ព័ត៌មាន

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ គ​ន់ គីម អគ្គ​មេប​ញ្ជាការ​រ​ង នាយ​សេនាធិការ​ចំរុះ បាន​ប​ន្ត​នាំយ​កអាវ​រ​ងារ​ផ្ត​ល់ជូន​ដ​ល់ក​ង​ក​ម្លាំង​ជួរ​មុខ​នៅទិស​យោធ​ភូមិភាគ​ទី៥
ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ គ​ន់ គីម អគ្គ​មេប​ញ្ជាការ​រ​ង នាយ​សេនាធិការ​ចំរុះ អម​ដំណើរ​ដោយ ឧត្ត​ម​សេនីយ៍ឯក ប៊ុន សេង  មេប​ញ្ជាការ​រ​ង​ក​ង​ទ័ព​ជើង​គោក និង​ជាមេប​ញ្ជាកាយោធ ភូមិភាគ​ទី៥ កាល​ពីថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ បាន​ប​ន្ត​នាំយ​កអាវ​រ​ងា​ផ្ត​ល់ជូន​ដ​ល់ក​ង​ក​ម្លាំង​ជួរ​មុខ​នៅទិស​យោធ​ភូមិភាគ​ទី៥ប​ន្ត​ទៀត។ ពិធីផ្ត​ល់ជូនអាវ​រ​ងាបាន​ធ្វើឡើង​នៅទីប​ញ្ជា ការ​ក​ង​ព​ល​តូច​លេខ១៤ ស្ថិត​ក្នុង​ភូមិសាស្រ្ត​ស្រុក​ក្រ​គ​រ ខេត្ត​ពោធិសាត់។
លោកឧត្ត​ម​សេនីយ៏ទោ គឹម សេង​ង​ន មេប​ញ្ជាការ​ក​ង​ព​ល​តូច​ថ្មើរ​ជើង​លេខ១៤ តំណាង​ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ​ជួរ​មុខ​ទាំងអស់ បាន​ស​ម្តែង​នូវ​ទឹក​ចិត្ត​ស​ប្បាយ​រីក​រាយ និង​បាន​ថ្លែងអំណ​រ​គុណ​យ៉ាង​ខ្ព​ង់ខ្ព​ស់បំផុត​ជូន​ចំពោះស​ម្តេច​តេជោហ៊ុន សែន និង ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌិត ដែល​បានឧប​ត្ថ​ម្ភអាវ​រ​ងាដ​ល់ក​ង​ក​ម្លាំង​ជួរ​មុខ​សំរាប់ត្រៀម​មុន​ពេល​រ​ដូវ​រ​ងាម​ក​ដ​ល់។ ជាមួយ​នោះ លោក​មេប​ញ្ជាការ​បាន​ប្តេជ្ញាដាច់ខាតអនុវ​ត្ត​ភារ​កិច្ច​ការ​ពារ​ជាតិ ការ​ពារ​បូរ​ណ​ភាព​ទឹក​ដី ប្តេជ្ញាដាច់ខាត​ការ​ពារ​រ​ដ្ឋ​ធ​ម្ម​នុញ្ញ ការ​ពារ​ព្រះម​ហាក្ស​ត្រ ការ​ពារ​រាជ​រ​ដ្ឋាភិបាល ក្រោម​ការ​ដឹក​នាំ ដោយ​ស​ម្តេច តេជោ ហ៊ុន សែន និង​ថ្កោល​ទោស​ប្រ​ឆាំង​ដាច់អហ​ង្ការ​នូវ​ទ​ង្វើរ​ប​ស់ជ​ន​ទុច្ច​រិត​និង ជ​នអគ​តិទាំង​ឡាយ​ដែល​តែង​តែប្រ​ឌិត​មូល​ប​ង្កាច់ប្រ​ជាភិថុតិក្នុង​ចេត​នាអាក្រ​ក់ផ្តួល​រំលំរាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា។
មាន​ប្រ​សាស​ន៏សំណេះសំណាល​នាឱកាស​នោះ នាយឧត្ត​ម​សេនីយ៍ គ​ន់ គីម បាន​ពាំនាំនូវ​ប​ណ្តាំផ្ញើសាក​សួរ​សុខ​ទុក្ខ​ពីសំណាក់ស​ម្តេច​តេជោ ហ៊ុន សែន ផ្ញើជូន​ចំពោះក​ង​ទ័ព​ក​ង​រាជ អាវុធ​ហ​ត្ថ ក​ង​ន​គ​រ​បាល​ជួរ​មុខ ដែល​កំពុង​ឈ​រ​ជើង​ការ​ពារ​ទឹក​ដីតាម​ប​ន្ទាត់ព្រំដែន ដែល​ក​ន្ល​ង​ម​ក​បាន​ធ្វើព​លីក​ម្ម​គ្រ​ប់បែប​យ៉ាង ហើយ​បានអនុវ​ត្ត​បាន​ម៉ឺង​ម៉ាត់នូវ​ប​ទ​ប​ញ្ជារ​ប​ស់ ស​ម្តេច​តេជោ  ក្រ​សួង​ការ​ពារ​ជាតិ និងអគ្គ​ប​ញ្ជាការ​ក្នុង​សិទ្ធិស្វ័យ​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដី។
ពិត​មែន​តែស្ថាន​ការ​ណ៍ព្រំដែន​ប​ច្ចុប្ប​ន្ន មាន​ភាព​ល្អប្រ​សើរ​ហើយ​ក្តីក៏ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ត្រូវ​តែរ​ក្សាជំហ​រ​ប្រុង​ប្រ​យ័ត្ន​ជានិច្ច ដោយ​ក្នុង​នោះត្រូវ​ប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អ ជាមួយ​ប្រ​ទេស​ជាប់ព្រំដែន ដើម្បីរ​ក្សាស្ថេរ​ភាព​ស​ន្តិសុខ ការអភិវ​ឌ្ឍ​ន៏ និង​ប្រ​ជាជ​ន​នៅតំប​ន់ ព្រំដែន​បាន​រ​ស់នៅក្នុង​ភាព​សុខ​ដុម​រ​ម្យ​នាជាមួយ​គ្នា៕

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ អញ្ជើញ​ជាអធិប​តីក្នុង​ពិធីខួបអនុស្សាវ​រីយ៏លើក​ទី៦៣ ទិវាកំណើត ខ.ភ.ម​​(​ ០៩ វិច្ឆិកា ១៩៥៣ - 09 វិច្ឆិកា ២០១៦ )
នៅក្រ​សួង​ការ​ពារ​ជាតិនាព្រឹក​ថ្ងៃទី៨ខែវិច្ឆិកានេះមាន​រៀប​ចំប្រារ​ព្ធ​ពិធីអបអរ​សាទ​រ​ខួបអនុស្សាវ​រីយ៍លើក​ទី៦៣ទិវាកំណើត ខ.ភ.ម (០៩ វិច្ឆិកា ១៩៥៣-០៩ វិច្ឆិកា ២០១៦) ស្ថិត​ក្រោមអធិប​តីភាពឯ.ឧនាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ។
ក្នុង​ស​ន្ទ​រ​ក​ថារ​ប​ស់ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គ​មេប​ញ្ជាការ​នៃខ.ភ.ម​បានឲ្យ​ដឹង​ថាខ.ភ.ម បាន​ចាប់ប​ដិស​ន្ធិឡើង​ដំបូង​តាមអនុស​ញ្ញាយោធាបារាំង-ខ្មែរ​ថ្ងៃទី៧ ខែម​ក​រាឆ្នាំ១៩៤៦ត្រូវ​បាន​ដឹក​នាំបំពាក់បំប៉ន​យ៉ាង​ច្បាស់លាស់នូវ​គោល​ដៅ​តួនាទីភារ​កិច្ច​រ​ប​ស់ខ្លួន​ផ្សាភ្ជាប់សាច់ឈាម​ជាមួយ​ប្រ​ជាព​ល​រ​ដ្ឋ​ធ្វើព​លីក​ម្ម​គ្រ​ប់ដើម្បីបុព្វ​ហេតុស​ន្តិភាព ឯក​រាជ្យអធិប​តេយ្យ​បូរ​ណ​ភាព​ទឹក​ដីការ​ពារ​ក​សាង​និងអភិវ​ឌ្ឍ​ប្រ​ទេស​ជាតិលើ​គ្រ​ប់​វិស័យ។ដោយ​ច​ល​នាទាម​ទារ​រ​ប​ស់ក​ង​ទ័ព​និង​ប្រ​ជារាស្ត្រ​គ្រ​ប់ស្រ​ទាប់ក្រោម​បូជ​នីយ​កិច្ច​រ​ប​ស់ ព្រះក​រុណាព្រះបាទ​ស​ម្តេច​ព្រះន​រោត្ត​ម សីហ​នុ,ព្រះរាជាណាច​ក្រ​ក​ម្ពុជាក៏ទ​ទួល​ឯក​រាជ្យ​ភាព​ពេញ​លេញ​ប​រិបូរ​ណ៍ថ្ងៃទី៩ វិច្ឆិកាឆ្នាំ១៩៥៣។ចាប់ពេល​នោះម​ក ខ.ភ.ម បាន​រីក​ធំធាត់បំពេញ​ភារ​កិច្ច​ការ​ពារ​ជាតិមាតុភូមិប្រ​ក​ប​ដោយ​ប្រ​សិទ្ធ​ភាព។ប៉ុន្តែខ.ភ.ម​ត្រូវ​បាន​បាត់ប​ង់ល​ក្ខ​ណៈស​ម្ប​ត្តិអត្ត​ច​រិក​និង​ឈ្មោះជាខ.ភ.ម​ក្រោយ​រ​ដ្ឋ​ប្រ​ហារ​ឆ្នាំ១៩៧០ ក​ម្ពុជាបាន​ធ្លាប់ក្នុង​ស​ង្គ្រាម​ផ្ទៃក្នុង​រ៉ាំរ៉ៃមាតុភូមិទ​ទួល​រ​ង​នូវ​ការ​បំផ្លិច​បំផ្លាញ​យ៉ាង​ធ្ច​ន់ធ្ង​រ​ពិសេស​ក្នុង​រ​ប​ប​ប្រ​ល័យ​ពូជ​សាស​ន៍ខ្មែរ​ក្រ​ហ​ម។ហើយ​ក៏ត្រូវ​បាន​ដំណើរ​ការ​ក​សាង​ឡើង​វិញ នៅថ្ងៃទី១៤ខែមីនាឆ្នាំ១៩៩៣ក្រោយ​ពីអនុវ​ត្ត​ស្មារ​តីប​ង្រួប​ប​ង្រួម​ជាតិនិង​កិច្ច​ព្រ​ម​ព្រៀង​ស​ន្តិភាព​ទីក្រុង​បារីស​ថ្ងៃទី២៣ខែតុលា ឆ្នាំ១៩៩១និង​ការ​បោះឆ្នោត​ជាស​ក​ល ដែល​រៀប​ចំឡើង​ដោយអាជ្ញាធ​រអ៊ុន​តាក់។  
ឯ.ឧ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ថ្លែង​នៅក្នុងឱកាស​នោះថា រ​យៈពេល៦៣ឆ្នាំ​ក​ន្ល​ង​ម​ក​នេះខ.ភ.ម​បាន​ឆ្ល​ង​កាត់អន្ត​រ​កាល​នៃប្រ​វ​ត្តិសាស្ត្រ​ជាប​ន្ត​ប​ន្ទាប់​នៅក្នុង​ការ​បំពេញ​បេស​ក​ក​ម្ម​ប​ម្រើជាតិមាតុភូមិទោះបីត្រូវ​ប្រ​ឈ​ម​នឹង​ការ​វិវ​ត្ត​ន៍ប្រែប្រួល​យ៉ាង​ស្មុគ​ស្មាញ​នៃ​ស​ភាព​ការ​ណ៍ជាតិនិងអន្ត​រ​ជាតិយ៉ាង​ក្តីក៏ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ នៃខ.ភ.ម​បាន​ស្ថិត​នៅ​និង​ផ្សាភ្ជាប់ជាមួយ​ប្រ​ជាជ​ន​ពុះពារ​ឆ្ល​ង​កាត់ដំណាក់កាល​ធំៗជាប្រ​វ​ត្តិសាស្ត្រ​យ៉ាង​ធំធេង​បំផុត។ ឯ.ឧ ទៀ បាញ់ បាន​គូស​ប​ញ្ជាក់ថាខ.ភ.ម ចាំបាច់ត្រូវ​ស្ថិត​នៅជាក​ម្លាំង​ការ​ពារ​ជាតិ​ដ៏រឹង​មាំ គាំទ្រ​ប្តូរ​ផ្តាច់ពេញ​ទំហឹង​និងឥត​ងាក​រេចំពោះន​យោបាយ​រ​ប​ស់រាជ​រ​ដ្ឋាភិបាល​គោរ​ព​វិន័យ​ម៉ឺង​ម៉ាត់ និង​មាន​ស​ម​ត្ថ​ភាព​គ្រ​ប់គ្រាន់ដើម្បីឆ្លើយ​ត​ប​ប្រ​ក​ប​ដោយ​ប្រ​សិទ្ធ​ភាព​ទាន់ស​ភាព​ការ​ណ៍និង​មាន​ភាព​ប​ត់បែន​គ្រ​ប់កាលៈទេសៈ។ការ​ពារ​ដាច់ខាត​រ​ដ្ឋ​ធ​ម្ម​នុញ្ញ​និង​រាល់ស​មិទ្ធ​ផ​ល​ស​ង្គ​ម​ជាតិការ​ពារ​ព​ង្រឹង​ស​ន្តិភាព​ស្ថិរ​ភាព​ន​យោបាយ​ស​ន្តិសុខ​ស​ណ្តាប់​ធ្នាប់រាំង​ស្កាត់ការ​ប៉ុន​ប៉ង​នាំម​ក​នូវ​ប​ដិវ​ត្ត​ន៍ព័ណ៌នៅក​ម្ពុជានិង​រាល់ស​ក​ម្ម​ភាព​ប្រ​ទូស្ត​សារាយ​ដែល​នាំប្រ​ទេស​ជាតិធ្លាក់ក្នុង​ភាព​ប្រ​ចូក​ប្រ​ប​ល់និង​ឈាន​ទៅរ​ក​ភាព​ជូរ​ច​ត់​នៃអតីត​កាល​ដែល​ក​ម្ពុជាធ្លាប់បាន​ឆ្ល​ង​កាត់ក​ន្ល​ម​ក​នោះ៕

ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ទ​ទួល​ក​ង​ក​ម្លាំង​វិស្វ​ក​ម្ម លេខ៥៤៩ ពីសាធារ​ណ​រ​ដ្ឋអាហ្វ្រិក​ក​ណ្តាល
ប​ន្ទាប់ពីបាន​ចូល​រួម​បំពេញ​បេស​ក​ក​ម្ម​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិអស់រ​យៈពេល១ឆ្នាំនៅសាធារ​ណ​រ​ដ្ឋអាហ្វ្រិក​ក​ណ្តាល​ក​ង​វិស្វ​ក​ម្ម​លេខ៥៤៩នៃខ.ភ.ម​បាន​ធ្វើមាតុ​ភូមិ​និវ​ត្ត​ន៍​ម​ក​មាតុភូមិវិញ​នារ​សៀល​ថ្ងៃទី៤ខែវិច្ឆិកាឆ្នាំ២០១៦។ពិធីនេះ​ទ​ទួល​ប​ដិស​ណ្ឋា​កិច្ច​នៅមូល​ដ្ឋាន​ទ័ពអាកាស​ពោធិចិន​តុង​ស្ថិត​ក្រោមអធិប​តីភាព ឯ.ឧនាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ និង​លោក​ស្រី អាន លើមេស្ត្រ៍ (Anne Lemaistre)តំណាងអ្ន​ក​ស​ម្រ​ប​ស​ម្រួលអង្គ​ការ​ស​ហ​ប្រ​ជាតិប្រ​ចាំក​ម្ពុជា។
ឯ.ឧ ទេស​រ​ដ្ឋ​ម​ន្ត្រី ប្រាក់ សុខុន ប្រ​ធាន​គ​ណៈក​ម្មាធិការ​ជាតិបាន​មាន​ប្រ​សាស​ន៍ឲ្យ​ដឹង​ថាក​ង​វិស្វ​ក​ម្ម​លេខ៥៤៩បាន​កំទេច​គ្រឿង​ផ្ទុះដោះប​ន្សាប​គ្រាប់បែក​ដៃកំទេច​ចោល​គ្រាប់​យុទ្ធ​ភ័ណ្ឌ​មួយ​ចំនួន និង​បាន​ធ្វើស​ក​ម្ម​ភាព​ម​នុស្ស​ធ​ម៌ដោយ​ផ្គ​ត់ផ្គ​ង់ទឹក​សុទ្ធ​ជូន​ដ​ល់ម​ន្ត្រីបុគ្គ​លិកអ.ស.ប​ក​ង​ម​ន្ទីរ​ពេទ្យ​ក​ម្រិត២រ៉ូវ៉ាន់ដាក​ង​ក​ម្លាំង​នេប៉ាល់ ប៉េណាំង ស្រីល​ង្ការ និង​នាយ​ទាហាន​សេនាធិការ​ស​ង្កេត​ការ​ណ៍។
លោក​ស្រី អាន លើមេស្ត្រ៍ (Anne Lemaistre)ក្នុង​នាមអង្គ​ការ​ស​ហ​ប្រ​ជាតិបាន​ស​ម្តែង​នូវ​ការ​កោត​ស​រ​សើរ​នូវ​ស្នាដៃរ​ប​ស់ក​ង​រ​ក្សាស​ន្តិភាព​ចំនួន២១៦នាក់នៃក​ង​វិស្វ​ក​ម្ម​លេខ៥៤៩ ដែល​មាន​ភាព​ក្លាហាន​ប្រ​កាន់ខ្ជាប់ការ​គោរ​ព​វិន័យ​និង​ស​ម្រេច​ល​ទ្ធ​ផ​ល​ការ​ងារ​ផ្នែក​វិស្វ​ក​ម្ម​សំណ​ង់រួម​ម​ទាំង​ការ​សាង​ស​ង់ការ​ជួស​ជុល​ផ្លូវ​ស្ពាន​និង​ការ​ជីកអណ្តូង។ស​មិទ្ធ​ផ​ល​ដែល​ស​ម្រេច​បាន​ក្នុង​ការ​បំពេញ​បេស​ក​ក​ម្ម​នេះត្រូវ​បាន​ទ​ទួល​ការ​កោត​ស​រ​សើរ​យ៉ាង​ខ្លាំង​ពីសំណាក់ម​ន្ត្រីគ្រាប់លំដាប់ថ្នាក់ប្រ​ព័ន្ធអ.ស.ប​ដែល​ជាមោទ​ន​ភាព​ដ​ល់ក​ម្ពុជានិង​គ្រួសារ​រ​ប​ស់ខ្លួន។
ឯ.ឧឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ ក្នុង​នាម​តំណាង​ដ៏ខ្ព​ង់ខ្ព​ស់ស​ម្តេច​តេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះរាជាណាច​ក្រ​ក​ម្ពុជាបាន​ស​ម្តែង​នូវ​ការអបអរ​សា​ទ​រ និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះគ​ណៈក​ម្មាធិការ​ជាតិនិង​ក​ង​ក​ម្លាំង​មួក​ខៀវ​ក​ម្ពុជាដែល​ស​ម្រេច​បាន​នូវ​ស្នាដៃនិង​ស​មិទ្ធ​ផ​ល​ជាច្រើន​ក្នុង​បេស​ក​ម្មអន្ត​រ​ជាតិដើម្បីបុព្វ​ហេតុស​ន្តិភាព​និង​ម​នុស្ស​ធ​ម៌នៅលើពិភ​ព​លោក។ ឯ.ឧ បាន​គូស​ប​ញ្ជាក់ថាយោង​តាម​ស្មារ​តីកិច្ច​ប្រ​ជុំថ្នាក់រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិស្តីពីការ​រ​ក្សាស​ន្តិភាព​ក្នុង​ក្រ​ប​ខ​ណ្ឌ​អ.ស.ប​នៅទីក្រុង​ឡុង​ដ៏ប្រ​ទេសអង់គ្លេស និងអនុវ​ត្ត​តាម​គោល​ការ​ណ៍រ​ប​ស់ស​ម្តេច​តេជោ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី, រាជ​រ​ដ្ឋាភិបាល​បាន​ប្តេជ្ញាយ៉ាង​មុត​មាំលើវិស័យ​ស​ន្តិភាព​ក្នុង​នោះប​ន្ត​ប​រិច្ចាក​ក​ង​ក​ម្លាំង​ក្នុង​កិច្ច​ប្រ​តិប​ត្ត​ការ​និង​ពិនិត្យ​ឡើង​វិញ​នូវ​ភាព​ជឿន​លឿន​នៃការ​ចូល​រួម​ស​ន្តិភាព​ក្នុង​ក្រ​ប​ខ​ណ្ឌអ.ស.ប។ជ​ម្រុញ​ប​ង្កើន​ប​ញ្ជ្រាប​ប្រើប្រាស់ក​ម្លាំង​យេន​ឌ័រ​នៅ​គ្រ​ប់​បេស​ក​ក​ម្ម​និង​ខិត​ខំអភិវ​ឌ្ឍ​ន៍ម​ធ្យោបាយ​និង​ធ​ន​ធាន​ចាំបាច់មួយ​ចំនួន​ស​ម្រាប់​បំពាក់ជូន​ដ​ល់ក​ង​ក​ម្លាំង​ចូល​រួម​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អ.ស.ប។ឯ.ឧក៏បានអំពាវ​នាវ​ដ​ល់នាយ​ព​ល​ទាហាន​នៃក​ង​វិស្វ​ក​ម្ម​លេខ៥៤៩ដែល​ទើប​ប​ញ្ច​ប់បេស​ក​ក​ម្មអ.ស.ប​ប្រ​ញាប់រួស​រាន់ទៅចុះឆ្មោះបោះឆ្នោត​ដើម្បីបំពេញ​តួនាទីភារ​កិច្ច​ជាព​ល​រ​ដ្ឋ​ក​ម្ពុជា។
ក្នុងឱកាស​នោះដែរ ឯ.ឧ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ និង​លោក​ស្រី អាន លើមេស្ត្រ៍ (Anne Lemaistre) បាន​ផ្ត​ល់ការ​លើក​ទឹក​ចិត្ត​ដោយ​បាន​បំពាក់គ្រឿងឥស្ស​រិយ​យ​ស​ការ​ងារ ថ្នាក់មាស​ដ​ល់នាយ និង​ព​ល​ទាហាន​នៃក​ង​វិស្វ​ក​ម្ម​លេខ៥៤៩ទាំង២១៦នាក់ផ​ង​ដែរ៕

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ ចាយ សាំង​យុន ប្រ​ជុំបូក​ស​រុប​រ​ប​ខែតុលា និង​ទិស​ដៅខែវិច្ចិកា ២០១៦

ក្រ​សួង​ការ​ពារ​ជាតិបាន​ប្រ​ជុំផ្ស​ព្វ​ផ្សាយ​រ​បាយ​ការ​ណ៍បូក​ស​រុប​ការ​ងារ​​ខែ​តុលានិង​ទិស​ដៅ​អនុវ​ត្ត​ខែវិច្ឆិកា​ឆ្នាំ២០១៦ដែល​កិច្ច​ប្រ​ជុំនេះបាន​ប្រ​ព្រឹត​ទៅនាព្រឹក​ថ្ងៃទី០២ខែតុលា​នេះ ស្ថិត​ក្រោមអធិប​តីភាព ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ចាយ សាំង​យុន រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិនិង​មាន​ការអញ្ជើញ​ចូល​រួម​ពីឯកឧត្ត​ម លោក​ជំទាវ រ​ដ្ឋ​លេខាធិការ អនុរ​ដ្ឋ​លេខាធិការ អគ្គ​មេប​ញ្ជាការ​រ​ង​នៃខ.ភ.ម អគ្គ​នាយ​ក អគ្គ​នាយ​ក​រ​ងអគ្គ​នាយ​ក​ដ្ឋាន,ជានាយ​ក នាយ​ក​រ​ង​នាយ​ក​ដ្ឋាន និង​ស្ថាប័ន​ចំណុះក្រ​សួង​ការ​ពារ​ជាតិ អគ្គ​ប​ញ្ជាការ​ដ្ឋាន​នៃខ.ភ.ម​ជាច្រើន​រូប​ទៀត។
ក្នុង​រ​បាយ​ការ​ណ៍បូក​ស​រុប​បានឲ្យ​ដឹង​ថាក្នុង​ខែតុលា ឆ្នាំ២០១៦ក​ន្ល​ង​ទៅនេះ ខ.ភ.ម បាន​ប​ន្ត​ព​ង្រឹង​ខឿន​ការ​ពារ​ជាតិនៅតាម​តំប​ន់ព្រំដែន​និង​ប​ណ្តាកោះ​មួយ​ចំនួន​កែស​ម្រួល​ក​ម្លាំង​ការ​ពារ​ព្រំដែន ថ្វើការ​តាម​ដាន​ក្តាប់​នូវ​​រាល់ស​ភាព​ការ​ណ៍​ប្រែប្រួល និង​ធ្វើការ​ល្បាត​ត្រួត​ពិនិត្យ​ការ​ពារ​ភូមិសាស្ត្រ​ទ​ទួល​ខុស​ត្រូវ​រ​ប​ស់​ខ្លួន​ជាប់​ជា​ប្រ​ចាំព្រ​ម​ទាំង​បាន​ប​ន្ត​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អជាមួយ​ប្រ​ទេស​ជិត​ខាង​ដោះស្រាយ​ប​ញ្ហា​ផ្សេងៗ​ដែល​កើត​ឡើង​ដោយ​ស​ន្តិវិធី។ទ​ន្ទឹម​នឹង​​នេះបាន​ម្ចាស់ការ​និង​ស​ហ​ការ​ចូល​រួម​ព​ង្រឹង​ការអនុវ​ត្ត​ច្បាប់ ក​សាង​ភូមិ-ឃុំមាន​សុវ​ត្ថិភាព​ធ្វើការ​ប​ង្ការ​និង​ប​ង្រាប​នូវ​រាល់​ប​ទ​ល្មើស​គ្រ​ប់​ប្រ​ភេទ​ភាព​អនាធិប​តេយ្យ​នានាការ​ពារ​ស​ន្តិសុខ​ស​ណ្តាប់ធ្នាប់​សាធារ​ណៈការ​ពារ​គ​ណៈប្រ​តិភូជាតិ និងអន្ត​រ​ជាតិនានាពិធីគោរ​ព​វិញ្ញាណ​ក្ខ័ន្ធ​ប្រះក​រុណាព្រះរ​ត​ន​កោដ្ឋ​បុណ្យ​ភ្ជុំបិណ្ឌ​បាន​ល្អ​ប្រ​សើរ។
ទ​ន្ទឹម​នឹង​នេះអង្គ​ប្រ​ជុំ​ពិភាក្សា​​ផ្លាស់ប្តូរ​យោប​ល់ដោយ​មាន​យ​ក​ចិត្ត​ទុក​ដាក់ខ្ព​ស់​ទៅ​លើ​ផែន​ការ​ទិស​ដៅអនុវ​ត្ត​ខែវិច្ឆិកា​ឆ្នាំ២០១៦ក្នុង​នោះការ​យ​ក​ចិត្ត​ទុក​ដាក់ព​ង្រឹង​ការ​គ្រ​ប់គ្រ​ង ដឹក​នាំប​ញ្ជានិង​ប​ង្រឹង​ស្មារ​តីយោធិន​នៅក្នុង​ការ​គោរ​ព​ច្បាប់នានារ​ប​ស់រ​ដ្ឋ​ព្រ​ម​ទាំង​ធ្វើការ​កែល​ម្អនិង​ប​ង្រឹង​គុណ​ភាព​ការ​ងារ​គ្រ​ប់វិស័យ​ដើម្បីឈាន​ទៅស​ម្រេច​ស្នាដៃថ្មីៗចំពោះ​មុខ​ថែម​ទៀត​ជូន​ជាតិមាតុភូមិ៕

ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៏.ប៉ុល.សារឿនអគ្គ​មេប​ញ្ជាការ​នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទអញ្ជើញ​ជាអធិប​តីភាព​ក្នុង​ពិធីជូន​ដំណើរ​ក​ង​វិស្វ​ក​ម្ម​លេខ៤៥៩ទៅកាន់សាធារ​ណ​រ​ដ្ឋអាហ្វ្រិក​ក​ណ្តាល
    យោង​តាម​ការ​ជូន​ដំណឹង​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ នាព្រឹក​ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គ​ណៈក​ម្មាធិការ​ជាតិ បាន​រៀប​ចំពិធីជូន​ដំណើរ​ក​ង​វិស្វ​ក​ម្ម​លេខ៤៥៩ ទៅប្តូរ​វេន​ក​ង​វិស្វ​ក​ម្ម​លេខ៥៤៩ ដែល​បាន​ប​ញ្ច​ប់បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ នៅសាធារ​ណ​រ​ដ្ឋអាហ្វ្រិក​ក​ណ្តាល ហើយ​គ្រោង​នឹង​និវ​ត្ត​ន៍ម​ក​កាន់ក​ម្ពុជាវិញ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ខាង​មុខ​នេះ។
    នៅក្នុង​ពិធីជូន​ដំណើរ​នេះ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ សែម សុវ​ណ្ណ​នី អគ្គ​នាយ​ក​ម​ជ្ឈ​ម​ណ្ឌ​ល​ជាតិ បាន​រាយ​ការ​ណ៍ថា ក​ង​ក​ម្លាំង​វិស្វ​ក​ម្ម​លេខ៤៥៩ ជាក​ង​ទី៣ ដែល​ទៅចូល​រួម​បំពេញ​បេស​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អ.ស.ប នៅសាធារ​ណ​រ​ដ្ឋអាហ្វ្រិក​ក​ណ្តាល។ ក​ង​នេះមាន​ក​ម្លាំង​ចំនួន​២១៦​នាក់ ក្នុង​នោះមាន​នារី០៥នាក់ ដែល​បាន​ជ្រើស​រើស​ពីស្ថាប័ន​ចំណុះក្រ​សួង​ការ​ពារ​ជាតិ អគ្គ​ប​ញ្ជាកា​រ​ដ្ឋាន ក​ង​ទ័ព​ជើង​គោក ក​ង​ទ័ព​ជើងអាកាស និង​ក​ង​រាជអារុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស។ ដោយ​សារ​តំប​ន់ដែល​ក​ង​ក​ម្លាំង​ក​ម្ពុជាបំពេញ​បេស​ក​ក​ម្ម មាន​ជួប​ប្រ​ទះប​ញ្ហាជ​ម្ងឺគ្រុន​ចាញ់ ដូច​នេះ ក​ង​ក​ម្លាំង​វិស្វ​ក​ម្ម​លេខ៤៥៩ សុទ្ធ​តែទ​ទួល​បាន​ការ​ពិនិត្យ​សុខ​ភាព និង​ចាក់ថ្នាំប​ង្ការ​ដូច​ប​ណ្តាក​ង​មុនៗ ព្រ​ម​ទាំង​មាន​ការ​បំពាក់ប​ន្ថែម​នូវឳស​ថ និង​ស​ម្ភារៈយោធាប​រិក្ខា គ្រឿង​ប​ន្លាស់មួយ​ចំនួន​ផ​ង​ដែរ។
    អ្ន​ក​ស្រី Marie Odile Emond តំណាងអ្ន​ក​ស​ម្រ​ប​ស​ម្រួលអង្គារ​ស​ហ​ប្រ​ជាជាតិប្រ​ចាំក​ម្ពុជា បាន​មាន​ប្រ​សាស​ន៍ថា ក្នុង​នាមអង្គ​ការ​ស​ហ​ប្រ​ជាជាតិ អ្ន​ក​ស្រីបាន​សំដែង​នូវ​ការ​ដឹង​គុណ​ដ៏ជ្រាល​ជ្រៅ​ចំពោះរាជ​រ​ដ្ឋាភិបាល និង​ប្រ​ជាជ​ន​ក​ម្ពុជា ដែល​បាន​តាំង​ចិត្ត​ជួយ​ដ​ល់អ្ន​ក​ដ​ទៃ ក្នុង​ការ​ចែក​រំលែក​ជំនាញ​ដ​ល់ប​ណ្តាប្រ​ទេស​នានាដែល​កំពុង​ទ​ទួល​ការ​រ​ង​ទុក្ខ​ដោយ​សារ​ជ​ម្លោះអោយ​មាន​ស​ន្តិភាព​ជាក់ស្តែង និង​ជាប្រ​ភ​ព​នៃការ​លើក​ទឹក​ចិត្ត​ដ៏មាន​ត​ម្លៃដ​ល់ប្រ​ទេស​ជាច្រើន​ទៀត។
    តាម​រ​យៈការ​ប​រិច្ចាគ​ចូល​រួម​បំពេញ​បេស​ក​ក​ម្ម​រ​ប​ស់ក​ង​ក​ម្លាំង​ក​ម្ពុជា នឹង​នាំម​ក​នូវ​កិត្តិយ​ស​ជូន​ទាំង​អង្គ​ភាព ទាំង​ទាហាន​រួម​ជំនាន់ និង​ប្រ​ទេស​ជាតិទាំង​មូល ព្រោះជាការ​លះប​ង់ដើម្បីស​ន្តិភាព ស​ន្តិ​សុខ មិត្ត​ភាព ជាល​ក្ខ​ណៈអន្ត​រ​ជាតិដែល​មាន​ន័យ​ថាប្រ​ទេស​ក​ម្ពុជា បាន​ផ្ត​ល់គំរូស​ម្រាប់ពិភ​ព​លោក។
    អ្ន​ក​ស្រី Maie Odile Emond បាន​ប​ញ្ជាក់ប​ន្ថែម​ថា ចាប់តាំង​ពីឆ្នាំ២០០៦ ក​ម្ពុជាបាន​ប​ញ្ជូន​ក​ម្លាំង​ចំនួន៣៩៦០នាក់ ក្ន​ង​នោះមាន​នារី ១៤៦នាក់ ទៅបំពេញ​បេស​ក​ក​ម្ម​រ​ប​ស់អ.ស.ប ហើយ​បាន​ប្រែ​ក្លាយ​ជាប្រ​ទេស​ប​រិច្ចាគ​ក​ម្លាំង​ជាប់ចំណាត់ថ្នាក់ទី៣នៅក្នុង​ស​ហ​គ​ម​ន៍អាស៊ាន។ វ​ត្ត​មាន​យោធិន​នារី​ក​ម្ពុជា ដែល​បាន​ប​ញ្ជូន​ទៅបំពេញ​បេស​ក​ក​ម្ម​រ​ប​ស់អ.ស.ប ប​ញ្ជាក់អោយ​ឃើញ​ពីភាព​បំរែបំរួល​ជា​វិជ្ជ​មាន ឈាន​ទៅរ​ក​គុណ​ភាព​ដ៏ប្រ​សើរ​ក្នុង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ឬ។
    យោង​តាម​សេច​ក្តីថ្លែង​ការ​ណ៍ថ្មីៗ កាល​ពីខែមុខ រ​ប​ស់លោកអគ្គ​លេខាធិការ Ban Ki-Moon បាន​ស​ង្ក​ត់ធ្ង​ន់ថាវ​ត្ត​មាន​នារី គឺជាត​ម្រូវ​ការ​ចាំបាច់ និង​ជាស្នូល​ដើរ​តួនាទីសំខាន់ក្នុង​ការ​ទ​ប់​ស្កាត់​ជ​ម្លោះ ការ​ប​ង្កើត និង​ថែទាំស​ន្តិភាព ស​ម​ស្រ​ប​តាម​ទ​ស្ស​ន​ទាន ស​ម្រាប់រ​បៀប​វារៈឆ្នាំ២០៣០ ដែល​បាន​ប​ញ្ជាក់ថា មិនអាមាន​ការអភិវ​ឌ្ឍ​ណ៍ជានិរ​ន្ត​ភាព​ដែល​គ្មាន​ស​ន្តិភាព ហើយ​ក៏មិន​មាន​ស​ន្តិភាព​ដែល​គ្មាន​ការអភិវ​ឌ្ឍ​ន៍ជានិរ​ន្ត​ភាព​ផ​ង​ដែរ។
    ក្នុង​នាម​ស​ម្តេច​តេជោ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន បាន​គូ​ស​ប​ញ្ជាក់​ថា អនុវ​ត្ត​តាម​យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់កាល​ទី៣ រ​ប​ស់រាជ​រ​ដ្ឋាភិបាល ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃរ​ប​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះជាណាច​ក្រ​ក​ម្ពុជា បាន​ខិត​ខំប្រឹង​ប្រែង​យ​កអស់នូវ​ក​ម្លាំង​កាយ​ចិត្ត ប្រាជ្ញា ស្មារ​តី ពុះពារឧប​ស​គ្គ លះប​ង់​នូវ​រាល់​ការ​លំបាក​​​គ្រ​ប់បែប​យ៉ាង​ក្នុង​ការ​ដឹក​នាំស្តា និងអភិវ​ឌ្ឍ​ប្រ​ទេស​ជាតិ ឲ្យ​ទ​ទួល​បាន​នូវ​សុខ​ស​ន្តិភាព​ពេញ​ប​រិបូណ៍ តាម​រ​យៈការ​ដាក់ចេញ​នូវ​ន​យោបាយ​ឈ្នះ ឈ្នះ សំដៅលុប​បំបាត់នូវអង្គ​ការ​ចាត់តាំង​ន​យោ​បាយ និង​យោធារ​ប​ស់រ​ប​ប​ក​ម្ពុជាប្រ​ជាធិប​តេយ្យ ដែល​នោះគឺជាក​ត្តាគ​ន្លឹះរួម​ចំណែក​ក្នុង​ត​ម្លៃនិមអាច​កាត់​ថ្លៃបាន​រ​ប​ស់ក​ម្ពុជាក្នុង​ការអភិវ​ឌ្ឍ​ប្រ​ទេស​ជាតិ។
    ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន បាន​ស​ង្ក​ត់ធ្ង​ន់ថា នេះគឺមិន​មែន​ជាការ​ងារ​ងាយ​ស្រួល​នោះទេ ប្រ​សិន​បើគ្មាន​ការ​តាំង​ចិត្ត ខិត​ខំក្រ​ញ​ន​នៀល​ត​ស៊ូប្តូរ​ជីវិត ដើម្បីរំដោះប្រ​ទេស​ជាតិ​ក​សាង ការ​ពារ​ជាតិឲ្យ​បាន​ល្អនោះទេ ប្រ​សិន​បើគ្មាន​ការ​តាំង​ចិត្ត ខិត​ខំក្រាញ​ន​នៀល​ត​ស៊ូប្តូរ​ជីវិត ដើម្បី​រំដោះប្រ​ទេស​ជាតិក​សាង ការ​ពារ​ជាតិឲ្យ​បាន​ល្អនោះទេ ពេល​នេះក​ម្ពុជាគ្មាន​សុខ​ស​ន្តិភាព និង​ការអភិវ​ឌ្ឍ​ន៍ ដូច​ស​ព្វ​ថ្ងៃនេះឡើយ នេះគឺជាក​ត្តាស​ត្យានុម័ត ដែល​ត្រូវ​បាន​ចារឹក​ទុក្នុង​ប្រ​វ​ត្តិ​សាស្ត្រ​នៃក​ម្ពុជា ដែល​យើង​ទាំងអស់គ្នាមិនអាច​ប្រ​កែក​បាន​ឡើយ។ ដូច្នេះក​ម្ពុជាបាន​ផ្លាស់ប្តូរ​ពីស​ង្គ្រាម​ម​ក​ស​ន្តិភាព​ក​ម្ពុជា​បាន​ផ្លាស់ប្តូរ​ពិត​ប្រាក​ដ ទៅរ​ក​ការអភិវ​ឌ្ឍ​ន៍រីក​ច​ម្រើន​រ​ង​រឿង ស​ម្បូរ​ស​ប្បាយ​ក្រោម​ម្ល​ប់​ស​ន្តិ​ភាព ក​ម្ពុជាឈ​រ​យ៉ាង​ខ្ព​ស់ត្រ​ដែត ស្មើសិទ្ធិ ស្មើមុខ ក្នុង​ការ​ប្រ​កួត​ប្រ​ជែង​ជាមួយ​ប​ណ្តា​ប្រ​ទេស​ក្នុង​តំប​ន់ និង​ពិភ​ព​លោក។
    ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន បាន​ប​ញ្ជាក់ប​ន្ថែម​ថា ស​ន្តិភាព គឺជាក​ត្តា​ច​ម្ប​ង​បំផុង ធ្វើឲ្យ​វិនិយោគ​ទុន​ប​រ​ទេស​ជាច្រើន ម​ក​ធ្វើការ​វិនិយោគ​នៅក​ម្ពុជា ដែល​ប​ង្ក​បាន​ជាមូល​ដ្ឋាន​គ្រឹះ​ដ៏រឹង​មាំក្នុង​ការអភិវ​ឌ្ឍ​ន៍សេដ្ឋ​កិច្ច​ស​ង្គ​ម ឲ្យ​មាន​ការ​រីក​ច​ម្រើន​ជានិរ​ន្ត​រ៍ រ​ក្សាបាន​នូវ​កំណើន​សេដ្ឋ​កិច្ច​ជាតិក្នុង​រ​ង្វ​ង់៧%ជាប្រ​ចាំនិង​បាន​លើក​ក​ម្ព​ស់ក​ម្រិត​ជីវ​ភាព​រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋឲ្យ​កាន់តែ​ប្រ​សើរ​ឡើង​។ លើស​ពីនេះទៀត ក​ម្ពុជាមិន​ត្រឹម​តែបានអនុវ​ត្ត​ន​យោបាយ ឈ្នះ ឈ្នះ ដែល​ឈ​រ​លើមូល​ដ្ឋាន​នៃស្មារ​តី​ម​ហា​សាម​គ្គីជាតិ និងឯក​ភាព​ជាតិប្រ​ក​ប​ដោយ​ជោគ​ជ័យ​ក្នុង​ការ​រ​ក្សាសុខ​ស​ន្តិភាព ក្នុង​ប្រ​ទេស​រ​ប​ស់​អង្គ​ការ​ស​ហ​ប្រ​ជាជាតិថែម​ទៀត។
    រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា​ បាន​ប​ង្ហាញ​ពីច​ក្ខុវិស័យ​រ​ប​ស់ខ្លួន ក្នុង​គោល​ដៅនិរ​ន្ត​ភាព​នៃការអភិវ​ឌ្ឍ​ន៍ថ្មី នៃការ​ប​ញ្ចូន​ក​ង​ក​ម្លាំង​រ​ក្សាស​ន្តិភាព​នាពេលអនាគ​ត ដោយ​ប្តេជ្ញាយ៉ាង​មុត​មាំលើវិស័យ​រ​ក្សាស​ន្តិភាព​ក្នុង​ការ​ប​ន្ត​ចូល​រួម​បំពេញ​បេស​ក​ក​ម្ម​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ដើម្បីប​ន្ត​វិភាគ​ទាន​រួម​ចំណែក​ជាមួយ​ស​ហ​គ​មអន្ត​រ​ជាតិ ក្នុង​កិច្ច​ប្រឹង​ប្រែង​ស្វែង​រ​ក​ស​ន្តិភាព​ជូន​ប្រ​ទេស​ដ​ទៃ នៅលើពិភ​ព​លោក​ជាប​ន្ត​ទៀត។ ក​ម្ពុជាបាន​លើក​ទឹក​ចិត្ត​លើការ​ងារ​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព ហើយ​បាន​ត្រៀម​ក​ម្លាំង​ក្នុង​ប្រ​ព័ន្ធ​ត្រៀម​ប​ម្រុង​រ​ហ័ស​រួច​ជាស្រេច ដើម្បីផ្ត​ល់ការ​គាំទ្រ​ទៅតាម​ល​ទ្ធ​ភាព​នឹង​ស​ម​ត្ថ​ភាព​ជាក់ស្តែង តាម​សំណូម​ព​រ​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ព្រ​ម​ទាំង​បាន​ប្តេជ្ញាជ​ម្រុញ​ប​ង្កើន​ការ​ប្រើប្រាស់ក​ម្លាំង​ជានារី យេន​ឌ័រ ស​ម្រាប់ធានានិរ​ន្ត​ភាព នៃការ​ចូល​រួម​បំពេញ​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​យូរអង្វែង។
    រាជ​រ​ដ្ឋាភិបាល នឹង​ផ្តោត​សំខាន់ទៅលើស​ក​ម្ម​ភាព​ក្នុង​វិស័យ​មួយ​ចំនួន ដែល​ក​ម្ពុជាមាន​ល​ទ្ធ​ភាព​ចូល​រួម និង​ខិត​ខំធ្វើការ​កែល​ម្អ ការ​គ្រ​ប់គ្រ​ង​ដើម្បីព​ង្រឹង​ធ​ន​ធាន​ម​នុស្ស ពិសេស​ការ​ប​ង្កើន​ចំនួន​ចូល​រួម​ជាស្ត្រី ដើម្បីឲ្យ​ស្រ​ប​ទៅនឹង​ទ​ស្ស​នៈយេន​ឌ័រ ប​ញ្ចូល​គ្នានៅក្នុង​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ព្រ​ម​ទាំង​ខិត​ខំប​ន្តអភិវ​ឌ្ឍ​ន៍ម​ធ្យោបាយ​និង​ធ​ន​ធាន​ចាំបាច់មួយ​ចំនួន ស​ម្រាប់បំពាក់ជូន​ដ​ល់ក​ង​ក​ម្លាំង​ចូល​រួម​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ដើម្បីអនុវ​ត្ត​ភារ​កិច្ចឲ្យ​កាន់តែមាន​ប្រ​សិទ្ធ​ភាព​ខ្ព​ស់តាម​រ​យៈការ​ងារ​ដឹក​នាំកំណ​ត់គោល​ន​យោបាយ និង​ការ​លើក​ក​ម្ព​ស់ហ្វឹក​ហ្វឺន​ជំនាញ​លើគ្រ​ប់វិស័យ ដើម្បីព​ង្រឹង​ស​ម​ត្ថ​ភាព​ដ​ល់ក​ង​ក​ម្លាំង និង​បាន​ប​ង្ហាញ​ជំហ​រ​គាំទ្រ​នូវ​ច​ក្ខុវិស័យ​នៃកិច្ច​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព និង​ទ​ស្ស​នាទាន​ស​ម្រាប់រ​បៀវារៈការអភិវ​ឌ្ឍ​ន៍ប្រ​ក​ប​ដោយ​ចីរ​ភាព​ឆ្នាំ២០៣០ ដោយ​ចាត់ទុក​ថា ការអភិវ​ឌ្ឍ​ន៍ប្រ​ក​ប​ដោយ​ចីរ​ភាព នឹង​មិនអាកើត​មាន​ឡើយ ប្រ​សិន​បើគ្មាណ​ស​ន្តិភាព ហើយ​បើគ្មាន​ការអភិវ​ឌ្ឍ​ន៍ប្រ​ក​ប​ដោយ​ចីរ​ភាព​ដ៏គ្មាន​ស​ន្តិភាព​ដែរ។
    ទ​ឡ្ហីក​ម្ម​ទាំងអស់នេះ គឺជាផ្លែផ្កានៃការ​ដឹក​នាំរ​ប​ស់ស​ម្តេច​តេជោ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ដែល​ប្រ​ជាជ​ន​ក​ម្ពុជាគ្រ​ប់រូប បាន​និង​កំពុង​ទ​ទួល​ផ​ល​ក្នុង​ការ​រ​ស់នៅដោយ​សុខ​ដុម ស្ថិរ​ភាព និង​ការអភិវ​ឌ្ឍ​លើគ្រ​ប់វិស័យ នេះគឺជាត​ម្លៃដែល​កើត​ចេញ​ពីស​ន្តិភាព។ ស​ន្តិភាព​គឺជាមូល​ដ្ឋាន​គ្រឹះនៃការ​គោរ​ព​សិទ្ធិម​នុស្ស និង​ការអភិវ​ឌ្ឍ​ន៍ គ្មាន​ស​ន្តិភាព គ្មាន​ការ​គោរ​ព​សិទ្ធិម​នុស្ស និង​ការអភិវ​ឌ្ឍ ៕

ពិធីប្រ​កាស​ប្តូរ​ឈ្មោះក​ង​ព​ល​តូច​ការ​ពារ​កោះឆ្នេរ​លេខ៣១ទៅជាប​ញ្ជាការ​ដ្ឋាន​ការ​ពារ​កោះឆ្នេរ
ក​ង​ព​ល​តូច​ការ​ពារ​កោះឆ្នេរ​លេខ៣១ចំណុះឲ្យ​ប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ជើង​ទឹក​ត្រូវ​បាន​ប្តូរ​ឈ្មោះទៅជាប​ញ្ជាការ​ដ្ឋាន​ការ​ពារ​កោះឆ្នេរ​ដែល​ពិធីប្រ​កាស​ប្តូរ​ឈ្មោះនេះត្រូវ​បាន​ប្រារ​ព្ធ​ធ្វើនៅព្រឹក​ថ្ងៃទី២៥ខែតុលាឆ្នាំ២០១៦ក្រោមអធិប​តីភាពឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ទៀ.បាញ់ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិព្រ​ម​ទាំង​មាន​ការអញ្ជើញ​ចូល​រួម​ពីឯកឧត្ត​ម​រ​ដ្ឋ​លេខាធិការអនុរ​ដ្ឋ​លេខាធិការអគ្គ​នាយ​កអគ្គ​នាយ​ក​រ​ង​និង​មេប​ញ្ជាការ​មេប​ញ្ជាការ​រ​ង​នាយ​នាវីនាយ​នាវីរ​ង​ក​ង​ទ័ព​ជើង​ទឹក​ជាច្រើន​រូប​ទៀត។
ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ទៀ.វិញ​មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​ទឹក​និង​ជាអគ្គ​លេខាធិការ​គ​ណៈក​ម្មាធិការ​ជាតិលំហ​រ​ស​មុទ្រ​បាន​ថ្លែង​ស​ន្ទ​រ​ក​ថាស្វាគ​ម​ន៍ដោយ​បាន​ប​ញ្ជាក់ថាក​ង​ព​ល​តូច​ការ​ពារ​កោះឆ្នេរ​លេខ៣១ជាអង្គ​ភាព​មួយ​ដែល​បាន​ក​សាង​មូល​ដ្ឋាន​ខ្លួន​បាន​យ៉ាង​រឹង​មាំក្នុង​ការ​បំពេញ​ភារ​កិច្ច​ការ​ពារ​កោះឆ្នេរ​និង​ដែន​ស​មុទ្រ​រ​ប​ស់ព្រះរាជាណាច​ក្រ​ក​ម្ពុជា។ឯកឧត្ត​ម​បាន​ប​ញ្ជាក់ថាក​ង​ទ័ព​ជើង​ទឹក​នៃខ.ភ.ម​បាន​យ​កអស់ស្មារ​តីក្នុង​ការ​បំពេញ​ភារ​កិច្ច​ជូន​ប្រ​ទេស​ជាតិដោយ​គោរ​ព​នឹងអនុវ​ត្ត​នូវ​រាល់ប​ទ​ប​ញ្ជារ​ប​ស់ស​ម្តេច​តេជោហ៊ុន.សែន​ក្រ​សួង​ការ​ពារ​ជាតិនិងអគ្គ​ប​ញ្ជាការ​បាន​ដាក់ចុះចូល​រួម​ស​ហ​ការ​ជាមួយ​កំលាំង​មាន​ស​ម​ត្ថ​កិច្ច​គ្រ​ប់លំដាប់ថ្នាក់ចូល​រួម​ទ​ប់ស្កាត់និង​ប​ង្រ្កាប​ប​ទ​ល្មើស​ផ្សេងៗបាន​យ៉ាង​ទាន់ពេល​វេលា។ក្រៅពីនេះក​ង​ទ័ព​ជើង​ទឹក​ក៏បាន​ចាត់តាំង​ហ្វឹក​ហ្វឺន​រៀន​សូត្រ​ទាំង​នៅសាលានិង​ក​ងឯក​ភាព​នានាដើម្បីលើក​ម្ព​ស់ស​ម​ត្ថ​ភាព​ជំនាញ​និង​យ​ក​ចិត្ត​ទុក​ដាក់ផ្ស​ព្វ​ផ្សាយ​ការអប់រំចិត្ត​សាស្ត្រ​ដើម្បីលើក​ក​ម្ព​ស់អត្ត​ច​រិត​សិល​ធ​ម៌ក​ង​ទ័ពឲ្យ​បាន​កាន់តែប្រ​សើរ​ឡើង។
ឯកឧត្ត​ម​ទៀ.វិញ​បាន​ប​ញ្ជាក់ថាក​ង​ព​ល​តូច​ការ​ពារ​កោះឆ្នេរ​លេខ៣១ជាអង្គ​ភាព​មួយ​ដែល​ផ្តើម​ចេញ​ពីវ​រៈសេនាធំលេខ៩៧ត្រូវ​បាន​ប​ង្កើត​ឡើង​នៅថ្ងៃទី២៥ខែមិថុនាឆ្នាំ១៩៨៩ ចំណុះឲ្យ​យោធ​ភូមិភាគ​ទី៣ក​ង​ទ័ព​ជើង​គោក​និង​នៅថ្ងៃទី១៧ខែម​ក​រាឆ្នាំ១៩៩៤បាន​ប្តូរ​ជាវ​រៈសេនាធំលេខ៤៤ឆ្នាំ១៩៩៧ត្រូវ​ប្តូរ​ឈ្មោះទៅជាក​ង​ព​ល​តូច​ថ្មើរ​ជើង​លេខ៤៤រ​ហូត​ដ​ល់ឆ្នាំ២០០៧ត្រូវ​បាន​ប្តូរ​ម​ក​ជាក​ង​ព​ល​តូច​ការ​ពារ​កោះឆ្នេរ​លេខ៣១។
នៅក្នុងឪកាស​នោះឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីទៀ​​.បាញ់ក៏បាន​ប្រ​គ​ល់អនុក្រិត្យ​ស្តីពីការ​ប្តូរ​ឈ្មោះក​ង​ព​ល​តូច​ការ​ពារ​កោះឆ្នេរ​លេខ៣១ទៅជាប​ញ្ជាការ​ដ្ឋាន​ការ​ពារ​កោះឆ្នេរ​ដែល​មាន​ថានៈស្មើនឹង​ប​ញ្ជាការ​ដ្ឋាន​មូល​ដ្ឋាន​ស​មុទ្រ។
ឯកឧត្ត​ម​ទៀ.បាញ់ក៏បាន​បំពាក់ឋាន​ន្ត​រ​ស័ក្តិថ្នាក់ឧត្ត​ម​នាវីឯកឧត្ត​ម​នាវីទោឧត្ត​ម​សេនីយ៍ទោឧត្ត​ម​សេនីយ៍ត្រី វ​រៈសេនីយ៍ឯក​វ​រៈសេនីយ៍ទោប្រ​គ​ល់លិខិត​តែង​តាំង​ថ្នាក់ផ្លាស់ប្តូរ​មុខ​តំណែង​តួនាទីដ​ល់នាយ​នាយ​វីនាយ​វីរ​ង​ក្នុង​ប​ញ្ជាការ​ដ្ឋាន​ការ​ពារ​កោះឆ្នេរ​ដែល​ទើប​ប​ង្កើត​ថ្មីផ​ង​ដែរ។
    ថ្លែង​ទៅកាន់ពិធីប្រ​កាស់ប្តូរ​ឈ្មោះក​ង​ព​ល​តូច​ការ​ពារ​កោះឆ្នេរ​លេខ៣១ទៅជាប​ញ្ជាការ​ដ្ឋាន​ការ​ពារ​កោះឆ្នេរ​នាឪកាស​នោះឯកឧត្ត​ម​ទៀ.បាញ់បាន​ចាត់ទុក​ការ​ផ្លាស់ប្តូរ​នេះជាជំហ៊ាន​ថ្មីមួយ​ដែល​បានអនុវ​ត្ត​ស្រ​ប​តាម​ផែន​ការ​កែទ​ម្រ​ង់ខ.ភ.ម។ឯកឧត្ត​ម​ក៏បាន​ចាត់ទុក​ថាការ​ផ្លាស់ប្តូរ​នេះជាការ​ស​ម្រេច​នូវ​ភារ​កិច្ច​ដ៏សំខាន់ដែល​ប​ញ្ជាការ​ដ្ឋាន​ការ​ពារ​កោះឆ្នេរ​មាន​តួនាទីភារ​កិច្ច​ការ​ពារ​ទ​ទួល​ខុស​ត្រូវ​លើវិសាល​ភាព​ដ៏ធំក្នុង​ការ​បំពេញ​ភារ​កិច្ច​ការ​ពារ​កោះឆ្នេរ​ដែន​ស​មុទ្រ​នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា។ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីក៏បាន​ស​ម្តែង​នូវ​ការ​កោត​ស​រ​សើរ​និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះស​មិទ្ធ​ផ​ល​ដែល​ប​ញ្ជាការ​ដ្ឋាន​ការ​ពារ​កោះឆ្នេរ​ស​ម្រេច​បាន​ក​ន្ល​ង​ម​ក​ដែល​ល​ទ្ធ​ផ​ល​នេះបាន​ម​ក​ពីការ​ខិត​ខំប្រឹង​ប្រែង​បំពេញ​ភារ​កិច្ច​ប្រ​ក​ប​ដោយ​ស្មារ​តីទ​ទួល​ខុស​ត្រូវ​ស​ម្រេច​បាន​ស្នាដៃជូន​ជាតិមាតុភូមិ។
    ឯកឧត្ត​ម​ទៀ.បាញ់ក៏បាន​សំណូម​ព​រ​ដ​ល់ នាយ​នាវីនាយ​នាវីរ​ង​ព​ល​នាវិក​ក​ង​ទ័ព​ជើង​ទឹក​ប​ន្ត​ចូល​រួម​ក​សាងអង្គ​ភាពឲ្យ​បាន​រឹង​មាំប​ន្ត​ការ​ងារ​ហ្វឹក​ហ្វឺន​រៀន​សូត្រ​ស​ហ​ការ​ជាមួយ​រ​ដ្ឋអំណាច​មូល​ដ្ឋាន​ក្នុង​ការ​ទ​ប់ស្កាត់និង​ប​ង្ត្រាប​ប​ទ​ល្មើស​ផ្សេងៗនិង​ត្រៀម​ល​ក្ខ​ណៈជួយ​ស​ង្គ្រោះប្រ​ជាព​ល​រ​ដ្ឋឲ្យ​បាន​ទាន់ពេល​វេលា៕