ព័ត៌មាន

ដំណើរ​ម​ក​ដ​ល់រ​ប​ស់ប្រ​តិភូក្រ​សួង​ការ​ពារ​ប្រ​ទេស​ឡាវ
ត​ប​តាម​ការអញ្ជើញ​រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិនៃព្រះរាជាណាច​ក្រ​ក​ម្ពុជានៅថ្ងៃទី ២២ ខែ ក​ញ្ញានេះគ​ណៈប្រ​តិភូយោធាជាន់ខ្ព​ស់ឡាវ​ដឹក​នាំដោយឯ.ឧឧ/ឯក ចាន់សាម៉ន ចាន់យ៉ាឡាត រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស​នៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ​បាន​ម​ក​បំពេញ​ទ​ស្ស​ន​កិច្ច​នៅព្រះរាជាណាច​ក្រ​ក​ម្ពុជារ​យៈពេល៣ថ្ងៃ គឺគិត​ចាប់ពីថ្ងៃទី២២ដ​ល់ថ្ងៃទី២៥​ខែក​ញ្ញាឆ្នាំ២០១៦ ។
           ដំណើរ​បំពេញ​ទ​ស្ស​ន​កិច្ច​រ​ប​ស់គ​ណៈប្រ​តិភូយោធាជាន់ខ្ព​ស់ឡាវ​ក្នុងឱកាស​នេះ
គឺក្នុង​គោល​បំណ​ង​នាំម​ក​នូវ​ការ​ព​ង្រឹង​និង​ព​ង្រីក​សាម​គ្គីភាព​មិត្ត​ភាព​និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង២ ក​ម្ពុជា-ឡាវ អោយ​កាន់តែរឹង​មាំថែម​ទៀត។
            វ​ត្ត​មាន​ទ​ទួល​គ​ណៈប្រ​តិភូយោធាជាន់ខ្ព​ស់ឡាវ​ក្នុងឱកាស​នោះមាន៖ ឯ.ឧ
នាយឧត្ត​ម​សេនីយ៍ចាយ សាំង​យ៊ុន រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិព្រ​ម​ទាំង​នាយ
ទាហាន​ជាន់ខ្ព​ស់ចំណុះក្រ​សួង​ការ​ពារ​ជាតិ,អគ្គ​ប​ញ្ជាការ,ក​ង​ទ័ព​ជើង​គោក,ជើង​ទឹក​ជើងអាកាស,និង​ក​ង​រាជអាវុធ​ហ​ត្ថ​ជាច្រើន​រូប ។
              ​ក្នុង​ដំណើរ​បំពេញ​ទ​ស្ស​ន​កិច្ច​រ​ប​ស់គ​ណៈប្រ​តិភូយោធាជាន់ខ្ព​ស់ឡាវ​រ​យៈ
ពេល៣ថ្ងៃនេះគ​ណៈប្រ​តិភូនឹង​ចូល​ជួប​សំដែង​ការ​គួរ​ស​ម​ជាមួយឯ.ឧនាយឧត្ត​ម​សេនីយ៍ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិដើម្បីពិភ​ក្សាការ​ងារ​ក្នុង​ការ ប​ង្កើន​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ រ​វាង​ក​ង​ទ័ព​ទាំង២ប្រ​ទេស​និងអញ្ជើញ​ចូល​ជួប
សំដែង​ការ​គួរ​ស​ម​ជាមួយ​ស​ម្តេច​តេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រីផ​ង​ដែរ។គ​ណៈប្រ​តិភូយោធាជាន់ខ្ព​ស់ក្រ​សួង​ការ​ពារ​ជាតិនៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ នឹង​បាន​ទៅបំពេញ​ទ​ស្ស​ន​កិច្ច​នៅតាម​ប​ណ្តាក​ងឯក​ភាព​មួយ​ចំនួន​ផ​ង​ដែរ​គឺក្នុង​បំណ​ង​ស្វែង​យ​ល់នឹង​សិក្សាដ​ក​ពិសោធ​ន៏ពីគ្នាទៅវិញ​ទៅម​ក​ក្នុង​ការ​ហ្វឹក​ហ្វឺន ឲ្យ​ដ​ល់នាយ​និង ព​ល​ទាហាន​នៃប្រ​ទេស​ទាំង២៕

ឯកឧត្ត​ម នាយឧត្ដ​ម​សេនីយ៍ មាស សាវ៉ន ជួប​សំណេះសំណាល​យោធិន​ពិការ​តាកែន​កោះស្លា ៣១៧
ឯកឧត្ត​ម នាយឧត្ដ​ម​សេនីយ៍ មាស សាវ៉ន អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវា និង​ប្រ​តិភូ បានអញ្ជើញ​ចុះសួរ​សុខ​ទុក្ខ​ប​ង​ប្អូន​យោធិន​ពិការ​ចំនួន​គ្រួសារ៤៤៣ ក្នុងឱកាស បុណ្យ​ភ្ជុំបិណ្ឌ​ប្រ​ពៃណីខ្មែរ​នៅម​ជ្ឈ​ម​ណ្ឌ​លអភិវ​ឌ្ឍ​ន៍យោធិន​ពិការ ស​ម្ដេច​តេជោ ហ៊ុន សែន តាកែន​កោះស្លា៣១៧ នាព្រឹក​ថ្ងៃទី២០ ខែក​ញ្ញា ឆ្នាំ២១០៦។
ក្នុងឱកាស​នោះដែរ ឯកឧត្ត​ម នាយឧត្ដ​ម​សេនីយ៍ មាស សាវ៉ន បាន​នាំយ​កអំណោយ​ដ៏​ថ្លៃថ្លារ​ប​ស់ឯកឧត្ដ​ម នាយឧត្ដ​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិម​កឧប​ត្ថ​ម្ភ​ដ​ល់ប​ង​ប្អូន​យោធិន​ពិការ​ទាំង​គ្រួ៤៤៣សារ ហើយ​ក្នុង​មួយ​គ្រួសារៗ​ទ​ទួល​បាន​មី៥ក​ញ្ច​ប់ត្រីខ៥កំប៉ុង ទឹក​ដោះគោ១កំប៉ុង ស្ក​រ​ស គី១ឡូក្រាម និង​ថ​វិកា ៣ម៉ឺន​រៀល៕

ឯ.ឧ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ ប្រ​គ​ល់ម៉ូតូដ​ល់សិស្ស​ជាប់និទ្ទេស A នៅខេត្ត​សៀម​រាប
ដើម្បីជាការ​លើក​ទឹក​ចិត្ត​ដ​ល់ក្មួយៗសិស្សានុសិស្ស​ដែល​បាន​ប្រ​ឡ​ង​ជាប់ស​ញ្ញាប​ត្រ​ម​ធ្យ​ម​សិក្សាទុតិយ​ភូមិនិទ្ទេស«A»ទាំង៣៦រូប(ស្រី១៤រូប)ក្នុង​ខេត្ត​សៀម​រាប​នាស​ម័យ​ប្រ​ឡ​ង​ថ្ងៃទី២២ខែសីហាឆ្នាំ២០១៦នៅព្រឹក​ថ្ងៃអាទិត្យ​ទី១៨ខែក​ញ្ញាឆ្នាំ២០១៦ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ទៀបាញ់ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនិង​ជាប្រ​ធាន​ក្រុម​ការ​ងារ​ថ្នាក់ជាតិចុះមូល​ដ្ឋាន​ខេត្ត​សៀម​រាប​បាន​ប្រ​គ​ល់រ​ង្វាន់អនុស្សាវ​រីយ៍ ម៉ូតូម៉ាកHonda Wave 2016 ម្នាក់មួយ​គ្រឿង ។
ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីទៀ.បាញ់បាន​ថ្លែង​ថាល​ទ្ធ​ផ​ល​ដែល​សិស្សានុសិស្ស​បាន​ប្រ​ឡ​ង​ជាប់ម​ធ្យ​ម​សិក្សាទុតិយ​ភូមិនិទ្ទេស«A»ទាំង៣៦រូប​នាស​ម័យ​ប្រ​ឡ​ង​ថ្ងៃទី២២ខែសីហាឆ្នាំ២០១៦គឺជាមោទ​ន​ភាព​ថ្មីមួយ​ទៀត​រ​ប​ស់ខេត្ត​សៀម​រាប​ដែល​ជាកិច្ច​ខិត​ខំប្រឹង​ប្រែង​ព្យាយាម​រ​ប​ស់សិស្សានុសិស្ស​ផ្ទាល់និង​ការ​ចូល​រួម​ចំណែក​យ៉ាង​ស​ក​ម្ម​ពីសំណាក់លោក​គ្រូអ្ន​ក​គ្រូព្រ​ម​ទាំង​ការ​លើក​ទឹក​ចិត្ត​រ​ប​ស់មាតាបិតាអាណាព្យាបាល​ក៏ដូច​ជាក្រ​សួង​ម​ន្ទីរអប់រំស​ម្រាប់ល​ទ្ធ​ផ​ល ដ៏ល្អប្រ​សើរ​នេះ៕

ឯ.ឧ មាស សាវ៉ន សួរ​សុខ​ទុក្ខ​យោធិន​ពិការ ៣១៧ សៀម​រាប
       មាន​តែថ្នាក់ដឹក​នាំរាជ​រ​ដ្ឋាភិបាល​ដែល​មាន​ស​ម្ដេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន ជានាយ​ក រ​ដ្ឋ​ម​ន្ត្រីនិង​ស​ម្តេច​កិត្តិព្រឹទ្ធិប​ណ្ឌឹត ប៊ុន រ៉ានី ប្រ​ធាន​កាក​បាទ​ក្រ​ហ​ម​ក​ម្ពុជា និង​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិដែល​តែង​តែគិត​គូរ​ដ​ល់សុខ​ទុក្ខ​និង​ជីវ​ភាព​រ​ស់នៅរ​ប​ស់នាយ​និង​ព​ល​ទាហាន​ប​ង​ប្អូន​យោធិន​ពិការ
ព្រ​ម​ទាំង​ក្រុម​គ្រួសារ​គ្រ​ប់ពេល​វេលា។ហើយ​ស​ម្តេច​ទាំង២ ក៏តែង​តែដឹង​គុណ​ជានិច្ច​ចំពោះវីរ​ភាពអង់អាច​ក្លាហាន​រ​ប​ស់ប​ង​ប្អូន ជ​ន​ពិការ​ដែល​បាន​លះប​ង់ សាច់ឈាម​ដើម្បីបុព្វ​ហេតុជាតិនិង​មាតុភូមិ ក្នុងអំឡុង​ស​ម័យ​ស​ង្គ្រាម​ស៊ីវិល​ក​ន្ល​ង​ម​ក។ហេតុនេះហើយ​បាន​ជាស​ម្ដេច​តេជោនិង​ស​ម្តេច​កិត្តិព្រឹទ្ធិប​ណ្ឌឹត បាន​ផ្ដ​ល់នូវអ្វីទាំងអស់គ្រ​ប់បែប​យ៉ាង​ដើម្បីប​ង​ប្អូន​ព្រ​ម​ទាំង​ក្រុម​គ្រួសារ​រ​ប​ស់យោធិន​ពិការ​យើង។នេះជាការ​លើក​ឡើង​រ​ប​ស់ឯ.ឧនាយឧត្ត​ម​សេនីយ៏ មាស សាវ៉ន អគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវា
ក្រ​សួង​ការ​ពារ​ជាតិក្នុងឱកាសអញ្ជើញ​ចុះសំណេះសំណាល​សួរ​សុខ​ទុក្ខ​នាយ​និង​ព​ល​ទាហាន​យោធិន​ពិការ​នៅម​ជ្ឈ​ម​ណ្ឌ​លអភិវ​ឌ្ឍ​ន៏យោធិន​ពិការ​ស​ម្ដេច​តេជោ ហ៊ុន សែន គូលែន៣១៧សៀម​រាប​ព្រ​ម​ទាំង​នាំយ​កអំណោយ​រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិទៅចែក​ជូន​ក្នុងឱកាស​ពិធីបុណ្យ​ភ្ជុំបិណ្ឌ​ប្រ​ពៃណីព្រះពុទ្ធ​សាស​នានាពេល​ខាង​មុខ  ។
           ឯ.ឧបាន​ប​ន្ត​ទៀត​ថា៖ទំរាំប្រ​ទេស​ជាតិបាន​ទ​ទួល​សុខ​ស​ន្តិភាព,ស្ថេរ​ភាព​ក្នុង​ស​ង្គ​ម​និង​មាន​ការ
អភិវ​ឌ្ឍ​ម​ក​ដ​ល់ស​ព្វ​ថ្ងៃទាំង​នេះហើយ​គឺជាការ​រួម​ចំណែក​ដ៏ធំធេង​រ​ប​ស់ប​ង​ប្អូន​យើង​ផ​ង​ដែរ។ដូច្នេះ
យើង​មិន​ត្រូវឲ្យ​ស​ន្តិភាព​នេះវិល​ទៅរ​ក​ការ​ធ្វើស​ង្គ្រាម​ជាថ្មីទៀត​ឡើយ​ហើយ​យើង​ត្រូវ​ប្រ​ឆាំង​ដាច់ខាត​រាល់ឧបាយ​ក​ល​ណាដែល​ប៉ុន​ប៉ង​រំលំរាជ​រ​ដ្ឋាភិបាល​ស្រ​ប​ច្បាប់ ដែល​កើត​ឡើង​ដោយ​ការ​បោះឆ្នោត
រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ​យើង​ទេ។ឯ.ឧ ក៏បាន​ថ្លែង​កោត​ស​សើរ​ចំពោះនាយ​និង​ព​ល​ទាហាន​យោធិន​ពិការ​គូលែន៣១៧សៀម​រាប​យើង​ដែល​រ​ក្សាបាន​នូវ​ប្រ​ពៃណីសីល​ធ​ម៌អត្ត​ចារិក​និង វិន័យ​រ​ប​ស់ខ.ភ.ម ដោយ​ក​ន្ល​ង​ម​ក​ពុំដែល​ធ្វើអំពើអ្វីមិន​ស​ម​រ​ម្យ​ប​ង្ក​ការ​លំបាក​ដ​ល់រាជ​រ​ដ្ឋាភិបាល​ក្នុង​ការ​ដោះស្រាយ​ឡើយ។ឯ.ឧ ក៏បាន​ជូន​ព​រ​ដ​ល់នាយ​និង​ព​ល​ទាហាន យោធិន​ពិការ​និង​ក្រុម​គ្រួសារ សូមឲ្យ​វិញ្ញាក្ខ័ន្ធ​បុព្វ​ការីជ​ន វីរ​យុទ្ធ​ជ​ន ដែល​បាន​ទៅ កាន់លោក​ខាង​មុខ​តាម​ថែរ​ក្សាប​ង​ប្អូន​ក្នុងឱកាស​ពិធីភ្ជុំបិណ្ឌឲ្យ​ជួប​ប្រ​ទះតែនឹង​សេច​ក្ដីសុខ។
                 អំណោយ​រ​ប​ស់ក្រ​សួង​ការ​ពារ​ជាតិដែល​បាន​យ​ក​ទៅចែក​ជូន​ប​ង​ប្អូន​ទាំង២៤៧គ្រួសារ
ក្នុងឱកាស​នោះក្នុង១គ្រួសារ​ទ​ទួល​បាន​មី៥ក​ញ្ច​ប់,ត្រីខ៥កំប៉ុង,ទឹក​ដោះគោ១កំប៉ុង,ស្ក​ស​រ
 ១ គីឡូក្រាម​និង ថ​វិការ៣ម៉ឺន​រៀល។ជូន​ដ​ល់ភូមិអភិវ​ឌ្ឍ​ន៏យោធិន​ពិការ៣១៧គូលែន​សៀម​រាប ថ​វិការ ចំនួន ៣ លាន រៀល​ទៀត​ផ​ង  ។
             ប​ន្ទាប់ម​ក ឯ.ឧនាយឧត្ត​ម​សេនីយ៏ មាស សាវ៉ន រួម​និង​គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក៏បាន
អញ្ជើញ​ទៅពិនិត្យ​មើល​ការ​ដ្ឋាន​សាង​ស​ង់អាគារអនុវិទ្យាល័យ​រ​ប​ស់ម​ជ្ឈ​ម​ណ្ឌ​ល​ដែលអាគារ​នេះជា
អំណោយ​រ​ប​ស់ស​ម្ដេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន ជានាយ​ក​រ​ដ្ឋ​ម​ន្ត្រីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា
និង​ស​ម្តេច​កិត្តិព្រឹទ្ធ​ប​ណ្ឌឹត​បាន​ផ្ត​ល់ក្នុងឱកាស​ដែល​ស​ម្តេច​បាន​ចុះម​ក​សួរ​សុខ​ទុក្ខ​នាយ​និង​ព​ល​ទាហាន​យោធិន​ពិការ​នៅម​ជ្ឈ​ម​ណ្ឌ​លអភិវ​ឌ្ឍ​ន៏យោធិន​ពិការ​ស​ម្ដេច​តេជោ ហ៊ុន សែន​គូលែន ៣១៧ សៀម​រាប
កាល​ពីពេល​ថ្មីៗនេះ។ហើយឯ.ឧក៏បានអញ្ជើញ​ពិនិត្យ​មើល​ផ្ទះរ​ប​ស់អតីត​យុទ្ធ​ជ​ន​ដែល​ស​មាគ​មអតីត
យុទ្ធ​ជ​ន​បាន​ក​សាង​ឡើង​សំរាប់ជូន​ដ​ល់អតីត​យុទ្ធ​ជ​ន​ដែល​គ្មាន​ផ្ទះសំបែង​ផ​ង​ដែរ៕



ឯ.ឧ.ភួង ស៊ីផាន ប្រ​ជុំជ្រើស​រើស​សិស្ស​នាយ​ទាហាន​ស​ក​ម្ម ជំនាន់ទី២១
គ​ណៈក​ម្មាធិការ​ជ្រើស​រើស និង​ត្រួត​ពិនិត្យ​ល​ក្ខ​ណៈស​ម្ប​ត្តិសិក្ខាកាម​ម​ក​ប​ណ្តុះប​ណ្តាល​នៅក្នុង និង​ក្រៅប្រ​ទេស​បាន​ប្រ​ជុំពិភាក្សាស្តីពីការ​ជ្រើស​រើស​សិស្ស​នាយ​ទាហាន​ស​ក​ម្ម ជំនាន់ទី២១ នាយ​ទា​ហាន​​ទ័ព​ជើង​គោក ជំនាន់ទី៩ និង​នាយ​ទាហាន​ប​ន្ត​វេន ជំនាន់ទី១០ ស​ម្រាប់ឆ្នាំសិក្សា២០១៦-២០១៧ នៅ​រ​សៀល​ថ្ងៃទី១៥ ខែក​ញ្ញាម្សិល​មិញ​នេះ ស្ថិត​ក្រោមអធិប​តីភាព ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ភួង ស៊ីផាន អនុរ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ ។
         នាយ​ក​ដ្ឋាន​បុគ្គ​លិក ក្រ​សួង​ការ​ពារ​ជាតិ បាន​មានឲ្យ​ដឹង​ថាការ​ជ្រើស​រើស​សិស្ស និស្សិត​ចូល​រួម​បំរើក្នុង​ក្រ​ប​ខ័ណ្ឌ​នៃ ខ.ភ.ម ក្នុង​ឆ្នាំសិក្សា ២០១៦-២០១៧​ ក៏ដូច​ប​ណ្តាការ​ជ្រើស​រើស​នៅក្នុង​ប​ណ្តា​ឆ្នាំ​មុន​ៗ​ដែរ ស​ម្រាប់វ​គ្គ​នាយ​ទាហាន​ស​ក​ម្ម ជំនាន់ទី២១ មាន​ចំនួន១២០នាក់, វ​គ្គ​នាយ​ទាហាន​ទ័ព​ជើង​គោក ជំនាន់ទី៩ មាន​ចំនួន២៥០នាក់ និង​ស​ម្រាប់វ​គ្គ​នាយ​ទាហាន​ប​ន្ត​វេន ជំនាន់ទី១០ មាន​ចំនួន២៥០នាក់។ សិស្ស​និស្សិត​ទាំង​ពីរ​​ភេទ​ត្រូវ​មានអាយុចាប់ពី១៨ឆ្នាំ ដ​ល់ ២៥ឆ្នាំ ដោយ​មាន​ស​ញ្ញាប័ត្រ​ម​ធ្យ​ម​សិក្សា​ទុ​តិ​យ​ភូមិ ឬស​ញ្ញាប័ត្រ​ប្រ​ហាក់ប្រ​ហែល​ឡើង ព្រ​ម​និង​មាន​កំព​ស់១ម៦០ ស​ម្រាប់បុរ​ស និង​នារីមាន​កំព​ស់ ១ម៥០ ឡើង​ទៅ ។
          មាន​ប្រ​សាស​ន៍នៅក្នុង​កិច្ច​ប្រ​ជុំនោះ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ភួង ស៊ីផាន បាន​លើក​ឡើង​ថាការ​ជ្រើស​រើស​សិស្ស​នាយ​ទាហាន​ស​ក​ម្ម ជំនាន់ទី២១ នាយ​ទាហាន​ទ័ព​ជើង​គោក ជំនាន់ទី៩ និង​នាយ​ទា​ហាន​ប​ន្ត​វេន ជំនាន់ទី១០នេះ ក្រ​សួង​ការ​ពារ​ជាតិមាន​គោល​បំណ​ង​សំខាន់ ដោយអនុវ​ត្ត​តាម​ក​ម្ម​វិធី​គោល​ន​យោបាយ​យុទ្ធ​សាស្ត្រ​ច​តុកោណ​រ​ប​ស់​រាជ​រ​ដ្ឋាភិបាល​នីតិកាល​ទី៥ ក្នុង​កិច្ច​ការ​ក​សាង​ព​ង្រឹង​ខឿន​ការ​ពារ​ជាតិ ការ​ពារ​បូរ​ណ​ភាព​ទឹក​ដីបាន​កាន់តែរឹង​មាំឡើង​ថែម​ទៀត។ ឯ.ឧ អនុរ​ដ្ឋ​លេខាធិការ បាន​ប​ញ្ជាក់​ថា៖ពីមួយ​ឆ្នាំទៅមួយ​ឆ្នាំនាយ​ទាហាន​រ​ប​ស់យើង មាន​វ័យ​កាន់តែចាស់មានអាយុត្រូវ​ចូល​និវ​ត្ត​ន៍​ជា​ប​ន្ត​ប​ន្ទាប់ ដែល​ទាម​ទារឲ្យ​យើង​ត្រូវ​ក​សាង​ព​ង្រឹង​នូវ​ធ​ន​ធាន​ម​នុស្ស នាយ​ទាហាន​វ័យ​ក្មេង​នៅក្នុង​ជួរ ខ.ភ.ម ដែល​ចេញ​ពីសិស្ស​និស្សិត​រ​ប​ស់យើង ដើម្បីប​ន្ត​វេន​ចូល​រួម​ក្នុង​ការ​ការ​ពារ​ជាតិមាតុភូមិ និង​អភិ​វ​ឌ្ឍ​ន៍​ជាតិត​ទៅអនាគ​ត។
        ក្នុង​នាម​ប្រ​ធាន​គ​ណៈក​ម្មាធិការ​ជ្រើស​រើស ឯ.ឧ.ភួង ស៊ីផាន បាន​ជំរុញ និង​ណែនាំដ​ល់​​គ​ណៈ​ក​ម្មា​ធិការ​ជ្រើស​រើស ត្រូវ​យ​ក​ចិត្ត​ទុក​ដាក់ធ្វើការ​ផ្ស​ព្វ​ផ្សាយឲ្យ​បាន​ទូលំ​ទូលាយ ដើម្បីឲ្យ​ការ​ជ្រើស​រើស​សិស្ស​នាយ​ទាហាន​ស​ក​ម្ម ជំនាន់ទី២១ នាយ​ទាហាន​ទ័ព​ជើង​គោក ជំនាន់ទី៩ និង​នាយ​ទាហាន​ប​ន្ត​វេន ជំនាន់ទី១០នេះទ​ទួល​បាន​គុណ​ភាព និង​ប្រ​សិទ្ធិភាព​ខ្ព​ស់ តាម​ផែន​ការ​ក្រ​សួង​ការ​ពារ​ជាតិច​ង់បាន ។
គួរ​ប​ញ្ជាក់ថា ការ​ជ្រើស​រើស​នេះ នឹង​ធ្វើការ​ចែក​ពាក្យ​នឹង​ទ​ទួល​ពាក្យ​សុំចុះឈ្មោះប្រ​ឡ​ង​ចាប់​ផ្តើម​ពីថ្ងៃទី២៦ ខែក​ញ្ញា រ​ហូត​ដ​ល់ថ្ងៃទី២២ ខែវិច្ចិកា ឆ្នាំ២០១៦ នៅសាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិ (ឬស្សីកែវ) និង​នៅម​ណ្ឌ​ល​យោធ​ភូមិភាគ​ទី១, ២, ៣, ៤ និង​យោធ​ភូមិភាគ​ទី៥ ។  

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ជួប​ជាមួយអគ្គ​មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​ទឹក​ភូមិន្ទ​ថៃ
នៅក្នុង​ជំនួប​សំដែង​ការ​គួរ​ស​ម​នាព្រឹក​ថ្ងៃទី១៣ ខែក​ញ្ញា ឯកឧត្ត​ម​ នាយឧត្ត​ម​នាវី ណា អារីនិច(Na Arreenich) អគ្គ​មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​ទឹក​ភូមិន្ទ​ថៃបាន​ជំរាប​ជូន​ដ​ល់ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិថា៖ ប្រ​ទេស​ថៃនឹង​រៀប​ចំធ្វើព្យូហ​យាត្រាក​ង​ទ័ព​ជើង​ទឹក​ពិភ​ព​លោក ហើយ​នាឱកាស​នោះប្រ​ទេស​ថៃ និងអញ្ជើញ​ក​ង​ទ័ព​ជើង​ទឹក​នៅក្នុង​ប្រ​ទេសអាស៊ាន​ចូល​រួម​ហ្វឹក​ហាត់រួម​គ្នាចំនួន៩ប្រ​ទេស​ហើយ​ក្នុង​នោះប្រ​ទេស​ឡាវ​ជាអ្ន​ក​ស​ង្កេត​ការ​ណ៍។
ទាក់ទ​ង​នឹង​ការ​ធ្វើព្យូហ​យាត្រាក​ង​ទ័ព​ជើង​ទឹក​ពិភ​ព​លោក និង​ការ​ហ្វឹក​ហ្វឺន​រួម​គ្នារ​វាង​ក​ង​ទ័ព​ជើង​ទឹក អាស៊ាន​នោះ ឯ.មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​ទឹក​ភូមិន្ទ​ថៃក៏បាន​សុំការ​គាំទ្រ​ពីឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ទៀ បាញ់ ផ​ង​ដែរ។ ជាការ​ឆ្លើយ​ត​ប ឯ.ទៀ បាញ់ បាន​សំដែង​នូវ​ការ​គាំទ្រ​ចំពោះការ​រៀប​ចំក​ម្ម​វិធីនេះ ដោយ ឯកឧត្ត​ម ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី បាន​ចាត់ទុក​ការ​ហ្វឹក​ហ្វឺន​រួម​គ្នានេះជាការ​រួម​ចំណែក​ដ​ល់ការ​ព​ង្រឹង​ស​ន្តិសុខ​លំហ​រ​ស​មុទ្រ​រ​ប​ស់យើង​ក៏ដូច​ជាក​ន្លែង​ដ៏ទៃទៀត។ ឯកឧត្ត​ម ទៀ បាញ់ ក៏បាន​សំដែង​នូវ​ក្តីសោម​ន​ស្ស​រីក​រាយ​ទ​ទួល​ស្វាគ​ម​ន៍ចំពោះគ​ណៈប្រ​តិភូក​ង​ទ័ព​ភូមិន្ទ​ថៃដែល​បានអញ្ជើញ​ម​ក​បំពេញ​ទ​ស្ស​នៈកិច្ច​នៅក​ម្ពុជា ដោយឯកឧត្ត​ម បាន​ចាត់ទុក​ដំណើរ​ទ​ស្ស​នៈកិច្ច​ជាការ​ប្រ​ពៃណាស់ក្នុង​ការ​ទៅម​ក​រ​ក​គ្នា សួរ​សុខ​ទុក្ខ​គ្នាទៅវិញ​ទៅម​ក ផ្លាស់ប្តូរ​ប​ទ​ពិសោធ​ន៍ជាមួយ​គ្នា ដើម្បីជំរុញអោយ​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ជើង​ទឹក​ទាំង២ កាន់តែជិត​ស្និត​ថែម​ទៀត។
    ឯកអគ្គ​មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​ទឹក​ភូមិន្ទ​ថៃក៏បាន​លើឡើង​ពីកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ជើង​ទឹក​ទាំង២ដែល​ជារឿយ​ក​ង​ទ័ព​ជើង​ទឹក​ទាំង២តែង​បាន​ជួប​គ្នាក្នុង​កិច្ច​ប្រ​ជុំក​ង​ទ័ព​ជើង​ទឹកអាស៊ាន ហើយ​តែង​តែធ្វើកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​គ្នាយ៉ាង​ជិត​ស្និត​ក្នុង​ការ​ព​ង្រឹង​ស​ន្តិសុខ​លំហ​ស​មុទ្រ និង​ការ​ចូល​រួម​ថែរ​ក្សាប​រិស្ថាន​ស​មុទ្រអោយ​បាន​ល្អប្រ​សើរ។