ព័ត៌មាន

ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ អញ្ជើញ​ជាអធិប​តីភាព​ក្នុង​ពិធីបិទអង្គ​សិក្ខាសាលាស្តីការ​ងារ​ហ្វឹក​ហ្វឺន​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ

ឆ្នាំ២០១៦គឺជាពេល​វេលានៃការ​ប​ន្តអនុវ​ត្ត​ន៏ផែន​ការ​កែទ​ម្រ​ង់ស៊ីជ​ម្រៅរ​យៈពេល៥ឆ្នាំ ឆ្នាំ២០១៥-២០១៩រ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ដូច​នេះយើង​ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់អនុវ​ត្ត​ន៏ ឲ្យ​បាន​ល្អតាម​ផែន​ការ​កែទ​ម្រ​ង់៥ឆ្នាំតាម​ជំនាញ​ទ​ទួល​ខុស​ត្រូវ​និមួយៗរ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ព្រ​ម​ទាំងអនុវ​ត្ត​ន៏ឲ្យ​បាន​ខ្ជាប់ខ្ជួន​តាម​ខ្លឹម​សារអនុសាស​ន៏ ដ៏ខ្ព​ង់ខ្ព​ស់រ​ប​ស់ស​ម្តេច​តេជោដែល​បាន​ដាក់ចេញ។ត្រូវ​ប​ន្ត​យ​ក​ចិត្ត​ទុក​ដាក់ក​សាង​ព​ង្រឹង​ប្រៀប​ការ​ពារ​ជាតិការ​ពារអធិប​តេយ្យ​បូរ​ណៈភាព​ដែន​ដីលើក​ក​ម្ព​ស់ដ​ល់ការ​រួម​ចំណែក ក្នុង​កិច្ច​ការ​ស​ន្តិសុខ ស​ណ្តាប់ធ្នាប់សាធារ​ណៈ រ​ក្សាការ​ពារ​ស​មិទ្ធិផ​ល​ស​ង្គ​ម​ជាតិឲ្យ​បាន​គ​ង់វ​ង្ស។ នេះជាប្រ​សាស​ន៏ផ្តាំផ្ញើរ​រ​ប​ស់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រី ក្រ​សួង​ការ​ពារ​ជាតិ ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ក្នុង​ពិធីបិទអង្គ​សិក្ខាសាលា ការ​ងារ​ហ្វឹក​ហ្វឺន​ទូទាំង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​នាល្ងាច​ថ្ងៃទី១៨ខែម​ក​រា ឆ្នាំ២០១៧ នៅសាល​ប្រ​ជុំអគ្គ​ប​ញ្ជាការ​ដ្ឋាន។
ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ បាន​ប​ន្ត​ទៀត​ថាក្នុង​នាម​ក្រ​សួង​ការ​ពារ​ជាតិអគ្គ​ប​ញ្ជាការ​នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​បាន​ថ្លែង​ការ​កោត​ស​រ​ស​រើ និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះល​ទ្ធ​ផ​ល​ហ្វឹក​ហ្វឺន​ដែល​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ស​ម្រេច​បាន​ក្នុង​ឆ្នាំ2016ក​ន្ល​ង​ទៅនេះនិង​បាន​រៀប​ចំធ្វើសិក្ខាសាលាបូក​ស​រុប​ល​ទ្ធ​ផ​ល​និង​ដាក់ចេញ នូវ​ផែន​ការ​ស​ក​ម្ម​ភាព​ដែល​បាន​ដាក់ចេញ​ស​ម្រាប់ប​ន្តអនុវ​ត្ត​ក្នុង​ឆ្នាំ2017ឲ្យ​ទ​ទួល​បាន​ល​ទ្ធ​ផ​ល​ត្រ​ចះត្រ​ច​ង់ថែម​ទៀត។
ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តីបាន​ផ្ត​ល់អនុសាស​ន៍ដ​ល់អង្គ​សិក្ខាសាលាត្រូវ​ប​ន្ត​ខិត​ខំជំរុញ​ការ​ងារ​ហ្វឹក​ហ្វឺនឲ្យ​បាន​ជាប់ជាប្រ​ចាំទាំង​ក្នុង​សាលាវិទ្យាស្ថាន​និង​តាម​ប​ណ្តាក​ងឯក​ភាព សំដៅលើក​ក​ម្ព​ស់គុណ​ភាព​ស​ម​ត្ថ​ភាព​ដ​ល់ក​ង​ទ័ព​ក្នុង​វិស័យ​ការ​ពារ​ជាតិក៏ដូច​ជាការ​ចូល​រួម​ក្នុង​បេស​ក​ក​ម្ម​ថែរ​ក្សាស​ន្តិភាព​ក្នុង​ក្រ​ប​ខ​ណ្ឌ​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ និង​ចូល​រួម​យ៉ាង​ស​ក​ម្ម​ក្នុង​ការ​ស្តារ​និងអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ជាតិ។ឯកឧត្ត​ម​បាន​ជំរុញឲ្យ​គ្រ​ប់ស្ថាប័ន​ក​ងឯក​ភាព​ត្រូវ​ជំរុញ​ស​ក​ម្ម​ភាព​ហ្វឹក​ហ្វឺនឲ្យ​បាន​ខ្លាំង​ក្លាថែម​ទៀត​ទាំង​រាល់ក​ម្ម​វិធី ផែន​ការ​ខ្លឹម​សារ​ដើម្បីលើក​កំព​ស់គុណ​ភាព ហ្វឹក​ហ្វឺន​មាន​និយាម​ពិត​ប្រាក​ដ​ទាំង​កំរិត​ថ្នាក់ជាតិ តំប​ន់និង​ពិភ​ព​លោក។ទ​ន្ទឹម​នឹង​នោះត្រូវ​ផ្សារ​ភ្ជាប់ជាមួយ​ការ​ងារអប់រំចិត្ត​សាស្រ្ត ដើម្បីក​សាង​នូវ​ឆ​ន្ទៈប្រ​ក​ប​ដោយ​ម​ន​សិកាស្នេហាជាតិមាតុភូមិនិង​ប្រ​ជាព​ល​រ​ដ្ឋ ។
ក្នុងឱកាស​នោះគ​ណៈអធិប​តីក៏បាន​បំពាក់គ្រឿងឥស្ស​រិយ​ស​ជូន​ដ​ល់នាយ​ទាហាន​មាន​ស្នាដៃនិង​ប្រ​គ​ល់ប័ណ្ណ​ស​រ​សើរ​លិខិត​ស​រ​សើរ​ជូន​ដ​ល់ប​ណ្តាអង្គ​ភាព​ផ​ង​ដែរ៕

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ អញ្ជើញ​ជាអធិប​តីភាព​ក្នុង​កិច្ច​ប្រ​ជុំពិភាក្សាការ​ងារ​ត្រៀម​រៀប​ចំគ្រ​ប់ផ្នែក ស​ម្រាប់ពិធីបូក​ស​រុប​ល​ទ្ធ​ផ​ល​សាង​ស​ង់វិមាន ឈ្នះ ឈ្នះ
គ​ណៈក​ម្ម​ការ​សាង​ស​ង់វិមាន​ឈ្នះឈ្នះ បាន​ប្រ​ជុំពិភាក្សាត្រៀម​រៀប​ចំគ្រ​ប់ផ្នែក​សំរាប់ពិធីបូក​ស​រុប​ល​ទ្ធ​ផ​ល​សាង​ស​ង់វិមាន​ឈ្នះឈ្នះរ​យៈពេល ១ឆ្នាំ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៧ ដែល​កិច្ច​ប្រ​ជុំនេះ បាន​ប្រ​ព្រឹត្តិទៅក្រោមអធិប​តីភាព ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ និង​ជាប្រ​ធាន​គ​ណៈក​ម្ម​ការ​សាង​ស​ង់វិមាន​ឈ្នះឈ្នះ ដែល​កិច្ច​ប្រ​ជុំនេះបាន​ប្រ​ព្រឹត្តិទៅនៅការ​ដ្ឋាន​សាង​ស​ង់វិមាន​ឈ្នះឈ្នះ ឋិត​នៅក្នុង​តំប​ន់អភិវ​ឌ្ឍ​ន៍ លី យុង​ផាត់ ស​ង្កាត់បាក់ខែង ខ​ណ្ឌ​ជ្រោយ​ច​ង្វា រាជ​ធានីភ្នំពេញ នាព្រឹក​ថ្ងៃទី១៧ ខែម​ក​រា ឆ្នាំ២០១៧។
ឯ. នាយឧត្ត​ម​សេនីយ៍ ណឹម សុវ​ត្ថិ អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន ន​យោបាយ និង​កិច្ច​ការ​ប​រ​ទេស ក្រ​សួង​ការ​ពារ​ជាតិ និង​ជាប្រ​ធាន​ក្រុម​ការ​ងារ​សាង​ស​ង់វិមាន​ឈ្នះឈ្នះបាន​រាយ​ការ​ណ៍ជូនអង្គ​ប្រ​ជុំ អំពីស​ក​ម្ម​ភាព​ក្រុម​ការ​ងារ​សាង​ស​ង់វិមាន​ឈ្នះឈ្នះ ស្រ​ប​ទៅតាម​ដំណាក់កាល​នីមួយៗ ក្នុង​ការ​ច​ង​ក្រ​ងឯក​សារ​ចុះសិក្សាស្រាវ​ជ្រាវអំពីអត្ថ​ន័យ​ខ្លឹម​សារ ដើម្បីប្រ​មូល​ផ្តុំនូវ​រាល់ឯក​សារ​សំរាប់ជំរុញអោយ​ដំណើរ​ការ​សាង​ស​ង់វិមាន​ឈ្នះឈ្នះប្រ​ព្រឹត្តិទៅទ​ទួល​បាន​ល​ទ្ធ​ផ​ល​ល្អ ក្លាយ​ជាសំណ​ង់ប្រ​វ​ត្តិសាស្រ្ត​សំរាប់ម​នុស្ស​ជំនាន់ក្រោយ​សិក្សារៀប​សូត្រ អំពីតំលៃនៃស​ន្តិភាព ដែល​ព្រះរាជាណាច​ក្រ​ក​ម្ពុជា ពុំដែល​ធ្លាប់មាន​ក្នុង​រ​យៈពេល​ជាង៥០០ឆ្នាំក​ន្ល​ង​ម​ក​នេះ។ ឯ.ណឹម សុវ​ត្ថិ បាន​ប​ង្ហាញ​ជូន​កិច្ច​ប្រ​ជុំអំពី ការ​ចុះទៅសិក្សាស្រាវ​ជ្រាវ​ទៅតាម​ទីតាំង​ប្រាសាទ​បុរាណ​នានាន​ក្នុង​ប្រ​ទេស និង​ប​ណ្តាទីតាំង រ​ម្ម​ណីយ​ដ្ឋាន​ប្រ​វ​ត្ថិសាស្ត្រ​នានានៅក្រៅប្រ​ទេស ដូច​ជានៅប្រ​ទេស​ថៃ ម៉ាឡេស៊ី សិង្ហ​បុរី រុស្សី អូស្រ្តាលី ឥណ្ឌា កូរ៉េខាង​ត្បូង ស​ហ​រ​ដ្ឋអាមេរិក វៀត​ណាម ដែល​តាម​រ​យៈការ​ចុះសិក្សាស្រាវ​ជ្រាវ​នេះ ក្រុម​ការ​ងារ​បាន​ប្រ​មូល​ផ្តុំនូវ​គំនិត​ជាច្រើន​ប្រ​ក​ប​ដោយអត្ថ​ន័យ​ជ្រាល​ជ្រៅធ្វើជាទុន​ក្នុង​ការ​ដែល​ជាសំណ​ង់ប្រ​វ​ត្តិសាស្ត្រ​មួយ ប​ង្ហាញ​ពីនិមិត្ត​រូប ស​ន្តិភាព​នៅក​ម្ពុជា។
នៅក្នុងឪកាស​នោះឯ. ទៀ បាញ់ ព្រ​ម​ទាំង​ស​មាជិក​ក្រុម​ការ​ងារ​ទាំងអស់ ក៏បានអញ្ជើញ​ទៅទ​ស្ស​នាការ​ចាក់បេតុង ស​ស​រ ក​ណ្តាល​នៃវិមាន​ឈ្នះឈ្នះតាម​ប​ច្ចេក​ទេស​សាង​ស​ង់ទំនើប​នៃសំណ​ង់នាពេល​ប​ច្ចុប្ប​ន្ន​នេះ។
សូម​ប​ញ្ជាក់ថា ចាប់តាំង​ពីបាន​បើក​ការ​ដ្ឋាន​សាង​ស​ង់វិមាន​ឈ្នះឈ្នះ នាថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ រ​ហូត​ម​ក​ដ​ល់ពេល​ប​ច្ចុប្ប​ន្ន​នេះសំណ​ង់វិមាន​ឈ្នះឈ្នះ បាន​សាង​ស​ង់សំរេច​បាន ៥០% ហើយ។ម​ក​ដ​ល់ពេល​នេះ បាន​ចាក់ស​ស​រ​ជាន់ទី១បាន ៣០៤ដើម កំព​ស់ពីដី ៤,៥ម៉ែត្រ ជាន់ទី២ ចាក់ស​ស​រ​បាន ១០២ដើម កំព​ស់ ៥,៥០ម៉ែត្រ ជាន់ទី៣ ចាក់ស​ស​រ​បាន ៦៤ដើម មាន​កំព​ស់៩,៧ម៉ែត្រ នៅជាន់ទី៤ ចាក់ស​ស​រ​បាន ៥៨ដើម​មាន​កំព​ស់ ៧.៩ម៉ែត្រ ជាន់ទី៥ ចាក់ស​ស​រ​បាន ៥៦ដើម​មាន​កំព​ស់ពីដី ៩,១ម៉ែត្រ និង​ជាន់ទី៦មាន​ស​ស​រ ២២ដើម ស​រុប​ការ​ចាក់ស​ស​រ​ទាំងអស់មាន​ចំនួន ៥៣១ដើម។ ដោយ​លែក​ការ​ចាក់ធ្នឹម​ពីលើស​ស​រ​បាន​ប្រ​វែង៥៦០០ម៉ែត្រ។ ក្រុម​ការ​ងារ​សាង​ស​ង់ និង​ប​ន្ត​ចាក់ដី ដាក់លូ ជុំវិញ​ប​រិវេណ​សំណ​ង់វិមាន​ឈ្នះឈ្នះ ហើយ​នៅក្នុង​ខែកុម្ភៈខាង​មុខ និង​ប​ន្ត​ចាក់ប្ល​ង់សេប​ន្ត​ទៀត។          


នាយឧត្ត​ម​សេនីយ៍ ប​ណ្ឌិត ប៉ុល សារឿន​បើក សិក្ខាសាលាបូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​ហ្វឹក​ហ្វឺន​ឆ្នាំ២០១៦និង​ផែន​ការ​ហ្វឹក​ហ្វឺន​ឆ្នាំ២០១៧
 
ក​ម្ពុជាបាន​ឈាន​ចូល​ដ​ល់ដំណាក់កាល​មួយ​ថ្មីទៀត​នៃការអភិវ​ឌ្ឍ​ន៍ធ​ន​ធាន​ម​នុស្ស​ដែល​ចាំបាច់ត្រូវ​ផ្តោត​ការ​យ​ក​ចិត្ត​ទុក​ដាក់ខ្ព​ស់ទៅលើការ​ព​ង្រឹង​ការអប់រំប្រ​ក​ប​ដោយ​គុណ​ភាព ។ការអភិវ​ឌ្ឍ​ន៍ធ​ន​ធាន​ម​នុស្ស​ប្រ​ក​ប​ដោយ​គុណ​ភាព​ស​ម​ត្ថ​ភាព​និង​គុណ​ធ​ម៌គឺជាក​ត្តាគ​ន្លឹះស​ម្រាប់ទ្រ​ទ្រ​ង់កំណើន​សេដ្ឋ​កិច្ច​ជាតិនិង​ភាព​ប្រ​កួត​ប្រ​ជែង​រ​ប​ស់ក​ម្ពុជា ក្នុង​ដំណាក់កាល​សេដ្ឋ​កិច្ច​ពុទ្ធិដែល​ជាដំណាក់កាល​ដ៏សំខាន់នាស​ម័យ​កាល​សាក​ល​ភាវូប​នីយ​ក​ម្ម។នេះជាប្រ​សាស​ន៏លើក​ឡើង​រ​ប​ស់ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ប​ណ្ឌិត​ប៉ុល.សារឿនអគ្គ​មេប​ញ្ចាការ​នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ក្នុង​ពិធីបើក​សិក្ខាសាលាបូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​ហ្វឹក​ហ្វឺន​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ឆ្នាំ2016និង​ផ្ស​ព្វ​ផ្សាយ ផែន​ការ​ហ្វឹក​ហ្វឺន​ឆ្នាំ2017នាព្រឹក​ថ្ងៃទី១៨ខែម​ក​រាឆ្នាំ២០១៧នេះនៅអគ្គ​ប​ញ្ជាការ​ដ្ឋាន​នៃ.ខ.ភ.ម។
ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ប​ណ្ឌិត​ប៉ុល.សារឿន​បាន​ថ្លែង​កោត​ស​រ​សើរ​ចំពោះទីចាត់ការ​ហ្វឹក​ហ្វឺន​ដែល​ធ្វើជាសេនាធិការឲ្យ​គ​ណៈក​ម្ម​ការ​ដឹក​នាំការ​ងារ​ប​ណ្តុះប​ណ្តាល និង​ហ្វឹក​ហ្វឺន​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​បាន​រៀប​ចំសិក្ខាសាលាបូក​ស​រុប​ការ​ងារ​ហ្វឹក​ហ្វឺន​សំដៅលើក​ក​ម្ព​ស់គុណ​ភាព​ហ្វឹក​ហ្វឺន និង​ក​សាង​ធ​ន​ធាន​ម​នុស្ស​ក្នុង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ដែល​ជាក​ត្តាសំខាន់ចាំបាច់ បំផុត​ក្នុង​វិស័យ​យោធាដើម្បីប​ម្រើឲ្យ​យុទ្ធ​សាស្រ្ត​ការ​ពារ​ជាតិ។អង្គ​សិក្ខាសាលាថ្ងៃនេះ គឺជាការ​ជួប​ជុំគ្នាប្រ​ក​ប​ដោយ​សោម​ន​ស្ស​ដើម្បីពិភាក្សាលើការ​ងារ​ហ្វឹក​ហ្វឺន​យ៉ាង​ទូលំទូលាយ​ដែល​មិន​គ្រាន់តែឆ្លុះប​ញ្ចាំង​នូវ​ស​មិទ្ធ​ផ​ល​ស​ម្រេច​បាន​ក​ន្ល​ង​ម​ក​ប៉ុណ្ណោះទេ ក៏ប៉ុន្តែត្រូវ​បាន​ប្រ​មូល​ផ្តុំប​ណ្តាញ​ទ​ស្ស​នៈវិស័យ​ដ៏វែង​ឆ្ងាយ​ព្រ​ម​ទាំង​ប​ទ​ពិសោធ​ន៍ដ៏ល្អៗទាំង​ការ​ប​ណ្តុះប​ណ្តាល​និង​បំប៉ន​ស​ម​ត្ថ​ភាព​ដ​ល់នាយ​ទាហាន នាយ​ទាហាន​រ​ង និង​ព​ល​ទាហាន​ស្រ​ប​តាម​ប្រ​ព័ន្ធ​ហ្វឹក ហ្វឺន​រ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ អំពីខ្លឹម​សារ ក​ម្ម​វិធីហ្វឹក​ហ្វឺន និង​ការ​សិក្សាស្រាវ​ជ្រាវ ច​ង​ក្រ​ងឯក​សារ មេរៀន ឲ្យ​មាន​ល​ក្ខ​ណៈស​ម​ស្រ​ប​តាម​បែប​វិទ្យាសាស្រ្ត​ជឿន​លឿន​និង​ន​យោបាយ​ការ​ពារ​ជាតិ។
ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៏​មាន​ប្រ​សាស​ន៏ប​ញ្ជាក់ថារាជ​រ​ដ្ឋាភិបាល​ក​ម្ពុជាក្រោម​ការ​ដឹក​នាំប្រ​ក​ប​ដោយ​គ​តិប​ណ្ឌិត​រ​ប​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្រ្តីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជាបាន​ខិត​ខំយ​ក​ចិត្ត​ទុក​ដាក់ខ្ព​ស់ក្នុង​ការ​ព​ង្រឹង​ប្រ​ព័ន្ធអប់រំប​ង្កើន​ប្រាក់បៀវ​ត្ស​រ៍គ្រូបាន​ក​សាង​ហេដ្ឋារ​ច​នាស​ម្ព័ន្ធ​សាលាប​ណ្ណាល័យ​ជាច្រើន ខ្ន​ង​នៅទូទាំង​ប្រ​ទេស​ចាប់ពីថ្នាក់ប​ឋ​ម​រ​ហូត​ដ​ល់ឧត្ត​ម​ពិសេស​បាន​ប​ង្ខិត​សាលាឲ្យ​កាន់តែជិត​មូល​ដ្ឋាន​ប្រ​ជាព​ល​រ​ដ្ឋ​សំដៅវិនិយោគ​វិស័យ​ធ​ន​ធាន​ម​នុស្ស​នៅក​ម្ពុជា ឲ្យ​កាន់តែស​ម្បូរ​បែប​ដើម្បីប្រ​កួត​ប្រ​ជែង​ទីផ្សារ​ការ​ងារ​ហើយ​វាក៏ជាក​ត្តាគ​ន្លឹះសំខាន់ក្នុង​ការអភិវ​ឌ្ឍ​សេដ្ឋ​កិច្ច​និង​ស​ង្គ​ម​ជាតិប្រ​ក​ប​ដោយ​និរ​ន្ត​រ​ភាព។
ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍បាន​ប​ញ្ជាក់ថាការ​ខិត​ខំប្រឹង​ប្រែង​ព​ង្រឹង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​តាម​ផែន​ការ​ដែល​បាន​ដាក់ចេញ​ស​ម្រាប់អនុវ​ត្ត​នៅពេល​ខាង​មុខ​គឺជាប​ញ្ហាសំខាន់ ក្នុង​នោះត្រូវ​ជំរុញ​ការ​លើក​ស្ទួយ​វិស័យ​ក​សាង​ធ​ន​ធាន​ម​នុស្ស​តាម​រ​យៈការ​ងារ​ហ្វឹក​ហ្វឺន​ប​ណ្តុះប​ណ្តាល​នៅក្នុង​ប្រ​ទេស​និង​ក្រៅប្រ​ទេស​ដ​ល់យោធិន​សំដៅប​ង្កើន​ស​ម​ត្ថ​ភាព មាន​ចំណេះដឹង​ចំណេះធ្វើគ្រ​ប់ជំនាញ​គ្រ​ប់ថ្នាក់ដើម្បីប​ម្រើសេច​ក្តីត្រូវ​ការ​ក្នុង​ភារ​កិច្ច​ជាក់ស្តែង​ចំពោះមុខឲ្យ​ស​ម្រេច​បាន​ប្រ​ក​ប​ដោយ​ប្រ​សិទ្ធ​ភាព​ខ្ព​ស់។ ជាមួយ​គ្នានេះដែរ​មេប​ញ្ជាការ​ក​ងឯក​ភាព​ប្រ​ធាន​ស្ថាប័ន​នាយ​ក​សាលាត្រូវ​ដឹក​នាំប​ញ្ជាអនុវ​ត្តឲ្យ​បាន​ស៊ីជ​ម្រៅរាល់ការ​ងារ​ហ្វឹក​ហ្វឺន​ដែល​ជាប​ញ្ហាពិត​និង​ជាក់ស្តែង​មួយ​ចំនួន​ដូច​ជា
ត្រូវ​ជំរុញ​ការ​ហ្វឹក​ហ្វឺន​ប​ណ្តុះប​ណ្តាល​បំប៉ន​តាម​ស​ន្ទ​ស្ស​ន៍ផែន​ការ​ដែល​បាន​កំណ​ត់ក្នុង​ក​ញ្ច​ប់ថ​វិកាហ្វឹក​ហ្វឺន​ប្រ​ចាំឆ្នាំ 2017ត្រូវ​ពិចារ​ណារ​រៀប​ចំខ្លឹម​សារ​ក​ម្ម​វិធីឯក​សារ និង​ពេល​វេលាឲ្យ​បាន​ច្បាស់លាស់ហ្ម​ត់ច​ត់ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់ក្នុង​ការ​ក​សាង​យោធាចារ្យឲ្យ​មាន​វិជ្ជាជីវៈច្បាស់លាស់ មាន​គ​រុកោស​ល្យ​ទេព​កោស​ល្យ​ជំនាញ ដើម្បីផ្ទេរ​ចំណេះដឹង​ដ​ល់យោធិន​ទាំង​ផ្នែក​ទ្រឹស្តីនិង​ការអនុវ​ត្ត​ប្រ​ក​ប​ដោយ​ប្រ​សិទ្ធ​ភាព។ប​ណ្តាក​ងឯក​ភាព​គ្រ​ប់ថ្នាក់ក​ង​ទ័ព​ជើង​គោក​ជើង​ទឹក​ជើងអាកាស​ក​ង​រាជអាវុធ​ហ​ត្ថ ប​ណ្តាទ័ព​ជំនាញ​ក​ង​ព​ល​តូច-ធំនិង​ប​ណ្តាសាលាគ្រ​ប់ក​ម្រិត​ក្រោយ​ប​ញ្ច​ប់សិក្ខាសាលានេះត្រូវ​រៀប​ចំផែន​ការ​ហ្វឹក​ហ្វឺន​ប្រ​ចាំឆ្នាំរ​ប​ស់ខ្លួន ជូនអគ្គ​ប​ញ្ជាការ​នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទឬគ​ណៈក​ម្ម​ការ​ដឹក​នាំការ​ងារ​ប​ណ្តុះប​ណ្តាល​និង​ហ្វឹក​ហ្វឺន​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ត្រួត​ពិនិត្យ​ផ្ត​ល់ស​ច្ចាប័ន​នៅក្នុង​ខែក​ម្ភៈឆ្នាំ2017 នេះ។                    

ឯកឧត្ត​ម ទៀ បាញ់ ជួប​សំណេះសំណាល​ជាមួយ​ស​មាជិកអតីត​យុទ្ធ​ជ​ន​ខេត្ត​កោះកុង
នាព្រឹក​ថ្ងៃទី14ខែម​ក​រាឆ្នាំ2017នេះឯកឧត្ដ​ម នាយឧត្ដ​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនិង​ជាអនុប្រ​ធាន​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា បានអញ្ជើញ​ជួប​សំណេះសំណាល​ជាមួយ​ស​មាជិកអតីត​យុទ្ធ​ជ​ន​ខេត្ត​កោះកុង​ចំនួន629នាក់។
ក្នុងឱកាស​នោះដែរឯកឧត្ដ​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនិង​ជាអនុប្រ​ធាន​ស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជាបានឧប​ត្ថ​ម្ភ​ដ​ល់ស​មាជិកអតីត​យុទ្ធ​ជ​ន​ខេត្ត​កោះកុង​ទាំង629នាក់ក្នុង​ម្នាក់ៗទ​ទួល​បាន​ថ​វិកា5 មីន​រៀល។

ឯ.ទៀ បាញ់ ទ​ទួល​ជួប​ពិភាក្សាការ​ងារ​ជាមួយ​ប្រ​តិភូក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន
ប​ន្ទាប់ពីបាន​ជួប​ពិភាក្សាការ​ងារ​ជាមួយ​ក្រុម​ការ​ងារ​ចំរុះ​ អនុវ​ត្ត​កំពុង​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ប្រ​ទេស​ទាំង២ ក​ម្ពុជា ចិន​រួម​ម​ក​នៅរ​សៀល​ថ្ងៃទី១២ ខែម​ក​រា ប្រ​តិភូក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន​ដឹក​នាំដោយ ឯ.​ឧត្ត​ម​សេនីយ៍ទោ ស៊ី ហ្គោវ៉ៃ អនុប្រ​ធាន​ការិយាល័យ ស​ហ​ប្រ​តិប​ត្តិការ​យោធាអន្ត​រ​ជាតិ នៃក្រ​សួង​ការ​ពារ​ជាតិ​ចិន ក៏បាន​ចូល​ជួប​សំដែង​ការ​គួរ​ស​ម ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ ដែល​បាន​ប្រ​ព្រឹត្តិទៅនៅទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិ។
    នៅក្នុង​ជំនួប​នោះ ឯ. ទៀ បាញ់ បាន​សំដែង​នូវ​ការអបអរ​សារ​ទ​រ​ចំពោះល​ទ្ធ​ផ​ល​ការ​ងារ​ដែល​ក្រុម​ការ​ងារ​ក​ង​ទ័ព​ទាំង២ ក​ម្ពុជា ចិន ធ្វើការ​ជ​ជែក​ពិភាក្សាប្រ​ក​ប​ដោយ​ការ​យោគ​យ​ល់ ជុំវិញ​កិច្ច​ស​ហ​ប្រ​តិ​ប​ត្តិ​ការ​​​    ​រ​វាង​​ក​ង​ទ័ព​ទាំង២ ដើម្បីរៀប​ចំខ្លឹម​សារ​ប​ន្តអនុវ​ត្ត​ការ​ងារ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង២អោយ​ទ​ទួល​បាន​ល​ទ្ធ​ផ​ល​ល្អប្រ​សើរ។ ឯ. ទៀ បាញ់ បាន​លើក​ឡើង​ពីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង២ នាពេល​ក​ន្ល​ង​ម​ក​បាន​នាំម​ក​នូវ​ការ​រីក​ចំរើន​ដ​ល់ ខ.ភ.ម ក្នុង​ការ​បំពេញ​ភារ​កិច្ច​ការ​ពារ​មូរ​ណ​ភាព​ទឹក​ដី ការ​ពារ​ស​ន្តិ​សុខ ស​ណ្តាប់ធ្នាប់ ស​ង្គ​ម ជូន​ប្រ​ជាព​ល​រ​ដ្ឋ និងអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ក​ម្ពុជាអោយ​មាន​ការ​រីក​ចំរើន។
    ឯ. ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ប​ញ្ជាក់ប​ន្ថែម​ថា ស​ម​យុទ្ធ​ហ្វឹក​ហ្វឺន​រួម​គ្នារ​វាង​ក​ង​ទ័ព​រំដោះ​ប្រ​ជា​ជ​ន​ចិន និង ខ.ភ.ម មាន​ឈ្មោះថា លំហាត់នាគ​មាស​ឆ្នាំ២០១៦ បាន​ទ​ទួល​ជោគ​ជ័យ ហើយ​តាម​រ​យៈប្រ​តិភូ ឯកឧត្ត​ម ទៀ បាញ់ ក៏បាន​ស្នើសុំអោយ​ប​ន្ត​ធ្វើលំហាត់ រួម​គ្នានេះប​ន្ត​ទៀត នៅពេល​ខាង​មុខ។
    មាន​ម​តិឆ្លើយ​ត​ប​វិញ ឯ.ស៊ី ហ្គោវ៉ៃ បាន​ពាំនាំនូវ​ការ​ផ្តាំផ្ញើរ​សាក​សួរ​សុខ​ទុក្ខ​ពី ឯកឧត្ត​ម អនុប្រ​ធាន គ​ណៈក​ម្មាធិការ​យោធាម​ជ្ឈឹម និង​ពីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ ផ្ញើរ​ជូន ឯ. ទៀ បាញ់ ព្រ​ម​ទាំង​ថ្នាក់​ដឹក​នាំ​ក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាទាំងអស់ ក្នុង​ម​នោស​ញ្ចេត​នានឹក​រ​លឹក និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ខ្ព​ស់។  ឯក​ឧត្ត​ម​ស៊ី ហ្គោវ៉ៃ បាន​ប​ន្ត​ថា ដំណើរ​ទ​ស្ស​នៈកិច្ច​រ​ប​ស់ប្រ​តិភូនៅក​ម្ពុជា គឺអនុវ​ត្ត​ន៍តាម​ការឯក​ភាព​រ​ប​ស់ ប្រ​ធានា​ធិប​តី​ចិន និង ស​ម្តេច​តេជោ ហ៊ុន សែន អំពីការ​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​យោធា និង​ក្រ​សួង​ការ​ពារ​ជាតិ​ប្រ​ទេស​ទាំង២ ក​ម្ពុជា ចិន។ ឯកឧត្ត​ម ប​ញ្ជាក់ថា ប្រ​ទេស​ចិន​បាន​យ​ក​ចិត្ត​ទុក​ដាក់ចំពោះប្រ​ទេស​ក​ម្ពុជា ដែល​មាន​ទំនាក់ទំន​ង​ដៃគូ យុទ្ធ​សាស្ត្រ​គ្រ​ប់ជ្រុង​ជ្រោយ​រ​វាង​ចិន នឹង​ក​ម្ពុជា។
    ជាចុង​ក្រោយ ឯ.បាន​ស​ង្ក​ត់ធ្ង​ន់ថា ប្រ​ទេស​ចិន គាំទ្រ​ចំពោះ ក​ម្ពុជា ដើម្បីស​ន្តិភាព ស្ថេរ​ភាព សំរាប់​  ប្រ​ជា​ជ​ន​ក​ម្ពុជា។

ឯកឧត្ត​ម​ទៀ.បាញ់៖ពិធីសារ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក្រ​សួង​ការ​ពារ​ជាតិទាំង​ពីរ​ក​ម្ពុជា-វៀត​ណាម​ឆ្នាំ២០១៦ក​ង​ទ័ព​ទាំង​ពីរអនុវ​ត្ត​បាន​ល្អពេញ​លេញ​និង​គ្រ​ប់ជ្រុង​ជ្រោយ

​ត​ប​តាម​ការអញ្ជើញ​រ​ប​ស់ក្រ​សួង​ការ​ពារ​ប្រ​ទេស​នៃសារ​ធារ​ណៈរ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម​នៅថ្ងៃទី៨ខែម​ក​រាឆ្នាំ២០១៧​ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ទៀ.បាញ់ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តីរ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាបានអញ្ជើញ​ដឹក​នាំគ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាទៅធ្វើទ​ស្ស​នៈកិច្ច​ជាមិត្ត​ភាព​និង​ជាផ្លូវ​ការ​នៅទីក្រុង​ដាណាំង​នៃសារ​ធារ​ណៈរ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម​រ​យៈពេល៣ថ្ងៃចាប់ពីថ្ងៃទី៨ដ​ល់ថ្ងៃទី១០ខែម​ក​រាឆ្នាំ២០១៧ដើម្បីចុះហ​ត្ថ​លេខាលើពិធីសារ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក្រ​សួង​ការ​ពារ​ជាតិនៃព្រះរាជាណាច​ក្រ​ក​ម្ពុជានិង​ក្រ​សួង​ការ​ពារ​ប្រ​ទេស​នៃសារ​ធារ​ណៈរ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម​សំរាប់ឆ្នាំ២០១៧ដែល​បាន​ប្រារ​ព្ធ​ធ្វើនៅយោធ​ភូមិភាគ​ទី៥ទីក្រុង​ដាណាំង​សារ​ធារ​ណៈរ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម ។
​​អញ្ជើញអម​តំណើរឯកឧត្ត​ម​ទៀ.បាញ់នាឪកាស​នោះដែរ​មានឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍​នាង.ផាត​រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍មាស.សូភាអគ្គ​មេប​ញ្ជាការ​រ​ង​ខ.ភ.ម.និង​ជាមេប​ញ្ជារ​ការ​ក​ង​ទ័ព​ជើង​គោក​ព្រ​ម​ទាំង​នាយ​ទាហាន​នៅក្នុង​ក្រ​សួង​ការ​ពារ​ជាតិមួយ​ចំនួន​ទៀត។
ប​ន្ទាប់ពីបានអញ្ជើញ​ទៅដ​ល់ទីក្រុង​ដាណាំង​នៅល្ងាច​ថ្ងៃទី៨​ខែម​ក​រាឆ្នាំ២០១៧គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាដឹក​នាំដោយឯកឧត្ត​ម​ទៀ.បាញ់ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តីរ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិអម​ដំណើរ​ដោយឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍​នាង.ផាតឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍មាស​សូភាព្រ​ម​ទាំងឯកឧត្ត​ម​ស​មាជិក​គ​ណៈប្រ​តិភូទាំងអស់ក៏បាន​ចូល​ជួប​សំដែង​ការ​គួរ​ស​ម​ជាមួយឯកឧត្ត​ម​ង្វៀន.ស៊ុនអាញ់លេខាប​ក្ស​ទីក្រុង​ដាណាំង។នៅក្ន​ង​ជំនួប​សំដែង​ការ​គួរ​ស​ម​ជាមួយ​លេខាប​ក្ស​ទីក្រុង​ដាណាំង​នាពេល​នោះក៍មាន​ការ​ចូល​រួម​ពីគ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិឡាវ​ដឹក​នាំដោយឯកឧត្ត​ម​ឧត្ត​ម​សេនីយ៍ឯក​ចាន់សាម៉ន.ចាន់យ៉ាឡាត​រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិជាតិឡាវ​ផ​ង​ដែរ។
នៅក្នុង​ជំនួប​សំណេះសំណាល​នាឪកាស​នោះឯកឧត្ត​ម​ង្វៀន.ស៊ុនអាញ់លេខាប​ក្ស​ទីក្រុង​ដាណាំង​បាន​សំដែង​ការ​ស្វាគ​ម​ន៍ចំពោះគ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជានិង​ឡាវ ដែល​បាន​ម​ក​ធ្វើទ​ស្ស​នៈកិច្ច​ជាផ្លូវ​ការ​នៅទីក្រុង​ដាណាំង​ព្រ​ម​ទាំង​ជំរាប​ជូន​ដ​ល់គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិទាំង​ពីរ​ប្រ​ទេស​ក​ម្ពុជា-ឡាវអំពីការ​វិវ​ត្ត​ន៍រីក​ចំរើន​នៅទីក្រុង​ដាណាំង​នាពេល​ប​ច្ចុប្ប​ន្ន​លើវិស័យឧស្សាហ​ក​ម្ម​សេដ្ឋ​កិច្ច​ទេស​ច​រ​ណ៍ដែល​ពីមួយ​ថ្ងៃទៅមួយ​ថ្ងៃធ្វើអោយ​ទីក្រុង​ដាណាំង​កាន់តែមាន​ការអភិវ​ឌ្ឍ​ន៍រីក​ចំរើន​ជឿន​លឿន​ទៅមុខ។នៅក្នុង​ពិធីសំណេះសំណាល​ជាមួយ​លេខាប​ក្ស​ក្រុង​ដាណាំង​នាឪកាស​នោះឯ.ទៀ.បាញ់ក៍ដូច​ជាឯរ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិឡាវ​បាន​វាយ​តំលៃខ្ព​ស់ចំពោះការអភិវ​ឌ្ឍ​ន៍រីក​ចំរើន​យ៉ាង​ឆាប់រ​ហ័ស​ទីក្រុង​ដាណាំង​ក្នុង​រ​យៈពេល​ប៉ុន្មាន​ឆ្នាំក​ន្ល​ង​ទៅនេះ។ឆ្លៀត​ក្នុងឪកាស​នោះឯ.ទៀ.បាញ់បាន​ប​ញ្ជាក់ថា៖ឯឧធ្លាប់បាន​ដឹក​នាំគ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាម​ក​ធ្វើទ​ស្ស​ន​កិច្ច​នៅទីក្រុង​ដាណាំង​ជាច្រើន​លើក​ហើយ​តាម​រ​យៈទ​ស្ស​នៈកិច្ច​នេះបាន​មើល​ឃើញ​នូវ​ស​មិទ្ធ​ផ​ល​នានារីក​ចំរើន​លូត​លាស់យ៉ាង​ឆាប់រ​ហ​ស័លើគ្រ​ប់វិស័យ។

ឯ.ឧទៀ.បាញ់បាន​ចាត់ទុក​ស​មិទ្ធ​ផ​ល​ដែល​ទីក្រុង​ដាណាំង​សំរេច​បាន​នាពេល​នេះគឺបាន​ម​ក​ពីការ​ខិត​ខំដឹក​នាំរ​ប​ស់ប​ក្ស​រ​ដ្ឋាភិបាល​វៀត​ណាម​ជាពិសេស​ការ​ខិត​ខំដឹក​នាំអភិវ​ឌ្ឍ​ន៍ទីក្រុង​រ​ប​ស់ថ្នាក់ដឹក​នាំទីក្រុង​ដាណាំង​គ្រ​ប់លំដាប់ថ្នាក់ដែល​ធ្វើអោយ​សំរេច​បាន​នូវ​ស​មិទ្ធិផ​ល​ធំៗជាផ្លែផ្កាប​ន្ត​ប​ន្ទាប់រ​ហូត​ម​ក​ដ​ល់ពេល​នេះ​។ប​ន្ទាប់ម​ក​នៅថ្ងៃទី៩ខែម​ក​រាឆ្នាំ២០១៧គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាដឹក​នាំដោយឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ទៀ.បាញ់ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តីរ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិអម​តំណើដោយឯកឧត្ត​ម​នាង.ផាតឯកឧត្ត​ម​មាស.សូភាព្រ​ម​ទាំងឯកឧត្ត​ម​ស​មាជិក​គ​ណៈប្រ​តិភូទាំងអស់ក៏បាន​ចូល​ជួប​ពិភាក្សាការ​ងារ​ជាមួយឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ង៉ូ.ស៊ុន​លិច្ស​រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម​ដែល​បាន​ប្រារ​ព្ធ​ធ្វើនៅទីប​ញ្ជាការ​យោធ​ភូមិភាគ​ទី៥ក​ង​ទ័ព​ប្រេជាជ​ន​វៀត​ណាម​ក្នុង​ទីក្រុង​ដាណាំង។នៅក្នុង​ជំនួប​ទ្វេរ​ភាគីរ​វាង​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិក​ម្ពុជា-វៀត​ណាម​នាឪកាស​នោះប​ន្ទាប់ពីបាន​ស្តាប់រ​បាយ​ការ​ណ៍រ​ប​ស់ក្រុម​ការ​ងារ​ធ្វើពិធីសារ​ស្តីពីល​ទ្ធ​ផ​ល​ការអនុវ​ត្ត​ន៍ខ្លឹម​សារ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក្រ​សួង​ការ​ពារ​ជាតិនៃប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា.វៀត​ណាម​រួច​ម​កឯកឧត្ត​ម​ទៀ.បាញ់បាន​វាយ​តំលៃខ្ព​ស់ចំពោះការអនុវ​ត្ត​ន៍ពិធីសារ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ឆ្នាំ២០១៦ដែល​ក​ង​ទ័ព​ទាំង​ពីរ​បាន​នអនុវ​ត្ត​យ៉ាង​ពេញ​លេញ​គ្រ​ប់ជ្រុង​ជ្រោយ​និង​ទ​ទួល​បាន​ល​ទ្ធ​ផ​ល​ល្អ។ឯ.ទៀ.បាញ់បាន​ប​ញ្ជាក់ថា៖ល​ទ្ធ​ផ​ល​ដែល​សំរេច​ក​ន្ល​ង​ម​ក​វាបាន​ប​ញ្ជាក់អោយ​ឃើញ​ពីការ​យ​ក​ចិត្ត​ទុក​ដាក់ជួយឧប​ត្ថ​ម្ភ​រ​ប​ស់ភាគីមិត្ត​ដ​ល់ខ.ភ.ម។ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីបាន​ស​ង្ក​ត់ធ្ង​ន់ថា៖ខ.ភ.ម​បាន​ដើរ​តួរ​នាទីជាកំលាំង​ស្នូល​រ​ប​ស់រាជ្ឋ​រ​ដ្ឋាភិបាល​ក្នុង​ការ​រួម​ចំណែក​ធ្វើការ​ក​សាង​ស្តារ​និងអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ជាតិព្រ​ម​ទាំង​ចូល​រួម​ប​ង្ការ​និង​ប​ង្រាប​ប​ទ​ល្មើស​ផ្សេងៗជាពិសេស​ការ​ពារ​រាជ​រ​ដ្ឋាភិបាល​ការ​ពារ​រ​ដ្ឋ​ធ​ម​ញ្ញ​និង​ការ​ពារ​នូវ​សុខ​ស​ន្តិភាព​ដែល​ក​ម្ពុជាទ​ទួល​បាន​ម​ក​ដ​ល់ពេល​ប​ច្ចុប្ប​ន្ន​ក្រោម​ការ​ខិត​ខំដឹក​នាំប្រ​ទេស​ជាតិរ​ប​ស់ស​ម្តេច​តេជោហ៊ុន.សែន​នាយ​រ​ដ្ឋ​ម​ន្ត្រីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា​។ឯកឧត្ក​ម​បាន​ចាត់ទុក​ការ​ជួយ​ប​ណ្តុះប​ណ្តាល​រ​ប​ស់វៀត​ណាម​ដ​ល់ ខ.ភ.ម​ក​ន្ល​ង​ម​ក​បាន​រួម​ចំណែក​ធានាប្រ​ភ​ព​ធ​ន​ធាន​ម​នុស្ស​ដ​ល់ខ.ភ.ម​ទ​ទួល​បាន​ល​ទ្ធ​ផ​ល​កាន់តែល្អប្រ​សើរ​ដែល​ជាគុណ​ដំលៃដ៏ធំធេង​រ​ប​ស់ភាគីមិត្ត​ចំពោះខ.ភ.ម។មាន​ម​តិឆ្លើយ​ត​ប​វិញឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ង៉ូ.ស៊ុន​លិច្ស​រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម​បាន​សំនូវ​ការអបអរ​សារ​ទ​រ​ចំពោះល​ទ្ធ​ផ​ល​នៃការអនុវ​ត្ត​ពីធីសារ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ឆ្នាំ២០១៦​រ​វាង​ក្រ​សួង​ការ​ពារ​ជាតិប្រ​ទេស​ទាំង​ពីក​ម្ពុជាវៀត​ណាម។តាម​រ​យៈជំនួប​នោះឯកឧត្ត​ម​រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស​វៀត​ណាម​បាន​ជំរុញអោយ​ប​ណ្តា អង្គ​ភាព​យោធ​ភូមិភាគ​ក​ង​ទ័ព​ប្រ​ទេស​ទាំង​ពីរ​និង​ក​ង​ការ​ពារ​ព្រំដែន​ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា-វៀត​ណាម​ប​ន្ត​ការ​ស​ហ​ការ​គ្នាដើម្បីធ្វើអោយ​ទំនាក់ទំន​ង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ប្រ​ទេស​ទាំង​ពីរ​ក​ង​ទ័ព​ទាំង​ពីរ​កាន់តែល្អប្រ​សើរ​ឡើង​ថែម​ទៀត។ឯកឧត្ត​ម​ក៍បាន​ថ្លែងអំណ​រ​គុណ​ដ​ល់រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជានិង​ខ.ភ.ម​ដែល​បាន​រួម​ស​ហ​ការ​ជួយ រុក​រ​កអដ្ឋិធាតុក​ង​ទ័ព​ស្ម​គ្រ័ចិត្ត​វៀត​ណាម​ដែល​បាន​ព​លីជីវិត​ក្នុង​ស​ម័យ​ស​ង្រ្កាម​នៅក​ម្ពុជានិង​បាន​ធ្វើមាតុភូមិនិវ​ត្ត​ន៍ទៅប្រ​ទេស​វៀត​ណាម​វិញ​ជាប​ន្ត​ប​ន្ទាប់។នៅក្នុងឪកាស​នេះឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ទៀ.បាញ់និងឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ង៉ូ.ស៊ុន​លិច្ស​ក៏បាន​ចុះហ​ត្ថ​លេខាលើពីធីសារ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក្រ​សួង​ការ​ពារ​ជាតិប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា វៀត​ណាម​ឆ្នាំ២០១៧ហើយ​ប​ន្ទាប់ម​កឯកឧត្ត​ម​រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិទាំង​ពីរ​ក​ម្ពុជា​-វៀត​ណាម​ក៏បាន​ធ្វើជាគ​ណៈអធិប​តីក្នុង​ពិធីចុះហ​ត្ថ​លេខារ​វាង​គ្រិះស្ថាន​យុទ្ធ​សាស្រ្ត​ការ​ពារ​ប្រ​ទេស​វៀត​ណាម​ជាមួយ​ម​ជ្ឈ​ម​ណ្ឌ​ល​ស្រាវ​ជ្រាវ​យុទ្ធ​សាស្រ្ត​យោធាក​ម្ពុជាផ​ង​ដែរ៕