ព័ត៌មាន

ពិធីជួប​សំណេះសំណាល​ជាមួយ​ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ​គ្រួសារអតីត​យុទ្ធ​ជ​ន​និវ​ត្ត​ជ​ន​ម​ន្ដ្រីរាជ​ការ​ស៊ីវិល​ក្នុង​ខេត្ត​សៀម​រាប
នៅព្រឹក​ថ្ងៃទី០៧ខែម​ក​រាឆ្នាំ២០១៧ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ដ្រីទៀបាញ់ប្រ​ធាន​ក្រុម​ការ​ងារ​ថ្នាក់ជាតិចុះជួយ​ខេត្ត​សៀម​រាប​បានអញ្ជើញ​ជាអធិប​តីក្នុង​ពិធីជួប​សំណេះសំណាល​ជាមួយ​ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ​គ្រួសារអតីត​យុទ្ធ​ជ​ន​និវ​ត្ត​ជ​ន​ម​ន្ដ្រីរាជ​ការ​ស៊ីវិល​ចំនួន១,៦១៨នាក់នៅ២ក​ន្លែង​ផ្សេង​គ្នាក្នុង​ខេត្ត​សៀម​រាប។ជាមួយ​គ្នានោះដែរ​និវ​ត្ត​ជ​ន​ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ​និង​គ្រួសារអតីត​យុទ្ធ​ជ​ន​មាន​គុណ​បំណាច់ប្រ​មាណ១,០០០នាក់ត្រូវ​បាន​ថ្នាក់ដឹក​នាំជួប​សំណេះសំណាល​នៅសាល​ម​ហោស្រ​ព​រ៉ូណ​ប្រូត​វ៉េនិង​និវ​ត្ត​ជ​ន​ម​ន្ត្រីរាជ​ការ​ស៊ីវិល​ចំនួន៦១៨នាក់ជួប​សំណេះសំណាល​នៅក្នុង​ប​រិវេណ​ម​ន្ទីរ​គ​ណ​ប​ក្ស​ប្រ​ជាជ​ន​ក​ម្ពុជាខេត្ត​សៀម​រាប។ក្រៅពីការ​ជួប​សំណេះសំណាល​ថ្នាក់ដឹក​នាំខេត្ត​សៀម​រាបាក៏បាន​ចែក​ជូន​នូវអំណោយ​មួយ​ចំនួន​ដ​ល់អ្ន​ក​ចូល​រួម​ទាំងអស់ផ​ង​ដែរ៕

ពិធីស​ម្ភោធអគារ​វិទ្យាល័យ ហ៊ុន សែន ស្វាយ​ធំ

អគារ​សិក្សាចំនួន​៣ខ្ន​ង​ធ្វើអំពីថ្ម​ប្រ​ក​ក្បឿង​ស្មើ១៨ប​ន្ទ​ប់និង​ខ្លោង​ទ្វារ១​នៃវិទ្យាល័យ ហ៊ុន សែន ស្វាយ​ធំដែល​មាន១ខ្ន​ង​ក​ម្ព​ស់៣ជាន់មាន៩ប​ន្ទ​ប់និង១ខ្ន​ង​ទៀត​ក​ម្ព​ស់ពីរ​ជាន់​មាន ០៤ប​ន្ទ​ប់និង​មួយ​ខ្ន​ង​ទៀត​ជាគ​ម្រោង​រ​ប​ស់ក្រ​សួងអប់រំមាន០៥ប​ន្ទ​ប់ស្ថិត​នៅភូមិស្វាយ​ធំឃុំក​ណ្តែក​ស្រុក​ប្រាសាទ​បាគ​ង​ខេត្ត​សៀម​រាប​ត្រូវ​បាន​ធ្វើពិធីស​ម្ភោធ​កាត់ខ្សែបូរ ដាក់ឲ្យ​ប្រើប្រាស់ជាផ្លូវ​ការ​កាល​ពីព្រឹក​ថ្ងៃទី០៥ខែម​ក​រាឆ្នាំ២០១៧ក្រោមអធិប​តីភាព​រ​ប​ស់ឯកឧត្ត​ម ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនិង​ជាប្រ​ធាន​ក្រុម ការ​ងារ​ថ្នាក់ជាតិចុះជួយ​ខេត្ត​សៀម​រាប​ដោយ​មាន​ការអញ្ជើញ​ចូល​រួម​ពីសំណាក់ឯកឧត្ត​ម​លោក​ជំទាវ អស់លោក​លោក​ស្រីជាស​មាជិក​ក្រុម​ការ​ងារ​ថ្នាក់ជាតិគ​ណៈអភិបាល​ខេត្ត ក្រុម​ប្រឹក្សាខេត្ត​ថ្នាក់ដឹក​នាំម​ន្ទីរអាជ្ញាធ​រ​មូល​ដ្ឋាន​​លោក​គ្រូ​អ្ន​ក​គ្រូសិស្សានុសិស្ស​យុវ​ជ​ន​កាក​បាទ​ក្រ​ហ​ម​តាជីយាយ​ជីនិង​ប្រ​ជាព​ល​រ​ដ្ឋ​ចូល​រួម​ផ​ង​ដែរ។
ក្នុង​កិច្ច​ស្វាគ​ម​ន៍រ​ប​ស់លោក ភូ សំអាត អភិបាល​នៃគ​ណៈអភិបាល​ស្រុក​ប្រាសាទ​បាគ​ង​បាន​ប​ញ្ជាក់ឲ្យ​ដឹង​ថាអគារ​សិក្សាទាំង៣ខ្ន​ង​នៃវិទ្យាល័យ ហ៊ុន សែន​ស្វាយ​ធំនេះ ក​សាង​ឡើង​ដោយ​ថ​វិកាប​ង​ប្អូន​ស​ប្បុរ​ស​ជ​ន​ក្នុង​ស្រុក​និង​ក្រៅស្រុក​ធ្វើអំពីថ្ម​ដែល​មាន១ខ្ន​ង​ក​ម្ព​ស់៣ជាន់មាន៩ប​ន្ទ​ប់និង១ខ្ន​ង​ទៀត​ក​ម្ព​ស់ពីរ​ជាន់​មាន០៤ប​ន្ទ​ប់និង មួយ​ខ្ន​ង​ទៀត​ជាគ​ម្រោង​រ​ប​ស់ក្រ​សួងអប់រំមាន០៥ប​ន្ទ​ប់ស​រុប​ទាំង​បីខ្ន​ង​មាន១៨ប​ន្ទ​ប់។លោក​ក៏បាន​ប​ន្ត​ទៀត​ថាទាំងអនុវិទ្យាល័យ​និង​វិទ្យាល័យ ​ហ៊ុន សែន​ស្វាយ​ធំមាន​សិស្ស ចូល​សិក្សា​មាន​ចំនួន​ស​រុប៩២៣នាក់មាន​គ្រូប​ង្រៀន៦១នាក់ស្រី​៣១នាក់ហើយ​ម​ក​ដ​ល់ពេល​នេះមានអគារ​ស​រុប​ចំនួន៧ខ្ន​ង​ស្មើ​៣៣ប​ន្ទ​ប់គ្រ​ប​ដ​ណ្ត​ត់លើឃុំពីរ រ​ប​ស់ស្រុក​ប្រាសាទ​បាគ​ង។ក្នុង​នោះដែរ​លោក​ក៏បាន​លើក​នូវ​សំណូម​ព​រ​មួយ​ចំនួន​រ​ប​ស់វិទ្យាល័យ​ក្នុង​ការ​ប​ម្រើដ​ល់ការ​ប​ង្រៀន​ដ​ល់សិស្ស​ប្រ​ក​ប​ដោយ​គុណ​ភាព​ខ្ព​ស់។
មាន​ប្រ​សាស​ន៍នោះដែរឯកឧត្ត​ម ទៀ បាញ់ ក៏បាន​គូស​ប​ញ្ជាក់ថានេះជាស​ម​ទ្ធិផ​ល​ថ្មីនៃចំណ​ង​ដៃឆ្នាំថ្មីក្នុង​ការ​ទ​ទួល​សាទ​រ​ខួបអនុស្សាវ​រីយ៍លើក​ទី៣៨ថ្ងៃជ័យ​ជំនះ​៧ម​ក​រា ដែល​ប្រ​ជាព​ល​រ​ដ្ឋ​យើង​គ្រ​ប់រូប​បាន​រួច​ផុត​ពីគ្រោះម​ហ​ន្ត​រាយ​ប្រ​ល័យ​ពូជ​សាស​ន៍ ប៉ុល ព​ត។ក្រោម​គោល​ន​យោបាយ​ឈ្នះៗ​រ​ប​ស់ស​ម្តេច​តេជោ ហ៊ុន សែន ជានាយ​ក​រ​ដ្ឋ​ម​ន្ត្រី បាន​ប​ញ្ច​ប់នូវ​ជីវិត​ន​យោបាយ​ដឹក​នាំរ​ប​ស់ខ្មែរ​ក្រ​ហ​ម​បាន​ធ្វើឲ្យ ប្រ​ទេស​ក​ម្ពុជាទាំង​មូល​ទ​ទួល​នូវ​សុខ​ស​ន្តិភាព​ព​ពេញ​ផ្ទៃប្រ​ទេស​ព្រ​ម​ទាំង​បាន​ក​សាង​នូវ​ស​ម​ទ្ធិផ​ល​ជាច្រើន នៅគ្រ​ប់មូល​ដ្ឋាន។ម៉្យាង​ទៀត​ស​ម​ទ្ធិផ​ល​នេះក៏កើត​ឡើង​ក្រោម​ដំបូល​ស​ន្តិភាព​នៃថ្ងៃជ័យ​ជំនះ៧ម​ក​រាដូច្នេះយើង​ត្រូវ​រួម​គ្នាថែរ​ក្សានូវ​ស​ម​ទ្ធិផ​ល​ស​ន្តិភាព ឲ្យ​បាន​យូរអង្វែង​ត​រៀង​ទៅ។ឯកឧត្ត​ម ទៀ បាញ់ ក៏បាន​ធ្វើការ​ថ្លែងអំណ​រ​គុណ​ចំពោះស​ប្បុរ​ស​ជ​ន​ដែល​បាន​ប​រិចាក​នូវ​ថ​វិកាផ្ទាល់ក្នុង​ការ​ក​សាង​ស​ម​ទ្ធិផ​ល​ថ្មីនេះ​នៅវិទ្យាល័យ ហ៊ុន សែន​ស្វាយ​ធំក្នុង​ការ​រួម​ចំណែកអភិវ​ឌ្ឍ​ន៍ស​ង្គ​ម​ជាតិនិង​កាត់ប​ន្ថ​យ​ភាព​ក្រីក្រ​នៅក​ម្ពុជា។ឯកឧត្ត​ម​ក៏បាន​គូស​ប​ញ្ជាក់ថាតាម​រ​យៈនៃកិច្ច​ខិត​ខំប្រឹង​ប្រែង​នេះហើយ ធ្វើឲ្យ​យើង​ទ​ទួល​បាន​ល​ទ្ធ​ផ​ល​ជាទីគាប់ចិត្ត ក្នុង​ការ​លើក​ក​ម្ព​ស់នូវ​វិស័យអប់រំនៅថ្នាក់មូល​ដ្ឋាន​សំដៅប​ណ្តុះប​ណ្តាល​នូវ​ធ​ន​ធាន​ម​នុស្ស។ម៉្យាង​ទៀត​ការ​ក​សាងអគារ​សិក្សា វិទ្យាល័យ​ស្វាយ​ធំនេះគឺមាន​សារៈសំខាន់ស​ម្រាប់ក្មួយៗសិស្សានុសិស្ស​នៅមូល​ដ្ឋាន​មាន​ល​ទ្ធ​ភាព​បាន​ចូល​សិក្សារៀន​សូត្រ​ប្រ​ក​ប​ដោយ​គុណ​ភាព​​  ហើយ​ក៏ជាចំណុច​ដែល​ក​ត់សំគាល់គួឲ្យ​មាន​មោទ​នៈភាព​និង​បាន​ធ្វើឲ្យ​មាន​ភាព​ជោគ​ជ័យ​ជាប​ន្ត​ប​ន្ទាប់បាន​ធ្វើឲ្យ​ក​ម្ពុជាត្រូវ​បាន​វាយ​ត​ម្លៃខ្ព​ស់ដែល​ជាប្រ​ទេស​ស្ថិត​នៅក្នុង ចំណាត់ថ្នាក់លេខ៥នៅក្នុង​ចំណោម​នៃប្រ​ទេសអភិវ​ឌ្ឍ​ន៍។ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ក៏បាន​ធ្វើការអំពាវ​នាវ​ដ​ល់ប្រ​ជាព​ល​រ​ដ្ឋ​ទាំងអស់ត្រូវ​ទៅធ្វើការ​ពិនិត្យ​មើល​ឈ្មោះបោះឆ្នោត​ដែល​បាន​បិទ​ផ្ស​ព្វ​ផ្សាយ​នៅតាម​សាលាឃុំស​ង្កាត់ក្នុង​ការ​ផ្ទៀង​ទាត់ឈ្មោះជាចុង​ក្រោយ​សំដៅក្នុង​ការ​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំស​ង្កាត់នាថ្ងៃទី៤ខែមិថុនាឆ្នាំ២០១៧និង បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្ត្រអាណ​ត្តិទី៦នៅឆ្នាំ២០១៨ ផ​ង​ដែរ។ឯកឧត្ត​ម​ក៏បាន​ប​ន្ត​ទៀត​ថាស​ម​ទ្ធិផ​ល​ដែល​កើត​ឡើង​នេះគឺស្តែង​ចេញ​ពីក​ម្លាំង​សាម​គ្គីរ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ ដែល​បាន​រួម​ក​ម្លាំង​គ្នាជាធ្លុង​មួយ ក្នុង​កិច្ចអភិវ​ឌ្ឍ​ន៍ស​ង្គ​ម​ជាតិ ។ ម៉្យាង​ទៀត​សូមឲ្យ​ប​ង​ប្អូន​ធ្វើការ​ថែរ​ក្សានូវ​ប្រ​ពៃណីវ​ប្ប​ធ​ម៌ចែក​រំលែកឲ្យ​កាន់តែបាន​ទូលំទូលាយ​និង​រួម​គ្នាថែរ​ក្សានូវ​សុខ​ស​ន្តិភាព​នៅក​ម្ពុជាដែល​កើត​ឡើង​ដោយ​ក​ម្លាំង រ​ប​ស់យើង​គ្រ​ប់ៗគ្នា។ឯកឧត្ត​ម​ក៏បាន​ធ្វើការ​ផ្តាំផ្ញើដ​ល់អាជ្ញាធ​រ​មូល​ដ្ឋាន​លោក​គ្រូអ្ន​គ្រូសិស្សានុសិស្ស​និង​ប្រ​ជាព​ល​រ​ដ្ឋ​ទាំង​ពីរ​ឃុំត្រូវ​ចូល​រួម​ថែរ​ក្សានូវ​ស​ម​ទ្ធិផ​ល​នេះ ឲ្យ​បាន​គ​ង់វ​ង្ស​ដើមី្ប​ប្រើប្រាស់ឲ្យ​បាន​យូរអង្វែង​ក្នុង​ការ​ប​ណ្តុះប​ណ្តាល​ប​ង​ប្អូន​កូន​ចៅ​រ​ប​ស់ខ្លួន​ត​ទៅអនាគ​ត​ព្រ​ម​ទាំង​ត្រូវ​ជៀសឲ្យ​ឆ្ងាយ​ពីគ្រឿង​ញៀន និងអនុវ​ត្តឲ្យ​ខាង​តែបាន​នូវ​គោល​ន​យោបាយ​ភូមិឃុំ​មាន​សុវ​ត្ថិភាព​សំខាន់ការ​ប​ង្រ្កាប​នូវ​ប​ទ​ល្មើស​គ្រឿង​ញៀន​និង​ជ​ល​ផ​ល​ផ​ង​ដែរ ។
ក្នុង​នោះដែល​ក៏មាន​ការ​បំពាក់គ្រឿងឥស្ស​រិយ​យ​ស​​មេដាយ​មាស​ស្ថាប​នាជាតិនិង​លិខិត​ថ្លែងអំណ​រ​គុណ​ជូន​ដ​ល់ប​ង​ប្អូន​ស​ប្បុរ​ស​ជ​ន ។ ក្នុង​នោះឯកឧត្ត​ម​ក៏បាន​នាំយ​ក​នូវអំណោយ​មួយ​ចំនួន​ជូន​ដ​ល់តាជីយាយ​ជីម្នាក់ៗ​ក្រ​ណាត់ស១ដុំប្រាក់១ម៉ឺន​រៀល,លោក​គ្រួអ្ន​ក​គ្រូម្នាក់ៗសៀវ​ភៅ៥ក្បាល​ប៊ិច២ដើម​ប្រាក់ ៣ម៉ឺន​រៀល​សិស្ស​ម្នាក់ៗសៀវ​ភៅ២ក្បាល​ប៊ិច១ដើម​ប្រាក់៥ពាន់រៀល​ព្រ​ម​ទាំង​សៀវ​ភៅច្បាប់ក្រ​ម​ង៉ុយ​ចំនួន១១៤ក្បាល​ផ​ង​ដែរ ៕

ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ អញ្ជើញ​ជាអធិប​តីភាព ក្នុង​ពិធីទ​ទួល​ដំណើរ​ក​ង​ក​ម្លាំង​វិស្វ​ក​ម្ម​លេខ៩៣៦ និង​ក​ង​ពេទ្យ​ក​ម្រិត២ លេខ៩០៨ ពីប្រ​ទេស​លីប​ង់ និង​ប្រ​ទេស​ស៊ូដ​ង់ខាង​ត្បូង
នាថ្ងៃទី០៦ ខែម​ក​រា ឆ្នាំ២០១៧ នៅមូល​ដ្ឋាន​ទ័ពអាកាស​ពោធិ៍ចិន​តុង គ​ណៈក​ម្មាធិការ​ជាតិបាន​រៀប​ចំពិធី​ទ​ទួល​ដំណើរ​ក​ង​ក​ម្លាំង​ក​ម្ពុជា ដែល​បាន​ប​ញ្ច​ប់បេស​ក​ក​ម្ម​រ​ប​ស់អ.ស.ប និង​និវ​ត្ត​ន៍ម​ក​កាន់ក​ម្ពុជាវិញ ប្រ​ក​ប​ដោយ​សុវ​ត្ថិភាព។ នៅក្នុង​ពិធីនេះ ឯកឧត្ត​ម អ៊ុច បូរ​រិទ្ធ រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ប​រ​ទេស និង​ស​ហ​ប្រ​តិប​ត្តិការអន្ត​រ​ជាតិ និង​ជាអនុប្រ​ធាន​គ​ណៈក​ម្មាធិការ​ជាតិ បាន​ជ​ម្រាប​ជូនអំពីល​ទ្ធ​ផ​ល​ការ​ងារ​រ​ប​ស់​ក​ង​ទាំង​២ថា ក​ង​វិស្វ​ក​ម្ម​លេខ៩៣៦ គឺជាក​ង​ទី៦ ដែល​បាន​ប​ញ្ច​ប់បេស​ក​ក​ម្ម​ប្រ​ក​ប​ដោយ​ជោគ​ជ័យ នៅ​ប្រ​ទេស​លីប​ង់ ដូច​ក​ង​មុនៗដែរ ហើយ​ក​ង​នេះ បាន​បំពេញ​បេស​ក​ក​ម្ម​នៅការ​ដ្ឋាន​តាម​ជ្រោះភ្នំ លើកំពូល​ភ្នំខ្ព​ស់ៗ ដឹក​​ជ​ញ្ជូន​ស​ម្ភារៈ ខ្សាច់ ថ្ម ដែក ស៊ីម៉ង់ត៏ និង​ទឹក តាម​រ​យៈក​ម្លាំង​ម​នុស្ស និង​ស​ត្វ​លា ប្រ​ក​ប​ដោយ​ជំ​នាញ​វិជ្ជាជីវៈ។
    ក​ង​ក​ម្លាំង​ក​ម្ពុជាមាន​ភាពអំណ​ត់ត​ស៊ូបំពេញ​ការ​ងារ​រ​ហូត​សំរេច​ភារ​កិច្ច ដូច​ជា ការ​សាង​ស​ង់ជ​ញ្ជាំង ដឹក​ជ​ញ្ជូន ស្ទូច​ត​ម្លើង​ជ​ញ្ជាំង ឈូស​ឆាយ​ព​ង្រាយ​ដី ធ្វើផ្លូវ​ឡើង​ភ្នំ សាង​ស​ង់ ជួស​ជុល រុះរើជ​ញ្ជាំង​ការ​ពារ​សុវ​ត្ថិភាព និង​ចាក់គ្រួស​ក្នុង​ជ​ញ្ជាំង​សុវ​ត្ថិភាព ។ល។
    ដោយ​ឡែក ក​ង​ពេទ្យ​ក​ម្រិត២ លេខ៩០៨ ប​ញ្ច​ប់បេស​ស​ក​ក​ម្ម​ប្រ​ក​ប​ដោយ​ជោគ​ជ័យ​នៅឆ្នាំនេះ គឺជា​ឆ្នាំ​ទី៥នៅប្រ​ទេស​ស៊ូដ​ង់ខាង​ត្បូង (UNMISS)។ ក​ង​នេះ បាន​ស​ម្រេច​ភារ​កិច្ច​លើការ​ផ្ត​ល់សេវាសុខាភិបាល ជូន​ដ​ល់ប្រ​ជាព​ល​រ​ដ្ឋ ជ​ន​ភៀស​ខ្លួន ជ​ន​ភៀស​សឹក ម​ន្ត្រី បុគ្គ​លិក UNMISS និង​ស្ថាន​ទូត​នានា ដែល​មាន​និវេស​ន​ដ្ឋាន​នៅស៊ូដ​ង់ខាង​ត្បូង ដោយ​ទ​ទួល​បាន​ការ​កោត​ស​រ​សើរ​ពីម​ន្ត្រីជំនាញ​ជាន់ខ្ព​ស់រ​ប​ស់ អ.ស.ប លើស​ម​ត្ថ​ភាព​ប្រ​ក​ប​ដោយ​ប​ញ្ញាញាណ វិជ្ជាជីវៈ និង​ក្រ​ម​សីល​ធ​ម៌រ​ប​ស់គ្រូពេទ្យ។ ចំពោះស​ម្ភារៈ​ទាំង​ប​រិមាណ គុណ​ភាព ស្រ​ប​តាម​ស្ត​ង់ដារ​ប​ស់ អ.ស.ប។
    ក្នុង​នាមអ្ន​ក​ស​ម្រ​ប​ស​ម្រួល​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិប្រ​ចាំក​ម្ពុជា លោក Alexandre Huynh បាន​មាន​ប្រ​សាស​ន៍ថា លោក​មាន​សេច​ក្តីរីក​រាយ​ដោយ​បាន​ឃើញ​ដំណើរ​និវ​ត្ត​ន៍រ​ប​ស់ក​ង​វិស្វ​ក​ម្ម​លេខ ៩៣៦ នៅប្រ​ទេស​លីប​ង់ និង​ក​ង​ពេទ្យ​ក​ម្រិត២ លេខ៩០៨ ដែល​ជាការ​ប​ញ្ច​ប់​បេស​ក​ក​ម្ម​នៅប្រ​ទេស​ស៊ូ​ដ​ង់​ខាង​ត្បូង ដែល​បាន​ប​ញ្ច​ប់បេស​ក​ក​ម្ម ប្រ​ក​ប​ដោយ​ជោគ​ជ័យ និង​មាន​សុវ​ត្ថិភាព។
    ស​មិទ្ធ​ផ​ល​ក​ង​ទាំង០២ស​ម្រេច​បាន​នាពេល​នេះ គឺជាការ​ប​ង្ហាញ​ពីឆ​ន្ទៈមោះមុត វិជ្ជាជីវៈ ប្រ​ក​ប​ដោយ​ស​ម​ត្ថ​ភាព​រ​ប​ស់បុគ្គ​ផ្ទាល់ខ្លួន​ក្នុង​ការអនុវ​ត្ត​ការ​ប្តេជ្ញាចិត្ត​រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា ក្នុង​ការ​ស្វែង​រ​ក​ស​ន្តិភាព ស​ន្តិសុខ ក្នុង​ល​ក្ខ​ណៈមិត្ត​ភាព សាម​គ្គីភាព អន្ត​រ​ជាតិ តាម​រ​យៈការ​ប​រិច្ចាគ​ដ​ល់បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព ប្រ​ទេស​ក​ម្ពុជាឈ​រ​ជាគំរូដ​ល់ពិភ​ព​លោក ដែល​បាន​ប​ញ្ជូន​ក​ង​ក​ម្លាំង និងអ្ន​ក​ជំនាញ​ប​ច្ចេក​ទេស ទៅចូល​រួម​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិនៅសាធារ​ណ​រ​ដ្ឋ​លីប​ង់ និង​ប្រ​ទេស​ស៊ូដ​ង់ខាង​ត្បូង។
    លោក Alexanre Huynh បាន​ស​ម្តែង​នូវ​ការ​ដឹង​គុណ​ដ៏ជ្រាល​ជ្រៅចំពោះរ​ដ្ឋាភិបាល និង​ប្រ​ជាជ​ន​ក​ម្ពុជា​​ក្នុង​ការ​ជួយ​ប​ង្កើតឲ្យ​មាន​ស​ន្តិភាព​ជាក់ស្តែង​ស​ម្រាប់ប​ណ្តាប្រ​ទេស​ផ្សេងៗ និងអបអរ​សាទ​រ​ចំពោះ​ក​ង​រ​ក្សាស​ន្តិភាព​រ​ប​ស់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ដែល​បាន​ស​ម្រេច​ជោគ​ជ័យ​ជា​ប្រ​វ​ត្តិសាស្ត្រ​រ​ប​ស់ខ្លួន​ជាប​ន្ត​ប​ន្ទាប់ ដែល​ជាការ​តាំង​ចិត្ត​ក្នុង​ការ​ផ្ត​ល់ជំនួយ​ម​នុស្ស​ធ​ម៌ដ​ល់ប​ណ្តាប្រ​ទេស​នានា និង​បាន​ចែក​រំលែក​ជំនាញ និង​ប​ទ​ពិសោធ​ន៍ជូន​ប្រ​ទេស​ដែល​រ​ង​ដោយ​ជ​ម្លោះ និងអស្ថេរ​ភាព ពិត​ជាការ​រួម​ចំណែក​ក្នុង​ការ​ជួយ​ស​ង្គ្រោះ​អាយុ​ជីវិត​ដ៏ច្រើន​នៅក្នុង​ពិភ​ព​លោក។
    លោក Alexandre Huynh បាន​រំឮក​ប្រ​សាស​ន៍រ​ប​ស់លោក Antonio Guterres អគ្គ​លេខាធិការ​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ក្នុង​ពេល​ចូល​កាន់តំណែង​នាថ្ងៃដំបូង​ថា ស​ន្តិភាព​ជាគោល​ដៅ និង​ការ​នាំផ្លូវ​រ​ប​ស់យើង អ្វី​ដែល​យើង​ពុះពារ​ក្នុង​នាម​ជាគ្រួសារ ដូច​ជា សេច​ក្តីថ្លៃថ្នូរ និង​ក្តីស​ង្ឃឹម​ការ​រីក​ចំរើន និង​ភាព​រុង​រឿង អាស្រ័យ​លើស​ន្តិភាព ប៉ុន្តែស​ន្តិភាព​គឺអាស្រ័យ​លើយើង​ផ​ង​ដែរ។
    ក្នុង​នាម​ស​ម្តេច​តេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​គូ​ស​ប​ញ្ជាក់​ថា ជោគ​ជ័យ និង​ស្នាដៃដ៏ត្រ​ចះត្រ​ច​ង់រ​ប​ស់ក​ង​ម្លាំង​វិស្វ​ក​ម្ម​លេខ៩៣៦ និង​ក​ង​ពេទ្យ​ក​ម្រិត២ លេខ​៩០៨ ដែល​បាន​ស​ម្រ​ច​ជោគ​ជ័យ នៅប្រ​ទេស​លីប​ង់ និង​ស៊ូដ​ង់ខាង​ត្បូវ​នាពេល​នេះ គឺជាស​មិទ្ធ​ផ​ល​ថ្មី​មួយ​ប​ន្ថែម​ទៀត ក្នុង​ស​មិទ្ធ​ផ​ល​ជាច្រើន​ដែល​ក​ង​ក​ម្លាំង​ក​ម្ពុជា ទ​ទួល​បាន​លើវិស័យ​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ក្នុង​រ​យៈពេល១១ឆ្នាំក​ន្ល​ង​ម​ក​នេះ គឺជាការ​លះប​ង់អាយុជីវិត ដើម្បីបុព្វ​ហេតុ ស​ន្តិភាព ស​ន្តិសុខ និង​ម​នុស្ស​ធ​ម៌ដ​ល់ប​ណ្តាប្រ​ទេស​ក្នុង​លោក ដែល​កំពុង​ទ​ទួល​ការ​រ​ង​ទុក្ខ​ដោយ​សារ​ជ​ម្លោះនានា។
    ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ស​ង្ក​ត់ធ្ង​ន់ថា ក្រៅពីការ​បំពេញ​បេស​ក​ក​ម្ម​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​បាន​ប​ន្តអនុវ​ត្ត​ផែន​ការ​កែទ​ម្រ​ង់ដ៏ស៊ីជ​ម្រៅរ​ប​ស់ខ្លួន​លើគ្រ​ប់វិស័យ ស្រ​ប​តាម​ក​ម្ម​វិធីន​យោបាយ និង​យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់កាល​ទី៣ រ​ប​ស់រាជ​រ​ដ្ឋាភិបាល សំដៅ​ប​ន្ត​ព​ង្រឹង និង​ព​ង្រីក​ស​ម​ត្ថ​ភាព​យោធិន​គ្រ​ប់រូប ឲ្យ​កាន់តែមាន​ប្រ​សិទ្ធ​ភាព និង​បាន​ចូល​រួម​ចំណែក​ប្រ​ក​ប​ដោយ​ប្រ​សិទ្ធ​ភាព ក្នុង​កិច្ច​ស​ហ​ការ​រ​ក្សាស​ន្តិសុខ សុវ​ត្ថិភាព ស​ណ្តាប់ធ្នាប់ស​ង្គ​ម ការ​ពារអធិប​តេយ្យ បូរ​ណ​ភាព​ទឹក​ដី ដើម្បីអភិវ​ឌ្ឍ​ស​ង្គ​ម សេដ្ឋ​កិច្ច​ជាតិ។
    ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ប​ន្ត​ព​ង្រឹង និង​ព​ង្រីក​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​នឹង​ដៃគូស​ន្តិសុខ​ក្នុង​តំប​ន់ និងអន្ត​រ​ជាតិ ដោយ​ប្រើប្រាស់យ​ន្ត​ការ​ទ្វេភាគី និង​ព​ហុភាគីក្នុង​គោល​ដៅស្វែង​រ​ក​ជំនួយឧប​ត្ថ​ម្ភ​ផ្សេងៗ ស​ម្រាប់​ផ្គ​ត់ផ្គ​ង់ដ​ល់ក​ង​ទ័ព ក្នុង​ការ​ក​សាង​ហេដ្ឋារ​ច​នាស​ម្ព័ន្ធ ការ​ហ្វឹក​ហ្វឺន​ប​ណ្តុះប​ណ្តាល​ជំនាញ​ប​ច្ចេក​ទេស សំដៅអភិវ​ឌ្ឍ​ន៍ធ​ន​ធាន​ម​នុស្ស និង​ក​សាង​នាយ​ទាហាន​វ័យ​ក្មេង​ស​ម្រាប់ប​ន្ត​វេន​នាពេលអនាគ​ត។
ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ បាន​រៀប​ចំលំហាត់ហ្វឹក​ហ្វឺន​រួម​គ្នាជាប​ន្ត​ប​ន្ទាប់ទាំង​ក្នុង​និង​ក្រៅប្រ​ទេស សំដៅ​លើក​ក​ម្ព​ស់ថែម​ទៀត លើវិស័យ​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព ការ​ប្រ​ឆាំង​ភេរ​វ​ក​ម្ម ស​ន្តិសុខ​ល​ម្ហ​ស​មុទ្រ ជំនួយ​ម​នុស្ស​ធ​ម៌ និង​ស​ង្រ្គោះគ្រោះម​ហ​ន្ត​រាយ ។ល។ ដើម្បីប​ង្កើន​ស​ម​ត្ថ​ភាព​យ​ល់ដឹង​លើគ្រ​ប់វិស័យ ស​ម្រាប់​រួម​ចំណែក​កិច្ច​ខិត​ខំប្រឹង​ប្រែង​ព​ង្រឹង​ស​ន្តិសុខ និង​ស​ន្តិភាព​នៅក្នុង​តំប​ន់ និងអន្ត​រ​ជាតិ។
    ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ស​ង្ក​ត់ធ្ង​ន់ថា រាជ​រ​ដ្ឋាភិបាល​ដាក់​ចេញ​នូវ​ច​ក្ខុវិស័យ​រ​ប​ស់​ខ្លួន លើវិស័យ​រ​ក្សាស​ន្តិភាព ក្នុង​គោល​ដៅធានានិរ​ន្ត​ភាព​ការអភិវ​ឌ្ឍ​ន៍ថ្មី នៃការ​ប​ញ្ជូន​ក​ង​ក​ម្លាំង​រ​ក្សា​ស​ន្តិភាព​នាពេល​អនាគ​ត សំដៅប​ន្ត​វិភាព​ទាន​រួម​ចំណែក​ជាមួយ​ស​ហ​គ​មអន្ត​រ​ជាតិ ក្នុង​កិច្ច​ប្រឹង​ប្រែង​ស្វែង​រ​ក​ស​ន្តិភាព​ជូន​ប្រ​ទេស​ដ​ទៃ នៅលើពិភ​ព​លោក​ជាប​ន្ត​ទៀត។
    ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ស​ម្តែង​ការ​គោរ​ព​ដឹង​គុណ​យ៉ាង​ជ្រាល​ជ្រៅ ចំពោះប​ង​ប្អូន​ជ​ន​រួម​ជាតិទាំងអស់ ដែល​បាន​លះប​ង់កូន ចៅ ប្តី និង​សាច់ញាតិជាទីស្រ​លាញ់រ​ប​ស់ខ្លួន ដើម្បីចូល​រួម​ចំណែក​ដោយ​ស្ម័គ្រ​ចិត្ត​ក្នុង​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ក្នុង​នាម​ម​នុស្ស​ធ​ម៌ និង​ថ្លែងអំណ​រ​គុណ​ចំពោះក​ង​ក​ម្លាំង​នៃប​ណ្តាប្រ​ទេស​ជាមិត្ត​ទាំងអស់ ដែល​រួម​បេស​ក​ក​ម្ម​រ​ប​ស់​អង្គ​ការ​ស​ហ​ប្រ​ជា​ជាតិ នៅសាធារ​ណ​រ​ដ្ឋ​លីប​ង់ និង​ស៊ូដ​ង់ខាង​ត្បូង ដែល​បាន​គាំទ្រ​ស​ហ​ការ​ជាមួយ​ក​ង​ក​ម្លាំង​ក​ម្ពុជា​បំពេញ​បេស​ក​ក​ម្ម​ម​នុស្ស​ធ​ម៌ ដើម្បីស​ន្តិភាព​ជាប្រ​វ​ត្តិសាស្ត្រ​នេះ ទ​ទួល​បាន​ជោគ​ជ័យ​ជាប​ន្ត​ប​ន្ទាប់។
 

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ បើក​កិច្ច​ប្រ​ជុំបូក​ស​រុប​ស​ក​ម្ម​ភាព​ការ​ងារ​ថ្នាក់ជាតិចុះមូល​ដ្ឋាន​ខេត្ត​សៀម​រាប
នៅរ​ដ្ឋ​បាល​សាលាខេត្ត​សៀម​រាប រ​សៀល​ថ្ងៃទី០៤ ខែ ម​ក​រា ឆ្នាំ២០១៦ មាន​ធ្វើការ​ប្រ​ជុំបូក ស​រុប​ស​ក​ម្ម​ភាព​ក្រុម​ការ​ងារ​ថ្នាក់ជាតិចុះមូល​ដ្ឋាន ដើមី្ប​ត្រួត​ពិនិត្យ និង គាំទ្រ​ការអនុវ​ត្ត​ក​ម្ម​វិធីន​យោបាយ និង យុទ្ធ​សាស្ត្រ​ច​តុកោណ ដំណាក់កាល​ទី៣ រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជាប្រ​ចាំឆ្នាំ២០១៦ និង ទិស​ដៅអនុវ​ត្ត​ប​ន្ត ឆ្នាំ២០១៧  ក្រោមអធិប​តីភាពឯ.ឧ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ និង ជាប្រ​ធាន​ក្រុម​ការ​ងារ​ថ្នាក់ជាតិ ចុះមូល​ដ្ឋាន​ខេត្ត​សៀម​រាប ។
មាន​ប្រ​សាស​ន៍បើក​កិច្ច​ប្រ​ជុំនោះ ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ បាន​ធ្វើការ​ងារ​ណែនាំ ដ​ល់ប​ណ្តាឯកឧត្ត​ម លោក​ជំទាវ ជាប្រ​ធាន អនុប្រ​ធាន​ក្រុម​ការ​ងារ​ជាតិចុះមូល​ដ្ឋាន​ក្រុង ស្រុក​ទាំង ១២ រ​ប​ស់ខេត្ត​សៀម​រាប ដើមី្ប​ធ្វើសេច​ក្តី រាយ​ការ​ណ៍អំពីល​ទ្ធ​ផ​ល  ស​ក​ម្ម​ភាព​ការ​ងារ ដែល​បានអនុវ​ត្ត​ក្នុង​ឆ្នាំ២០១៦  ព្រ​ម​ទាំង​ប​ញ្ហាប្រ​ឈ​ម ដើមី្ប​រ​ក​នូវ​នីតិវិធីដោះ ស្រាយឲ្យ​បាន​ចំនូវ​រាល់ប​ញ្ហាទាំង​នោះឲ្យ​មាន​ប្រ​សិទ្ធ​ភាព ។
ក្នុង​នោះដែរឯ.ឧ ឃឹម ប៊ុន​សុង អភិបាល​នៃគ​ណៈអភិបាល​ខេត្ត និង​ជាអនុប្រ​ធាន អចិន្ត្រៃយ៍ក្រុម​ការ​ងារ​ថ្នាក់ជាតិ ក៏បាន​ធ្វើសេច​ក្តីរាយ​ការ​ណ៍ អំពីល​ទ្ធ​ផ​ល​ដែល​បានអនុវ​ត្ត​ការ​ងារ​រ​ប​ស់ក្រុម​ការ​ងារ និង ប​ញ្ហាប្រ​ឈ​ម ព្រ​ម​ទាំង​លើក​នូវ សំណូម​ព​រ​មួយ​ចំនួន ដ​ល់ក្រុម​ការ​ងារ​ថ្នាក់ជាតិ ក្នុង​ការ​ដាក់ ប្រ​តិទិន​ការ​ងារ រ​ប​ស់ខ្លួន ចុះមូល​ដ្ឋាន និង​បាន​លើក​នូវ​ទិស​ដៅ ដែល​ត្រូវអនុវ​ត្ត​ប​ន្ត​នៅឆ្នាំប​ន្ទាប់ផ​ង​ដែរ ។
ប​ន្ត​ម​កឯកឧត្ត​ម លោក​ជំទាវ លោក លោក​ស្រី ដែល​ជាប្រ​ធាន អនុប្រ​ធាន​ក្រុម​ការ​ងារ ថ្នាក់ជាតិចុះមូល​ដ្ឋាន​ក្រុង ស្រុក បាន​រាយ​ការ​ណ៍អំពីល​ទ្ធ​ផ​ល ស​ក​ម្ម​ភាព​ការ​ងារ​រ​ប​ស់ក្រុម​ដែលអនុវ​ត្ត​បាន ក្នុង​ឆ្នាំ ២០១៦ ដោយ​បាន​លើក​នូវ​ប​ញ្ហា មួយ​ចំនួន​ដែល​ប្រ​ជាព​ល​រ​ដ្ឋ​បាន​លើក​ឡើង ព្រ​ម​ទាំង​សំណូម​ព​រ​មួយ​ចំនួន ដោយ​ផ្តោត​លើប​ញ្ហា វិវាទ​ដីធ្លី ទីតាំង​ចាក់ស​ម្រាម , អគ្គិស​នី , ធារាសាស្ត្រ , សេវាសាធារ​ណៈ ,ការ​ផ្ត​ល់អត្ត ស​ញ្ញាណ​ប័ណ្ណ​មាន​ការ​យឺត​យ៉ាវ , ការ​សុំសាង​ស​ង់ផ្លូវ ឡើង​ខ្ន​ង​ភ្នំគូលែន និង ចុះទៅស្រុក​ស្វាយ​លើ , ប​ញ្ហាផាស៊ីផ្សារ , និង ពីត​ម្លៃប្រើប្រាស់អគ្គិស​នី ព្រៃឈើស​ហ​គ​ម​ន៍ និង អាជ្ញាធ​រអប្ស​រាជាដើម ។
ប​ន្ទាប់ពីធ្វើកិច្ច​ពិភាក្សាយ៉ាង​ស៊ីជ​ម្រៅ ទៅលើការ​ងារ គាំទ្រ​ការអនុវ​ត្ត​ក​ម្ម​វិធីន​យោបាយ និង យុទ្ធ​សាស្ត្រ​ច​តុកោណ ដំណាក់កាល​ទី៣ រ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា និង ឆ្ល​ង​តាម​សេច​ក្តី រាយ​ការ​ណ៍ រ​ប​ស់អាជ្ញាធ​រ​ខេត្ត និង ប្រ​ធាន អនុប្រ​ធាន ក្រុម​ការ​ងារ​ថ្នាក់ជាតិរួច​ម​ក ឯកឧត្ត​ម ទៀ បាញ់ ក៏បាន​ធ្វើការ​កោត​ស​រ​សើរ​ពីកិច្ច​ខិត​ខំប្រឹង​ប្រែង រ​ប​ស់ ឯកឧត្ត​ម លោក​ជំទាវ អស់លោក លោក​ស្រីជាស​មាជិក​ក្រុម​ការ​ងារ​ថ្នាក់ជាតិ ក៏ដូច​ជាអាជ្ញាធ​រ​មូល​ដ្ឋាន ដែល​បានអនុវ​ត្ត ការ​ងារ​ក​ន្ល​ង​ម​ក ហើយ​បាន​ទ​ទួល​ល​ទ្ធ​ផ​ល​ជាទីមោទ​នៈបំផុត ។ ក្នុង​នោះដែរឯ.ឧ ទៀ បាញ់ ក៏បាន​ធ្វើកា រ​បូក​ស​រុប​នូវ​ល​ទ្ធ​ផ​ល​នៃកិច្ច​ប្រ​ជុំប្រ​ចាំឆ្នាំ២០១៦នេះ ទៅលើទ​ម្រ​ង់រ​បាយ​ការ​ណ៍ ដែល​ជាក​ញ្ច​ក់ ឆ្លុះប​ញ្ចាំង​ទៅលើក​ញ្ច​ប់នៃផ្នែក​នីមួយៗ ដែល​ក្រុម​លេខាធិការ​ដ្ឋាន​បាន​រៀប​ចំ និង ការ​ប្រ​មូល​ផ្តុំប​ញ្ហាដែល មាន​ការ​ពាក់ព័ន្ធ និង ស្នើសុំជាគោល​ការ​ណ៍ទៅស​ម្តេច​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ប្រ​ជុំជាមួយ​រ​ដ្ឋ​ម​ន្ត្រីគ្រ​ប់ក្រ​សួង ដើមី្ប​ធ្វើការ​ដោះស្រាយ ។ ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ក៏បាន​ធ្វើការ​ប​ញ្ជាក់ផ​ង​ដែរ អំពីប​ញ្ហា គុណ​ភាព​សេវាសាធារ​ណៈ និង ​រាល់សំណូម​ព​រ​រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ​ដែល​នៅសេស​ស​ល់ និង មិន​ទាន់បាន ធ្វើការ​ដោះស្រាយ​នោះ ត្រូវ​ធ្វើការ​ដោះស្រាយ​ជូន​ប្រ​ជាព​ល​រ​ដ្ឋ​ប​ន្ត ឲ្យ​បាន​ច​ប់ស​ព្វ​គ្រ​ប់នៅឆ្នាំ២០១៧ ។ ក្នុង​កិច្ច​ប្រ​ជុំនោះក៏បាន​ផ្តោត​យ៉ាង​សំខាន់ចំពោះ ការ​ជ​ម្រុញ​ដ​ល់ប្រ​ជាព​ល​រ​ដ្ឋ ទៅត្រួត​ពិនិត្យ​ប​ញ្ជីឈ្មោះបោះឆ្នោត និង ត្រូវ​ទៅចូល​រួម​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សាឃុំ ស​ង្កាត់ និង ធ្វើការ​ចូល​រួម​ផ្ស​ព្វ​ផ្សាយ នូវ យុទ្ធ​នាការ​រ​យៈពេល៦ខែ រ​ប​ស់រាជ​រ​ដ្ឋាភិបាល ក្នុង​ការ​ប​ង្រ្កាប​ប​ទ​ល្មើស​គ្រឿង ញៀន និង ប​ទ​ល្មើស​នេសាទ រួម​ទាំង អនុវ​ត្តឲ្យ​បាន​ជាប្រ​ចាំនូវ​គោល​ន​យោបាយ ភូមិឃុំមាន​សុវ​ត្ថិភាព និង រួម​គ្នាប​ន្ត​នូវ ប្រ​ពៃណីចែក រំលែក​ផ​ង​ដែរ ។  ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ ក៏បាន​ធ្វើការ​ផ្តាំផ្ញើដ​ល់ស​មាជិក​ក្រុម​ការ​ងារ​ថ្នាក់ជាតិ ថ្នាក់ខេត្ត​ទាំងអស់  ត្រូវ​ប​ង្កើន​ការ​យ​ក​ចិត្ត ក្នុង​ការ​បំពេញ​ភារ​កិច្ច​រ​ប​ស់ខ្លួន ការ​ប​ម្រើនូវ​រាល់ សំណូម​ព​រ​ត​ម្រូវ ការ​ចាំបាច់រ​ប​ស់ប្រ​ជាជ​ន​នៅតាម​មូល​ដ្ឋាន ដែល ជាក​ម្លាំង​ច​ល​ក​រ​ជ​ម្រុញឲ្យ​ការអភិវ​ឌ្ឍ​តាម​បែប​ប្រ​ជាធិប​តេយ្យ នៅថ្នាក់ក្រោម​ជាតិកាន់តែមាន​ល្បឿន​ទៅមុខ ៕


ពិធីជូន​ដំណើរ​ក​ង​វិស្វ​ក​ម្ម​លេខ៣៦៩ទៅកាន់សាធារ​ណ​រ​ដ្ឋ​លីប​ង់ ក្រោមអធិប​តីភាព ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន
នាព្រឹក​ថ្ងៃទី០៤ ខែម​ក​រា ឆ្នាំ២០១៧នេះ គ​ណៈក​ម្មាធិការ​ជាតិ បាន​រៀប​ចំពិធី​ជូន​ដំ​ណើរ​ក​ង​វិស្វ​ក​ម្ម​លេខ​៣៦៩ ទៅប្តូរ​វេន​ក​ង​វិស្វ​ក​ម្ម​លេខ៩៣៦ ដែល​បាន​ប​ញ្ច​ប់បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់​អង្គ​ការ​ស​ហ​ប្រ​ជា​​ជាតិ នៅសាធារ​ណ​រ​ដ្ឋ​លីប​ង់ ហើយ​គ្រោង​នឹង​វិវ​ត្ត​ន៍ម​ក​កាន់ក​ម្ពុជាវិញ នាថ្ងៃទី០៦ ខែម​ក​រា ឆ្នាំ២០១៧​ខាង​មុខ​នេះ។
    តាម​រ​បាយ​ការ​ណ៍រ​ប​ស់ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៍ សែម សុវ​ណ្ណ​នី អគ្គ​នាយ​ក​ម​ជ្ឈ​ម​ណ្ឌ​ល​ជាតិ បាន​​រាយ​ការ​ណ៍ជូនអង្គ​ពិធីជ្រាប​ថា ក​ង​ក​ម្លាំង​វិស្វ​ក​ម្ម​លេខ៣៦៩​ជាក​ង​ទី៧ ដែល​ទៅចូល​រួម​បំពេញ​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អ.ស.ប នៅសាធារ​ណ​រ​ដ្ឋ​លីប​ង់។ ក​ង​នេះមាន​ក​ម្លាំង​ចំនួន១៨៤នាក់ ក្នុង​នោះ​មាន​នារី​១៦នាក់​ ដែល​មាន​តួនាទីភារ​កិច្ច​ក្នុង​ការ​សាង​ស​ង់បាឡេ ដឹក​ជ​ញ្ជូន និង​ស្ទូច​ត​ម្លើង​ជ​ញ្ជាំង ឈូស​ឆាយ​ព​ង្រាប​ដី និង​ផ្លូវ​ឡើង​ភ្នំ សាង​ស​ង់ជួស​ជុល​និង​រុះរើជ​ញ្ជាំង​ចាក់គ្រួស​ក្នុង​ជ​ញ្ជាំង​សុវ​ត្ថិភាព សាង​ស​ង់​ជ​ញ្ជាំង​ការ​ពារ​សុវ​ត្ថិភាព និង​សាង​ស​ង់ក​ន្លែង​ដាក់កុង​តឺន័រ ។ល។ ទ​ន្ទឹម​នេះក៏មាន​ភារ​កិច្ច​បោស​សំអាត​មីន និង​យុទ្ធ​ភ​ណ្ឌ​មិន​ទាន់ផ្ទុះផ​ង​ដែរ។
    នៅក្នុង​សុន្ទ​រ​ក​ថាលោក Alexandre Huynh តំណាងអ្ន​ក​ស​ម្រ​ប​ស​ម្រួលអង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ប្រ​ចាំ​ក​ម្ពុជា បាន​សំដែង​ការ​ដឹង​គុណ​ដ៏ជ្រាល​ជ្រៅចំពោះរាជ​រ​ដ្ឋាភិបាល និង​ប្រ​ជាជ​ន​ក​ម្ពុជា ដែល​បាន​ប​រិច្ចាគ​ក​ម្លាំង​ចូល​រួម​បំពេញ​បេស​ក​ក​ម្ម​រ​ប​ស់ក​ង​ក​ម្លាំង​ក​ម្ពុជា នឹង​នាំម​ក​នូវ​កិត្តិយ​ស​ជូន​ទាំងអង្គ​ភាព ទាំង​ទាហាន​រួម​ជំនាក់ និង​ប្រ​ទេស​ជាតិទាំង​មូល​ព្រោះជាការ​លះប​ង់ដើម្បីស​ន្តិភាព​ស​ន្តិសុខ មិត្ត​ភាព ជាល​ក្ខ​ណៈ​អន្ត​រ​ជាតិ ដែល​មាន​ន័យ​ថាប្រ​ទេស​ក​ម្ពុជា បាន​ផ្ត​ល់គំរូស​ម្រាប់ពិភ​ព​លោក។
    លោក Alexandre Huynh បាន​ប​ញ្ជាក់ប​ន្ថែម​ថា នេះជាំការ​តាំង​ចិត្ត​ប្រ​ក​ប​ដោយ​ម​នុស្ស​ធ​ម៌ ស​ម្រាប់​ជួយ​ដ​ល់អ្ន​ក​ដ​ទៃ ក្នុង​ការ​ចែក​រំលែក​ជំនាញ​ដ​ល់ប​ណ្តាប្រ​ទេស​នានា ដែល​កំពុង​ទ​ទួល​ការ​រ​ង​ទុក្ខ​ដោយ​សា​ជ​ម្លោះ ឲ្យ​មាន​ស​ន្តិភាព ជាក់ស្តែង និង​ជាប្រ​ភ​ព​នៃការ​លើក​ទឹក​ចិត្ត​ដ៏មាន​ត​ម្លៃដ​ល់ប្រ​ទេស​ជាច្រើន​ទៀត។
    នៅក្នុង​ពិធីជូន​ដំណើរ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គ​មេប​ញ្ជាការ​នៃក​ង​យោធ​ព​ល​ខេរ​ម​ភូមិន្ទ បាន​មាន​ប្រ​សាស​ន៍ថា រាជ​រ​ដ្ឋាភិបាល ក្រោម​ការ​ដឹក​នាំដ៏ឈ្លាស​វៃរ​ប​ស់ស​ម្តេច​តេជោ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី បាន​ខិត​ខំប្រឹង​ប្រែងអនុវ​ត្ត​ក​ម្ម​វិធីកំណែទ​ម្រ​ង់នានា ដែល​បាន​កំណ​ត់ក្នុង​យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់​កាល​ទី៣ ប្រ​ក​ប​ដោយ​ឆ​ន្ទៈមុត​ស្រួច សំដៅធានានូវ​ការ​លើក​ក​ម្ព​ស់អភិបាល​កិច្ច​ល្អ ដើម្បីកំណើន ការ​ងារ ស​ម​ធ​ម៌ និង​ប្រ​សិទ្ធ​ភាព​នៅក​ម្ពុជា។
    រាជ​រ​ដ្ឋាភិបាល នៅតែចាត់ទុក​ថា ស​ន្តិភាព​គឺជាក​ត្តាច​ម្ប​ង​បំផុត ដែល​ជាមូល​ដ្ឋាន​គ្រឹះដ៏រឹង​មាំក្នុង​ការ​អភិ​វ​ឌ្ឍ​ន៍សេដ្ឋ​កិច្ច ស​ង្គ​ម និង​លើក​ក​ម្ព​ស់ក​ម្រិត​ជីវ​ភាព​រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ ឲ្យ​កាន់តែប្រ​សើរ​ឡើង។ តាម​រ​យៈ​ការ​អនុវ​ត្ត​ន​យោបាយ​ឈ្នះ ឈ្នះ បាន​ធ្វើឲ្យ​ក​ម្ពុជាមាន​ស្មារ​តីម​ហាសាម​គ្គីជាតិ និងឯក​ភាព​ជាតិប្រ​ក​ប​ដោយ​ជោគ​ជ័យ ក្នុង​ការ​រ​ក្សាសុខ​ស​ន្តិភាព​ក្នុង​ប្រ​ទេស​រ​ប​ស់ខ្លួន ព្រ​ម​ទាំប្រែក្លាយ​ជាប្រ​ទេស​មួយ​ដែល​បាន​ផ្ត​ល់​វិភាគ​​ទា​ន​យ៉ាង​ស​ក​ម្ម ដ​ល់វិស័យ​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិថែម​ទៀត។
    រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា បាន​ប​ង្ហាញ​ពីច​ក្ខុវិស័យ​រ​ប​ស់ខ្លួន ក្នុង​គោល​ដៅធានានិរ​ន្ត​ភាព​នៃការអភិវ​ឌ្ឍ​ន៍ថ្មី ការ​ប​ញ្ជូន​ក​ង​ក​ម្លាំង​រ​ក្សាស​ន្តិភាព​នាពេលអនាគ​ត ដោយ​ប្តេជ្ញាយ៉ាង​មុត​មាំលើវិស័យ​រ​ក្សាស​ន្តិភាព​ក្នុង​ការ​ប​ន្ត​​វិភាគ​ទាន​ចូល​រួម​បំពេញ​បេស​ក​ក​ម្ម រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ដើម្បីរួម​ចំណែក​ជាមួយ​ស​ហ​គ​ម អន្ត​រ​ជាតិ ក្នុង​កិច្ច​ប្រឹង​ប្រែង​ស្វែង​រ​ក​ស​ន្តិភាព​ជូន​ប្រ​ទេស​ដ​ទៃ នៅលើពិភ​ព​លោក​ជាប​ន្ត​ទៀត ព្រ​ម​ទាំង បាន​លើក​ទឹក​ចិត្ត​លើការ​ងារ​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព​នេះ។
    រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា បាន​ប្តេជ្ញាចិត្ត​យ៉ាង​មុត​មាំក្នុង​ការ​ជ​ម្រុញ​ប​ង្កើន​ការ​ប្រើប្រាស់ក​ម្លាំង​ជានារី “យេន​ឌ័រ” ស​ម្រាប់ធានានិរ​ន្ត​ភាព នៃការ​ចូល​រួម​បំពេញ​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​យូរអង្វែង ដោយ​ផ្តោត​សំខាន់​ទៅ​លើ​ស​ក​ម្ម​ភាព​ក្នុង​វិស័យ​មួយ​ចំនួន ដែល​ក​ម្ពុជាមាល​ទ្ធ​ភាព​ចូល​រួម ព្រ​ម​ទាំង​ខិត​ខំធ្វើការ​កែ​ល​ម្អលើ​ការ​ងារ​គ្រ​ប់គ្រ​ង ការ​ព​ង្រឹង​ធ​ន​ធាន​ម​នុស្ស ពិសេស​ការ​ប​ង្កើន​ចំនួន​ចូល​រួម​ជាស្ត្រី ដើម្បីឲ្យ​ស្រ​ប​ទៅនឹង​ទ​ស្ស​នៈ​យេន​ឌ័រ ប​ញ្ជូល​គ្នានៅក្នុង​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ។
    រាជ​រ​ដ្ឋាភិបាល នឹង​ខិត​ខំប​ន្តអភិវ​ឌ្ឍ​ន៍ម​ធ្យោបាយ និង​ធ​ន​ធាន​ចាំបាច់មួយ​ចំនួន ស​ម្រាប់បំពាក់​ជូន​ដ​ល់​ក​ង​ក​ម្លាំង​ចូល​រួម​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាប​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ដើម្បីអនុវ​ត្ត​ភារ​កិច្ចឲ្យ​កាន់តែមាន​ប្រ​សិទ្ធ​ភាព​ខ្ព​ស់ តាម​រ​យៈការ​ងារ​ដឹក​នាំ កំណ​ត់គោល​ន​យោបាយ និង​ការ​លើក​ម្ព​ស់ហ្វឹក​ហ្វឺន ព​ង្រឹង​ស​ម​ត្ថ​ភាព​ជំនាញ​លើគ្រ​ប់វិស័យ​ដ​ល់ក​ង​ក​ម្លាំង និង​បាន​ប​ង្ហាញ​ជំហ​រ​គាំទ្រ​នូវ​ច​ក្ខុវិស័យ​នៃ​កិច្ច​ប្រ​តិប​ត្តិការ​រ​ក្សា​ស​ន្តិ​ភាព និង​ទ​ស្ស​នាទាន​ស​ម្រាប់រ​បៀប​វារៈការអភិវ​ឌ្ឍ​ន៍ប្រ​ក​ប​ដោយ​ចីរ​ភាព។
    ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន បាន​រំឮក​ដ​ល់ក​ង​ក​ម្លាំង​ទាំងអស់ ឲ្យ​បាន​ជ្រាប​ថា ការ​បំ​ពេញ​បេស​ក​ក​ម្ម​នៅសាធារ​ណ​រ​ដ្ឋ​លីប​ង់នេះ ក​ង​ក​ម្លាំង​ក​ម្ពុជារ​ប​ស់យើង ក៏ដូច​ជាក​ម្លាំង​ប​ណ្តា​ប្រ​ទេស​ចូល​រួម​​​បេស​ក​ក​ម្ម​ពេល​ប្រ​តិប​ត្តិការ​នឹងអាច​ជួប​ប្រ​ទះ នៃការ​រីក​រាល​ដាលអំពើហឹង្សានានា ដោយ​សារ​ការ​វាយ​ប្រ​ហារ​តាម​ផ្លូវ​ជាញឹក​ញាប់ ពីសំណាក់ក្រុម​ជ​ម្លោះសាស​នារ​ប​ស់គូប​ដិប​ក្ស ដែល​នឹងអាច​កើត​ឡើង​គ្រ​ប់​ពេល​វេ​លា ដែល​ប​ង្ក​ដោយ​ក្រុម​ជ្រុល​និយ​ម ក្រុម​ប្រ​ដាប់អាវុធឬឧទ្ទាម ព្រ​ម​ទាំង​ការ​ប្រ​ឈ​ម​នឹងអស្ថិរ​ភាព ហានិភ័យ គ្រោះ​ថ្នាក់ពិត​ប្រាក​ដ ដែល​គំរាម​កំហែង​ដ​ល់ស​ន្តិសុខ សុខ​ភាព ការ​រ​ស់នៅ និង​ការ​បំពេញ​ការ​ងា​រ​ប្រ​ចាំថ្ងៃ ដូច​នេះ ក​ង​ក​ម្លាំង​គ្រ​ប់រូប​ត្រូវ​ប្រ​កាន់ការ​ប្រុង​ប្រ​យ័ត្ន​ខ្ព​ស់ជាប់ជាប្រ​ចាំ ទាំប​ញ្ហាស​ន្តិសុខ និង​ប​ញ្ហា​ជំងឺ​ឆ្ល​ង​​​​   នា​នា ។ល។
    ទ​ន្ទឹម​នេះ ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់អនុវ​ត្ត​ភារ​កិច្ច​ទៅតាម​ស​ម​ត្ថ​ភាព​វិជ្ជាជីវៈ មាន​វិន័យ​ម៉ឺង​ម៉ាត់ សេច​ក្តី​ក្លា​ហាន សីល​ធ​ម៌ ស្អាត​ស្អំ និង​គោរ​ព​ច្បាប់ ដែល​ទាំងអស់នេះជាគុណ​ត​ម្លៃ និង​គុណ​ស​ម្ប​ត្តិមិនអាច​ខ្វះបាន​ជា​ដាច់​ខាត និង​ត្រូវ​ចេះរួប​រួម គោរ​ព​ស្រ​លាញ់គ្នា សាម​គ្គី ឯក​ភាព​គ្នាជាធ្លុង​មួយ និង​ចេះជួយ​គ្នា​ទៅវិញ​ទៅម​ក​។ ត្រូវ​ចៀស​វាងអំពើទាំង​ឡាយ​ណាដែល​ល្មើស​ទៅនឹង​វិន័យ​រ​ប​ស់អ.ស.ប និង​ប្រាស​ចាក​ពីច្បាប់ស្តីពី​ល​ក្ខ​ន្តិកៈ​ទៅទៅចំពោះក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ។

ឯកឧត្ត​ម​ នាយឧត្ត​ម​សេនីយ៏ ទៀ បាញ់ ប្រ​ជុំបូក​ស​រុប​ការ​ងារ​ឆ្នាំ ២០១៦ និង​ទិស​ដៅឆ្នាំ ២០១៧
ក្រ​សួង​ការ​ពារ​ជាតិបាន​ប្រ​ជុំផ្ស​ព្វ​ផ្សាយ​រ​បាយ​ការ​ណ៍បូក​ស​រុប​ការ​ងារ​​ឆ្នាំ២០១៦និង​លើក​ទិស​ដៅ​អនុវ​ត្ត​ឆ្នាំ២០១៧ដែល​កិច្ច​ប្រ​ជុំនេះបាន​ប្រ​ព្រឹត​ទៅនៅព្រឹក​ថ្ងៃទី០២ខែម​ក​រានេះ ស្ថិត​ក្រោមអធិប​តីភាពឯ.ឧនាយឧត្ត​ម​សេនីយ៍ ទៀបាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រ រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនិង​មាន​ការអញ្ជើញ​ចូល​រួម​ពីឯ.ឧនាយឧត្ត​ម​សេនីយ៍ ប៉ុល​សារឿន អគ្គ​មេប​ញ្ជាការ​នៃខ.ភ.ម​ព្រ​ម​ទាំងឯកឧត្ត​ម លោក​ជំទាវ រ​ដ្ឋ​លេខាធិការ អនុរ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ,អគ្គ​មេប​ញ្ជាការ​រ​ង​នៃខ.ភ.ម, អគ្គ​នាយ​កអគ្គ​នាយ​ក​រ​ង​អគ្គ​នាយ​ក​ដ្ឋាន,នាយ​ក​នាយ​ក​រ​ង​នាយ​ក​ដ្ឋាន​និង​ស្ថាប័ន​ចំណុះក្រ​សួង​ការ​ពារ​ជាតិអគ្គ​ប​ញ្ជាការ​ដ្ឋាន​នៃខ.ភ.ម​ជាច្រើន​រូប​ទៀត។
នៅក្នុង​ក្នុងឱកាស​បើក​កិច្ច​ប្រ​ជុំនោះឯ.ឧនាយឧត្ត​ម​សេនីយ៍ ទៀបាញ់បាន​ធ្វើការ​វាយ​ត​ម្លៃ​ខ្ព​ស់ចំពោះកិច្ច​ខិត​ខំប្រឹង​ប្រែង​រ​ប​ស់ខ.ភ.ម​ក្នុង​រ​យៈពេល​ពេញ១ឆ្នាំនៃឆ្នាំ២០១៦​ក​ន្ល​ង​ទៅ ហើយ​នៅក្នុងឱកាស​ចូល​ឆ្នាំថ្មី ឆ្នាំស​ក​ល២០១៧នេះបាន​ជូន​ព​រឲ្យ​នាយ​ទាហាន​និង​ព​ល​ទាហាន​នៃខ.ភ.ម​ទាំងអស់ទ​ទួល​បាន​ជោគ​ជ័យ​នៅគ្រ​ប់ការ​បំពេញ​ការ​ងារ។ ឯ.ឧឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីបាន​ប​ញ្ជាក់ថាកិច្ច​ប្រ​ជុំនេះនឹង​ត្រិះរិះពិចារ​ណាលើការ​កែទ​ម្រ​ង់ថ្មីៗ​ក្នុង​ការ​អនុវ​ត្ត​នៅឆ្នាំ២០១៧និង​ជាឆ្នាំមួយ​ឈាន​ចូល​ទៅឆ្នាំ២០១៨ដែល​ជាឆ្នាំមួយ​មាន​សារៈសំខាន់ដ៏ខ្លាំង​ស​ម្រាប់មាតុភូមិក​ម្ពុជាជាពិសេស​ស​ម្រាប់ខ.ភ.ម​ក​ង​ក​ម្លាំង​ប្រ​ដាប់​អាវុធ​និង​ម​ន្ត្រីរាជ​ការ​គ្រ​ប់លំដាប់ថ្នាក់ដែល​មាន​តួនាទីភារ​កិច្ច​ចូល​រួម​ទ្រ​ទ្រ​ង់និង​អនុវ​ត្ត​នូវ​ន​យោបាយ​រ​ប​ស់ជាតិនៅក្នុង​ព្រឹត្តិការ​ណ៍នៃការ​បោះឆ្នោត​ក្រុម​ប្រឹក្សាឃុំស​ង្កាត់​អាណ​ត្តិ​ទី៤និង​កិច្ច​ដំណើរ​ការ​ការ​បោះឆ្នោត​ជ្រើស​រើស​តំណាង​រាស្រ្ត​នីតិកាល​ទី៦នៅឆ្នាំ២០១៨ ឲ្យ​បាន​រ​លូន​ត្រឹម​ត្រូវ​និង​យុត្តិធ​ម៌ពេញ​លេញ​តាម​ផ្លូវ​ច្បាប់។
កិច្ច​ប្រ​ជុំក៏បាន​តាម​ស្តាប់ដោយ​ការ​យ​ក​ចិត្ត​ទុក​ដាក់លើរ​បាយ​ការ​ណ៍បូក​ស​រុប​ដែលអាន​ដោយឯ.ឧនាយឧត្ត​ម​សេនីយ៍ សំ វ​ណ្ណ​ថ​ន អគ្គ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ,ដោយ​បាន​គូស​ប​ញ្ជាក់ថាក្នុង​ឆ្នាំ២០១៦ក​ន្ល​ង​ទៅនេះខ.ភ.ម​បាន​យ​ក​ចិត្ត​ទុក​ដាក់​ប្រ​មូល​ផ្តុំ​អនុវ​ត្ត​ស​ក​ម្ម​ភាព​ការ​ងារ​រ​ប​ស់ខ្លួន​ក្នុង​វិស័យ​ការ​ពារ​ជាតិតាម​ក​ម្ម​វិធីន​យោបាយ​យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់​កាល​ទី៣ប​ទ​ប​ញ្ជាអនុសាស​ន៍រ​ប​ស់ប្រ​មុខ​រាជ​រ​ដ្ឋាភិបាល។យ​ក​ចិត្ត​ទុក​ដាក់ព​ង្រឹង​ខឿន​ការ​ពារ​ជាតិនៅតាម​តំប​ន់ព្រំដែន​និង​ប​ណ្តាកោះ​មួយ​ចំនួន កែស​ម្រួល​ក​ម្លាំង​ការ​ពារ​ព្រំដែន​ធ្វើការ​តាម​ដាន​ក្តាប់​នូវ​​រាល់ស​ភាព​ការ​ណ៍​ប្រែប្រួល​និង​ធ្វើការ​ល្បាត​ត្រួត​ពិនិត្យ​ការ​ពារ​ភូមិសាស្ត្រ​ទ​ទួល​ខុស​ត្រូវ​រ​ប​ស់​ខ្លួន​ជាប់​ជា​ប្រ​ចាំព្រ​ម​ទាំង​បាន​ប​ន្ត​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អជាមួយ​ប្រ​ទេស​ជិត​ខាង​ដោះស្រាយ​ប​ញ្ហា​ផ្សេងៗ​ដែល​កើត​ឡើង​ដោយ​ស​ន្តិវិធី។ទ​ន្ទឹម​នឹង​​នេះបាន​ប​ន្ត​ប​ញ្ជូន​ក​ម្លាំង​ទៅបំពេញ​បេស​ក​ក​ម្ម​រ​ក្សា​ស​ន្តិភាព​ក្រោម​ឆ​ត្រ​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិប​ច្ចុប្ប​ន្ន​មាន៨៩២នាក់នៅសាធារ​ណ​រ​ដ្ឋ​ស៊ូដ​ង់ខាង​ត្បូង,លីប​ង់,ម៉ាលីនៅសាធារ​ណ​រ​ដ្ឋអាហ្វ្រិក​ក​ណ្តាល។ក​ម្ពុជាត្រូវ​បានអង្គ​ការ​ស​ហ​ប្រ​ជាជាតិវាយ​ត​ម្លៃជាប្រ​ទេស​ជាប់លំដាប់ថ្នាក់លេខ៣៥ក្នុង​ចំណោម១២១ប្រ​ទេស​និង​ជាប់លំដាប់ថ្នាក់លេខ៣ក្នុង​ចំណោម​ប្រ​ទេស​ក្នុងអាស៊ាន។ក្រៅពីនេះបាន​ម្ចាស់ការ និង​ស​ហ​ការ​ចូល​រួម​ព​ង្រឹង​ការអនុវ​ត្ត​ច្បាប់ក​សាង​ភូមិ-ឃុំមាន​សុវ​ត្ថិភាព​ធ្វើការ​ប​ង្ការ​និង​ប​ង្រាប​នូវ​រាល់​ប​ទ​ល្មើស​គ្រ​ប់​ប្រ​ភេទ​ភាព​អនាធិប​តេយ្យ​នានាការ​ពារ​ស​ន្តិសុខ​ស​ណ្តាប់​ធ្នាប់​សាធារ​ណៈការ​ពារ​គ​ណៈប្រ​តិភូជាតិនិងអន្ត​រ​ជាតិនានាព្រះរាជ​ពិធីបុណ្យអំទូក​បាន​ល្អ​ប្រ​សើរ។
ទ​ន្ទឹម​នឹង​នេះអង្គ​ប្រ​ជុំ​បាន​ពិភាក្សា​​ផ្លាស់ប្តូរ​យោប​ល់ដោយ​មាន​យ​ក​ចិត្ត​ទុក​ដាក់ខ្ព​ស់​ទៅ​លើ​ផែន​ការ​ទិស​ដៅអនុវ​ត្ត​ឆ្នាំ២០១៧ដោយ​ផ្តោត​សំខាន់លើការ​ព​ង្រឹង​ខឿន​ការ​ពារ​ជាតិ​នៅតាម​តំប​ន់ព្រំដែន​ប​ន្ត​កិច្ច​ស​ហ​ប្រ​តិប​ត្តិកាស​រ​ល្អជាមួយ​ប្រ​ទេស​ជាត​ខាង​ចូល​រួម​ព​ង្រឹង​ស​ន្តិសុខ​សុវ​ត្ថិភាព​ស​ណ្តាប់ធ្នាប់សាធារ​ណៈស​ង្គ​ម​និង​ត្រៀម​ល​ក្ខ​ណៈស​ម្ប​ត្តិ ចូល​រួម​ការ​ពារ​ស​ន្តិសុខ​សុវ​ត្ថិភាពឲ្យ​យុទ្ធ​នាការ​ឃោស​នានិង​បោះឆ្នោត​ជ្រើស​រើស​ក្រុម​ប្រឹក្សា​ឃុំ​ស​ង្កាត់អាណ​ត្តិទី៤។