ច​ស​ហ​ប្រ​តិ ប​ត្តិការ​ស​ន្តិសុខ និង​ជានាយ​ក​រ​ង​ផែន​ការ​ន​យោបាយ​រ​ប​ស់ទីប​ញ្ជាការ​ក​ង​ទ័ព​ស​ហ​រ​ដ្ឋអា មេរិក​ប្រ​ចាំតំប​ន់អាស៊ីប៉ាស៊ីភិច បានអញ្ជើញ​សួរ​សុខ​ទុក្ខ និង​ពិនិត្យ​មើល​ស​ក​ម្ម​ភាព​រ​ប​ស់ នាយ​ទាហាន​វ័យ​ក្មេង​ក​ង​ទ័ព​ស​ហ​រ​ដ្ឋអាមេរិក ដែល​បាន​និង​កំពុង​ប​ង្រៀន​ភាសាអង់គ្លេស និង​ផ្លាស់ប្តូរ​ប​ទ​ពិសោធ​ន៍ពីគ្នាទៅវិញ​ទៅម​ក​ជាមួយ​នឹង​សិស្ស​និស្សិត​ផ្នែក​ភាសាប​រ​ទេស ខ.ភ.ម នៃម​ហាវិទ្យាល័យ​វិទ្យាសាស្រ្ត​ស​ង្គ​ម និង​ភាសាប​រ​ទេស នៅស​ក​ល​វិទ្យាល័យ ការ​ពារ​ជាតិ (ឬស្សីកែវ) នារ​សៀល​ថ្ងៃទី១០ ខែឧស​ភាម្សិល​មិញ​នេះ។

ក្នុងឱកាស​នោះ លោកឧត្ត​ម​សេនីយ៍ត្រី ច​ន អូនៀល បាន​ស្វែង​យ​ល់ពីក​ម្ម​វិធីរៀន និង ប​ង្រៀន​រ​ប​ស់នាយ​ទាហាន​វ័យ​ក្មេង​ក​ង​ទ័ព​ស​ហ​រ​ដ្ឋអាមេរិក ចំពោះសិស្ស​និស្សិត​ភាសា ប​រ​ទេស ខ.ភ.ម ដែល​បាន​និង​កំពុង​សិក្សានៅម​ហាវិទ្យាល័យ​វិទ្យាសាស្រ្ត​ស​ង្គ​ម និង ភាសាប​រ​ទេស​នាប​ច្ចុប្ប​ន្ន។ លោក​ក៏បាន​ស្វែង​យ​ល់ផ​ង​ដែរ​ពីកំរិត​យ​ល់ដឹង​លើផ្នែក​ភាសា អង់គ្លេស​ដែល ខ.ភ.ម បាន​សិក្សាក​ន្ល​ង​ម​ក ព្រ​ម​ទាំង​និង​ការ​រ​ស់នៅរ​ប​ស់នាយ​ទាហាន វ័យ​ក្មេង​ក​ង​ទ័ព​ស​ហ​រ​ដ្ឋអាមេរិក នៅម​ហាវិទ្យាល័យ​វិទ្យាសាស្រ្ត​ស​ង្គ​ម និង​ភាសា ប​រ​ទេស។ លោក ច​ន អូនៀល បាន​មាន​ប្រ​សាស​ន៍ថា ក្នុង​នាម​ក​ង​ទ័ព​ត្រូវ​ការ​ហ្វឹក​ហ្វឺន និង​ហាត់ព​ត់ល​ត់ដំខ្លួនឲ្យ​បាន​ច្រើន​មុន​នឹង​ក្លាយ​ជាមេប​ញ្ជាការ។ លោកឧត្ត​ម​សេនីយ៍ត្រី ក៏បាន​ស​ម្តែង​នូវ​ការ​កោត​ស​រ​សើរ​ចំពោះ ម​ហាវិទ្យាល័យ​វិទ្យាសាស្រ្ត​ស​ង្គ​ម និង​ភាសា ប​រ​ទេស ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា និង​ខ.ភ.ម ដែល​បាន​ផ្ត​ល់ឱកាស​ដ​ល់នាយ​ទាហាន វ័យ​ក្មេង​ក​ង​ទ័ព​ស​ហ​រ​ដ្ឋអាមេរិក បាន​ចូល​រួម​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ ដែល​ពួក​គេនៅមាន ប​ទ​ពិសោធ​ន៍ក្មេង​ខ្ចីនោះ។   

ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ ដោក សុផា នាយ​ក​ម​ហាវិទ្យាវិទ្យាសាស្រ្ត​ស​ង្គ​ម និង​ភាសា ប​រ​ទេស ស​ក​ល​វិទ្យាល័យ​ការ​ពារ​ជាតិ បាន​មាន​ប្រ​សាស​ន៍ឲ្យ​ដឹង​ថា  នាយ​ទាហាន​វ័យ ក្មេង​ក​ង​ទ័ព​ស​ហ​រ​ដ្ឋអាមេរិក​ចំនួន ២៧នាក់ បាន​ម​ក​ធ្វើកិច្ច​ស​ហ​ការ​ហ្វឹក​ហ្វឺន និង​ផ្លាស់ប្តូរ ប​ទ​ពិសោធ​ន៍រួម​គ្នាលើផ្នែក​ភាសា ជាមួយ​នឹង​សិស្ស​និស្សិត ខ.ភ.ម នៅម​ហាវិទ្យាល័យ វិទ្យាសាស្រ្ត​ស​ង្គ​ម និង​ភាសាប​រ​ទេស មាន​រ​យៈពេល ៣ស​ប្តាហ៍ ដោយ​បាន​ចាប់ផ្តើម​ពី ថ្ងៃទី០៧ ដ​ល់ថ្ងៃទី២៦ ខែឧស​ភា ឆ្នាំ២០១៥។ ក្នុង​គោល​បំណ​ង ផ្លាស់ប្តូរ​ប​ទ​ពិសោធ​ន៍ ផ្នែក​ភាសាអង់គ្លេស​ពីគ្នាទៅវិញ​ទៅម​ក ដើម្បីប​ង្កើន​ស​ម​ត្ថ​ភាព​ការ​និយាយ និង​ការ​ស្តាប់ ជាមួយ​ម្ចាស់ភាសា និង​ប​ង្កើស​ម​ត្ថ​ភាព​ការ​យ​ល់ដឹង​ប​ន្ថែម​ទៀត​នៅលើផ្នែក​ភាសា ប​ច្ចេក ទេស​យោធាកំរិត​មូល​ដ្ឋាន ដែល​ស​ហ​រ​ដ្ឋអាមេរិក​ធ្លាប់ប្រើប្រាស់ក​ន្ល​ង​ម​ក​នៅលើការ​ប្រើ

 

ប្រាស់ភាសាអង់គ្លេស។ ជាមួយ​គ្នានោះដែរ ដើម្បីប​ង្កើន​ទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិ ប​ត្តិការ​លើការ​ហ្វឹក​ហ្វឺន​រួម​គ្នាទាំង​ចំណេះដឹង​ទូទៅផ្នែក​យោធា និង​ហ្វឹក​ហ្វឺន​កាយ​ស​ម្ប​ទា និង​កីឡាយោធា។

 

គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិ គោរ​ព្ធ​វិញ្ញាណ​ខ័ន្ត​ស​ព​ស​ម្តេចអគ្គ​ម​ហាធ​ម្ម​ពោធិសាល ជា ស៊ីម

     គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិដឹក​នាំដោយ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ អម​តំណើរ​ដោយ ឯកឧត្ត​ម ជារ​ដ្ឋ​លេខាធិការ អគ្គ​មេប​ញ្ជាការ អគ្គ​មេប​ញ្ជាការ​រ​ង ខ​ភ​ម មេប​ញ្ជាការ ក​ង​ទ័ព​ជើង​គោក ជើង​ទឹក ជើងអាកាស​ ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស ឯកឧត្ត​ម ជាអគ្គ​នាយ​ក អគ្គ​នាយ​ក​រ​ង កាល​ពីរ​សៀល​ថ្ងៃទី ១០ ខែមិថុនា ឆ្នាំ ២០១៥ បានអញ្ជើញ​ទៅដាក់កំរ​ង​ផ្កា គោរ​ព​វិញ្ញាណ​ខ័ន្ត ស​ព ស​ម្តេចអគ្គ​ម​ហាធ​ម្ម​ពោធិសាល ជា ស៊ីម ប្រ​ធាន​ព្រឹទ្ធ​ស​ភា​នៃព្រះរាជា​ណា​ច​ក្រ​ក​ម្ពុជា និង ជាប្រ​ធាន​គ​ណ​ប​ក្ស​ប្រ​ជាជ​ន​ក​ម្ពុជា ដែល​បាន​ទ​ទួល​ម​រ​ណៈភាព​កាល​​ពីថ្ងៃទី​៨ ខែមិថុនា ឆ្នាំ២០១៥ វេលាម៉ោង១៥និង៤៥នាទី ដោយ​រោគាពាធ​ក្នុង​ជ​ន្មាយុ ៨៣ ឆ្នាំ។​ នៅក្នុង​ពិធីគោរ​ព​វិញ្ញ​ខ័ន្ត​នោះ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ព្រ​ម​ទាំង ឯកឧត្ត​ម លោក​ជំទាវ ជា ថ្នាក់ដឹក​នាំនៅក្នុង ក្រ​សួង​ការ​ពារ​ជាតិ អគ្គ​មេប​ញ្ជាការ ខ​ភ​ម ទាំងអស់ បាន​សំដែង​នូវ​ភាព​ក្រៀម​ក្រ​ម​យ៉ាង​ខ្លាំង និង ពោពេញ​ទៅដោយ​ក្តីសោក្ខ​ស្តាយ ស្រ​ណោះអាឡោះអាល័យ​ជាអនេក​ក​ប្ប​ការ​ចំពោះ ការ​បាត់ប​ង់ រូប​ស​ម្តេច​អគ្គ​ម​ហាធ​ម្ម​ពោធិសាល ជា ស៊ីម ដែល​ជាមេដឹក​នាំដ៏ឆ្នើម​រ​ប​ស់ប្រ​ជាជ​ន​ក​ម្ពុជា ក៏ដូច​ជាស្ថាប័ន​ព្រឹទ្ធ​ស​ភា ហើយ​នាឪកាស​នោះ ថ្នាក់ដឹក​នាំក្នុង​ក្រ​សួង​ការ​ពារ​ជាតិ អគ្គ​មេប​ញ្ជាការ ទាំងអស់ ក៏បាន​ចូល​រួម​រំលែក​ទុក្ខ យ៉ាង​ក្រៀម​ក្រ​ម​ជាមួយ​គ្រួសារ​នៃស​ព ដែល​ជាបុត្រា បុត្រី ចៅប្រុស ចៅស្រី និង ញាតិមិត្ត​ជិត​ឆ្ងាយ​ ដែល​បាន​បាត់ប​ង់នូវ បិតា ជីតា ជីតាតួត អគ្គ​មេប​ញ្ជាការ ប្រ​ក​ប​ដោយ​ព្រ​ហ្ម​វិហារ​ធ៌ម។​                  គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិ ក៏បាន​សំដែង​ការ​ដឹង​គុណ​ដ៏ជ្រាល​ជ្រៅចំពោះ ស​ម្តេចអគ្គ​ម​ហា ធ​ម្ម​ពោធិសាល ជា ស៊ីម ដែល​បាន​លះប​ង់ កំលាំង​កាយ ចិត ប្រាជ្ញា ស្មារ​តី ដែល​ក្នុមួយ ជីវិត​រ​ប​ស់ស​ម្តេច​បាន​ចូល​រួម​បំរើ ក្នុង​បុព្វ​ហេតុ ជាតិ សាស​នា​ ព្រះម​ហាក្ស​ត្រ ព្រ​ម​ទាំង សេច​ក្តី សុខ​ក្សេម​ក្សាន្ត រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ​ក​ម្ពុជា ជាពិសេស​ការ​ត​ស៊ូរំដោះប្រ​តេស​ជាតិ អោយ រួច​ចាក​ផុត ពីរ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍ខ្មែក្រ​ហ​ម និង​បាន​ប​ន្ត​ចូល​រួម​ដឹក​នាំក​សាង ប្រ​ទេស​ជាតិ អោយ​មាន ការអភិវ​ឌ្ឍ​ន៍រីក​ចំរើន ម​ក​ដ​ល់ប​ច្ចុប​ន្ប​ន្ន​នេះ។ ​ ការ​បាត់ប​ង់ ស​ម្តេចអគ្គ​ម​ហាធ​ម្ម​ពោធិ​សាល ជា ស៊ីម គឺជាការ​បាត់ប​ង់​នូវឥស្ស​រ​ជ​ន​ស្នេហា​ជាតិ និង​ជា​​អ្ន​ក​ន​យោបាយ ប្រ​ក​ប​ដោយ​គ​តិប​ណ្ឌិត ។ស្នាដៃនិង​ស​មិទ្ធ​ផ​ល គុណ​បំណាច់ និង វីរ​ភាព​រ​ប​ស់ស​ម្តេច​និង​ស្ថិត​នៅក្នុង ដួង​ចិត្ត រ​ប​ស់ប្រ​ជាជ​ន​ក​ម្ពុជាគ្រ​ប់ៗរូប គ្មាន​ថ្ងៃបំភ្លេច​បាន​ឡើយ ។

ដំណើរ​មា​តុភូមិនិវ​ត្ត​ន៏រ​ប​ស់ក​ង​វិស្វ​ក​ក​ម្ម​ក​ងអាវុធ​ហ​ត្ថ​និង​ក​ង​ពេទ្យ​កំរិត២ពីប្រ​ទេស​ម៉ាលីនិង​ស៊ូដ​ង់ខាង​ត្បូង

ប​ន្ទាប់ពីបំពេញ​បេស​ក​ក​ម្ម​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ប្រ​ក​ប​ដោយ​ជោគ​ជ័យ និង​និវ​ត្ត​ន៍ម​ក​កាន់ក​ម្ពុជាវិញ ដោយ​សុវ​ត្ថិភាព នាព្រឹក​ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥នេះ នៅមូល​ដ្ឋាន​ទ័ពអាកាស​ពោធិ៍ចិន​តុង​គ​ណៈក​ម្មាធិការ​ជាតិ បាន​រៀប​ចំពិធីទ​ទួល​ដំណើរ​ក​ងអាវុធ​ហ​ត្ថ​លេខ១១៧ ក​ង​ពេទ្យ​កំរិត២លេខ៨០៩ ដែល​បាន​ប​ញ្ច​ប់បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អ.ស.ប នៅប្រ​ទេស​ស៊ូដ​ង់ខាង​ត្បូង​ និង​ក​ង​វិស្វ​ក​ម្ម​ព្រ​លាន​យ​ន្ត​ហោះលេខ៨១៩ ក​ង​កំទេច​គ្រាប់មិន​ទាន់ផ្ទុះលេខ២១៣ ដែល​បាន​ប​ញ្ច​ប់បេស​ក​ក​ម្ម​នៅប្រ​ទេស​ម៉ាលី។

          ពិធីបាន​ប្រ​ព្រឹត្តិទៅក្រោមអធិប​តីភាព ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ឧប​នាយ​ក ​​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ តំណាង​ដ៏ខ្ព​ង់ខ្ព​ស់ ស​ម្តេចអគ្គ​សេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជាព្រ​ម​ទាំង​ភ្ញៀវ​ជាតិ និងអន្ត​រ​ជាតិសំខាន់ៗជាច្រើនអញ្ជើញ​ម​ក​ចូល​រួម នាព្រឹក​ថ្ងៃទី10 ខែមិថុនាឆ្នាំ2015 វេលាម៉ោង៨:០០ នៅមូល​ដ្ឋាន​ក​ង​ទ័ពអាកាស​ពោចិន​តុង។

          នៅក្នុង​ពិធីនេះ ឯឧត្ត​ម ប្រាក់ សុខ​ន រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ប្រៃស​ណីយ៍ និង​ទូរ​គ​ម​នាគ​ម​ន៍ និង​ជាប្រ​ធាន​គ​ណៈក​ម្មាធិការ​ជាតិ បាន​រាយ​ការ​ណ៍ជូនអង្គ​ពិធីជ្រាប អំពីល​ទ្ធ​ផ​ល​ការ​ងារ​រ​ប​ស់ក​ង​ក​ម្លាំង​ក​ម្ពុជា ដែល​ទៅបំពេញ​បេស​ក​ក​ម្ម​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ នៅប្រ​ទេស​ម៉ាលី និង​នៅប្រ​ទេស​ស៊ូដ​ង់ខាង​ត្បូង ក្នុង​រ​យៈពេល០១ឆ្នាំក​ន្ល​ង​ម​ក​នេះ ទ​ទួល​បាន​ជោគ​ជ័យ​គួរ​ជាទីមោទ​នៈ ដូច​ត​ទៅ៖

          បេស​ក​ក​ម្ម​នៅប្រ​ទេស​ស៊ូដ​ង់ខាង​ត្បូង ក​ងអាវុធ​ហ​ត្ថ​លេខ១១៧ ចំនួន៧៣នាក់ បាន​ព​ង្រាយ និង​បែង​ចែក​ក​ម្លាំង​ក្នុង​រ​ដ្ឋ​ចំនួន០៦ ដែល​ទ​ទួល​ប​ន្ទុក​ការ​ងារ​ដាក់ប៉ុស្តិ៍ត្រួត​ពិនិត្យ​ច​រាច​រ​ណ៍ផ្លូវ​គោក ការ​ល្បាត​ដោយ​ថ្មើរ​ជើង​និង​រ​ថ​យ​ន្ត​ការ​ចុះស៊ើបអង្កេត​វាស់វែង​ក​រ​ណីគ្រោះថ្នាក់ច​រាច​រ​ណ៍ ការ​ការ​ពារ​ថ្នាក់ដឹក​នាំ ការ​ចុះហ្វឹក​ហ្វឺន​ក​ងអាវុធ​ហ​ត្ថ​ស៊ូដ​ង់ខាង​ត្បូង និង​ការ​សិក្សាច្បាប់ផ្សេងៗរ​ប​ស់អាវុធ​ហ​ត្ថ។

          ចំពោះក​ង​ពេទ្យ​កំរិត២លេខ៨០៩ ចំនួន៧៩នាក់ មាន​ភារ​កិច្ច​ផ្ត​ល់សេវាសុខាភិបាល​ជូន​ដ​ល់ម​ន្ត្រី-បុគ្គ​លិកUNMISS, ប្រ​ជាព​ល​រ​ដ្ឋ​ស៊ូដ​ង់ និង​ម​ន្ត្រី-បុគ្គ​លិក​ស្ថាន​ទូត​ទាំងអស់ ដែល​មាន​និវេស​ន​ដ្ឋាន​នៅប្រ​ទេស​ស៊ូដ​ង់ ព្រ​ម​ទាំង​បំពេញ​ការអារ​ម​នុស្ស​ធ​ម៌មួយ​ចំនួន​ទៀត។ល។

          បេស​ក​ក​ម្ម​នៅប្រ​ទេស​ម៉ាលី ក​ង​វិស្វ​ក​ម្ម​ព្រ​លាន​យ​ន្ត​ហោះលេខ៨១៩ ចំនួន១៦១នាក់ បាន​បំពេញ​ការ​ងារ​នៅតំប​ន់គីដាល់ និង​តេសាលីត ភាគ​ខាង​ជើង​ប្រ​ទេស ដែល​មាន​ភារ​កិច្ច​សាង​ស​ង់ជ​ម្រ​ក​សុវ​ត្ថិភាព រ​បាំង​ការ​ពារ​ចំណ​ត​រ​ថ​យ​ន្ត, ឃ្លាំង​ប្រេង, ឃ្លាំង​គ្រាប់ ព្រ​ម​ទាំង​ការ​ក​សាង​ហេដ្ឋារ​ច​នាស​ម្ព័ន្ធ​មួយ​ចំនួន​ទៀត។

          ដោយ​ឡែក ក​ង​កំទេច​គ្រាប់មិន​ទាន់ផ្ទុះលេខ២១៣ ចំនួន១៥៤ បាន​បំពេញ​បេស​ក​ម្ម​ទ​ទួល​ប​ន្ទុក​ការ​ប​ន្សាប​គ្រឿង​ផ្ទុះកែឆ្នៃ ព្រ​ម​ទាំង​បោស​សំអាត​មីន និង​ក​ម្ទេច​ចោល​យុទ្ធ​ភ័ណ្ឌ​មិន​ទាន់ផ្ទុះ។ល។

          នៅក្នុង​សុន្ទ​រ​ក​ថារ​ប​ស់ឯកឧត្ត​ម ម៉ាក ឌឺវើវ (Marc Derveeuw) អ្ន​ក​ស​ម្រ​ប​ស​ម្រួល​ស្តីទីរ​ប​ស់អ.ស.ប​ប្រ​ចាំក​ម្ពុជា បាន​ស​ម្តែង​ការ​កោត​ស​រ​សើរ និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះក​ង​ក​ម្លាំង​ក​ម្ពុ

ជា ដែល​បាន​បំពេញ​ភារ​កិច្ច​ទ​ទួល​ល​ទ្ធ​ផ​ល​ល្អប្រ​សើរ គឺជាព​ន្លឺដ៏ត្រ​ចះត្រ​ច​ង់ដ​ល់ការ​តាំង​ចិត្ត ដើម្បីស​ន្តិភាព ស​ន្តិសុខ និង​សាម​គ្គីភាព។ទ​ង្វើទាំង​នេះ ពិត​ជាផ្ត​ល់នូវ​ត​ម្លៃដែល​ជាស្នូល​រ​ប​ស់​ អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ដែល​បាន​រៀប​ចំឡើង​ស​ម្រាប់ស​ង្គ្រោះដ​ល់ម​នុស្ស​ជំនាន់ក្រោយៗពីស​ង្គ្រាម​រាំរ៉ៃ​ ។ ក​ង​ក​ម្លាំង​ក​ម្ពុជាពិត​ជាគំរូដ​ល់ពិភ​ព​លោក​ទាំង​មូល​ក្នុង​ការ​លះប​ង់បូជាដើម្បីជួយ​ស​ង្គ្រោះដ​ល់ប្រ​ជាជ​ន​ដ៏ទៃ  និង ការ​ចែក​រំលែក​ប​ទ​ពិសោធ​ន៍ដ​ល់ប​ណ្តាប្រ​ទេស​នានា

ដែល​រ​ង​គ្រោះដោយ​ជ​ម្លោះនានា។

          ទ​ន្ទឹម​នេះ ឯកឧត្ត​ម ម៉ាក ឌឺវើវ បាន​ស​ម្តែង​នូវ​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅបំផុត ចំពោះរាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា ដែល​បានអនុវ​ត្ត​ការ​ប្តេជ្ញាចិត្ត​យ៉ាង​មុត​មាំ ក្នុង​ការ​ចូល​រួម​បំពេញ​បេស​ក​ក​ម្ម​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ ដែល​ជាការ​ឆ្លុះប​ញ្ចាំង​ប​ង្ហាញឲ្យ​ឃើញ​ពីភាព​ជោគ​ជ័យ​ដ៏ត្រ​ចះត្រ​ច​ង់រ​ប​ស់ក​ម្ពុជាលើឆាកអន្ត​រ​ជាតិ និង​ កិត្តិយ​ស​ដ៏ធំធេង​ស​ម្រាប់ក​ម្ពុជា ដែល​ជាប្រ​ទេស​មួយ​ប្រ​ក​ប​ដោយ​ស​ន្តិភាព ស​ន្តិសុខ និង​មិត្ត​ភាព ហើយ​បាន​ធ្វើឲ្យ​ក​ម្ពុជាក្លាយ​ជាប្រ​ទេស​គំរូមួយ​ស​ម្រាប់ពិភ​ព​លោក ក្នុង​ការ​ចូល​រួម​ចំណែក​ប​ង្កើតឲ្យ​មាន​ស​ន្តិភាព​ដ​ល់ប​ណ្តាប្រ​ទេស​ផ្សេងៗនៅលើពិភ​ព​លោក។

          ថ្លែង​ទៅកាន់អង្គ​ពីធី ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ស​ង្ក​ត់ធ្ង​ន់ថា ក្នុង​នាម ស​ម្តេច​តេជោនាយ​ក​រ​ដ្ឋ​ម​ន្ត្រី និង​ក្នុង​នាមឯកឧត្ត​ម​ផ្ទាល់ សូម​ស​ម្តែង​ការ​កោត​ស​រ​សើរ និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះស​មិទ្ធ​ផ​ល​ជាច្រើន ដែល​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ស​ម្រេច​បាន​ជោគ​ជ័យ​លើវិស័យ​រ​ក្សាស​ន្តិភាព​នេះ ហើយ​បាន​ការ​គាំទ្រ និង​វាយ​ត​ម្លៃខ្ព​ស់ពីសំណាក់សាធារ​ណ​ជ​ន​ជាតិ-អន្ត​រ​ជាតិ និង​ម​ន្ត្រីរ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ។

          ស​មិទ្ធ​ផ​ល​ស​ម្រេច​បាន​នាពេល​ក​ន្ល​ង​ម​ក​នេះ គឺជាស្នាដៃរ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ដែល​បាន​លះប​ង់ខ្ព​ស់ក្នុង​ការ​ចូល​រួម​បំពេញេបេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​នៅក្នុង​ប្រ​ទេស​មួយ​ចំនួន ដែល​ជាចំណុច​ក្តៅនៅលើពិភ​ព​លោក។ នេះជាភារ​កិច្ច​ដ៏មាន​កិត្តិយ​ស​ស​ម្រាប់ប្រ​ជាជាតិក​ម្ពុជា ដែល​ជាស​ក្ខីក​ម្ម​ប​ញ្ជាក់ថា ប្រ​ជាជ​ន​ក​ម្ពុជាពិត​ជាមាន “សុខ​ដុម​នីយ​ក​ម្ម​ជាតិ” មាន​ស​ម​ត្ថ​ភាព​គ្រ​ប់គ្រាន់ក្នុង​ការ​ក​សាង​ប្រ​ទេស​ជាតិរ​ប​ស់ខ្លួន ឲ្យ​ស​ម្រេច​បានវិបុល​ភាព អភិវ​ឌ្ឍ​ភាព និង​សុខ​ដុម​ភាព ដូចអារ្យ​ប្រ​ទេស​ជាក់ជាមិន​ខាន និង​ជាប្រ​ទេស​មួយ​ដែល​កំពុង​ដើរ​តួយ៉ាង​ស​ក​ម្ម ដោយ​ស្មើសិទ្ធ ស្មើភាព ក្នុង​គ្រ​ប់កិច្ច​ការ​តំប​ន់ និង​នៅលើឆាកអន្ត​រ​ជាតិ។

          ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ប​ញ្ជាក់ប​ន្ថែម​ថា ស្រ​ប​ពេល​ជាមួយ​ជោគ​ជ័យ​នៃការ​បំពេញ​បេស​ក​ក​ម្ម​ម​នុស្ស​ធ​ម៌នេះ ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​បាន​នឹង​កំពុង​ព​ង្រឹង និង​ប​ង្កើន​ទំនាក់ទំន​ង​ល្អ ក្នុង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ទ្វេភាគី និង​ព​ហុភាគី ជាមួយ​ដៃគូស​ន្តិសុខ​ ក្នុង​និង​ក្រៅតំប​ន់ ដើម្បីលើក​ស្ទួយ​កិត្យានុភាព​រ​ប​ស់ខ្លួន​ក្នុង​ការ​ចូល​រួម​ចំណែក​នូវ​កិច្ច​ខិត​ខំប្រឹង​ប្រែង​ព​ង្រឹង​ស​ន្តិសុខ និង​ស​ន្តិភាព​នៅក្នុង​តំប​ន់។

ស​មិទ្ធ​ផ​ល​ដែល​ទ​ទួល​បាន​ពីការ​បំពេញ​បេស​ក​ក​ម្ម​ជាម​នុស្ស​ធ​ម៌នាពេល​នេះ ជាស្នាដៃដែល​មាន​ត​ម្លៃមិនអាច​កាត់ថ្លៃបាន ប្រ​ក​ប​ដោយ​កិត្តិយ​ស​ជូន​ជាតិមាតុភូមិនៃយើង និង​ប​ញ្ជាក់ពីការ​យ​ក​ចិត្ត​ទុក​ដាក់គោរ​ព​ប្រ​តិប្រ​ត្តិយ៉ាង​ម៉ឺង​ម៉ាត់នូវ​ល​ក្ខ​ន្តិកៈរ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ព្រ​ម​ទាំង​មាន​ការ​ហ្វឹក​ហ្វឺន​រៀន​សូត្រ​គ្រ​ប់ល​ក្ខ​ណៈស​ម្ប​ត្តិ តាម​ប​ទ​ដ្ឋានអន្ត​រ​ជាតិនានា ដែល​បាន​កំណ​ត់។

          ឯកឧត្ត​ម ឧប​នាក​រ​ដ្ឋ​ម​ន្រ្តី ទៀ បាញ់ បាន​មាន​ប្រ​សាស​ន៍ណែនាំប​ន្ថែម​ថា ថ្វីត្បិត​តែក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ បាន​ឆ្ល​ង​កាត់មេរៀន និង​មាន​ប​ទ​ពិសោធ​ន៍ជាច្រើន​លើវិស័យ​រ​ក្សាស​ន្តិភាព​ក៏ពិត​មែន ប៉ុន្តែទាម​ទារឲ្យ​ថ្នាក់ដឹក​នាំគ្រ​ប់ស្ថាប័ន គ្រ​ប់លំដាប់ថ្នាក់ ត្រូវ​ប​ន្ត​យ​ក​ចិ្ត​ទុក​ដាក់ប​ន្ថែម​ទៀត​ក្នុង​ការ​ជ​ម្រុញ ការ​ក​សាង ការ​លើក​ក​ម្ព​ស់ធ​ន​ធាន​ម​នុស្ស​វ័យ​ក្មេង​ជំនាន់ក្រោយ ដែល​ជាអ្ន​ក​ប​ន្ត​វេន​ក្នុង​ការ​ដឹក​នាំ និងអនុវ​ត្ត​ការ​ងារ​វិស័យ​រ​ក្សាស​ន្តិភាព​នេះ ឲ្យ​កាន់តែមាន​ប្រ​សិទ្ធ​ភាព​ប​ន្ថែម​ទៀត។

          ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ ក៏បាន​ថ្លែងអំណ​រ​គុណ​ចំពោះក​ង​ក​ម្លាំង​នៃប​ណ្តាប្រ​ទេស ដែល​រួម​បេស​ក​ក​ម្ម​ប​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិនៅប្រ​ទេស​ម៉ាលី និង​ស៊ូដ​ង់ខាង​ត្បូង​ទាំងអស់ ដែល​បាន​គាំទ្រ​ស​ហ​ការ​ជាមួយ​ក​ង​ក​ម្លាំង​ក​ម្ពុជាក្នុង​ការ​បំពេញ​បេស​ក​ក​ម្ម​ម​នុស្ស​ធ​ម៌ ដើម្បីស​ន្តិភាព​ជាប្រ​វ​ត្តិសាស្រ្ត​នេះ ព្រ​ម​ទាំង​ផ្លែងអំណ​រ​គុណ​ចំពោះប​ណ្តាប្រ​ទេស​ជាមិត្ត​ទាំងអស់ ដែល​បាន​ជួយ​គាំទ្រឧប​ត្ថ​ម្ភ​ដ​ល់ក​ង​ក​ម្លាំង​ក​ម្ពុជា ទាំង​ស្មារ​តី ឧប​ក​រ​ណ៍ ស​ម្ភារៈ និង​បាន​ប​ញ្ជូន​គ្រូយោធាចារ្យ​ប្រ​ក​ប​ដោយ​ស​ម​ត្ថ​ភាព និង​ប​ទ​ពិសោធ​ន៍ល្អៗ ម​ក​ប​ង្ហាត់ប​ង្រៀន​ជំនាញ​រ​ក្សាស​ន្តិភាព​ដ​ល់ក​ង​ក​ម្លាំង​ក​ម្ពុជា ឲ្យ​មាន​ស​ម​ត្ថ​ភាព​គ្រ​ប់គ្រាន់ ជំនាញ​ត្រឹម​ត្រូវ​តាម​និយាម​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ។

រាជ​ធានីភ្នំពេញ ថ្ងៃទី១០ ខែមិថុនា ឆ្នាំ២០១៥