ព័ត៌មាន

ឯ.ឧ នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ជួប​ប្រ​តិភូកូរ៉េ
            ក្នុងឱកាស​ចូល​ជួប​សំដែង​ការ​គួរ​ស​ម​និង​ពិភ​ក្សាការ​ងារ​ជាមួយ ឯ.ឧ នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ កាល​ពីរ​សៀល​ថ្ងៃទី ១៥ ខែ ធ្នូ ឆ្នាំ ២០១៥ ឯ.ឧ គីម ស៊ុង​ចាន ស​មាជិក​គ​ណៈក​ម្មាធិការ​ការ​ពារ​ជាតិ ស​ភាជាតិនៃសាធារ​ណ​រ​ដ្ឋ​កូរ៉េ និង​ប្រ​តិភូបាន​ថ្លែងអំណ​រ​គុណ​ចំពោះក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា ដែល​បាន​យ​ក​ចិត្ត​ទុក​ដាក់និង​ផ្ដ​ល់ឱកាស​ដ​ល់ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់ប្រ​តិភូ ឯ.ឧ ក្នុង​ព្រះរាជាណាច​ក្រ​ក​ម្ពុជាទ​ទួល​បាន​ជោគ​ជ័យ ។
        ឯ.ឧ គីម ស៊ុង​ចាន បាន​ជំរាប​ដ​ល់ ឯ.ឧ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ថា ៖ ក្នុង​ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់ប្រ​តិភូ ឯ.ឧ នាពេល​នេះគឺនាំម​ក នាំម​ក​នូវ​ការ​ព​ង្រឹង និង​ព​ង្រីក​សាម​គ្គីភាព មិត្ត​ភាព​និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ រ​វាង​ក​ង​ទ័ព​ទាំង២ ក​ម្ពុជា . កូរ៉េ អោយ​កាន់តែរឹង​មាំថែម​ទៀត។ ដោយ​ក​ន្ល​ង​ម​ក​ក​ង​ទ័ព​យើង​ទាំង ២ បាន​ប​ង្ហាញ​តាម​រ​យៈ ការ​ធ្វើកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​គ្នានៅក្នុង​ក​ង​ព​ល​តូច​ថ្មើរ​ជើង​លេខ ៧០ និង ក្នុង​ក​ងឯក​ភាព​មួយ​ចំនួន​ទៀត ក្នុង​ការ​ក​សាង និង ប​ណ្តុះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ក្នុង​ជួរ ខ.ភ.ម   ។
 ឯ.ឧ បាន​ប​ញ្ជាក់ប​ន្ថែម​ទៀត​ថា ៖ ក្នុង​ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់ប្រ​តិភូ ឯ.ឧ នាពេល​នេះគឺបាន​ឃើញ​ព្រះរាជាណាច​ក្រ​ក​ម្ពុជា កំពុង​មាន​ការ​រីក​ចំរើន​យ៉ាង​ខ្លាំង តាម​រ​យៈការអភិវ​ឌ្ឍ​ន៏ប្រ​ទេស​រ​ប​ស់ខ្លួន​ដែល​ស្ថិត​ក្នុង​ស្ថាន​ភាព​ប្រ​ទេស​មាន​ស​ន្តិភាព និង​មាន​ស្ថេរ​ភាព​ន​យោបាយ ។ ទ​ន្ទឹម​នឹង​នេះ ឯ.ឧ គីម ស៊ុង​ចាន មាន​ជំនឿយ៉ាង​មុត​មាំថា ៖ តាម​រ​យៈការ​ប​ង្កើន​នូវ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ រ​វាង​ក​ង​ទ័ព​ទាំង២ ក​ម្ពុជា . កូរ៉េ នោះទៅថ្ងៃអនាគ​ត ខ.ភ.ម នឹង​មាន​ការអភិវ​ឌ្ឍ​ន៏ , មាន​ការ​រីក​ចំរើន ហើយ​កាន់តែរឹង​មាំជាប​ន្ត​ប​ន្ទាប់ ។
    ឯ.ឧ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី ទៀ បាញ់ ​ថ្លែង​ជួស​មុខឱ្យ​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិនិង​ខ.ភ.ម ទាំងអស់បាន​ថ្លែង​នូវ​ការ​ស្វាគ​ម​ន៍ចំពោះដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់គ​ណៈប្រ​តិភូព្រ​ម​ទាំង​ជូន​ព​រអោយ ទ​ទួល​បាន​ជោគ​ជ័យ​ក្នុង​ដំណើរ​ទ​ស្ស​ន​កិច្ច​រ​ប​ស់ខ្លួន​លើទឹក​ដីព្រះរាជាណាច​ក្រ​ក​ម្ពុជា។ក្នុងឱកាស​នោះផ​ង​ដែរឯ.ឧក៏បាន លើក​ឡើង​នូវ​ស្មារ​តីសាម​គ្គីភាព​ មិត្ត​ភាព​និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​កាន់តែរឹង​មាំរ​វាង​រ​ដ្ឋាភិបាល,ក​ង​ទ័ព​និង​ប្រ​ជាជ​ន​នៃប្រ​ទេស​ទាំង២ក​ម្ពុជា.កូរ៉េដែល​ក្រ​សួង​ការ​ពារ​ជាតិយើង​ទាំង២បាន
ចុះអនុស្សារ​ណៈធ្វើកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ទៅវិញ​ទៅម​ក​តាំង​ពីឆ្នាំ២០១២ម​ក​ម៉្លេះ ។ តាម​រ​យៈការ​ជួយ ឧប​ត្ថ​ម្ភ​គាំទ្រ​ទាំង​ស្មារ​តីសំភារៈនិង​ការ​ជួយ​ប​ណ្ដុះប​ណ្ដាល​ធ​ន​ធាន​ម​នុស្សឱ្យ​ដ​ល់ខ.ភ.ម​ពីសំណាក់ក​ង​ទ័ព​សាធារ​ណ​រ​ដ្ឋ​កូរ៉េក​ន្ល​ង​ម​ក ឯ.ឧ បាន​ប​ញ្ជាក់ថា នេះគឺជាការ​ចូល​រួម​ចំណែក​ក្នុង​ការ​ធ្វើកំណែរ ទំរ​ង់រ​ប​ស់ ខ.ភ.ម​ស្រ​ប​តាម​យុទ្ធ​សាស្រ​ច​តុកោណ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជាដែល​មាន​ស​ម្តេច តេជោ ហ៊ុន សែន ជាប្រ​មុខ​ដឹក​នាំ  ៕

       

ដំណើរ​ទ​ស្ស​ន​កិច្ច ឯ.ឧ ឧប​នាយ​ក​រ​ដ្ធ​ម​ន្ត្រី ទៀ បាញ់ នៅសាធារ​ណ​រ​ដ្ធ​ស​ង្គ​ម​និយ​ម​វៀត​ណាម
    អនុវ​ត្ត​ន៍តាម​ការអញ្ជើញ​រ​ប​ស់រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ប្រ​ទេស​នៃសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម ឯ.ឧនាយឧត្ត​ម​សេនីយ៍ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តីរ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ អម​ដំណើ​រ​ដោយឯ.ឧនាយឧត្ត​ម​សេនីយ៍នាង ផាត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ បានអញ្ជើញ​ដឹក​នាំ គ​ណៈ​ប្រ​តិភូ​ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា ទៅធ្វើទ​ស្ស​នៈកិច្ច និង​ចូល​រួម​ក្នុង​ពិធីចុះហ​ត្ថ​លេខាលើផែន​ការ កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក្រ​សួង​ការ​ពារ​ជាតិនៃប្រ​ទេស​ទាំង២ក​ម្ពុជា-វៀត​ណាម ឆ្នាំ2016 ដែល​បាន​ប្រ​ព្រឹត្តិ​ទៅនៅរ​ដ្ឋ​ធានីហាណូយ សាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម នៅថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥។
    ពេលអញ្ជើញ​ទៅដ​ល់ក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម​គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា ត្រូវ​បាន​ទ​ទួល​ការ​ស្វាគ​ម​ន៍យ៉ាង​ក​ក់ក្តៅពីឯ.ឧនាយឧត្ត​ម​សេនីយ៍ហ្វុង ក្វាង​ថាញ់ រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម ហើយ​ក្នុងឳកាស​ធ្វើពិធីទ​ទួល​ប​ដិស​ណ្ឋាកិច្ច​គ​ណៈប្រ​តិភូប​ក្រ​សួង​ការ​ពារ​ជាតិ​ក​ម្ពុជា​នាឳកាស​នោះក៏បាន​ធ្វើពិធីត្រួត​ព​ល ក​ង​កិត្តិយ​ស ក​ង​ទ្រែទ័ព​នៃក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម និង​គោរ​ព​ទ​ង់ជាតិនៃប្រ​ទេស​ទាំង២ក​ម្ពុជា-វៀត​ណាម​ផ​ង​ដែរ។
    នៅក្នុង​កិច្ច​ស​ន្ទ​នារ​វាង​រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិទាំង២ មុន​ពិធី​ចុះហ​ត្ថ​លេខា​ឯ.ឧ ហ្វ៊ុង ក្វាង​ថាញ់ រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម បាន​សំដែង​ការ​ស្វាគ​ម​ន៍​ចំពោះ​គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាដែល​បានអញ្ជើញ​ម​ក​បំពេញ​ទ​ស្ស​ន​កិច្ច​ជាផ្លូវ​ការ​នៅសាធារ​ណៈរ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម ។ឯ.ឧបាន​ប​ញ្ជាក់ទៀត​ថា ប្រ​ទេស​ទាំង២ក​ម្ពុជា-វៀត​ណាម ក៏ដូច​ជា​ក​ង​ទ័ព​ទាំង២ មាន​ប្រ​វ​ត្តិសាស្រ្ត ប្រ​ពៃណី សាម​គ្គីភាព មិត្ត​ភាព និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជួយ​គ្នា​ទៅវិញ​ទៅម​ក​តាំង​ពីយូយាណាស់ម​ក​ហើយ ហើយ​ក្នុង​នោះឯ.ឧរ​ដ្ឋ​ម​ន្រ្តីបាន​ចាត់ទុក​ដំណើរ​ទ​ស្ស​នៈ​កិច្ច​រ​ប​ស់គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជានៅវៀត​ណាម​ពេល​នេះគឺមាន​សារៈសំខាន់យ៉ាង​ធំធេង ដើម្បីប​ន្តអនុវ​ត្ត​នូវ​ផែន​ការ កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង២ សំរាប់ឆ្នាំ២០១៦ រ​ហូត​ដ​ល់​ឆ្នាំ២០២០​។ឯ.ឧហ្វុង ក្វាង​ថាញ់បាន​សំដែង​នូវ​ក្តីស​ង្ឃឹម​ថា ដំណើន​ទ​ស្ស​នៈកិច្ច​រ​ប​ស់គ​ណៈ​ប្រ​តិភូ​ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជានៅវៀត​ណាម​ពេល​នេះបាន​នាំម​ក​នូវ​ការ​ព​ង្រឹង​ចំណ​ង​សាម​គ្គីភាព មិត្ត​ភាព​ជាប្រ​ពៃណី និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង២​កាន់តែ​ប្រ​សើរ​ឡើង​ថែម​ទៀត។
    មាន​ម​តិឆ្លើយ​ត​ប​វិញ​នាឳកាស​នោះឯ.ឧទៀ បាញ់បាន​វាយ​តំលៃខ្ព​ស់ចំពោះល​ទ្ធ​ផ​ល​នៃការ​អនុវ​ត្ត​ន៍​ផែន​ការ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក្រ​សួង​ការ​ពារ​ជាតិនៃប្រ​ទេស​ទាំង២ក​ម្ពុជា-វៀត​ណាម​ឆ្នាំ២០១៥​ដែល​បានអនុវ​ត្ត​ន៍ប្រ​ក​ប​ដោយ​ប្រ​សិទ្ធ​ភាព និង​ទ​ទួល​បាន​ល​ទ្ធ​ផ​ល​ជាផ្លែផ្កា​តាម​ផែន​ការ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ប្រ​ចាំឆ្នាំបាន​កំណ​ត់។
    ឯ.ឧទៀ បាញ់បាន​ប​ញ្ជាក់ថា ល​ទ្ធ​ផ​ល​ដែល​ក​ង​ទ័ព​ទាំង២ទ​ទួល​បាន​គឺបាន​ប​ង្ហាញអោយ​ឃើញ​ពី ការ​ព​ង្រឹង​ព​ង្រីក​កិច្ច​ស​ហ​ប្រ​តិប​តិ្ត​ការ​ទ្វេភាគីរ​វាង​ក​ង​ទ័ព​ទាំង២ ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃកាន់តែល្អប្រ​សើរ សំរាប់ការ​ក​សាងអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ជាតិទាំង២ ក​ង​ទ័ព​ទាំង២ ព្រ​ម​ទាំង​បាន​ប​ង្កើន និង​ព​ង្រីក​ចំណ​ង​ទំនាក់ទំន​ង​មិត្ត​ភាព សាម​គ្គីភាព រ​វាង​ក​ង​ទ័ព​ទាំង២កាន់តែមាន​ការ​រីក​ចំរើន និង​រឹង​មាំថែម​ទៀត ។​ឆ្លៀត​ក្នុងឳកាស​នេះដែរឯ.ឧទៀ បាញ់ក៏បាន​ជំរាប​ជូន​រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម អំពីការ​វិវ​ត្ត​រីក​ចំរើន​ក្នុង​ខ.ភ.ម​ដែរ​នៅក្នុង​ឆ្នាំ២០១៥នេះខ.ភ.ម បាន​ប្រ​មូល​ផ្តុំអនុវ​ត្ត​ភារ​កិច្ច​រ​ប​ស់ខ្លួន​ក្នុង​វិស័យ​ការ​ពារ​ជាតិ ស្រ​ប​តាម​ក​ម្ម​វិធីនៃន​យោបាយ​យុទ្ធ​សាស្រ្ត​ច​តុកោណ​ដំណាក់កាល​ទី៣​រ​ប​ស់រាជ​រ​ដ្ឋា​ភិបាល លើយុទ្ធ​សាស្រ្ត​ការ​ពារ​ជាតិ និង​ផែន​ការ​កែទំរ​ង់ខ.ភ.ម៥ឆ្នាំ ទ​ទួល​បាន​ជោគ​ជ័យ​គួរ​ជាទី​មោទ​នៈ ។ទ​ន្ទឹម​នឹង​នេះខ.ភ.ម​បាន​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​ប្រ​ទេស​ជិត​ខាង និង​ក្នុង​តំប​ន់ ដើម្បីរ​ក្សាបាន​នូវ​ការ​ទំនាក់ទំន​ង​គ្នាល្អប្រ​សើរ និង​ដោះស្រាយ​ប​ញ្ហា​ផ្សេងៗដែល​កើត​មាន​ឡើង​ដោយ​ស​ន្តិវិធី ។ឆ្លៀត​នៅក្នុងឳកាស​នេះដែរ​រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ​នៃប្រ​ទេស​ទាំង២ក​ម្ពុជា​វៀត​ណាម ក៏បាន​ធ្វើការ​ផ្លាស់ប្តូរ​ទ​ស្ស​នៈគ្នាទៅវិញ​ទៅម​ក​ជុំវិញ​កិច្ច​ការ​ន​យោបាយ ស​ន្តិសុខ សេដ្ឋ​កិច្ច​ដែល​កំព​ង់កើត​មាន​ឡើង​នៅក្នុង​តំប​ន់ រួម​ទាំំង​ប​ញ្ហាប្រ​ឈ​ម​នានាដែល​កំព​ង់​កើត​មាន​ឡើង​នៅក្នុង​តំប​ន់ និង​នៅលើពិភ​ព​លោក។ប​ន្ទាប់ម​កឯ.ឧទៀ បាញ់ និងឯ.ហ្វុង ក្វាង​ថាញ់ ក៏បាន​ចុះហ​ត្ថ​លេខាលើផែន​ការ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ឆ្នាំ២០១៦ ផ​ង​ដែរ។
    ក្នុងឳកាសអញ្ចើញ​ទៅបំពេញ​ទ​ស្ស​នៈកិច្ច​ជាផ្លូវ​ការ​នឹង​ជាមិត្ត​ភាព​នៅសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម នារ​សៀល​ថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០១៥ ឯ.ទៀ បាញ់ឧប​នាយ​ក​រ​ដ្ឋ រ​ដ្ឋ​ម​ន្រ្តីការ​ពារ​ជាតិ​អម​ដំណើរ​ដោយឯ.នាយឧត្ត​ម​សេនីយ៍នាង ផាត​រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ ព្រ​ម​ទាំង​ស​មាជិក​គ​ណ​ប្រ​តិភូទាំងអស់ក៏បានអញ្ជើញ​ទៅធ្វើទ​ស្ស​នៈកិច្ច​នៅក​ង​វ​រៈសេនាតូច​រ​ថ​ពាស​ដែក​លេខ៤៧រ​ប​ស់ប​ញ្ជាការ​ដ្ឋាន​យោធា រ​ដ្ឋ​ធានីហាណូយ។
    លោកឧត្ត​ម​សេនីយ៍ត្រី ង្វៀន ដ​ន អញ់ មេប​ញ្ជាការ​ប​ញ្ជាការ​ដ្ឋាន​យោធារ​ដ្ឋ​ធានីហាណូយ​បាន​ប​ញ្ជាក់អោយ ដឹង​ថាប​ញ្ជាការ​ដ្ឋាន​យោធារ​ដ្ឋ​ធានីហាណូយ​បាន​ប​ង្កើត​ឡើង​នៅក្នុង​ឆ្នាំ១៩៤៦​ ។ដោយ​លោក​វ​រៈសេនាតូច​រ​ថ​ពាស​ដែក​លេខ៤៧រ​ប​ស់ប​ញ្ជាការ​ដ្ឋាន​យោធារ​ដ្ឋ​ធានីហាណូយ​បាន​ប​ង្កើត​ឡើង​ក្នុង​ឆ្នាំ២០០៩ ។អង្គ​ភាព​រ​ថ​ពាស​ដែក​លេខ៤៧ ក្រៅពីមាន​ភារ​កិច្ច​ការ​ពារ​ភូមិសាស្រ្ត​រ​ដ្ឋ​ធានី​ហាណូយ​អង្គ​ភាព​មាន​ភារ​កិច្ច​ត្រៀម​ល​ក្ខ​ណៈជួយ ស​ង្គ្រោះ ប្រ​ជាព​ល​រ​ដ្ឋ​វៀត​ណាម​ចេញ​ពីគ្រោះធ​ម្ម​ជាតិ ផ្សេងៗ ។ក្នុង​រ​យៈពេល៥ឆ្នាំប​ន្ទាប់ពីបាន​ប​ង្កើត​វ​រៈសេនាតូច​រ​ថ​ពាស​ដែល​លេខ៤៧អង្គ​ភាព​បាន​យ​ក​ចិត្ត​ទុក​ដាក់ហ្វឹក​ហ្វឺន​ជំនាញ​ប​ច្ចេក​ទេស​ក​សាង​ជាតិអភិវ​ឌ្ឍ​ន៍អង្គ​ភាពអោយ​មាន​ការ​រីក​ចំរើន​ជាប​ន្ត​ប​ន្ទាប់ ។ក្នុងឳកាស​ចុះធ្វើទ​ស្ស​នៈកិច្ច​នៅអង្គ​ភាព​ក​ង​វ​រៈសេនាតូច​រ​ថ​ពាស​ដែក​លេខ៤៧ នាឳកាស​នោះ​ឯ.ទៀ បាញ់បាន​សំដែង​នូវ​ការ​កោត​ស​សើរ​ចំពោះការ​រីក​ចំរើន​រ​ប​ស់ក​ង​វ​រៈសេនាតូច​រ​ថ​ពាស​ដែក​លេខ​៤៧រ​ប​ស់ប​ញ្ជាការ​ដ្ឋាន​យោធាទីក្រុង​ហាណូយ​លើការ​ងារ​ក​សាង​ល​ទ្ធិភាព​ហ្វឹក​ស​ហ្វឹន​ចិញ្ចឹម​ទ័ព​មាន​ការ​រីក​ចំរើន​ជាលំដាប់ ។ឯ.ឧបាន​ចាត់ទុក​ការ​រីក​ចំរើន​រ​ប​ស់ក​ង​វ​រៈសេនាតូច​រ​ថ​ពាស​ដែល​លេខ៤៧​គឺ​បាន​ម​ក​ពីការ​ខិត​ខំប្រឹង​ប្រែង​យ​ក​ចិត្ត​ទុក​ដាក់ដឹក​នាំរ​ប​ស់មេប​ញ្ជាការ មេប​ញ្ជាការ​រ​ង​ក្នុងអង្គ​ភាព​ដែល​ធ្វើ​អោយ​ជីវ​ភាព​រ​ស់នៅប្រ​ចាំថ្ងៃក្នុងអង្គ​ភាព​មាន​ល​ក្ខ​ណៈល្អប្រ​សើរ។

យោធា នីហ៊្សេរីយ៉ា ច​ង់ប​ង្កើត​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ ខ.ភ.ម

        លោក វ​រ​សេនីយ៍ឯក ស៊ូហ៊ូ អូស្មាច់បាការី ទីប្រឹក្សាយោធានីហ៊្សេរីយ៉ា ប្រ​ចាំនៅ ក​ម្ពុជាដែល​មាន​និវេស​ន​ដ្ឋាន​នៅទីក្រុង​គូឡាឡាំពួរ ប្រ​ទេស​ម៉ាឡេស៊ីក្នុង​ជំនួប​ស​ម្តែង​ការ​គួរ​ស​ម​ជាមួយ ឯកឧត្ត​ម នាង ផាត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ បាន​និយាយ​ថា៖ ក​ង​ទ័ព​ប្រ​ទេស​នីហ៊្សេរីយ៉ាច​ង់ប​ង្កើត ទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ខាង​វិស័យ​យោធាជាមួយ ខ.ភ.ម ។ លោក​បាន​ប​ញ្ជាក់ទៀត​ថា៖ ក្នុង ដំណើរ​ទ​ស្ស​ន​កិច្ច​នៅក​ម្ពុជាពេល​នេះគឺក្នុង​គោល​បំណ​ង​រិត​ចំណ​ង​សាម​គ្គីទំនាក់ទ​ន​ង​រ​វាង​ក​ង​ទ័ព​ទាំង​ពីរ ក​ម្ពុជា និង នីហ៊្សេរីយ៉ា ដើម្បីនាំម​ក​នូវ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រឹង​មាំនិង​ផ​ល​ប្រ​យោជ​ន​ដ​ល់ប្រ​ទេស​ទាំង​ពីរ ។
        មាន​ម​តិឆ្លើយ​ត​ប​វិញឯកឧត្ត​ម នាង ផាត ក្នុង​នាមឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តីរ​ដ្ឋ​ម​ន្រ្តី ក្រ​សួង​ការ​ពារ​ជាតិ បាន​ស​ម្តែង​ការ​ស្វាគ​ម​ន៍ចំពោះលោក​វ​រ​សេនីយ៍​ឯក បាការី ដែល​បាន​ម​ក​បំពេញ ទ​ស្ស​ន​កិច្ច​នៅក​ម្ពុជាក្នុង​ការ​ប​ង្កើត​ទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ក​ង​ទ័ព​ទាំង​ពីរ​ក​ម្ពុជា- នីហ៊្សេរីយ៉ា។ ឯកឧត្ត​ម ជំរុញឲ្យ​លោក បាការី ធ្វើការ​ស​ហ​ការ​ជាមួយ​នាយ​ក​ដ្ឋាន​ទាក់ទ​ងអន្ត​រ​ជាតិក្រ​សួង​ការ​ពារ ជាតិក​ម្ពុជាដើម្បីព​ង្រឹង​ទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង​ពីរឲ្យ​បាន​ល្អប្រ​សើរ ៕

ឯកឧត្ត​ម ទៀ បាញ់ បំពាក់គ្រឿងឥស្ស​រ​យ​យ​ស្ស​ជូន​ដ​ល់យោធ​ភូមិភាគ​ទី ៧ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម

យោធ​ភូមិភាគ​ទី​៧ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម បាន​ប្រារ​ព្ធ​ពិធីអបអរ​សាទ​រ ខួបអនុស្សាវ​រីយ៍ លើក​ទី ​៧០ ថ្ងៃប​ង្កើត​ក​ង​កំលាំង​ប្រ​ដាប់អាវុធ​យោធ​ភូមិភាគ​ទី ៧ ក​ង​ទ័ព​ប្រ​ជាជ​ន វៀត​ណាម ថ្ងៃទី១០ ខែធ្នូ ឆ្នាំ ១៩៤៥ . ១០ ធ្នូ ២០១៥ ​ដែល​ពិធីនេះបាន​ប្រារ​ព្ធ​ធ្វើនៅថ្ងៃទី ៤ ខែ ធ្នូ ឆ្នាំ ២០១៥ ​នៅយោធ​ភូមិភាគ​ទី ៧ ក្នុង​ទីក្រុង​ហូជីមិញ សាធារ​ណៈ រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម​ ។       ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ អម​ដំណើរ​ដោយ ប្រ​តិភូជា់ន់ខ្ព​ស់ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា​ ដែល​ក្នុង​នោះរួម​មានឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ នាង​ផាត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ         ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ មាស សូភា អគ្គ​មេប​ញ្ជាការ​រ​ង ខ​ភ​ម និង ជាមេប​ញ្ជាការ​ក​ង​ទ័ព​ជើង​ គោក  ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ សៅ​សុខា អគ្គ​មេប​ញ្ជាការ​រ​ង ខ​ភ​ម និង​ជាមេប​ញ្ជាការ​ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ម៉ក់ សារុន អគ្គ​មេប​ញ្ជាការ​រ​ង ខ​ភ​ម ព្រ​ម​ទាំង​នាយ​ទាហាន ជាន់ខ្ព​ស់ក្នុង​ក្រ​សួង​ការ​ជាតិ អគ្គ​ប​ញ្ជាការ ក​ង​រាជអាវុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស  មេប​ញ្ជាការ មេប​ញ្ជាការ​ង នៅតាម​ប​ណ្តាយោធ​ភូមិភាគ ក្នុង ខ​ភ​ម  និង​នាយ​ន​គ​រ​បាល​ជាតិ ជាច្រើន​រូប​បានអញ្ជើញ​ទៅ ចូល​រួម​ក្នុង​ពិធីអបអរ​សាទ​រ​នាឪកាស​នោះផ​ង​ដែរ ។ នៅក្នុង​ពិធី អបអរ​សាទ​រ ខួបអនុស្សាវ​រីយ៍លើក​ទី​៧០ ថ្ងៃប​ង្កើត​ក​ង​កំលាំង​ប្រ​ដាប់ អាវុធ​យោធ​ភូមិភាគ ទី ៧ ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​ នាឪកាស​នោះ ក៏មាន​វ​ត្ត​មាន ចូល​រួម​ពី លោក​ជំទាវ ម៉ែន សំអន ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ទំនាក់ ទំន​ង​ជាមួយ​រ​ដ្ឋ​ស​ភា ព្រឹទ្ធ​ស​ភា​និង អធិការ​កិច្ច រួម​ទាំង​ការ​ចូល​រួម​ពីម​ន្រ្តីរាជ​ការ​ខេត្ត  នាយ​ទាហាន ខ​ភ​ម នៅតាម​ប​ណ្តាខេត្ត​មួយ ចំនួន​ដែល​មាន​ព្រំដែន ជាប់និង​ប្រ​ទេស​វៀត​ណាម ផ​ង​ដែរ ។ ដោយ​លែក​នៅខាង​យោធ​ភូមិភាគ​ទី ៧ ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ដែល​ជាម្ចាស់ផ្ទះ ក្ន​ង​ការ​រៀប​ចំពីធីអបអរ​សាទ​រ ខួបអនុស្សាវ​រីយ៍ លើក ទី ​៧០ ថ្ងៃប​ង្កើត​ក​ង​កំលាំង​ប្រ​ដាប់អាវុធ​យោធ​ភូមិភាគ​ទី ៧ ក​ង​ទ័ព ប្រ​ជាជ​ន​វៀត​ណាម​ មាន​ការអញ្ជើញ​ចូល​រួម​ពី ឥស្ស​រ​ជ​ន​ជាន់ខ្ព​ស់ដែល ជាអតីត​ថ្នាក់ដឹក​នាំ ប​ក្ស រ​ដ្ឋាភិបាល ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម  និង អតីត​យុទ្ធ​ជ​ន​ក​ង​ទ័ព ប្រ​ជាជ​ន​វៀត​ណាម ដែល​បាន​ធ្លាប់ឆ្ល​ង​កាត់ការ​ប្រ​យុទ្ធ ត​ស៊ូ​ ក្នុង​ស​ម័យ​ស​ង្រាម និង មាន​ការអញ្ជើញ ចូល​រួម​ពីគ​ណៈប្រ​តិភូម​ក​ពីក្រ​សួង​ការ​ពារ​ជាតិ ឡាវ​ផ​ង​ដែរ ។
      ក្នុង​ពិធីអបអរ​សារ​ទ​រ​ខួបអនុស្សាវ​រីយ៍លើក​ទី​៧០ ថ្ងៃប​ង្កើត ក​ង​កំលាំង​ប្រ​ដាប់ អាវុធ​យោធ​ភូមិភាគ​ទី ៧ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​ នាឪកាស​នោះបាន​ចាប់ ផ្តើម​ជាមួយ​ការ​សំដែង សិល្បៈជូន​គ​ណៈអធិប​តីទ​ស្ស​នា​ដែល​បាន​សំដែង​ដោយ ក្រុម​សិល្បៈក​ង​ទ័ព ម​ក​ពីយោធ​ភូមិភាគ​ទី ៧ ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ។
គួរ​ក​ត់សំគាស់ថា ៖ក្នុង​រ​យៈពេល ៧០​ ឆ្នាំក​ន្ល​ង​ទៅនេះ ប​ន្ទាប់ពីបាន​ប​ង្កើត ក​ង​កំលាំង​ប្រ​ដាប់ អាវុធ​យោធ​ភូមិភាគ​ទី ៧ ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​រួច​ម​ក ក​ម្មាភិបាល យុទ្ធ​ជ​ន​ក្នុង​យោធ​ភូមិភាគ​ទី ៧ នៃក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​បាន​ធ្វើព​លិក​ម្ម  ត​ស៊ូប្រ​យុទ្ធ​យ៉ាង អង់អាច​ក្លាហាន ក្នុង​បុព្វ​ហេតុការ​ពារ ប្រ​ឆាំង  និង​ស​ត្រូវ​ប​រ​ទេស ដែល​ប៉ុន​ប៉ង​ឈ្លាន​ពាន​ម​ក​លើមាតុភូមិរ​ប​ស់ខ្លួន ដោយ​ដ​ណ្តើម​បាន​នូវ ឯក​រាជ នាំម​ក​នូវ​សុខ​ស​ន្តិភាព ស្ថេរ​ភាព ជូន​ប្រ​ជាជ​ន​រ​ស់នៅ ព្រ​ម​ទាំង​បាន​ចូល​រួម ក​សាង​ប្រ​ទេស​វៀត​ណាម អោយ​មាន​ការ​រីក​ចំរើន​ម​ក​ដ​ល់ស​ព្វ​ថ្ងៃនេះ ។ក្នុង​នោះ ក៏បាន​រំលឹក​ឡើង វិញ​ផ​ង​ដែរ​ពីវីរ​ភាព​ដ៏អង់អាច​ក្លាហាន​រ​ប​ស់ ក​ម្មាភិបាល ​យុទ្ធ​ជ​ន នៃក​ង​ទ័ព​ប្រ​ជាជ​ន វៀត​ណាម​ដែល​បាន​បូជាសាច់ស្រ​ស់ឈាម​ស្រ​ស់ក្នុង​បុព្វ​ហេតុជួយ​រំដោះប្រ​ទេស និង ប្រ​ជាជ​ន​ក​ម្ពុជាអោយ​រួច​ចាក​ផុត​ពីរ​ប​ប​ប្រ​ល័យ​ពូជ​សាស្រ្ត ប៉ុល​ ព​ត នាថ្ងៃទី ៧ ខែម​ក​រា ឆ្នាំ ១៩៧៩​​ ។ ឆ្ល​ង​តាម​រ​យៈកិច្ច​ស​ហ​ប្រ​តិប​ត្តិដ៏ល្អរ​វាង​ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា វៀត​ណាម ប​ច្ចុប្ប​ន្ន​ក​ង​ទ័ព ប្រ​ជាជ​ន​វៀត​ណាម​នៅតែប​ន្ត​ជួយឧប​ត្ថ​ម្ភ​គាំទ្រ​ដ​ល់ ខ​ភ​ម ទាំង​ស្មារ​តី សំភារៈ ជាពិសេស​ការ​ប​ណ្តុះប​ណ្តាល ធ​ន​ធាន​ម​នុស្ស ដើម្បីរួម​ចំណែក លើក​កំព​ស់ស​ម​ត្ថ​ភាព ខ​ភ​ម អោយ​បាន​កាន់តែរឹង​មាំ ក្នុង​ការ​បំពេញ​ភារ កិច្ច​ការ​ពារ បូរ​ណ​ភាព​ទឹក​ដី និង ការ​ពារ​ស​ន្តិសុខ ស​ណ្តាប់ធ្នាប់ស​ង្គ​ម ជូន​ប្រ​ជាព​ល​រ​ដ្ឋ​ក​ម្ពុជា​អោយ​បាន​កាន់តែល្អប្រ​សើរ។ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់  បានអញ្ជើញ​ឡើង បំពាក់គ្រឿង ឥស្ស​រ​យ​យ​ស្ស នៃព្រះរាជាណាច​ក្រ ក​ម្ពុជា​ជូន​ដ​ល់​អង្គ​ភាព​យោធ​ភូមិភាគ​ទី ៧ ក​ង​ទ័ព​ប្រ​ជាជ​ន វៀត​ណាម ដែល​មាន​ស្នាដៃឆ្នើម លើវិស័យ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​យោធា តាម​រ​យៈការ​ជួយឧប​ត្ថ​ម្ភ គាំទ្រ​ទាំង​ស្មារ​តី និង សំភារៈ ព្រ​ម​ទាំង​បាន​ព​ង្រឹង ព​ង្រីក ចំណ​ង​សាម​គ្គីភាព មិត្ត​ភាព​ដ៏ល្អរ​វាង​ក​ង​ទ័ព នៃប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា​វៀត​ណាម​នាពេល​ក​ន្ល​ង​ម​ក។ហើយ​ក្នុងឪកាស​នោះប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិឡាវ​ក៏បាន​ឡើង​បំពាក់បំពាក់គ្រឿងឥស្ស​រ​យ​យ​ស្ស​រ​ប​ស់ សាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ ជូន​ដ​ល់អង្គ​ភាព​យោធ​ភូមិភាគ​ទី​៧ ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម​ផ​ង​ដែរ ។

នាយ​ក​រ​ដ្ឋ​ម​ន្ត្រីឡាវ ៖ ជោគ​ជ​យ័រ​យៈពេល ៤០ ឆ្នាំរ​ប​ស់ឡាវ មិនអាច​កាត់ផ្តាច់បាន​ការ​ជួយឧប​ត្ថ​ម្ភ​ពីក​ង​ទ័ព និង ប្រ​ជាជ​ន​ក​ម្ពុជា

ក្នុង​ជំនួប​រ​វាង ឯ.នាយឧត្ត​ម​សេនីយ៍ ​ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ជាតិក​ម្ពុជា ជាមួយ ឯ. ថ​ង​ស៊ីន ថាម​វ​ង្ស  នាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ ប្រ​ជាមានិត​ឡាវ នៅថ្ងែទី៣ ខែធ្នូ  ឆ្នាំ ២០១៥  ឯ. ថ​ង​ស៊ីន ថាម​វ​ង្ស បាន​ថ្លែង​ថា៖ជោគ​ជ​យ័រ​យៈពេល ៤០ ឆ្នាំ ដែល​សាធារ​ណៈរ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ ប្រ​ជាមានិត​ឡាវ​សំរេច​បាន​គឺមិនអាច​កាត់ផ្តាច់បាន​ពីការ សាម​គ្កីស​ហ​ការ​គ្នា និង ការ​ជួយឧប​ត្ថ​ម្ភ​គ្នាទៅវិញ​ទៅម​ក​ពីសំណាក់ក​ង​ទ័ព និង ប្រ​ជាជ​ន​ក​ម្ពុជាបាន​ឡើយ ។ ឯ. បាន​ថ្លែង​ងអំណ​រ​គុណ​ដ​ល់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្តីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា ដែល​បាន​ចាត់ប​ញ្ជូន​គ​ណៈប្រ​តិភូជាន់ខ្ព​ស់ក​ម្ពុជាម​ក​ចូល​រួម​ក្នុង​ពីធីរំលឹក​ខួប​អនុស្ស​វ​រីយ៍លើក​ទី ៤០ ថ្ងៃប​ង្កើត​សាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ ថ្ងៃទី ២​ធ្នូ ឆ្នាំ ១៩៧៥      ២ធ្នូ - ២០១៥  ។ ឯ. ថ​ង​ស៊ីន ថាម​វ​ង្ស ក៏បាន​លើក ឡើង​ពីប្រ​ពៃណីត​ស៊ូ   សាម​គ្គី ស​ហ​ការ​គ្នា រ​វាង ក​ង​ទ័ព​និង ប្រ​ជាជ​ន​នៃប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា ឡាវ ជាប​ង​ប្អូន​ដែល​បាន​នាំម​ក​នូវ​សុខ ស​ន្តិភាព ស្ថេរ​ភាព និង ការអភិវ​ឌ្ឍ​ន៍ប្រ​ទេស​នីមួយៗអោយ​មាន​ការ​រីចំរើន​ម​ក​ដ​ល់ស​ព្វ​ថ្ងៃនេះ ។ឯ. ថ​ង​ស៊ីន ថាម​វ​ង្ស បាន​ប​ញ្ជាក់ថា៖ រ​យៈពេល ៤០ ឆ្នាំក​ន្ល​ង​ម​ក​នេះប្រ​ទេស​ឡាវ​បាន​ខិត​ខំប្រឹង​ប្រែង​ក​សាង​ប្រ​ទេស​ជាតិរ​ប​ស់ខ្លួន​ទ​ទួល​បាន​ជោគ​ជ័យ​យ៉ាង​ត្រ​ចះត្រ​ច​ង់ ដែល​ល​ទ្ធ​ផ​ល​នេះបាន​ឆ្លុះប​ញ្ចាំងអោយ​ឃើញ​ពីការ​ដឹក​នាំដ៏ត្រឹម​ត្រូវ រ​ប​ស់ប​ក្ស​ប្រ​ជាជ​ន ប​ក្ស​ដិវ​ត្ត​ន៍ឡាវ ដែល​បាន​ធ្វើអោយ​ជីវ​ភាព​រ​ស់នៅរ​ប​ស់ប្រ​ជាជ​ន​ឡាវ​ពី មួយ​ថ្ងៃទៅមួយ​ថ្ងៃកាន់តែប្រ​សើរ​ឡើង ហើយ​ទ​ទឹម​នេះក៍បាន​ព​ង្រឹង​ព​ង្រីក​ វិស​យ័ការ​ពារ​ជាតិ ការ​ពារ​ស​ន្តិសុខ ស​ណ្តាប់ធ្នាប់រ​ស់នៅជូន​ប្រ​ជាព​ល​រ​ដ្ឋ​ឡាវ បាន​យ៉ាង​ល្អប្រ​សើរ ។ ឯ. ថ​ង​ស៊ីន ថាម​វ​ង្ស ក៏បាន​សំណូម​ព​រអោយ​ប្រ​ទេស​ទាំង​ពីរ​ប​ន្ត​ធ្វើការ​ផ្លាស់ប្តូរ​ប្រ​តិភូ
ទ​ស្ស​នៈកិច្ច​គ្នាទៅវិញ​ទៅម​ក ពីព្រោះការ​ទៅម​ក​រ​ក​គ្នា ការ​ជ​ជែក​គ្នានឹង​នាំម​ក​នូវ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អប្រ​សើរ​សំរាប់ប្រ​ទេស​ទាំង​ពីរ ។មាន​ម​តិឆ្លើយ​ត​ប​វិញ   ឯ.ទៀ​  បាញ់ បាន​កោត​ស​រ​សើរ និង វាយ​តំលៃខ្ព​ស់ចំពោះការ​រ​ដឹក​នាំរ​ប​ស់ ថ្នាក់ដឹក​នាំប​ក្ស រ​ដ្ឋ  រ​ដ្ឋាភិបាល​នៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ ប្រ​ជាមានិត​ឡាវ ដែល​សំរេច​បាន​ជោគ​ជ​យ័ក្នុង​ការ​ដឹក​នាំប្រ​ទេស  នារ​យៈពេល ៤០ ឆ្នាំក​ន្ល​ង​ម​ក​នេះ ។ឯ.ទៀ បាញ់ ក៏បាន​សំដែង​ការអបអរ​សាទ​រ​ដ​ល់ប្រ​ទេស​ឡាវ​ផ​ង​ដែរ ដែល​នឹង​ត្រូវ​ធ្វើជាម្ចាស់ផ្ទះនៃកិច្ច​ប្រ​ជុំអាស៊ាន​ក្នុង​ឆ្នាំ ២០១៦ ខាង មុខ ហើយ​ក្នុង​នោះក៏បាន​សំដែងអបអរ​សាទ​រ​ចំពោះប្រ​ទេស​ឡាវ ដែល​បាន​ប​ញ្ជូន​ផ្កាយ​រ​ណ​ប​ទៅតារាវិថី ដែល​នេះជាជោគ​ជ​យ័មួយ​រ​ប​ស់ប្រ​ទេស​ឡាវ និង​ប្រ​ទេស​ក្នុង​តំប​ន់ផ​ង​ដែរ ។

ឯ.ឧ ទៀ បាញ់ តំណាង​ដ៏ខ្ព​ង់ខ្ព​ស់ស​ម្តេច​តេជោ ហ៊ុន សែន ចូល​រូម​ក្នុង​ពិធីអបអរ​សាទ​រ​ខួប​លើក ទី ៤០ថ្ងៃប​ង្កើត​សាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិតុឡាវ២ធ្នូ ១៩៧៥ . ២ ធ្នូ ២០១៥


សាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ ប្រ​ជាមានិត​ឡាវ នៅថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០១៥ បាន​ប្រារ​ព្ធ​ពិធី អបអរ​សាទ​រ​ខួបអនុស្សាវ​រីយ៍លើក​ទី ៤០​ ថ្ងៃប​ង្កើត​សាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិតុ​ឡាវ ​ ( ២​ធ្នូ ១៩៧៥ .​ ២ ធ្នូ ២០១៥ )  និង​ក្បួន​ម​ហាព្យូហ​យាត្រា ដែល​  ​បាន​ប្រ​ព្រឹត្ត​ទៅក្នុង​ទីក្រុង វៀង​ច​ន្ទ័ ។ 

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ឯ.ឧ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ តំណាង​ដ៏ខ្ព​ង់ខ្ព​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា បាន​ដឹក​នាំគ​ណ​ប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិទៅចូល​រូម​ក្នុង​ពិធីអបអរ​ខួប​លើក​ទី ៤០ ​ថ្ងៃប​ង្កើត​សាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ ចាប់ពីថ្ងៃទី ១​ ដ​ល់ ថ្ងៃទី ៣ ខែធ្នូ ឆ្នាំ ២០១៥ ។    

  នាឪកាស​ដ៏ម​ហាឡាឬក​នោះ ឯ.​ជុំម៉ាលី  សាយ៉ាស​ន  អគ្គ​លេខាធិការ​ម​ជ្ឈឹម​ប​ក្ស និង ជាប្រ​ធានាធិប​តី នៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ បាន​ឡើង​ថ្លែង​ស​ន្ទ​រ​ក​ថា ដោយ​បាន​គូស​ប​ញ្ជាក់ថា​៖ នៅថ្ងៃទី ២ ​ធ្នូ នេះ ប្រ​ជាជ​ន​ឡាវ​គ្រ​ប់ស្រ​ទាប់វ​ណ្ណៈ  ជ​ន​ជាតិភាគ​តិច បាន​ម​ក​ជួប​ជុំគ្នាដើម្បីប្រារ​ព្ធ​ខួប​លើក​ទី ៤០ ថ្ងៃប​ង្កើត​សាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ ។ ឯ. បាន​ប​ញ្ជាក់ថាៈ ចាប់ ពីថ្ងែ ២ ធ្នូ ១៩៧៥ម​ក ប្រ​ទេស​ឡាវ​ទាំង​មូល​បាន​ទ​ទួលឯក​រាជ្យ អធិប​តេយ្យ​ភាព និង​បូរ​ណ​ភាព​ដែន​ដីទាំង​ស្រុង​ជូន​ជាតិមាតុភូមិរ​ប​ស់ខ្លួន ។ ការ​ប្រ​កាស​ប​ង្កើត​ជាផ្លូវ​ការ​នៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ ដែល​ជាល​ទ្ធ​ផ​ល​ទ​ទួល​បាន​ម​ក​រាប់ទ​ស្ស​វ​ត្ស​ក​ន្ល​ង​ម​ក​នេះ គឺ បាន​ម​ក​ពីការ​ខិត​ខំប្រឹង​ប្រែង​រ​ដឹក​នាំប្រ​ក​ប​ទៅដោយ​គ​តិប​ណ្ឌិត​រ​ប​ស់ថ្នាក់ដឹក​នាំ ប​ក្ស រ​ដ្ឋាភិបាល​នៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ ។ឯ.​ជុំម៉ាលី  បាន​ប​ញ្ជាក់ទៀត​ថា៖ ល​ទ្ធ​ផ​ល​ក្នុង​រ​យៈពេល ៤០​ឆ្នាំនេះវាគឺជាជោគ​ជ័យ នៃម​ហាសាម​គីដ៏ធំធេង​រ​ប​ស់ប្រ​ជាជ​ន​ឡាវ​ទាំង​មូល​ ព្រ​ម​ទាំង​ការឯក​ភាព ស​ហ​ការ​គ្នារ​វាង​ក​ង​ទ័ព និង ប្រ​ជាជ​ន​ឡាវ​។ ជោគ​ជ័យ​ដែល​ទ​ទួល​បាន​ក​ន្ល​ង​ម​ក​នេះវាក៍បាន​ម​ក​ពីការ​រួម​ស​ហ​ការ​សាម​គ្គីគ្នាជាប​ង​ប្អូន​រ​វាង​ក​ង​ទ័ព និង ប្រ​ជាជ​ន​ឡាវ និង រ​វាង​ក​ង​ទ័ព​ប្រ​ជាជ​ន​វៀត​ណាម ជាមួយ​ក​ង​ទ័ព និង​ប្រ​ជាជ​ន​ក​ម្ពុជា ជាប​ង​ប្អូន​ផ​ង​ដែល  ។ ជាមួយ​និង​ការ​ប្រារ​ព្ធ​ប្រារ​ព្ធ​ពិធី អបអរ​សាទ​រ​ខួបអនុស្សាវ​រីយ៍លើក​ទី ៤០​ថ្ងៃប​ង្កើត​សាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ នាថ្ងែ ទី ២ ធ្នូ ឆ្នាំ ២០១៥ ​ ឯកឧត្ត​ម ជុំម៉ាលី  បាន​ស​ង្ក​ត់ធ្ង​ន់ថា៖ សាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ​និង​ប​ន្ត​ការ​ក​សាង​សេដ្ឋ​កិច្ច និង ជំរុញ​ដ​ល់ការអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ឡាវ អោយ​កាន់តែមាន​ការ​រីក​ចំរើន ដើម្បីលើក​កំព​ស់ជីវ​ភាព​រ​ស់នៅរ​ប​ស់ប្រ​ជាជ​ន​ឡាវអោយ​បាន​កាន់តែប្រ​សើរ​ជាង​មុន ។ នៅក្នុងឪកាស​ប្រារ​ព្ធ​ពិធី អបអរ​សាទ​រ​ខួបអនុស្សាវ​រីយ៍លើក​ទី ៤០​ថ្ងៃប​ង្កើត​សាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ ​ ( ២​ធ្នូ ១៩៧៥ .​ ២ ធ្នូ ២០១៥ )  នាឪកាស​នោះដែល អង្គ​មិទិញ​ក៏បាន​ទ​ស្ស​នាក្បួន​ព្យូរ​ហ​យាត្រា ​ដែល​មាន​ផែន​ក្បួន​ព្យូហ​យាត្រានាំមុខ​ ដោយ​ក​ង​ទ័ព​ប្រ​ជាជ​ន​ឡាវ និង ផែន​ព្យូរ​ហ​យាត្រាជាច្រើន​ទៀត ដែល​បាន​ប​ង្ហាញ​នូវ​ស​មិទ្ធ​ជាច្រើន​ដែល​សាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ​សំរេច​បាន​ក្នុង​រ​យៈពេល ៤០ ឆ្នាំក​ន្ល​ង​ម​ក​នេះ ។