ព័ត៌មាន

ពិធីអបអរ​សាទ​រ​ខួប​លើក​ទី៩ទិវាអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា២១មិថុនា

នាយឧត្ត​ម​សេនីយ៍ផុត​លេខ​ផ្កាយ​មាស៥ ស​ម្តេច​តេជោ ហ៊ុន សែន បាន​ប្រ​កាស​ជួយឧប​ត្ថ​ម្ភ​ក្នុង​នាម​ក្រុម​គ្រួសារ​ស​ម្ដេច​ដ​ល់គ្រួសារអតីត​យុទ្ធ​ជ​ន ម​រ​ណ​ភាព ១០០ស​ព​ក្នុង​មួយ​ឆ្នាំដោយ​ក្នុង​មួយ​ស​ពឧប​ត្ថ​ម្ភ៤លាន​រៀល​ស​រុប៤០០លាន​រៀល​ក្នុង១ឆ្នាំ។ស្រ​ប​គ្នានេះ ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌិត ប៊ុន រ៉ានី ហ៊ុន​សែន ក្នុង​នាម​កាក​បាទ​ក្រ​ហ​ម​ក​ម្ពុជាក៏បាន​ជួយឧប​ត្ថ​ម្ភ១០ម៉ឺន​ដុល្លាអាមេរិក​ស្មើនឹង៤០០លាន​រៀល​ក្នុង​មួយ​ឆ្នាំដែរ ។
នាពិធីអបអរ​សាទ​រ​ខួប​លើក​ទី៩ទិវាអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា២១មិថុនានៅសាល​ម​ហោស្រ​ព​កោះពេជ្រ​ព្រឹក​មិញ​នេះព្រ​ម​ជាមួយអនុសាស​ន៍ជាច្រើន​ដែល​ផ្ដោត​ការ​យ​ក​ចិត្ត​ខ្ព​ស់ ចំពោះអតីត​យុទ្ធ​ជ​ន​និង​ការអំពាវ​នាវ​ដ​ល់ស​ប្បុរ​ស​ជ​ន​ក៏ដូច​ជាថា្ន​ក់ដឹក​នាំស្ថាប័ន​នានាឱ្យ​ចូល​រួម​ជួយឧប​ត្ថ​ម្ភ​ដ​ល់គ្រួសារអតីត​យុទ្ធ​ជ​ន​ហើយ​នោះស​ម្ដេច​តេជោ ហ៊ុន សែន បាន​លើក​ឡើង​ថាក្នុង​ក្រ​ប​ខ​ណ្ឌ​ថ​វិកាជាតិក៏ត្រូវ​តែមាន​ប​ម្រុង​ទុក។ស​ម្ដេច​តេជោគូស​ប​ញ្ជាក់ថាក្នុង​ឋានៈស​ម្ដេច​ជានាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃរាជ​រ​ដ្ឋាភិបាល​ទោះបីស​មាគ​ម​នេះជាអង្គ​ការ​ក្រៅរ​ដ្ឋាភិបាល​ក៏ប៉ុន្តែគឺជាអង្គ​ការ​មួយ​ដែល​បាន​ធ្វើកិច្ច​ការ​ទាក់ទិន​នឹង​កិច្ច​ការ​ស​ង្គ​ម​កិច្ច ដូច្នេះហើយ​ស​ម្ដេច​បានឱ្យ​ក្រ​សួង​សេដ្ឋ​កិច្ច​និង​ហិរ​ញ្ញ​វ​ត្ថុដាក់ប​ញ្ចូល​នូវ​ថ​វិកា៤ឬ៥ពាន់លាន​រៀល​ក្នុង១ឆ្នាំតាម​រ​យៈក្រ​សួង​ស​ង្គ​ម​កិច្ច​ជាអាណាប័ក​ប​ញ្ចូល​ទៅក្នុង​ក្រ​ប​ខ​ណ្ឌ​នៃថ​វិកាជាតិដើម្បីជួយ​ទ្រ​ទ្រ​ង់ទៅដ​ល់គ្រួសារ​ស​ព។ស​ម្ដេច​តេជោលើក​ឡើង​ថាបើសិន​ជាប​ក្ស​ប្រ​ឆាំង​ហ៊ាន​ប្រ​ឆាំង​ជាមួយ​ថ​វិកានេះស​ម្ដេច​គិត​ថាយុទ្ធ​ជ​ន​ពិការ​នឹង​មិនអត់ឱនឱ្យអ្ន​ក​ណាដែល​ប្រ​ឆាំង​ជាមួយ​នឹង​គំនិត​ផ្ដួច​ផ្ដើម​រ​ប​ស់ស​ម្ដេច​នោះទេព្រោះនេះគឺជាការ​ជួយ​ទៅដ​ល់យុទ្ធ​ជ​ន​ពិការ ។
តាម​សេច​ក្ដីរាយ​ការ​ណ៍រ​ប​ស់នាយឧត្ត​ម​សេនីយ៍ គ​ន់ គីម អគ្គ​លេខាធិការ​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាបានឱ្យ​ដឹង​ថាក្នុង​មួយ​ខែអតីត​យុទ្ធ​ជ​ន​ប្រ​មាណ​ពី២០ទៅ៤០នាក់បាន ទ​ទួល​ម​រ​ណ​ភាព​ហើយ​គ្រាន់តែរ​យៈពេល៦ខែមានអតីត​យុទ្ធ​ជ​ន​ទ​ទួល​ម​រ​ណ​ភាព​ដ​ល់ទៅ​៧០០នាក់ដូច្នេះហើយ​ស​មាគ​មអតីត​យុទ្ធ​ជ​ន​បាន​ជំពាក់ថ​វិកាដែល​ត្រូវឧប​ត្ថ​ម្ភ​ទៅក្រុម​គ្រួសារ​ស​ព១៥០គ្រួសារ ។
ក្នុង​នេះដែរ​ផ្អែក​តាម​រ​បាយ​ការ​ណ៍រ​ប​ស់ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាអំពីការ​ខ្វះថ​វិកាសាង​ស​ង់ផ្ទះប​ន្ថែម​ទៀត​នៅមូល​ដ្ឋាន​ភ្នំឆ័ត្រ​នោះក្នុង​ទិវានេះស​ម្ដេច​តេជោនាយ​ក​រ​ដ្ឋ​ម​ន្ត្រីបាន​ប្រ​កាស​នាម​ស​ប្បុរ​ស​ជ​ន​ដែល​បាន​ចូល​រួម​ផ្ត​ល់ថ​វិកាស​រុប១លាន៣សែន១ម៉ឺន៣ពាន់១០០ដុល្លាអាមេរិក​ស​ម្រាប់សាង​ស​ង់ផ្ទះបាន៣៤៥ខ្ន​ង​ជូន​ដ​ល់អតីត​យុទ្ធ​ជ​ន។ស​ម្ដេច​តេជោបែង​ចែក​ថ​វិកាដែល​ទ​ទួល​បាន​នេះសាង​ស​ង់ផ្ទះជូន​យោធិន​ពិការ​នៅភ្នំឆ័ត្រ១៥០ខ្ន​ង​ចំណែក​ថ​វិកាដែល​នៅស​ល់ត្រូវ​ផ្ដ​ល់អាទិភាព​សាង​ស​ង់ផ្ទះជូនអតីត​យុទ្ធ​ជ​ន​ដែល​មាន​ដីស្រាប់ប៉ុន្តែខ្វះផ្ទះ។ស​ម្ដេច​តេជោបាន​ហៅការ​ចូល​រួម​វិភាគ​ទាន​ថ​វិកាពីស​ប្បុរ​ស​ជ​ន​នានានេះថាជា «សិល្បៈនៃការ​ចែក​រ​ម្លែក​ដើម្បីឈ្នះៗទាំងអស់គ្នាស​ម្រាប់ជាតិរ​ប​ស់យើង» ។ស​ម្ដេច​តេជោបាន​ថ្លែងអំណ​រ​គុណ​ចំពោះស​ប្បុរ​ស​ជ​ន​ដែល​បាន​រួម​វិភាគ​ទាន​ថ​វិកាជាផ្នែក​ដ៏សំខាន់មួយ​ជួយ​ទៅដ​ល់អតីត​យុទ្ធ​ជ​ន​នេះប៉ុន្តែស​ម្ដេច​បាន​ប​ន្ថែម​ការ​ប​ញ្ជាក់ថាបើគ្មាន​ការ​លះប​ង់រ​ប​ស់អតីត​យុទ្ធ​ជ​ន​ទាំង​នេះទេក៏ស​ប្បុរ​ស​ជ​ន​ទាំងអស់គ្មាន​ងារ​ជាឧក​ញ៉ាហើយ​រ​ក​ស៊ីមាន​បាន​នោះដែរ ។
តាម​រ​បាយ​ការ​ណ៍រ​ប​ស់ក្រ​សួង​ស​ង្គ​ម​កិច្ចអតីត​យុទ្ធ​ជ​ន​និង​យុវ​នីតិស​ម្ប​ទាបានឱ្យ​ដឹង​ថាប​ច្ចុប្ប​ន្ន​នេះអតីត​យុទ្ធ​ជ​ន​មាន​ចំនួន៨ម៉ឺន៦ពាន់១៥៩នាក់និងអ្ន​ក​នៅក្នុង​ប​ន្ទុក​មាន​ចំនួន​ ១សែន៣ម៉ឺន៤ពាន់៦៨១នាក់កំពុង​ទ​ទួល​រ​ប​ប​គោល​ន​យោបាយ​ពីរ​ដ្ឋ​ដែល​ប្រាក់​រ​ប​ប​គោល​ន​យោបាយ​នេះត្រូវ​បាន​កែស​ម្រួល​ជាប​ន្ត​ប​ន្ទាប់ស្រ​ប​តាម​ការ​ត​ម្លើក​ប្រាក់បៀវ​ត្ស​រ៍ ម​ន្ត្រីរាជ​ការ​និង​ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ។ទ​ន្ទឹម​នេះការ​បើក​ប្រាក់ផ្ត​ល់ប្រាក់រ​ប​ប​ស​ន្តិសុខ​ស​ង្គ​ម​តាម​ប្រ​ព័ន្ធ​ធ​នាគារ​គឺត្រូវ​បាន​ដាក់ឱ្យអនុវ​ត្ត​ទាំង​ស្រុង​នៅទូទាំង​ប្រ​ទេស​ចាប់តាំង​ពីខែមិថុនាឆ្នាំ​២០១៤ម​ក។លើស​ពីនេះទៀត​រាជ​រ​ដ្ឋាភិបាល​បានអនុវ​ត្ត​នូវ​គោល​ន​យោបាយ​ផ្ត​ល់ស​ម្ប​ទាន​ដីស​ង្គ​ម​កិច្ច​ក​សាង​លំនៅដ្ឋាន​ជូនអតីត​ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ​និង​គ្រួសារ​ព្រ​ម​ទាំង​បាន​ប​ង្កើត​នូវ​គ​ម្រោង​ជាច្រើន​ដើម្បីកែល​ម្អជីវ​ភាព​រ​ស់នៅរ​ប​ស់យោធិន​និង​អតីត​យុទ្ធ​ជ​ន ។
ការ​ប្រារ​ព្ធ​ខួប​លើក​ទី៩ទិវាអតីត​យុទ្ធ​ជ​ន​ក​ម្ពុជានេះគឺជាព្រឹត្តិការ​ណ៍ជាតិដ៏​សំខាន់​មួយ​សំដៅធ្វើឱ្យ​ប្រ​ជាជ​ន​ក​ម្ពុជាគ្រ​ប់រូប​ច​ង​ចាំនូវ​ព​លីក​ម្ម​ដ៏ធំធេង​និង​មិន​អាច​កាត់ថ្លៃ​បាន​រ​ប​ស់​យុទ្ធ​ជ​ន​យុទ្ធ​នារីនិង​ប្រ​ជាជ​ន​ដែល​បាន​លះប​ង់អាយុជីវិត​ដើម្បីបុព្វ​ហេតុ​ជាតិនៅគ្រ​ប់​ដំណាក់​កាល​និង​គ្រ​ប់កាលៈទេសៈ៕
ឯកឧត្ដ​ម​ ឧត្ដ​ម​សេនីយ៍ឯក​ ប៊ុន​ សេង​ ពិនិត្យ​ទី​លាន​បាញ់​គ្រាប់​ពិត​ និង​លំហាត់​បាញ់​គ្រាប់​ពិត​សាក​ល្ប​ង​
       ក​ន្ល​ង​ទៅថ្មីៗ​នេះ​នៅ​ទិស​យោធ​ភូមិភាគ​ទី​៥ ឯកឧត្ត​ម​ ឧត្ត​ម​សេនីយ៍ឯក​ ប៊ុន​ សេង​ មេប​ញ្ជាការ​រ​ង​ក​ង​ទ័ព​ជើង​គោក​ និង​ជា​មេ​ប​ញ្ជាការ​យោធ​ភូមិ​ភាគ​ រួម​ដំណើរ​ជា​មួយ​ ឯកឧត្ត​ម​ មេប​ញ្ជាការ​រ​ង​, ​មេប​ញ្ជាការ​ក​ង​ព​ល​ និង​នាយ​ទាហាន​តាម​ប​ណ្តា​ក​ង​ឯក​ភាព​ចំណុះ​យោធ​ភូមិ​ភាគ​ទី៥​ បាន​អញ្ជើញ​ចុះ​ទៅ​ពិនិត្យ​ទី​លាន​បាញ់​គ្រាប់​ពិត​ និង​លំហាត់​សាក​ល្ប​ង​បាញ់​គ្រាប់​ពិត​ថ្នាក់​ក​ង​អនុសេនា​ធំ​ស​ហ​ការ​វាយ​លុក​ជាមួយ​រ​ថ​ក្រោះ​នៅ​លើ​ទី​លាន​បាញ់​គ្រាប់​ពិត​ដែល​ស្ថិត​នៅ​ភូមិ​អណ្តើក​ផែក​ ឃុំ​ក​ន្ទួត​ ស្រុក​រ​ត​ន​ម​ណ្ឌ​ល​ ខេត្ត​បាត់ដំប​ង​ ។​
       ការ​ចុះ​ពិនិត្យ​នេះ​គឺ​សំរាប់​ត្រៀម​នូវ​ការ​ប​ង្ហាញ​ជូន​ដ​ល់​គ​ណៈ​អធិប​តី​ក្នុង​ពិធី​ស​ម្ពោធ​ដាក់​ឲ្យ​ប្រើ​​ប្រាស់​ទី​លាន​បាញ់​គ្រាប់​ពិត​នេះ​ និង​ ពិធី​បិទ​វ​គ្គ​លំហាត់​បាញ់​គ្រាប់​ពិត​ថ្នាក់​ក​ង​អនុសេនា​ធំ​ស​ហ​ការ​ប្រ​យុទ្ធ​វាយ​លុក​ជាមួយ​រ​ថ​ក្រោះ​ដែល​ពិធី​នេះ​នឹង​ប្រ​ព្រឹត្ត​ទៅ​នៅ​ថ្ងៃទី​៣០ ខែមិថុនា​ ឆ្នាំ២០១៦​ ខាង​មុខ​នេះ​ស្ថិត​ក្រោម​អធិប​តីភាព​ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៏​ ទៀ​ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ និង​ជា​តំណាង​ដ៏​ខ្ព​ង់​ខ្ព​ស់​ស​ម្តេច​តេជោ​ ហ៊ុន​ សែន​ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃ​ព្រះ​រា​ជា​ណា​ច​ក្រ​ក​ម្ពុជា​។​

      ទី​លាន​បាញ់​គ្រាប់​ពិត​ម​រ​ត​ក​តេជោ​ សែន​ ភ្នំ​វាល​ចាប​ យោធ​ភូមិ​ភាគ​ទី៥ ត្រូវ​បាន​ចាប់​ផ្តើម​ដំណើរ​ការ​សាង​ស​ង់​ពី​ខែ​ធ្នូ​ ឆ្នាំ​២០១៤​ លើ​ផ្ទៃដី​ទំហំ​ ៦៥០ហិក​តា​ ដោយ​ក​ង​វិស្វ​ក​ម្ម​ស​ម្តេច​តេជោ​រ​ប​ស់ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៏​ ខេង​ សុមេធ​ អគ្គ​ស្ន​ង​ការ​រ​ង​ន​គ​រ​បាល​ជាតិ​ ដែល​ត្រូវ​បាន​ស​ម្តេច​តេជោ ​ហ៊ុន​ សែន​ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ និង​ស​ម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌឹត​ ប៊ុន​ រ៉ានី​ ឧប​ត្ថ​ម្ភ​នូវ​ថ​វិការ​ក​សាង​ទាំង​ស្រុង​។​ ស​មិទ្ធ​ផ​ល​រ​ប​ស់​ទី​លាន​រួម​មាន​៖ ខ្លោង​ទ្វា​, ប្រ​ព័ន្ធ​ផ្លូវ​ក្រាល​គ្រួស​ក្រ​ហ​ម​ចូល​ និង​នៅ​ក្នុង​ទី​លាន​,​ផ្លូវ​ច​ល័ត​រ​ថ​ក្រោះ​ ៨ខ្សែ​ និង​ផ្លូវ​បេតុង​ឡើង​ភ្នំ​ទៅ​វេទិការ​ប្រ​វែង​ ១៦គីឡូម៉ែត្រ​, ប​ន្ទ​ប់ទឹក​ នឹង​ទី​លាន​ចុះ​ឧទ្ធ​ម្ភាគ​ច​ក្រ​ ២ក​ន្លែង​, ប្រ​ព័ន្ធ​លូ​ផ្លូវ​ច​ល័ត​រ​ថ​ក្រោះ​ ៨ខ្សែ​,​ ទំន​ប់​ប​ង្ហៀរ​ទឹក​១, អាគារ​ស្នាក់​នៅ​សិក្ខា​កាម​ ៣ខ្ន​ង​, ទី​ចាត់​ការ​ ១ខ្ន​ង​,​ សាល​ប្រ​ជុំ​ ១ខ្ន​ង​,​ អាគារ​ផ្ទះ​បាយ​បំពាក់​តុ​កៅអី​ ១ខ្ន​ង​,​ គិលាន​ដ្ឋាន​ ១ខ្ន​ង​, ​រោង​ដាក់​រ​ថ​ក្រោះ​ ១ខ្ន​ង​,​ ឃ្លាំង​ដាក់​អាវុធ​គ្រាប់​ និង​សំភារៈ​ ១ខ្ន​ង​ និង​ត​ប​ណ្តាញ​ទឹក​ ភ្លើង​ ក្នុង​ទី​លាន​។​ ក្រៅ​ពី​នោះ​យោធ​ភូមិ​ភាគ​បាន​ក​សាង​ប​ន្ថែម​នូវ​សំណ​ង់​មួយ​ចំនួន​ដូច​ជា​៖​ ផ្ទះ​ក​ង​ការ​ពារ​ ៦ក​ន្លែង​, ​រោង​ស​ក្ការៈ​ និង​កែសំរួល​ហេដ្ឋា​រ​ច​នា​ស​ម្ព័ន្ធ​មួយ​ចំនួន​។​

      ចំពោះ​ការ​សំដែង​លំហាត់​ស​ហ​ការ​បាញ់​គ្រាប់​ពិត​គឺ​បាន​ប្រើ​ប្រាស់​កំលាំង​សារុប​ប្រ​មាណ​ ៣០០នាក់​ ក្នុង​នោះ​ម​ក​ពី​ក​ង​ព​ល​តូច​លេខ​៥១​ ចំនួន ៤៧នាក់​,​ ក​ង​ព​ល​តូច​លេខ​៥២​ ចំនួន​ ១១១នាក់​, ក​ង​ព​ល​តូច​លេខ​៥៣​ ចំនួន​ ២២នាក់​,​ ន​គ​រ​បាល​ជាតិ​ខេត្ត​បាត់ដំប​ង​ចំនួន​ ៤០នាក់​,​ វ​រៈ​សេនា​តូច​លេខ​៦៧ ចំនួន​ ២៥នាក់​,​ វ​រ​សេនា​តូច​ការ​ពារ​អាកាស​យោធ​ភូមិ​ភាគ​ទី​៥ ចំនួន​ ១០នាក់​, ​វ​រ​សេនា​តូច​វិស្វ​ក​ម្ម​យោធ​ភូមិ​ភាគ​ទី​៥​ ចំនួន​ ៧នាក់​,​ ក​ង​អនុ​សេនា​ធំ​ប​ញ្ជូន​សារ​យោធ​ភូមិ​ភាគ​ទី​៥ ចំនួន​ ៧នាក់​,​ ក្រុម​គ្រូ​ក​ង​ទ័ព​ជើង​គោក​ ១៤នាក់​ និង​ក្រុម​គ្រូ​យោធ​ភូមិ​ភាគ​ទី​៥ ចំនួន​ ១៦នាក់​ ដោយ​ប្រើ​ប្រាស់​រ​ថ​ក្រោះ​ចំនួន​ ៥គ្រឿង​​,​ កាំភ្លើង​ត្បាល់​ ១០០ម.ម​ ចំនួន​ ៦ដើម​,​ កាំ​ភ្លើង​ការ​ពារអាកាស​ ២៣ម.ម​ ចំនួន​ ២ដើម,​ អាវុធ​ ១២,៧ម.ម​ ចំនួន​ ៤ដើម​ និង​ប្រ​ភេទ​ បេ៤០,​ បេ៤០, ៥​, បេ​៤១ ​ចំនួន​ ១២​ដើម។ក​ម្ម​សិក្សា​ការី​ទាំង​អស់​បាន​ទ​ទួល​ការ​ហ្វឹក​ហ្វឺន​រ​យៈ​ពេល​ ៦១ថ្ងៃ​ គឺ​ ២៥ថ្ងៃ​ កំលាំង​ថ្មើរ​ជើង​ហ្វឹក​ហ្វឺន​នៅ​នឹង​អង្គ​ភាព​ ដោយ​ឡែក​ជំនាញ​អាវុធ​ហ្វឹក​ហ្វឺន​នៅ​នឹង​សាលា​ព​ល​ទាហាន​យោធ​ភូមិ​ភាគ​ទី​៥​ នឹង​ រ​យៈ​ពេល​ ៣៦ថ្ងៃ​ កំលាំង​ទាំងអស់​ចូល​ហ្វឹក​ហ្វឺន​ជាក់​ស្ដែង​នៅ​លើ​ទីលាន​ភ្នំ​វាល​ចាប​នេះ​តែ​ម្ត​ង​​។​

     ក្នុង​ឱកាស​នោះ​ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក​ ប៊ុន​ សេង​ បាន​ថ្លែង​អំណ​រ​គុណ​ចំពោះ​ស​ម្តេច​តេជោ​ និង​ស​ម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌឹត​ ដែល​បាន​ជួយ​ឧប​ត្ថ​ម្ភ​នូវ​ថ​វិការ​ក​សាង​ទី​លាន​បាញ់​គ្រាប់​ពិត​នេះ​ទាំង​ស្រុង​សំរាប់​ទុក​ជា​ម​រ​ត​ក​ដ៏​ថ្លៃ​ថ្លា​ដ​ល់​យោធ​ភូមិ​ភាគ​ទី​៥ ក្នុង​ការ​បំរើ​ផ​ល​ប្រ​យោជ​ន៏​ជាតិ​នា​ពេល​ប​ច្ចុប្ប​ន្ន​និង​ទៅ​ថ្ងៃ​អនាគ​ត​ ឯកឧត្ត​ម​ ក៏​បាន​ថ្លែង​អំណ​រ​គុណ​ចំពោះ​ថ្នាក់​ដឹក​នាំ​ក្រ​សួង​ការ​ពារ​ជាតិ​,​ អគ្គ​ប​ញ្ជាការ​, ក​ង​ទ័ព​ជើង​គោក​ អគ្គ​ស្ន​ង​ការ​ន​គ​រ​បាល​ជាតិ​ ដែល​តែង​តែគាំ​ទ្រ​គ្រ​ប់​ស​ក​ម្ម​ភាព​ក្នុង​ការ​ឆ្លើយ​ត​ប​នូវ​ប​ទ​ប​ញ្ជា​រ​ប​ស់​ស​ម្តេច​តេជោ​ និង​ស​ម្តេច​កិត្តិ​ព្រឹទ្ធ​ប​ណ្ឌឹត​ ក្នុង​ការ​ធ្វើ​ឲ្យ​ទី​លាន​នេះ​ចេញ​ជា​រូប​រាង​ដូច​ថ្ងៃ​នេះ​។​ ឯកឧត្ត​ម​ មេប​ញ្ជាការ​យោធ​ភូមិ​ភាគ​ ក៏​បាន​កោត​ស​រ​សើរ​ និង​វាយ​តំលៃ​ខ្ព​ស់​ចំពោះ​ការ​ខិត​ខំ​ប្រឹង​ប្រែង​រៀន​សូត្រ​, ​ហ្វឹក​ហាត់​រ​ប​ស់​នាយ​ និង​ព​ល​ទាហាន​ជា​ក​ម្ម​សិក្សា​ការី​ក្នុង​ការ​ព​ង្រឹង​ស​ម​ត្ថ​ភាព​លើ​ជំនាញ​ស​ហ​ការ​ប្រ​យុទ្ធ​រ​វាង​កំលាំង​ថ្មើរ​ជើង​រ​ប​ស់​ ខ.​ភ.​ម​,​ កំលាំង​ន​គ​រ​បាល​ជាតិ​ និង​អាវុធ​គាំទ្រ​គ្រ​ប់​ប្រ​ភេទ​ដោយ​ទ​ទួល​បាន​ល​ទ្ធ​ផ​ល​ល្អ​ប្រ​សើរ​នា​ពេល​នេះ​​៕​

ឯ.ឧនាយឧត្ត​ម​សេនីយ៏មាស.សាវ៉នអប់រំចិត្ត​សាស្ត្រ​ផ្ស​ព្វ​ផ្សាយ​ស​ភាព​ការ​ណ៍ថ្មីៗនៅ នៅទីប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ជើង​ទឹក

ដើម្បីកំណ​ត់នូវ​ទ​ស្ស​នៈស​តិអារ​ម្ម​ណ៏រ​ប​ស់ខ.ភ.មឲ្យ​ស្រ​ប​តាម​រ​ដ្ឋ​ធ​ម្ម​នុញ្ញ​ក៏ដូច​ជាគោល ន​យោបាយ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល​និង​គោរ​ពឲ្យ​បាន​នូវ​ច្បាប់ប​ទ​វិន័យ​និង​ប​ទ​ប​ញ្ជារ​ប​ស់ក​ង​ទ័ពឲ្យ​បាន​ល្អប្រ​សើរ។នៅទីប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ជើង​ទឹក​នាថ្ងៃទី១៦ខែមិថុនាឆ្នាំ២០១៦នេះ ឯ.ឧនាយឧត្ត​ម​សេនីយ៏​មាស សាវ៉ន អគ្គ​នាយ​កអគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវាក្រ​សួង​ការ​ពារ​ជាតិបានអញ្ជើញ​ធ្វើការ
ផ្ស​ព្វ​ផ្សាយ​ការ​ងារអប់រំចិត្ត​សាស្ត្រ​និង​ស​ភាព​ការ​ណ៍ថ្មីៗជូន​ដ​ល់នាយ​នាវីព​ល​នាវិក​ដែល​ចំណុះឲ្យ​ទីប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ជើង​ទឹក​ប្រ​មាណ​ជាង៤រ​យ​នាក់។
មាន​ប្រ​សាស​ន៏ទៅកាន់នាយ​នាវី.ព​ល​នាវិក​ក្នុងឱកាស​នោះ ឯ.ឧនាយឧត្ត​ម​សេនីយ៏ មាស សាវ៉ន បាន​តាង​នាម​រាជ​រ​ដ្ឋាភិបាល​និង​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិ,អគ្គ​មេប​ញ្ជាការ​នៃខ.ភ.ម​បាន​ធ្វើការ​កោត​ស​រ​សើ​រ​និង​វាយ​តំលៃខ្ព​ស់ចំពោះការ​ខិត​ខំប្រឹង​ប្រែង​បំពេញ​ការ​ងារ​ជាប្រ​វ​ត្តិសាស្រ្ត​ក្នុង​ភារ​កិច្ច​បំរើជាតិ,ក​សាងអង្គ​ភាព,ហ្វឹក​ហ្វឺន​កំលាំង​ព្រ​ម​ទាំង​បាន​ចូល​រួម​ជាមួយ​រាជ​រ​ដ្ឋាភិបាល​ក្នុង​ការ​ក​សាង​និងអភិវ​ឌ្ឍ​ប្រ​ទេសឱ្យ​មាន​ការ​រីក​ចំរើន​រ​ប​ស់នាយ​នាវី.ព​ល​នាវិក​យើង​នៅទីនេះក​ន្ល​ង​ម​ក។ក្នុងឱកាស​នោះផ​ង​ដែរ ឯ.ឧ ក៏បាន​ប​ញ្ជាក់ជូន​ដ​ល់នាយ​នាវីនិង​ព​ល​នាវិក​ទាំងអស់ជ្រាប​ផ​ង​ដែរអំពីស​ភាព​ការ​ណ៍ទូទៅនៅក​ម្ពុជាដែល​កំពុង​មាន​ការ​វិវ​ត្ត​ន៏រីក​ចំរើន​ជាប​ន្ត​ប​ន្ទាប់និង​ស​ភាព​ការ​ណ៏ប្រែប្រួល​ថ្មីមួយ​ចំនួន​ទាំង​ក្នុង​ប្រ​ទេស​ក្នុង​តំប​ន់និង​សាក​ល​លោក​ជាពិសេស​ស​ភាព​ការ​ណ៏ជាតិដែល​បាន​កើត​ឡើង​ក​ន្ល​ង​ម​ក​ថ្មីៗនេះ។ឯ.ឧ បាន​រំលឹក​ឡើង​វិញអំពីមាន​ប្រ​វ​ត្តិនៃការ​ក​កើត​ជាយូរ​ម​ក​ហើយ​ហើយ​ឆ្ល​ង​កាត់ការ​ប​ត់បែន​ស​ង្គ​ម​និង​មាន​ការ​កែទំរ​ង់ជាច្រើន​ដំណាក់កាល​គិត​ចាប់តាំង​ពីត​ស៊ូទាម​ទារ ទ​ទួលឯក​រាជ្យ​ជាតិនាឆ្នាំ១៩៥៣ម​ក​រ​ហូត​ម​ក​ដ​ល់​ប​ច្ចុប្ប​ន្ន​និង​ស​ភាព​ការ​ណ៍វិវ​ត្ត​ន៍រ​ប​ស់ប្រ​ទេស​ជាតិ នៅក្រោម​ការ​ដឹក​នាំ ដ៏ឈ្លាស់ និង​ប្រ​ក​ប​ដោយ​គ​តិប​ណ្ឌិត​រ​ប​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន​សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជាដែល​បាន​ដាក់ចេញ​នូវ​ន​យោបាយ​ឈ្នះឈ្នះធ្វើឲ្យ​ប្រ​ទេស​ជាតិ មាន​សុខ ស​ន្តិភាព​ស្ថេរ​ភាព​ន​យោបាយ និង​ការអភិវ​ឌ្ឍ​ន៍រីក​ច​ម្រើន​លើគ្រ​ប់វិស័យ ទាំង​វិស័យ​ន​យោបាយ​កាទូត​សេដ្ឋ​កិច្ចអប់រំសុខាភិបាល​និង​យោធា។ល។ ខ.ភ.ម គឺជាក​ម្លាំង​ស្នូល និង​ជាឆ្អឹង​ខ្ន​ង​ដែល​មិនអាច​ខ្វះបាន​ក្នុង​ការ​ចូល​រួម​ចំណែក ការ​ពារ​ជាតិ ក​សាង និងអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ជាតិ។ចំពោះព្រឹត្តិការ​ក្នុង​ប្រ​ទេស ក​ម្ពុជា ឯ.ឧនាយឧត្ត​ម​សេនីយ៏ មាស សាវ៉ន​បាន​លើក​នូវ​ប​ញ្ហាខ្លះៗ ដែល ត្រូវ​បាន​ជ​ន​មួយ​ចំនួន​មាន បំណ​ង​យ​ក​ម​ក ប​ង្ក​ច​ល​នាវឹក​វ​រ​តាម​រ​យៈការ​ធ្វើបាតុក​ម្ម​នានាប្រ​ឆាំង​នឹង​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជាស្រ​ប ច្បាប់ប​ច្ចុប្ប​ន្ន​ក្នុង​គោល​បំណ​ង​ធ្វើការ​កេង​ចំណេញ ផ្នែក​ន​យោបាយ ផ​ង​ដែរ។ឯ.ឧនាយឧត្ត​ម​សេនីយ៏បាន​ប​ន្ត​ទៀត​ថា៖ក្នុង​នាម​ខ.ភ.ម​គឺមាន​ភារ​កិច្ច​ការ​ពារ​ជាតិសាស​នាព្រះម​ហាក្ស​ត្រ​និង​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដី,ស​ហ​ការ​ជាមួយ​ស្ថាប័ន​នានាដើម្បីចូល​រួមអភិវ​ឌ្ឍ​ន៏ប្រ​ទេស​ប​ង្កើន​កិច្ច​ស​ហ ប្រ​តិប​ត្តិការអន្ត​រ​ជាតិ។​ខ.ភ​ម​ត្រូវ​ចាំបាច់មាន​ការ​ហ្វឹក​ហ្វឺន ប​ណ្ដុះប​ណ្តាល ធ​ន​ធាន​ម​នុស្ស​ជាប្រ​ចាំ ដើម្បីព​ង្រឹង​ស​ម​ត្ថ​ភាព​ការ​ពារ ព្រំដែន,ទ​ប់ស្កាត់និង​ប​ង្ក្រាប​ប​ទឧក្រឹដ្ឋ​ឆ្ល​ង​ដែន​និង ប្រ​ឆាំងអំពើភេរ​វ​ក​ម្ម​នានា។ជាចុង​ក្រោយឯ.ឧបាន​ជំរុញ​និង​លើក​ទឹក​ចិត្ត​ដ​ល់នាយ​នាវី.ព​ល​នាវិក​ទាំងអស់ឲ្យ​ប​ន្ត​ចូល​រួម​ថែរ​ក្សាព​ង្រឹង​ស​ន្តិសុខ​សុវ​ត្ថិភាព​រ​បៀប​រៀប​រ​យ​ស​ណ្តាប់ធ្នាប់សាធារ​ណៈ រួម​ចំណែក​ក​សាង​ភូមិ-ឃុំមាន​សុវ​ត្ថិភាព ៕  

នាយ​ឧត្ត​ម​សេនីយ៍​ មាស​ សុភា​ បិទ​វ​គ្គ​ហ្វឹក​ហ្វឺន​នៅ​សាលា​ព​ល​ទាហាន​ទី​៣​
       ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍​ មាស​ សុភា​ អគ្គ​មេប​ញ្ជាការ​រ​ង​នៃ​ ខ.ភ.ម​ និង​ជា​មេ​ប​ញ្ជាការ​ក​ង​ទ័ព​ជើង​គោក​អម​ដំណើរ​ដោយ​ ឯកឧត្ត​ម​ អស់​លោក​ជា មេ​ប​ញ្ជាការ​រ​ង​ក​ង​ទ័ព​ជើង​គោក​ មេប​ញ្ជា​យោធ​ភូមិ​ភាគ​ទី៣​ និង​នាយ​ទាហាន​ជាន់​ខ្ព​ស់​ក្នុង​ ខ.ភ.ម​ បាន​អញ្ជើញ​ជា​អធិប​តី​ក្នុង​ពិធី​បិទ​វ​គ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ការ​ងារ​សេនា​ធិការ​ និង​បើក​វ​គ្គ​ហ្វឹក​ហ្វឺន​បំប៉ន​គ​រុកោស​ល្យ​យោធា​ចារ្យ​គ្រូ​ប​ង្គោល​ឲ្យ​ដ​ល់​នាយ​ព​ល​ទាហាន​ម​ក​ពី​គ្រ​ប់​ក​ង​ឯក​ភាព​ចំណុះ​ឲ្យ​យោធ​ភូមិភាគ​ទី៣នៅ​សាលា​ព​ល​ទាហាន​ទី៣​កាល​ពី​ព្រឹក​ថ្ងៃ​ទី​១៥ ខែមិថុនា​ ឆ្នាំ២០១៦​ នេះ​។ ​ក្នុង​រ​បាយ​ការ​ណ៍​បូក​ស​រុប​ល​ទ្ធ​ផ​ល​ប​ញ្ច​ប់​វ​គ្គ​ដែល​អាន​ដោយ​លោក​ឧត្ត​ម​សេនីយ៍ត្រី​ ទ​ន់​ ណ​ម​ នាយ​ក​សាលា​ហ្វឹក​ហ្វឺន​ព​ល​ទាហាន​ទី៣​ បាន​គូស​ប​ញ្ជាក់ថា​ សាលា​ព​ល​ទាហាន​ទី៣​ដោយ​បាន​កិច្ច​ស​ហ​ការ​ដ៍ល្អ​ពី​ថ្នាក់​ដឹក​នាំ​មេ​ប​ញ្ជាការ​យោធ​ភូមិភាគ​ទី៣​និង​អនុវ​ត្ត​តាម​ប​ទ​ប​ញ្ជា​ហ្វឹក​ហ្វឺន​រ​ប​ស់​អគ្គ​មេប​ញ្ជាការ​នៃ​ ខ.ភ.ម ពិសេស​មេ​ប​ញ្ជាការ​ក​ង​ទ័ព​ជើង​គោក​ សាលា​បាន​ដំណើរ​ការ​បើក​វ​គ្គ​ហ្វឹក​ហ្វឺន​បំប៉ន​ការ​ងារ​សេនា​ធិការ​និង​ប​ន្ត​បើក​វ​គ្គ​ហ្វឹក​ហ្វឺន​បំប៉ន​គ​រុ​កោស​ល្យ​ យោធាចារ្យ​ គ្រូប​ង្គោល​មួយ​វ​គ្គ​ឲ្យ​ដ​ល់​នាយ​ព​ល​ទាហាន​ម​ក​ពី​គ្រ​ប់​ក​ង​ឯក​ភាព​ចំណុះ​ឲ្យ​យោធ​ភូមិភាគ​ទី៣​ សំរាប់​ឆ្នាំ​២០១៦​ ដែល​មាន​សិក្ខាកាម​ចូល​ហ្វឹក​ហ្វឺន​ចំនួន​១៦៥​នាក់​ ក្នុង​នោះ​មាន​សិក្ខាកាម​ចំនួន​១៥០នាក់​ យោធាចារ្យ១០នាក់ ​ អ្ន​ក​បំរើការ​៣នាក់​ និង​អ្ន​ក​គ្រ​ប់គ្រ​ង​វ​គ្គ​ចំនួន​២នាក់​ ដោយ​ប្រើ​រ​យៈ​ហ្វឹក​ហ្វឺន​៤៥ថ្ងៃ​លើ​ខ្លឹម​សារ​មេរៀន​អប់រំ​ចិត្ត​សាស្ត្រ​ យោធា​រួម​ និង​មុខ​វិជ្ជា​យោធា​ ។​ ក្រោយ​ពេល​ប​ញ្ច​ប់​វ​គ្គ​សិក្ខាកាម​ទាំង​១៥០នាក់​ សំរាប់​មុខ​វិជ្ជា​លំហាត់​រ​បៀប​និទ្ទេស​ពូកែ​៥១នាក់​ និទ្ទេស​គ្រាន់​បើ​៥៧នាក់​ និង​និទ្ទេស​ម​ធ្យ​ម​៣៩នាក់​ មុខ​វិជ្ជាឋាន​លេខា​ និទ្ទេស​ពូកែ​ ៤៩នាក់​ គ្រាន់​បើ៥៧នាក់​ ម​ធ្យ​ម​៤៣នាក់​ មុខ​វិជ្ជា​អប់រំ​ចិត្ត​សាស្ត្រ​ និទ្ទេស​ពូកែ​ ៤៣​នាក់​ និទ្ទេស​គ្រាន់​បើ ​៥២នាក់​ និង​ម​ធ្យ​ម​​៥៤នាក់​ មុខ​វិជ្ជាការ​ងារ​សេនាធិការ​ និទ្ទេស​ពូកែ​ ៤៧នាក់​ គ្រាន់​បើ​ ៥៣នាក់​ និង​និទ្ទេស​ម​ធ្យ​ម៤៨​នាក់​ ។​ ដោយ​ឡែក​វិញ្ញាសារ​បាញ់​ស៊ីប​ មាន​សិក្ខាកាម​១៣៤​នាក់​ ទ​ទួល​បាន​និទ្ទេស​ពូកែ​ ២៥នាក់​ គ្រាន់​បើ ​៤៥នាក់​ និង​និទ្ទេស​ម​ធ្យ​ម​៦១នាក់​ ផ​ង​ដែរ​ ។​ លោក​ឧត្ត​ម​សេនីយ៍ត្រី​ ទ​ន់​ ណ​ម​ នាយ​ក​សាលា​ព​ល​ទាហាន​ទី៣​ក៍​បាន​ប​ញ្ជាក់ទៀត​ថាៈ​ ក្នុង​ពីធី​បិទ​វ​គ្គ​នេះ​ដែរ​សាលា​ព​ល​ទាហាន​ទី៣​ដោយ​ទ​ទួល​បាន​នូវ​ស​ច្ចាប័ន​ពីអគ្គ​មេប​ញ្ជាការ​នៃ​ ខ.ភ.ម​ សាលា​ក៍​បាន​ប​ន្ត​បើក​វ​គ្គ​ហ្វឹក​ហ្វឺន​បំប៉ន​គ​រុកោស្យ​ យោធាចារ្យ​ គ្រូប​ង្គោល​មួយ​វ​គ្គ​ប​ន្ត​ទៀត​ឲ្យ​ដ​ល់​នាយ​ព​ល​ទាហាន​ម​ក​ពី​គ្រ​ប់​ចំណុះ​ឲ្យ​យោធ​ភូមិ​ភាគ​ទី៣​ដែល​មាន​នាយ​ព​ល​ទាហាន​ចូល​ហ្វឹក​ហ្វឺន​ស​រុប​ចំនួន​១៦៥នាក់​ ក្នុង​នោះ​មាន​ស​ក្ខាកាម​១៥០នាក់​ យោធាចារ្យ​១៥នាក់​ ដោយ​ប្រើរ​យៈ​ពេល​ហ្វឹក​ហ្វឺន​១ខែ​លើ​មុខ​វិជ្ជាយោធា​ អប់រំ​ចិត្ត​សាស្ត្រ​ និង​យោធា​រួម​។ ​ថ្លែង​ទៅ​កាន់​សិក្ខាកាម​ដែល​ត្រូវ​ប​ញ្ច​ប់វ​គ្គ​ និង​បើក​វ​គ្គ​ថ្មី​ប​ន្ត​នា​ពេល​នេះ​ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍​ មាស​ សុភា​ ក្នុង​នាម​ឲ្យ​ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍​ អគ្គ​មេ​ប​ញ្ជាការ​នៃ​ ខ.ភ.ម​ ពិសេស​ថ្នាក់​ដឹក​នាំ​ក​ង​ទ័ព​ជើង​គោក​បាន​សំដែង​នូវ​ការ​លើក​ស​រ​សើរ​និង​វាយ​តំលៃ​ខ្ភ​ស់​ចំពោះ​ថ្នាក់​ដឹក​នាំ​យោធ​ភូមិ​ភាគ​៣​ និង​ប​ណ្តា​អង្គ​ភាព​ចំណុះ​ដែល​រ​ហូត​ម​ក​បាន​ស​ហ​ការ​គ្នា​យ៉ាង​ល្អ​ជា​មួយ​និង​សាលា​ព​ល​ទាហាន​ទី៣​ក្នុង​ការ​រៀប​ចំ​ឲ្យ​មាន​នូវ​វ​គ្គ​ហ្វឹក​ហ្វឺន​ជា​ច្រើន​សំដៅ​ព​ង្រឹង​ព​ង្រីក​ស​ម​ត្ថ​ភាព​ក​ង​ទ័ព​រ​ប​ស់យើង​ឲ្យ​កាន់​តែ​មាន​គុណ​ភាព​ដែល​អាច​ចូល​រួម​ព​ង្រឹង​ប្រៀប​ការ​ពារ​ជាតិ​ ការ​ពារ​បូរ​ណៈ​ភាព​ទឹក​ដី​ក​ម្ពុជា​ឲ្យ​កាន់​តែ​រឹង​មាំ​។ ឯកឧត្ត​ម​ មាស​ សុភា​ ក៍​បាន​ពាំនាំ​នូវ​ប្រ​សាស​ន៍​ផ្តាំផ្ញើ​សាក​សួរ​សុខ​ទុក្ខ​និង​ក្តី​នឹក​រ​លឹក​ប្រ​ក​ប​ដោយ​ម​នោស​ញ្ចេត​នា​ជ្រាល​ជ្រៅ​ផ្ញើរ​ជូន​ចំពោះ​នាយ​ព​ល​ទាហាន​ យោធាចារ្យ​និង​សិក្ខាកាម​ទាំងអស់​ក្នុង​ឱកាស​នេះ​ផ​ង​ដែរ​។ ឯកឧត្ត​ម ​នាយឧត្ត​ម​សេនីយ៍ ​មាស​ សុភា​ បាន​ប​ញ្ជាក់​ថា​ ការ​ងារ​ហ្វឹក​ហ្វឺន​គឺ​ជា​ប្រ​ការ​ចាំបាច់​បំផុត​ត​ម្រូវ​ឲ្យ​ ខ.ភ.ម នៅ​គ្រ​ប់​ក​ង​ឯក​ភាព​ត្រូវ​តែ​មាន​ការ​ហ្វឹក​ហ្វឺន​ឲ្យ​បាន​ជាប់​ជា​ប្រ​ចាំ​ដ​ល់​ក​ង​ទ័ព​លើ​គ្រ​ប់​ជំនាញ​ទាំង​ជំនាញ​យោធា​ ចំណេះ​ដឹង​ទូរ​ទៅ​ ភាសា​ប​រ​ទេស​ និង​ជំនាញ​ឯក​ទេស​ផ្សេងៗ​ដ​ល់​ក​ង​ទ័ព​ ដើម្បី​ ខ.ភ.ម មាន​គ្រ​ប់​ល​ទ្ធ​ភាព​ចូល​រួម​ព​ង្រឹង​ប្រៀប​ការ​ពារ​ជាតិ​ ការ​ពារ​អធិប​តេយ្យ​ បូរ​ណៈ​ភាព​ទឹក​ដី​ក​ម្ពុជា​កាន់​តែ​រឹង​មាំ​។ ជាមួយ​គ្នា​នោះ​ដែរ​ ឯកឧត្ត​ម​ មាស​ សុភា ​ក៍​បាន​លើក​យ​ក​នូវ​ព្រឹត្តិការ​ណ៍​ជាតិ​ អន្ត​រ​ជាតិ​ថ្មីៗ​ម​ក​ជំរាប​ជូន​ដ​ល់​នាយ​ព​ល​ទាហាន​បាន​យ​ល់​កាន់​តែច្បាស់​អំពី​ស​ភាព​ការ​ណ៍​ទាំង​ឡាយ​ដែល​កើត​មាន​ឡើង​ក្នុង​ និង​ក្រៅ​ប្រ​ទេស​ ដើម្បី​ឲ្យ​នាយ​ព​ល​ទាហាន​បំរើការ​និង​សិក្ខាកាម​បាន​យ​ល់​នូវ​ព្រឹត្តិការ​ណ៍​ដែល​កើត​ឡើង​នា​ពេល​ប​ច្ចុ្ប​ន្ន​។ ​ឯកឧត្ត​ម​ ក៍​បាន​រំលឹក​ឲ្យ​នាយ​ព​ល​ទាហាន​ និង​ស​ក្ខាកាម​ដែល​ត្រូវ​ប​ញ្ច​ប់​វ​គ្គ​ និង​សិក្ខាកាម​ក្នុង​វ​គ្គ​ថ្មី​ទាំង​អស់​ឲ្យ​ខិត​ខំ​បំពេញ​ការ​ងារ​ ពិសេស​សាលា​ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់​ប​ង្កើន​ស​ក​ម្ម​ភាព​ហ្វឹក​ហ្វឺន​ជំនាញ​ឲ្យ​ដ​ល់​ក​ង​ទ័ព​ដោយ​ឡែក​សិក្ខាកាម​ត្រូវ​យ​ក​នូវ​ចំណេះដឹង​ដែល​មាន​ទៅ​បំរើ​ឲ្យ​បុព្វ​ហេតុ​ការ​ពារ​ជាតិ​ ការ​ពារ​បូរ​ណៈ​ភាព​ទឹក​ដី​ក​ម្ពុជា​ ការ​ពារ​ច្បាប់​រ​ដ្ឋ​ធ​ម្ម​នុញ្ញ​ ការ​ពារ​រាជ​រ​ដ្ឋាភិបាល​ស្រ​ប​ច្បាប់​ ការ​ពារ​ព្រះម​ហាក្ស​ត្រ​ និង​ការ​ពារ​ភាព​សុខ​សាន្ត​ជូន​ប្រ​ជាព​ល​រ​ដ្ឋ​។​ ជាមួយ​គ្នា​នេះ​ផ​ង​ដែរ​នាយ​ទាហាន​ព​ល​ទាហាន​ទាំង​អស់​ក៍​ត្រូវ​គោរ​ព​ឲ្យ​បាន​នូវ​ច្បាប់​ក្រិត្យ​វិន័យ​រ​ប​ស់​ ខ.ភ​.ម​ ពិសេស​ប​ទ​ប​ញ្ជា​រ​ប​ស់​ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា​ក្នុង​ការ​ចូល​រួម​ព​ង្រឹង​ប្រៀប​ការ​ពារ​ជាតិ​ការ​ពារ​បូរ​ណៈ​ភាព​ទឹក​ដី​ក​ម្ពុជា​ឲ្យ​កាន់​តែ​រឹង​មាំ​។​ ឯកឧត្ត​ម​ មាស​ សុភា​ ក៍​បាន​ប្រ​កាស​បិទ​និង​បើក​វ​គ្គ​ហ្វឹក​ហ្វឺន​ទាំង​២​វ​គ្គ​នេះ​ចាប់​ពី​ពេល​នេះ​ត​ទៅ​ព្រ​ម​ទាំង​បាន​ផ្ដ​ល់​ជូន​វ​គ្គ​នូវ​ សំភារៈ​សិក្សា​ ថ​វិការ​ ចំនួន​ ៥លាន​រៀល​ និង​ជូន​ដ​ល់​ក្រុម​ត្រែ​ទ័ព​រ​ប​ស់​យោធ​ភូមិ​ភាគ​ថ​វិការ​ ៥០ម៉ឺន​រៀល ​ផ​ង​ដែរ​ ៕​

ឯ.ឧ. នាង​ផាត ឧទ្ទេស​នាម​ការ​ងារអប់រំចិត្ត​សាស្ត្រ​នៅប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស
ក​ង​ទ័ព​ត្រូវ​ប្រ​ឆាំង​ដាច់ខាត​នូវ​ប​ដិវ​ត្ត​ព​ណ៌នៅក​ម្ពុជាហើយ​មាន​តួនាទីនិង​ភារ​កិច្ច​យ៉ាង​សំខាន់ក្នុង​កិច្ច​ការ​ពារ​ជាតិសាស​នានិង​ព្រះម​ហាក្ស​ត្រ​ការ​ពារ​រ​ដ្ឋ​ធ​ម្ម​នុញ្ញ​រាជ​រ​ដ្ឋាភិបាល​និង​ភាព​ត្រឹម​ត្រូវ​ស្រ​ប​ច្បាប់។ឯ.ឧ.នាយឧត្ត​ម​សេនីយ៍ នាង ផាត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិបាន​មាន​ប្រ​សាស​ន៍ដូច​នេះនៅក្នុងឱកាសអញ្ជើញ​ជួប​សំណេះសំណាល​និង​ធ្វើប​ទឧទ្ទេស​នាម​ការ​ងារអប់រំចិត្ត​សាស្ត្រ​ជូន​ដ​ល់នាយ​ទាហាន​និង​ព​ល​ទាហាន​ប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស​នៃ​​ខ.ភ.ម នាព្រឹក​ថ្ងៃទី១៤ខែមិថុនាឆ្នាំ២០១៦នេះនៅឯទីប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស​ទួល​ក្រ​សាំង​ស្ថិត​ក្នុង​ក្រុង​តាខ្មៅខេត្ត​ក​ណ្តាល។
       ក្នុង​ស​ន្ទ​រ​ក​ថាស្វាគ​ម​ន៍រ​ប​ស់ឯ.ឧ ឧត្ត​ម​សេនីយ៍ឯក តូច តារាមេប​ញ្ជាការ​រ​ង ប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស​បាន​ចាត់ទុក​ថាការអញ្ជើញ​រ​ប​ស់ឯ.ឧ នាយឧត្ត​ម​សេនីយ៍ នាង ផាត នៅពេល​នេះពិត​ជាមាន​សារៈសំខាន់ ដែល​បាន​ផ្ត​ល់នូវ​ទ​ស្ស​នៈនិង​ការ​យ​ល់ដឹង​ថ្មីៗ​ប​ន្ថែម​ទៀត​ពីស​ភាព​ការ​ណ៍វិវ​ត្ត​ន៍រ​ប​ស់ជាតិ-អន្ត​រ​ជាតិ អំពីសិទ្ធិនិង​តួនាទីភារ​កិច្ច​រ​ប​ស់ក​ង​ទ័ព ដើម្បីធ្វើជាទុន​ព​ង្រឹង​បាន​នូវ​ស្មារ​តីនិង​ឆ​ន្ទៈមោះមុត​បំពេញ​ការ​ងារ​​ការ​ពារ​សុវ​ត្តិភាព​ស​ន្តិសុខ​ជូន​ថ្នាក់ដឹក​នាំប្រ​មុខ​រាជ​រ​ដ្ឋាភិបាល​និង​ប្រ​ជាជ​ន។
       ក្នុងឱកាស​នោះឯ.ឧនាយឧត្ត​ម​សេនីយ៍ នាង ផាត ក្នុង​នាម​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិនិងអគ្គ​មេប​ញ្ជាការ​នៃខ.ភ.ម បាន​សំដែង​នូវ​ការ​កោត​ស​រ​សើរ​និង​វាយ​ត​ម្លៃ​ខ្ព​ស់ចំពោះស្នាដៃនឹង​ស​មិទ្ធ​ផ​ល​ទាំង​ឡាយ​រ​ប​ស់ប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស​ដែល​បាន​ខិត​ខំស​ម្រេច​នាពេល​ក​ន្ល​ង​ម​ក​ក្នុង​នោះការ​បំពេញ​តួនាទីភារ​កិច្ច​ស្នូល​ក្នុង​ការ​ការ​ពារ​សុវ​ត្ថិភាព​ស​ន្តិសុខ​ជូន​ស​ម្តេច​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីតេជោនិង​ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌិត ព្រ​ម​ទាំង​​ក្រុម​គ្រួសារ។ទ​ន្ទឹម​នឹង​នេះបាន​ស​ហ​ការ​ទ​ប់ស្កាត់ប​ង្ការ និង​ប​ង្រ្កាប​បាន​យ៉ាង​ទាន់​ពេល​វេលានៅរាល់ ប​ទ​ល្មើស​ខុស​ច្បាប់នានា ការ​ក​សាងអង្គ​ភាព​ហ្វឹក​ហ្វឺន​រៀន​សូត្រ​លើក​កំព​ស់គុណ​ភាព​ស​ម​ត្ថ​ភាព​និង​សុខ​មាល​ភាព​ក​ង​ទ័ព​ព្រ​ម​ទាំង​ការ​ចូល​រួម​ចំណែក​ជាមួយ​នឹង​រាជ​រ​ដ្ឋាភិបាល ក្នុង​ការ​ក​សាងអភិវ​ឌ្ឍ​ជាតិឲ្យ​មាន​ការ​រីក​ចំរើន​លើ​គ្រ​ប់វិស័យ។
         ឯ.ឧ នាង ផាត បាន​លើក​ឡើង​នូវ​ព្រឹត្តិការ​ណ៍សំខាន់ៗ និង​គោល​ដៅភារ​កិច្ច ជាអាទិភាព​រ​ប​ស់ ខ.ភ.ម នៅជុំវិញ​ស​ភាព​ការ​ណ៍ថ្មីៗចំពោះមុខ​មួយ​ចំនួន និង​ទ​ស្ស​នៈ វិស័យ​ស​ម្រាប់អនាគ​ត​រ​ប​ស់ ខ.ភ.ម, ក៏ដូច​ជាព្រឹត្តិការ​ណ៍ដែល​កើត​ឡើង​ថ្មីៗបំផុត​នៅ ក្នុង​ប្រ​ទេស ដោយ​បាន​ធ្វើកាឆ្លុះប​ញ្ចាំងអំពីស​ភាព​ការ​ណ៍​គ្រ​ប់គ្រ​ង​ន​យោបាយ​ស​ន្តិសុខ និង​រ​ដ្ឋ​បាល​សាធារ​ណៈរ​ប​ស់រ​ដ្ឋ​នៅឆ​មាស​ទី២ ឆ្នាំ២០១៦នេះ និង​ពីស​ភាព​ការ​ណ៍​​​​​ដែល​បាន​និង​កំពុង​មាន​ការ​វិវ​ត្ត​ន៍ប្រែប្រួល​មួយ​ចំនួន លើពិភ​ព​លោក តំប​ន់ និង​ដែល​បាន​ជះឥទ្ធិព​ល​ម​ក​ដ​ល់ក​ម្ពុជានាពេល​ប​ច្ចុប្ប​ន្ន ដែល​បាន​ប​ង្ហាញ​នូវ​ភាព​រឹង​មាំ​និង​ម៉ត់ច​ត់ ក្នុង​ការ​ព​ង្រឹង​ស្ថេរ​ភាព​ន​យោបាយ​ស​ន្តិសុខ​ស​ណ្តាប់ធ្នាប់ ដើម្បីធានាឲ្យ​បាន​ប្រ​ក្រ​តីភាព​នៃជីវ​ភាព​រ​ស់នៅរ​ប​ស់ប្រ​ជាជ​ន នៅក្រោម​ការ​ដឹក​នាំដ៏ឈ្លាស់វៃ និង​ប្រ​ក​ប​ដោយ​គ​តិប​ណ្ឌិត​រ​ប​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន​សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា។ ក្នុង​នោះស​ម្តេច​បាន​លើក​ឡើង​ថា​ ត្រូវ​ធានាឲ្យ​បាន​នូវ​ភាព​រឹង​មាំនិង​ភាព​ម៉ត់ច​ត់ ក្នុង​មាន​ន័យ​ថា ការ​ធានាឲ្យ​បាន​នូវ​ស្ថេរ​ភាព​ន​យោបាយ ឧត្ត​ម​គ​តិប្រ​យោជ​ន៍ជាតិ និង​ប្តេជ្ញាដាច់ខាត់មិនឲ្យ​មាន​ប​ដិវ​ត្ត​ន៍ព​ណ៌នៅក​ម្ពុជា។  
        ឯ.ឧ.នាយឧត្ត​ម​សេនីយ៍បាន​ប​ញ្ជាក់ថារាជ​រ​ដ្ឋាភិបាល​នៅក្រោម​ការ​ដឹក​នាំ​រ​ប​ស់​ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោបាន​ឆ្ល​ង​កាត់ការ​ដឹក​នាំប្រ​ទេស​ទាំង​ពេល​មាន​អំណោយ​ផ​ល​ផ​ង និង​មិនអំណោយ​ផ​ល​ផ​ង​ហើយ​បាន​ការ​ពារ​ប្រ​ទេសឲ្យ​ស្ថិត​ស្ថេរ​គ​ង់វ​ង្ស​ក្នុងឯក​រាជ្យ​ស​ន្តិភាពអធិប​តេយ្យ​ភាព​និង​បូរ​ណ​ភាព​ដែន​ដីដ៏ពេញ​លេញ។ទ​ន្ទឹម​នេះក៏បាន​ខិត​ខំប្រឹង​ប្រែង​ក​សាង​និងអភិវ​ឌ្ឍ​ប្រ​ទេស​ជាតិដោយ​ចេញ​ពី​បាត​ដៃ​ទ​ទេក្នុង​នោះបាន​ក​សាង​នូវ​ហេដ្ឋារ​ច​នាស​ម្ព័ន្ធ​នានាជាច្រើន​ធ្វើឲ្យ​ប្រ​ទេស​ជាតិ​មាន​ការ​រីក​ចំរើន​យ៉ាង​ឆាប់រ​ហ័ស​នៅលើគ្រ​ប់វិស័យ​ព្រ​ម​ទាំង​បាន​លើក​ស្ទួយ​នូ​វ​កិត្យានុភាព​ប្រ​ទេស​ជាតិ និង​ខ.ភ.មឲ្យ​ស្មើរ​មុខ​ស្មើរ​មាត់នៅលើឆាតអន្ត​រ​ជាតិ។ឯ.ឧ បាន​ប​ន្ត​ថា​ចំពោះផែន​ការ​យុទ្ធ​សាស្ត្រ​ការ​ពារ​ជាតិ,រាជ​រ​ដ្ឋាភិបាល​ក៏បាន​យ​ក​ចិត្ត​ទុក​ដាក់​យ៉ាង​ខ្លាំង​ក្លាដោយ​បាន​ធ្វើការ​ប្រែក្លាយ​តំប​ន់ដែល​ធ្លាប់តែមាន​ជ​ម្លោះប្រ​យុទ្ធ​នឹង​គ្នា​ទៅជាតំប​ន់អភិវ​ឌ្ឍ​ន៍ និង​តំប​ន់ទេស​ច​រ​ណ៍ដោះស្រាយ​ព្រំដែន​ដោយ​ស​ន្តិវិធីដោយ​បាន​ធ្វើឲ្យ​ខ្សែប​ន្ទាត់ព្រំដែន​មិត្ត​ភាព​ស​ន្តិភាព​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ និង​ការ​អភិវ​ឌ្ឍ​ន៍​។
      ឯ.ឧ.នាយឧត្ត​ម​សេនីយ៍បាន​ជំរុញ​និង​លើក​ទឹក​ចិត្ត​ដ​ល់នាយ​ទាហាន​និង​ព​ល​ទាហាន​ប​ញ្ជាការ​ដ្ឋានអង្គ​រ​ក្ស​នៃ ខ.ភ.ម ប​ន្ត​ចូល​រួមអនុវ​ត្ត​នូវ​ប្រ​ពៃណីដ៏ល្អរ​ប​ស់ខ្លួន​ប​ន្ត​ទៀត  ក្នុង​នោះការ​ថែរ​ក្សាស​ម្ភារៈយោធ​បិក្ខានិង​គ្រឿង​បំពាក់,​ហើយអនុវ​ត្តឲ្យ​បាន​ជោគ​ជ័យ​នូវ​រាល់អនុសាស​ន៍រ​ប​ស់ស​ម្តេច​តេជោហ៊ុន​សែន ក៏ដូច​ជា​ក​ម្ម​វិធីន​យោបាយ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក្នុង​ការ​កែទ​ម្រ​ង់ ខ.ភ.ម ៕

ប្រ​ទេស​ប៉ាគីស្ថានអញ្ជើញឯកឧត្ត​ម ទៀ បាញ់ ទៅចូល​រូម​ក​ម្ម​វិធីតាំង​ពិព​ណ៍ការ​ពារ​ជាតិប​ច្ចេក​ទេស​វិទ្យាសាស្ត្រ​និង​ទ​ស្ស​ន​កិច្ច​ជាផ្លូវ​ការ​នៅប្រ​ទេស​ប៉ាគីស្ថាន
ក្នុង​ជំនួប​ស​ម្តែង​ការ​គួរ​ស​ម​រ​វាង ឯកឧត្ត​ម អែម​ចាក អាលីអ៊រី ឯកអគ្គ​រ​ដ្ឋ​ទូត​ប៉ាគីស្ថាន ប្រ​ចាំនៅក​ម្ពុជា ជាមួយ ឯកឧត្ត​ម ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ កាល​ពីរ​សៀល​ថ្ងៃទី១៣ ខែមិថុនា ឯកឧត្ត​ម អគ្គ​រ​ដ្ឋ​ទូត​ប៉ាគីស្ថាន​បាន​ប្រ​គ​ល់លិខិតអញ្ជើញ រ​ប​ស់ប្រ​ទេស​ប៉ាគីស្ថាន​ដើម្បីអញ្ជើញ ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ ទៅធ្វើទ​ស្ស​នៈ កិច្ច​ជាផ្លូវ​ការ​នៅប្រ​ទេស​ប៉ាគីស្ថាន និង​ចូល​រូម​ក្នុង​ពិធីតាំង​ពិព​ណ៍វិស័យ​ការ​ពារ​ជាតិ ផ្នែក​ប​ច្ចេក​ទេស​វិទ្យាសាស្ត្រ ស​ព្វាវុធ ដែល​នឹង​ប្រ​ព្រឹត្ត​ធ្វើនៅទីក្រុង​ការ៉ាន់ជី ចាប់ពីថ្ងៃទី២២ ដ​ល់ ថ្ងៃទី២៥ ខែវិច្ឆិការ ឆ្នាំ២០១៦ ។ ឯកឧត្ត​ម បាន​ប​ញ្ជាក់ថា៖ ពិព​ណ៍នេះត្រូវ​បាន​ប្រ​ទេស​ប៉ាគីស្ថាន​រៀប​ចំធ្វើជារៀង​រាល់ពីរ​ឆ្នាំម្ត​ង​ដើម្បីប​ង្ហាញ​ពីស​មិទ្ធិផ​ល​ដែល​យោធាប៉ាគីស្ថាន​ផ​លិត បាន ទាក់ទ​ង​ទៅនឹងឧប​ក​រ​ណ៍សំភារៈយោធា ផ្នែក​ប​ច្ចេក​ទេស​វិទ្យាសាស្ត្រ​ទំនើប​នាពេល​ប​ច្ចុ ប្ប​ន្ន ។ ឯកឧត្ត​ម បាន​ប​ន្ត​ថា ពិព​ណ៍សំភារៈយោធានេះមាន​ប​ណ្តាប្រ​ទេស៥០លើសាក​ល​លោក​ចូល​រួម ហើយ​ប្រ​ទេស​ក​ម្ពុជាក៏ត្រូវ​បានអញ្ជើញ​ចូល​រួម​ផ​ង​ដែរ ។ មាន​ម​តិឆ្លើយ​ត​ប​វិញ ឯកឧត្ត​ម ទៀ បាញ់ បាន​ស​ម្តែង​ការ​ស្វាគ​ម​ន៍ចំពោះ ឯកឧត្ត​ម អគ្គ​រ​ដ្ឋ​ទូត​ប៉ាគីស្ថាន​ដែល​បាន ម​ក​បំពេញ​បេស​ក​ក​ម្ម​ការ​ទូត​នៅក​ម្ពុជា ដោយឯកឧត្ត​ម​បាន​ចាត់ទុក​ការ​ជួប​ពិភាក្សាគ្នានាពេល​នេះបាន​នាំម​ក​នូវ​ការ​យោគ​យ​ល់គ្នា និង​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ប្រ​ទេស​ទាំង​ពីរ​កាន់តែប្រ​សើរ​ឡើង ។
    ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី បាន​សំដែង​នូវ​ចំណាប់អារ​ម្ម​ណ៍និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះ ការ​រៀប​ចំតាំង​ពិព​ណ៍វិស័យ​ការ​ពារ​ជាតិនៅប្រ​ទេស​ប៉ាគីស្ថាន ដែល​បាន​រីក​ចំរើន​លើប​ច្ចេក វិទ្យាវិទ្យ​សាស្ត្រ​រ​ប​ស់យោធាប៉ាគីស្ថាន ៕