ព័ត៌មាន

បិទ​វ​គ្គ​ប​ញ្ជាការ​នាធិការ​ថ្នាក់ប​ឋ​ម​មុខ​ជំនាញ​ក​ង​ទ័ព​ជើង
ថ្ងៃទី០១ខែម​ក​រាឆ្នាំ២០១៦នៅមូល​ដ្ធាន​ស​មុទ្រ​បាន​ប្រារ​ព​ពិធីបិទ​វ​គ្គ​ប​ញ្ជាការ​សេនាធិការ​ថ្នាក់ប​ឋ​ម​មុខ​ជំនាញ​ក​ង​ទ័ព​ជើង​ទឹក​បើក​វ​គ្គ​ប​ណ្តុះប​ណ្តាល​ប​ច្ចេក​ទេស​ប្រើប្រាស់អាវុធ​ថ្មើរ​ជើងអាវុធ​គាំទ្រ​បំប៉ន​ជំនាញ​ក​ង​ទ័ព​ជើង​ទឹក​និង​ពិធីប្រ​កាស​តែង​តាំង​ផ្លាស់ប្តូរ​មុខ​ងារ​បំពាក់ឋាន​ន្ត​រ​ស​ក្តិប្រ​គ​ល់ប​ណ្ណ​និង​លិខិត​ស​រ​សើរ​ដ​ល់សិក្ខាកាម​ក្រោមអធិប​តី ឯកឧត្ត​ម នាយឧត្ត​ម​នាវី ទៀ វិញ​មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​ទឹក​និង​ជាអគ្គ​លេខាធិការ​នៃគ​ណះក​ម្មាធិការ​ជាតិស​ន្តិសុខ​ល​ម្ហ​ស​មុទ្រ។

កិច្ច​ប្រ​ជុំលេខាធិការ GBC ក​ម្ពុជា -ថៃ លើក​ទី១១
         កិច្ច​ប្រ​ជុំក្រុម​លេខាធិការ​នៃគ​ណៈក​ម្មាធិការ​ព្រំដែន​ទូទៅ ក​ម្ពុជា-ថៃ GBC បាន​ប្រ​ព្រឹត្ត​ទៅ៣ថ្ងៃ ពីថ្ងៃទី២៨ ដ​ល់ ថ្ងៃទី៣១ ខែម​ក​រា ឆ្នាំ២០១៦ ក្នុង​ទីក្រុង​បាង​ក​ក​នៃព្រះរាជាណាច​ក្រ ថៃ ដោយ​មាន​ការ​ចូល​រួម​ពីក្រុម​លេខាធិការ GBC ក​ម្ពុជាដឹក​នាំដោយ ឯកឧត្ត​ម នាយឧត្ត​ម​សេ​នីយ៍ នាង ផាត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា និង​ជាប្រ​ធាន ក្រុម​លេខាធិការ GBC ក​ម្ពុជា និង​ក្រុម​លេខាធិការ GBC ថៃដឹក​នាំដោយ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក អនុសាក់ ពៅណាក់ (Anusak Poanak) នាយ​ទីចាត់ការ​ព្រំដែន​និង​ជាប្រ​ធាន​ក្រុម លេខាធិការ​នៃគ​ណៈក​ម្មាធិកាព្រំដែន GBC ។
        កិច្ច​ប្រ​ជុំក្រុម​លេខាធិការ GBC ក​ម្ពុជា-ថៃ ពេល​នេះផ្តោត​យ៉ាង​សំខាន់លើផែន​ការ​ណ៍ប្រុង​ប្រៀប​ស​ម្រាប់កិច្ច​ប្រ​ជុំគ​ណៈក​ម្មាធិការ​ព្រំដែន​ទូទៅ ក​ម្ពុជា - ថៃ លើក​ទី ១១ ដែល​គ្រោង​នឹង​ប្រ​ព្រឹត្ត​ទៅនៅព្រះរាជាណាច​ក្រ​ថៃនាពេល​ដ៏ឆាប់ខាង​មុខ​ដោយ​បាន​ពិនិត្យ​ពិភាក្សានិងឯក​ភាព​លើឯក​សារ​សំខាន់ៗចំនួន៥៖
        ១. ព​ង្រៀង​រ​បៀប​វារៈ នៃកិច្ច​ប្រ​ជុំគ​ណៈក​ម្មាធិការ​ព្រំដែន​ទូទៅ ក​ម្ពុជា -ថៃ លើក​ទី១១
        ២. ព​ង្រៀង​កិច្ច​ព្រ​ម​ព្រៀង នៃកិច្ច​ប្រ​ជុំគ​ណៈក​ម្មាធិការ​ព្រំដែន​ទូទៅ ក​ម្ពុជា -ថៃ លើក​ទី១១
        ៣. ព​ង្រៀង​ប​ញ្ហាពិភាក្សាចំនួន ១៧ចំណុច នៃកិច្ច​ប្រ​ជុំគ​ណៈក​ម្មាធិការ​ព្រំដែន​ទូទៅ ក​ម្ពុជា -ថៃ លើក​ទី១១
        ៤. ព​ង្រៀង​សេច​ក្តីប្រ​កាស​រួម នៃកិច្ច​ប្រ​ជុំគ​ណៈក​ម្មាធិការ​ព្រំដែន​ទូទៅ ក​ម្ពុជា -ថៃ លើក​ទី១១
        ៥. ព​ង្រៀង​រ​បាយ​ការ​ណ៍វ​ឌ្ឍ​នៈភាព នៃកិច្ច​ប្រ​ជុំគ​ណៈក​ម្មាធិការ​ព្រំដែន​ទូទៅ ក​ម្ពុជា -ថៃ លើក​ទី១១
        ជាល​ទ្ធ​ផ​ល​នៃកិច្ច​ប្រ​ជុំលេខាធិការ នៃគ​ណៈក​ម្មាធិការ​ព្រំដែន​ទូទៅ ក​ម្ពុជា-ថៃ GBC លើក​ទី១១នេះពិត​ជាបាន​ចូល​រួម​ចំណែក​ដោះស្រាយ​ប​ញ្ហាទាំង​ឡាយ​នៅតាម​ប​ណ្តោយ​ព្រំដែន និង​ប​ញ្ហាមួយ​ចំនួន​ទៀត​ដែល​កំពុង​ទ​ទួល​បាន​នូវ​ការ​យ​ក​ចិត្ត​ទុក​ដាក់នាពេល​ប​ច្ចុប្ប​ន្ន​ដូច​ជា ការ​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​នៃប្រ​ទេស​ទាំង​ពីរ​លើវិស័យ​ស​ន្តិសុខ​និង​ការ​ថែរ​ក្សាស​ន្តិភាព​តាម​តំប​ន់ព្រំដែន ប​ញ្ហាប្រ​យុទ្ធ​ប្រ​ឆាំងអំពើភារ​វ​ក​ម្ម ប​ញ្ហាឧក្រិដ្ឋ​ក​ម្ម​មិន​ប្រ​ពៃ ប​ញ្ហាស​ន្តិសុខ​លំហ​រ​ស​មុទ្រ ប​ញ្ហាគ្រោះម​ហ​ន្ត​រាយ​ធ​ម្ម​ជាតិ ប​ញ្ហាស​ហ​ប្រ​តិប​ត្តិការ​លើ វិស័យ​ផ្សេងៗទៀត​ក្នុង​គោល​បំណ​ង​លើក​ក​ម្ព​ស់ប​ញ្ហាជីវ​ភាព​រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ​នៃប្រ​ទេស​យើង​ទាំង​ពីរឲ្យ​កាន់តែប្រ​សើរ​ឡើង​ថែម​មួយ​កំរិត​ទៀត ។
        កិច្ច​ប្រ​ជុំក្រុម​លេខាធិការ GBC បាន​ប្រ​ព្រឹត្ត​ទៅប្រ​ក​ប​ដោយ​ប​រិយាកាស​មិត្ត​ភាព និង​ស្និត​ស្នាល​ដែល​នេះប​ង្ហាញឲ្យ​ឃើញ​ថែម​ទៀត​នូវ​ការ​ព​ង្រឹង​ទំនាក់ទំន​ង​ជិត​ស្និត​និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អរ​វាង​ក​ង​ទ័ព​នៃប្រ​ទេស​យើង​ទាំង​ពីរ​ក្នុង​ការ​រួម​ចំណែក​ក​សាង​ស្ថេរ​ភាព ស​ន្តិភាព​ដើម្បីប្រ​យោជ​ន៍ដ​ល់វ​ឌ្ឍ​ន​ភាព​រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ​យើង​ទាំង​ពីរ​ដែល​រ​ស់នៅតាម​ប​ណ្តោយ ព្រំដែន​ជាពិសេស​ក៏ជាចំណែក​មួយ​នៃការ​ប្តេជ្ញាចិត្ត​ក្នុង​ការ​ព​ង្រឹង​ក​សាង និង​ប្រែក្លាយ​តំប​ន់ព្រំដែន​នៃប្រ​ទេស​យើង​ទាំង​ពីរឲ្យ​ទៅជាតំប​ន់មាន​ស​ន្តិភាព ស្ថេរ​ភាព ស​ហ​ប្រ​តិប​ត្តិការ​និង ការអភិវ​ឌ្ឍ​ន៍ ។ ជាមួយ​គ្នានេះដែរ​ភាគីថៃក៏បានឯក​ភាព​ទ​ទួល​ធ្វើជាម្ចាស់ផ្ទះនៃកិច្ច​ប្រ​ជុំគ​ណៈក​ម្មាធិការ​ព្រំដែន​ទូទៅ ក​ម្ពុជា -ថៃ GBC លើក​ទី១១ នៅ ខែមិនា ឆ្នាំ២០១៦ ខាង​មុខ​នេះ ៕

ពិធីចែកអំណោយ​នៅយោធ​ភូមិភាគ​ពិសេស​ក្រោមអធិប​តីភាពឯកឧត្ត​ម ហ៊ីង ប៊ុន​ហៀង អគ្គ​មេប​ញ្ជាការ​រ​ង​នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ
     ព្រឹក​ថ្ងៃទី​  ៣០​ ម​ក​រា​ ឆ្នាំ​  ២០១៦​ នេះ​ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍​ កិត្តិប​ណ្ឌិត​ ​​ហ៊ីង​ ប៊ុន​ហៀង​  អគ្គ​មេប​ញ្ជាការ​រ​ង​នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ​បាន​នាំយ​កអំណោយ​ស​ម្តេច​តេជោ​ ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌិត​ តាម​រ​យៈឯកឧត្ត​ម​ ឧក​ញ៉ា​ប​ណ្ឌិត​ ជា​ រ​ត​នា​ និង​លោក​ជំទាវ​ មាន​រ​ថ​យ​ន្ត​ស​ង្គ្រោះប​ន្ទាន់​ ១គ្រឿង, អង្ក​រ ៥តោន, ត្រីខ ១០កេស, ថ​វិកា ១០លាន​រៀល​  ស​មាជិក​៣៥០​នាក់​ម្នាក់​ៗទ​ទួល​បាន​ថ​វិកា​២​ម៉ឺន​រៀល​ផ​ង​ដែរ យ​ក​ទៅចែក​ជូន​យោធ​ភូមិភាគ​ពិសេស ៕

ពិធីបូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​ឆ្នាំ២០១៥ទិស​ដៅអនុវ​ត្ត​ន៍ឆ្នាំ២០១៦និង​បិត​វ​គ្គ​ហ្វឹក​ហ្វឺន​ប​ណ្ដុះប​ណ្ដាល​នាយ​ទាហាន​នាយ​ទាហាន​រ​ង​ជំនាញ​កាំភ្លើង​ធំ
    ពិធីបូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​ឆ្នាំ២០១៥ទិស​ដៅអនុវ​ត្ត​ន៍ឆ្នាំ២០១៦និង​បិត​វ​គ្គ​ហ្វឹក​ហ្វឺន​ប​ណ្ដុះប​ណ្ដាល​នាយ​ទាហាន​នាយ​ទាហាន​រ​ង​ជំនាញ​កាំភ្លើង​ធំក្រោមអធិប​តីភាពឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍កិត្តិប​ណ្ឌិត.ហ៊ីង ប៊ុន​ហៀង អគ្គ​មេប​ញ្ជាការ​រ​ង​ខ.ភ.ម​នៅខេត្ត​កំព​ង់ស្ពឺថ្ងៃ ទី២៩ខែម​រាឆ្នាំ២០១៦។  

ក្នុង​ស​ន្ទ​រ​ក​ថាស្វាគ​ម​ន៍នឹង​រ​បាយ​ការ​ណ៍បិត​វ​គ្គឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក​ប​ណ្ឌិត​សាស្រា្ដ​ចារ្យ ណុប រ​ត​នានាយ​រ​ង​សេនាធិការ​ចំរុះនៃក​ង​យោធ​ព​ល​ខេ​ម​រ​ភូមិន្ទ​មេប​ញ្ជាការ​ប​ញ្ជាការ​ដ្ឋាន​កាំភ្លើង​ធំអគ្គ​ប​ញ្ជាការ​បាន​មាន​ប្រ​សាស​ន៏ថានេះគឺជាល​ទ្ធ​ផ​ល​ស្នាដៃប្រ​ក​ប​ដោយ​មោទ​ន​ភាព​ក្រៃលែង​ដែល​ប​ញ្ជាការ​ដ្ឋាន​កាំភើ្ល​ង​ធំបាន​ប​ព្ចាប់វ​គ្គ​ហ្វឹក​ហ្វឺន​ប​ណ្ដុះប​ណ្ដាល​ដែល​មាន​ស​មាស​ភាព​ចូល​រួម​ចំនួន១៣២នាក់ក្នុង​នោះយោធាចារ្យ២០នាក់សិក្ខាកាម​ចំនួន១០០នាក់អ្ន​ក​គ្រ​ប់គ្រ​ង៦នាក់និង​បំរើការ៦នាក់។

    រ​យ:ពេល​ហ្វឹក​ហ្វឺន​ចំនួន៦ខែខ្លឹម​សារ​ហ្វឹក​ហ្វឺន​រួម​មាន​លំហាត់រ​បៀបអប់រំចិត្ត​សាស្រ្ត-ប​ច្ចេក​ទេសអាវុធ​ថ្មើរ​ជើង​ឋាន​លេខា-G-P-S-ឧប​ក​រ​ណ៍វាស់វែង-សើប​ការ​ណ៍នឹង​ជំនាញ​កាំភ្លើង​ធំ។ល​ទ្ធ​ផ​ល​ប​ព្ជាប់វ​គ្គ​ទ​ទួបាន​និទ្ទេស ល្អចំនួន-១៩ នាក់ល្អប​ង្គួរ ៥១នាក់ម​ទ្យ​ម​ចំនួន៣០នាក់។ថ្លែង​ទៅកាន់នាយ​ទាហាន​នាយ​ទាហាន​រ​ង​នឹង​ព​ល​ទាហាន​នាឱកាស​នោះឯឧនាយឧត្ត​ម​សេនីយ៍កិត្តិប​ណ្ឌិត ហ៊ីង ប៊ុន​ហៀង​ក្នុង​នាម​ក្រ​សួង​ការ​ពារ​ជាតិនិងអគ្គ​ប​ព្ជាការ​បាន​ថ្លែង​កោត​ស​រ​សើរ​និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះល​ទ្ធ​ផ​ល​នឹង​ស្នាដៃដែល​ប​ញ្ជាការ​ដ្ឋាន​កាំភើ្ល​ង​ធំអគ្គ​ប​ញ្ជាការ​ស​ម្រេច​បាន ៕

ផ្ស​ព្វ​ផ្សាយ​ប្រ​កាស​បែង​ចែក​ថ​វិកាជំនាញ​ឆ្នាំ២០១៦ផែន​ការ​យុទ្ធ​សាស្ដ្រ​ថ​វិកា២០១៧
     ពិធីផ្ស​ព្វ​ផ្សាយ​ប្រ​កាស​ថ​វិកា​​អន្ដ​រាគ​ម​ន៍រ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​បែង​ចែក​ថិវ​កាជំនាញ​ឆ្នាំ២០១៦ និង​ក​សាង​ផែន​ការ​យុទ្ធ​សាស្ដ្រ​គ​ម្រោង​ថ​វិកា ឆ្នាំ២០១៧ បាន​ប្រ​ព្រឹត្ដ​ទៅ នៅសាល​ប្រ​ជុំក្រ​សួង​ការ​ពារ​ជាតិក្រោមអធិប​តីភាព ឯកឧត្ត​ម ឧត្ដ​ម​សេនីយ៍ឯក លី កុស​ល អគ្គ​នាយ​ក​រ​ងអគ្គ​នាយ​ក​ដ្ឋាន​ភ​ស្ដុភារ-ហិរ​ញ្ញ​វ​ត្ថុក្រ​សួង​ការ​ពារ​ជាតិ និង​ជានាយ​ក នា យ​ក​ដ្ឋាន​ហិរ​ញ្ញ​វ​ត្ថុព្រ​ម​ទាំង​មាន​ការ​ចូល​រួម​ពីនាយ​ទាហាន​ជំនាញ​ហិរ​ញ្ញ​វ​ត្ថុម​ក​ពីប​ណ្ដាក​ងឯក​ភាព​ចំណុះ ខ.ភ.ម. ជាច្រើន​រូប​ទៀត​ នៅថ្ងៃទី២៧ ខែម​ក​រា ឆ្នាំ២០១៦ ។ឯកឧត្ត​ម ឧត្ដ​ម​សេនីយ៍ឯក​លី កុស​ល បាន​ផ្ដ​ល់ម​តិណែនាំដ​ល់អង្គ​ពិធីទាក់ទ​ង​ការ​បែង​ចែក​ថ​វិកាជំនាញ​ ឆ្នាំ២០១៦ និង​គ​ម្រោង​ថ​វិកា ឆ្នាំ២០១៧ ដោយ​លើក​ឡើង​ពីការ​កែស​ម្រួល​ប្រាក់បៀ វ​ត្ស​មូល​ដ្ឋាន​នៅតែកំណ​ត់២០ថ្នាក់ដ​ដែល​តែដំឡើង​ស​ន្ទ​ស្ស​ន៍តាម​ថ្នាក់នីមួយៗ ក្នុង​ឆ្នាំឱ្យ​ខ.ភ.ម.តាមអនុក្រិត្យ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល។
     ដោយ​ឡែក​ ឆ្នាំ២០១៦នេះរាជ​រ​ដ្ឋាភិបាល​បាន​ដំឡើង​ត​ម្លៃស​ន្ទ​ស្ស​ន៍ប្រាក់បៀវ​ត្ស​មូល​ដ្ឋាន​ដ​ល់យោធិន​ចាប់ពី ខែម​ក​រាដ​ល់ ខែមីនា ឆ្នាំ២០១៦។ ស​ម្រាប់ ខែមេសា ឆ្នាំ២០១៦ នឹង​មាន​ការ​ដំឡើង​ប្រាក់ស​ម្រាប់មុខ​ងារ​ប​ន្ដ​ទៀត ។
     តាម​ស្មារ​តីរ​ប​ស់ក្រុម​ការ​ងារ​កំណែទ​ម្រ​ង់បៀវ​ត្ស​ថ្នាក់ជាតិខិត​ខំស​ហ​ការ​យ៉ាង​ជិត​ស្និទ្ធ​ជាមួយ​ក្រ​សួង​ការ​ពារ​ជាតិកែស​ម្រួល​ប្រាក់បំណាច់រ​ប​ស់ ខ.ភ.ម. ឱ្យ​ស្រ​ប​នឹង​ប្រាក់បំ ណាច់មុខ​ងារ​ម​ន្ដ្រីរាជ​ការ​ស៊ីវិល​ស​ម​ស្រ​ប​ទ​ទួល​យ​ក​ការ​ដំឡើង​ជូន​យោធិន​ទូទាំង​ ខ.ភ.ម. នាពេល​ខាង​មុខ​ស្រ​ប​ទៅនឹង​កំណើន​ ផ.ស.ស. (GDP) រ​ប​ស់ប្រ​ទេស​យើង​ដែល​កំពុង អភិវ​ឌ្ឍ។ ឯកឧត្ត​ម ឧត្ដ​ម​សេនីយ៍ឯក​សុខ វ​ណ្ណារ៉ា និងឯកឧត្ត​ម ឧត្ដ​ម​សេនីយ៍ទោអៀង ផ​ល លាភ​ម​ន្ដ្រីជំនាញអគ្គ​ភ​ស្ដុភារ-ហិរ​ញ្ញ​វ​ត្ថុក្រ​សួង​ការ​ពារ​ជាតិ បាន​ធ្វើប​ទ​ប​ង្ហាញ​ការ​បែង​ចែក​កែប្រែស​ន្ទ​ស្ស​ន៍បៀវ​ត្ស​មូល​ដ្ឋាន​ផែន​ការ​យុទ្ធ​សាស្ដ្រ​ក​សាង​គ​ម្រោង​ចំណាយ​ថ​វិកាដ​ល់ជំនាញ​តាម​ក​ម្ម​វិធីកំណែទ​ម្រ​ង់គ្រ​ប់គ្រ​ង​ហិរ​ញ្ញ​វ​ត្ថុសាធារ​ណៈដំណាក់កាល​ទី៣ព្រ​ម ទាំង​វិធាន ​និង​នីតិវិធីការ​រៀប​ចំអនុវ​ត្ដ​ត្រួត​ពិនិត្យ​វាយ​ត​ម្លៃកំណែទ​ម្រ​ង់គ្រ​ប់គ្រ​ង​ហិរ​ញ្ញ​វ​ត្ថុសាធារ​ណៈ ។
     ប​ន្ទាប់ម​ក​តំណាង​ហិរ​ញ្ញ​វ​ត្ថុយោធ​ភូមិភាគ​ក​ង​ព​ល​ក៏បាន​ពិភាក្សាស្ដីពីការ​បើក​ប្រាក់បៀវ​ត្ស​ប្រាក់អន្ដ​រាគ​ម​ន៍គិលាន​ដ្ឋាន​ហ្វឹក​ហ្វឺន ​និង​ប្រាក់បូជាស​ព​ជូនអង្គ​ប្រ​ជុំ ។ឯកឧត្ត​ម​នាយឧត្ដ​ម​សេនីយ៍ស៊ុំ សំណាង អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន​ភ​ស្ដុភារ-ហិរ​ញ្ញ​វ​ត្ថុក្រ​សួង​ការ​ពារ​ជាតិបាន​កោត​ស​រ​សើរ​ និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះរាជ​រ​ដ្ឋាភិបាល​ដែល​មាន​ស​ម្ដេច​តេ ជោជាប្រ​មុខ​បាន​ និង​កំពុង​ដឹក​នាំនាវាក​ម្ពុជាឆ្ពោះសំដៅទៅរ​ក​ត្រើយ​ស​ន្ដិភាព វ​ឌ្ឍ​ន​ភាព និងអភិវ​ឌ្ឍ​ន៍ប្រ​ក​ប​ដោយ​ចីរ​ភាព។

     ឯកឧត្ត​ម អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន​ភ​ស្ដុភារ-ហិរ​ញ្ញ​វ​ត្ថុក្រ​សួង​ការ​ពារ​ជាតិ ប​ន្ដ​ថាជំនាញ​ហិរ​ញ្ញ​វ​ត្ថុគ្រ​ប់ក​ងឯក​ភាព​ត្រូវ​ផ្ស​ព្វ​ផ្សាយ​ប្រាក់បៀវ​ត្ស​ដ​ល់យុទ្ធ​ជ​ន យុទ្ធ​នារី បាន​ដឹង​ពី ប្រាក់បៀវ​ត្ស​រ​ប​ស់ពួក​គេ ។ត្រូវ​ប​ន្ដ​ធ្វើប​ណ្ណ​បើក​ប្រាក់បៀវ​ត្ស​ប្រ​ចាំឆ្នាំ២០១៦ចាប់ពី ខែម​ក​រា ដ​ល់ខែមីនា និង​ចាប់ពីខែមេសា ទៅប្រាក់បៀវ​ត្ស​ត្រូវ​ដំឡើង​ថ្មីទៀត​តាម​ឋាន​ន្ដ​រ​ស័ក្ដិមុខ​ងារ​រ​ប​ស់យោធិន ។ឆ្នាំប​ន្ដ​ទៅមុខ​ទៀត​រ​ហូត​ដ​ល់ឆ្នាំ២០១៨ប្រាក់បៀវ​ត្ស​ព​ល​ទោតិច​បំផុត១លាន​រៀល ។ក្នុងឱកាស​នោះឯកឧត្ត​ម​ក៏បាន​ឆ្លើយ​នូវ​សំណូម​ព​រ​ដែល​ទាក់ទ​ង​ទៅនឹង​ថ​វិកា សាង​ស​ង់អគារ​ស្នាក់នៅជាដើម​ជូន​ម​ន្ដ្រីជំនាញ​ហិរ​ញ្ញ​វ​ត្ថុ ជ្រាប​ផ​ង​ដែរ ៕

កិច្ច​ប្រ​ជុំបូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​ប្រ​ចាំឆ្នាំ២០១៥និង​ទិស​ដៅអនុវ​ត្ត​ប​ន្ត រ​ប​ស់ក្រុម​ការ​ងារ​ថ្នាក់ជាតិចុះមូល​ដ្ឋាន​ខេត្ត​សៀម​រាប
     នៅរ​ដ្ឋ​បាល​សាលាខេត្ត​សៀម​រាប នាព្រឹក​ថ្ងៃទី ២៥ ខែ ម​ក​រា ឆ្នាំ២០១៦នេះ  ក្រុម​ការ​ងារ​ថ្នាក់ជាតិ ចុះមូល​ដ្ឋាន​ខេត្ត​សៀម​រាប បាន​ធ្វើកិច្ច​ប្រ​ជុំកិច្ច​ប្រ​ជុំបូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​ប្រ​ចាំឆ្នាំ២០១៥ និង ទិស​ដៅអនុវ​ត្ត​ប​ន្ត  ដើមី្ប​ត្រួត​ពិនិត្យ និង គាំទ្រ​ការ អនុវ​ត្ត​ក​ម្ម​វិធីន​យោបាយ និង​យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់កាល​ទី៣ រ​ប​ស់រាជ​រ​ដ្ឋាភិបាល ក​ម្ពុជា ក្រោមអធិប​តីភាព​រ​ប​ស់ ឯកឧត្ត​ម ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ និង ជាប្រ​ធាន​ក្រុម​ការ​ងារ​ថ្នាក់ជាតិចុះមូល​ដ្ឋាន​ខេត្ត​សៀម​រាប ដើមី្បអនុវ​ត្ត​ន​យោបាយ និង យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់កាល​ទី៣ នៅខេត្ត​សៀម​រាប  ។

     មាន​ប្រ​សាស​ន៍បើក​កិច្ច​ប្រ​ជុំនោះ ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ប​ញ្ជាក់ អំពីគោល​បំណ​ង នៃកិច្ច​ប្រ​ជុំជូន​ដ​ល់ស​មាជិក​ស​មាជិកាអង្គ​ប្រ​ជុំទាំង​មូល ដោយ​បាន​ផ្តោត​ទៅលើការ​ងារ​សំខាន់ៗមួយ​ចំនួន ក្នុង​ការ​កំណែទ​ម្រ​ង់ស៊ីជ​ម្រៅ ស​ម្រេចឲ្យ​បាន​នូវ​គោល​ដៅជាយុទ្ធ​សាស្ត្រ ការអភិវ​ឌ្ឍ​ន៍សេដ្ឋ​កិច្ច​ស​ង្គ​ម ប្រ​ក​ប​ដោយ​ច​ក្ខុ​វិស័យ សំខាន់​គោល​​ដៅ​ឆ្ពោះទៅការ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំស​ង្កាត់​នៅឆ្នាំ២០១៧ ដើមី្ប​ប​ន្ត​ព​ង្រឹង​នូវ​យ​ន្ត​ការ​នានា រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា ក្នុង​នីតិកាល​ទី៥នេះ ឲ្យ​ធានាបាន​នូវ​កំណើន​ការ​ងារ ស​ម​ធ​ម៌ និង ប្រ​សិទ្ធ​ភាព​ពិត​ប្រាក​ដ​នៅក​ម្ពុជា ។

     តាម​ល​ទ្ធ​ផ​ល​នៃសេច​ក្តីរាយ​ការ​ណ៍រ​ប​ស់ឯ.ឧប​ណ្ឌិត ឃឹម ប៊ុន​សុង អភិបាល​នៃគ​ណៈអភិបាល​ខេត្ត ក៏បាន​ធ្វើការ​ប​ញ្ជាក់ជូនអង្គ​ប្រ​ជុំ ដោយ​យោង​តាម​រ​យៈវេទិកាផ្ស​ព្វ​ផ្សាយ និង ពិគ្រោះយោប​ល់រ​ដ្ឋ​បាល​ខេត្ត បាន​ធ្វើការ​បូក​ស​រុប នូវ​រាល់ប​ញ្ហាប្រ​ឈ​ម ក្តីក​ង្វ​ល់ជុំវិញ​ប​ញ្ហាសេដ្ឋ​កិច្ច ស​ង្គ​ម​កិច្ច ការ​គ្រ​ប់គ្រ​ង​ធ​ន​ធាន​ធ​ម្ម​ជាតិ  ប​រិស្ថាន  រ​ដ្ឋ​បាល ស​ន្តិសុខ  ស​ណ្តាប់ធ្នាប់សាធារ​ណៈ រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ​ដែល​បាន​លើក​ឡើង​មាន​ចំនួន ៥០៦ក​រ​ណី និង បាន​ប​ក​ស្រាយ​សំណូម​ព​រ​ផ្ទាល់មាត់ បាន ៤០៧ក​រ​ណី និង មិន​ទាន់បាន​ដោះស្រាយ ៩៩ក​រ​ណី ។ ក្នុង​នោះប​ង​ប្អូន​បាន​ផ្តោត​ទៅលើប​ញ្ហា ផ្លូវ​ថ្ន​ល់ ស្ពាន ប្រ​ព័ន្ធ​ធារាសាស្ត្រ សាលារៀន ទឹក​ស្អាត អគ្គិស​នី ធ​ន​ធាន​ម​នុស្ស គ្រូប​ង្រៀន និង វិវាទ​ដីធ្លី  សេវាសាធារ​ណៈ និង ព​ន្ធ​លើអច​ន​វ​ត្ថុ ។ ក្នុង​នោះដែរឯកឧត្ត​មអភិបាល​ខេត្ត ក៏បាន​លើក​ឡើងអំពីប​ញ្ហា ទំនាស់ដីធី្ល​រ​វាង​ប្រ​ជាព​ល​រ​ដ្ឋ​និងអាជ្ញាធ​រ​ជាតិអប្ស​រា ក្នុង​តំប​ន់បុរីវ​ប្ប​ធ​ម៌ទេស​ច​រ​ណ៍ ទាំង​ដីដោះស្រាយ និង មិន​ទាន់ ដោះស្រាយ​ប្រាក់គោល​ន​យោបាយ  ដើមី្ប​ដាក់ជូនអង្គ​ប្រ​ជុំក្រុម​ការ​ងារ​ត្រួត​ពិនិត្យ ពិចារ​ណា សំខាន់លើការ​ដោះស្រាយ ប​ញ្ហាប្រ​ឈ​ម និង សំណូម​ព​រ​នានារ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ ដែល​ទ​ទួល​បាន​ពីវេទិកាផ្ស​ព្វ​ផ្សាយ  និង ពិគ្រោះយោប​ល់ថ្នាក់ខេត្ត ក្រុង ស្រុក ដែល​នៅសេស​ស​ល់មិន​ទាន់ដោះស្រាយ ដែល​ជាស​ម​ត្ថ​កិច្ច​រ​ប​ស់ក្រ​សួង ស្ថាប័ន​ថ្នាក់ជាតិ ។

     ប​ន្ទាប់ពីសេច​ក្តីរាយ​ការ​ណ៍រ​ប​ស់ឯកឧត្ត​ម លោក​ជំទាវ ជាប្រ​ធាន​ក្រុម​ការ​ងារ​ចុះជួយ​តាម​មូល​ដ្ឋាន​ក្រុង ស្រុក ដែល​បាន​លើក​ឡើង​ពីល​ទ្ធ​ផ​លអនុវ​ត្ត​បាន និង ប​ញ្ហាប្រ​ឈ​ម​នានានៅក្នុង​មូល​ដ្ឋាន​រួច​ម​ក កិច្ច​ប្រ​ជុំទាំង​មូល ក៏បាន​ធ្វើការ​ពិភាក្សា ផ្លាប់ប្តូរ​នូវ​ម​តិយោប​ល់គ្នា ដោយ​បាន​ទ​ទួល​នូវ​ចំណុច​ល្អៗ ស​ម្រាប់ក្រុម​ការ​ងារ​យ​ក​ទៅអនុវ​ត្ត​ន៍នៅតាម​មូល​ដ្ឋាន​នាឆ្នាំ២០១៦នេះផ​ង​ដែរ។

     មាន​ប្រ​សាស​ន៍បូក​ស​រុប​បិទ​កិច្ច​ប្រ​ជុំនោះឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ ក៏បាន​លើក​ឡើង អំពីប​ញ្ហាប្រ​ឈ​ម​ក​ន្ល​ង ម​ក​នៅក្នុង​ភូមិសាស្ត្រ​ខេត្ត​សៀម​រាប គឺមាន​ប​ញ្ហាប្រ​ជាព​ល​រ​ដ្ឋ​ជាមួយអាជ្ញាធ​រ​ជាតិអប្ស​រា ,  ដែល ជាប​ញ្ហាដ៏ក្តៅ  ដែល​ធ្វើឲ្យ​ប​ង​ប្អូន​ប្រ​ជាព​ល​រ​ដ្ឋ​មាន​ថ្នាំង​ថ្នាក់ ចំពោះអាជ្ញាធ​រអប្ស​រា ដែល​ជាចំណោទ​យ៉ាង​ខ្លាំង​ដែល​ធ្វើបាត់នូវ​ប្រ​ជាប្រិយ៍ភាព ​ក្នុង​ការ​ដឹក​នាំរ​ប​ស់រាជ​រ​ដ្ឋាភិបាល ធ្វើឲ្យ​ប្រ​ជាព​ល​រ​ដ្ឋ​បាត់អស់នូវ​ទំនុក​ចិត្ត ក្នុង​ការ​ដឹក​នាំ រ​ប​ស់អាជ្ញាធ​រ​មូល​ដ្ឋាន​រ​ប​ស់ខ្លួន ។ ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ក៏បាប​ន្ត​ទៀត​ថា ប​ញ្ហាប្រ​ឈ​ម​ដោយអស​ក​ម្ម​ក្នុង​ការអនុវ​ត្ត​ភារ​កិច្ច តួនាទី និង ការ​ដោះស្រាយ​មាន​ការ​យឺត​យ៉ាវ ។ ម៉្យាង​វិញ​ទៀត ការ​ផ្ត​ល់សេវាសាធារ​ណៈ លើវិស័យ​មួយ​ចំនួន  ដែល​ជាក​ង្វះខាត​ដែល​យើង​គ្រ​ប់គ្នាត្រូវ​ធ្វើការ​កែប្រែល​ម្អ និង ធ្វើការ​ព​ង្រឹង​ដោះស្រាយ ទៅតាម​វេទិកាសាធារ​ណៈ ជាពិសេស​តាម​រ​យៈក្រុម​ការ​ងារ​ថ្នាក់ជាតិ ថ្នាក់ខេត្ត ចុះមូល​ដ្ឋាន ធ្វើការ​ត្រួត​ពិនិត្យ និង គាំទ្រ​ការអនុវ​ត្ត​ក​ម្ម​វិធីន​យោបាយ និង យុទ្ធ​សាស្ត្រ​ច​តុកោណ ដំណាក់កាល​ទី៣ រ​ប​ស់រ​ដ្ឋាភិបាល​ក​ម្ពុជា ក្នុង​ការ​ព​ង្រឹង ការ​ធ្វើកំណែទ​ម្រ​ង់ អនុវ​ត្ត​ក​ម្ម​វិធីន​យោបាយអភិវ​ឌ្ឍ​ន៍ លើគ្រ​ប់វិស័យឲ្យ​មាន​ប្រ​សិទ្ធ​ភាព​ខ្ព​ស់ ។  ឯ.ឧ ទៀ បាញ់ ក៏បាន​ជ​ម្រុញឲ្យ​ក្រុម​ការ​ងារ​ថ្នាក់ជាតិ និង ថ្នាក់ខេត្ត ប​ន្ត​ធ្វើការ​ដោះស្រាយ​នូវ​រាល់ប​ញ្ហាក​រ​ណីដែល​សេះស​ល់ពីឆ្នាំចាស់ តាម​រ​យៈក្នុង​ការ​ធ្វើវេទិកាសាធារ​ណៈនៅតាម​ភូមិ ឃុំ ស​ង្កាត់ ទៅតាម​ស្ថាន​ភាព​ស្ថិតិប្រ​ជាព​ល​រ​ដ្ឋ  ក្នុង​គោល​បំណ​ង​ធ្វើយ៉ាង ម​ក​ដោះស្រាយ នូវ​ក្តីក​ង្វ​ល់រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ និង ឆ្លើយ​ត​ប​ទៅតាម​ត​ម្រូវ​ការ​រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋឲ្យ​ត្រឹម​ត្រូវ និង សុក្រឹត យុត្តិធ​ម៌ ។ ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ក៏បាន​ធ្វើការ​ផ្តាំផ្ញើ ដ​ល់ស​មាជិក​ក្រុម​ការ​ងារ​ទាំងអស់ ត្រូវ​ប្រ​កាន់ឲ្យ​បាន​ខ្ជាប់ខ្ជួន ពីតួនាទី ភារ​កិច្ច​រ​ប​ស់ខ្លួន ដែល​ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល​ប្រ​គ​ល់ជូន ដើមី្ប​យ​ក​ទៅអនុវ​ត្តឲ្យ​ទ​ទួល​បាន ជោគ​ជ័យ និង មាន​ប្រ​សិទ្ធ​ភាព​ខ្ព​ស់ ៕