ព័ត៌មាន

ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៏ ចាយ សាំង​យុន ប្រ​ជុំបូក​ស​រុប​រ​ប​ខែតុលា និង​ទិស​ដៅខែវិច្ចិកា ២០១៦

ក្រ​សួង​ការ​ពារ​ជាតិបាន​ប្រ​ជុំផ្ស​ព្វ​ផ្សាយ​រ​បាយ​ការ​ណ៍បូក​ស​រុប​ការ​ងារ​​ខែ​តុលានិង​ទិស​ដៅ​អនុវ​ត្ត​ខែវិច្ឆិកា​ឆ្នាំ២០១៦ដែល​កិច្ច​ប្រ​ជុំនេះបាន​ប្រ​ព្រឹត​ទៅនាព្រឹក​ថ្ងៃទី០២ខែតុលា​នេះ ស្ថិត​ក្រោមអធិប​តីភាព ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ចាយ សាំង​យុន រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិនិង​មាន​ការអញ្ជើញ​ចូល​រួម​ពីឯកឧត្ត​ម លោក​ជំទាវ រ​ដ្ឋ​លេខាធិការ អនុរ​ដ្ឋ​លេខាធិការ អគ្គ​មេប​ញ្ជាការ​រ​ង​នៃខ.ភ.ម អគ្គ​នាយ​ក អគ្គ​នាយ​ក​រ​ងអគ្គ​នាយ​ក​ដ្ឋាន,ជានាយ​ក នាយ​ក​រ​ង​នាយ​ក​ដ្ឋាន និង​ស្ថាប័ន​ចំណុះក្រ​សួង​ការ​ពារ​ជាតិ អគ្គ​ប​ញ្ជាការ​ដ្ឋាន​នៃខ.ភ.ម​ជាច្រើន​រូប​ទៀត។
ក្នុង​រ​បាយ​ការ​ណ៍បូក​ស​រុប​បានឲ្យ​ដឹង​ថាក្នុង​ខែតុលា ឆ្នាំ២០១៦ក​ន្ល​ង​ទៅនេះ ខ.ភ.ម បាន​ប​ន្ត​ព​ង្រឹង​ខឿន​ការ​ពារ​ជាតិនៅតាម​តំប​ន់ព្រំដែន​និង​ប​ណ្តាកោះ​មួយ​ចំនួន​កែស​ម្រួល​ក​ម្លាំង​ការ​ពារ​ព្រំដែន ថ្វើការ​តាម​ដាន​ក្តាប់​នូវ​​រាល់ស​ភាព​ការ​ណ៍​ប្រែប្រួល និង​ធ្វើការ​ល្បាត​ត្រួត​ពិនិត្យ​ការ​ពារ​ភូមិសាស្ត្រ​ទ​ទួល​ខុស​ត្រូវ​រ​ប​ស់​ខ្លួន​ជាប់​ជា​ប្រ​ចាំព្រ​ម​ទាំង​បាន​ប​ន្ត​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អជាមួយ​ប្រ​ទេស​ជិត​ខាង​ដោះស្រាយ​ប​ញ្ហា​ផ្សេងៗ​ដែល​កើត​ឡើង​ដោយ​ស​ន្តិវិធី។ទ​ន្ទឹម​នឹង​​នេះបាន​ម្ចាស់ការ​និង​ស​ហ​ការ​ចូល​រួម​ព​ង្រឹង​ការអនុវ​ត្ត​ច្បាប់ ក​សាង​ភូមិ-ឃុំមាន​សុវ​ត្ថិភាព​ធ្វើការ​ប​ង្ការ​និង​ប​ង្រាប​នូវ​រាល់​ប​ទ​ល្មើស​គ្រ​ប់​ប្រ​ភេទ​ភាព​អនាធិប​តេយ្យ​នានាការ​ពារ​ស​ន្តិសុខ​ស​ណ្តាប់ធ្នាប់​សាធារ​ណៈការ​ពារ​គ​ណៈប្រ​តិភូជាតិ និងអន្ត​រ​ជាតិនានាពិធីគោរ​ព​វិញ្ញាណ​ក្ខ័ន្ធ​ប្រះក​រុណាព្រះរ​ត​ន​កោដ្ឋ​បុណ្យ​ភ្ជុំបិណ្ឌ​បាន​ល្អ​ប្រ​សើរ។
ទ​ន្ទឹម​នឹង​នេះអង្គ​ប្រ​ជុំ​ពិភាក្សា​​ផ្លាស់ប្តូរ​យោប​ល់ដោយ​មាន​យ​ក​ចិត្ត​ទុក​ដាក់ខ្ព​ស់​ទៅ​លើ​ផែន​ការ​ទិស​ដៅអនុវ​ត្ត​ខែវិច្ឆិកា​ឆ្នាំ២០១៦ក្នុង​នោះការ​យ​ក​ចិត្ត​ទុក​ដាក់ព​ង្រឹង​ការ​គ្រ​ប់គ្រ​ង ដឹក​នាំប​ញ្ជានិង​ប​ង្រឹង​ស្មារ​តីយោធិន​នៅក្នុង​ការ​គោរ​ព​ច្បាប់នានារ​ប​ស់រ​ដ្ឋ​ព្រ​ម​ទាំង​ធ្វើការ​កែល​ម្អនិង​ប​ង្រឹង​គុណ​ភាព​ការ​ងារ​គ្រ​ប់វិស័យ​ដើម្បីឈាន​ទៅស​ម្រេច​ស្នាដៃថ្មីៗចំពោះ​មុខ​ថែម​ទៀត​ជូន​ជាតិមាតុភូមិ៕

ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៏.ប៉ុល.សារឿនអគ្គ​មេប​ញ្ជាការ​នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទអញ្ជើញ​ជាអធិប​តីភាព​ក្នុង​ពិធីជូន​ដំណើរ​ក​ង​វិស្វ​ក​ម្ម​លេខ៤៥៩ទៅកាន់សាធារ​ណ​រ​ដ្ឋអាហ្វ្រិក​ក​ណ្តាល
    យោង​តាម​ការ​ជូន​ដំណឹង​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ នាព្រឹក​ថ្ងៃទី០២ ខែវិច្ឆិកា ឆ្នាំ២០១៦នេះ គ​ណៈក​ម្មាធិការ​ជាតិ បាន​រៀប​ចំពិធីជូន​ដំណើរ​ក​ង​វិស្វ​ក​ម្ម​លេខ៤៥៩ ទៅប្តូរ​វេន​ក​ង​វិស្វ​ក​ម្ម​លេខ៥៤៩ ដែល​បាន​ប​ញ្ច​ប់បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ នៅសាធារ​ណ​រ​ដ្ឋអាហ្វ្រិក​ក​ណ្តាល ហើយ​គ្រោង​នឹង​និវ​ត្ត​ន៍ម​ក​កាន់ក​ម្ពុជាវិញ នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០១៦ខាង​មុខ​នេះ។
    នៅក្នុង​ពិធីជូន​ដំណើរ​នេះ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ សែម សុវ​ណ្ណ​នី អគ្គ​នាយ​ក​ម​ជ្ឈ​ម​ណ្ឌ​ល​ជាតិ បាន​រាយ​ការ​ណ៍ថា ក​ង​ក​ម្លាំង​វិស្វ​ក​ម្ម​លេខ៤៥៩ ជាក​ង​ទី៣ ដែល​ទៅចូល​រួម​បំពេញ​បេស​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អ.ស.ប នៅសាធារ​ណ​រ​ដ្ឋអាហ្វ្រិក​ក​ណ្តាល។ ក​ង​នេះមាន​ក​ម្លាំង​ចំនួន​២១៦​នាក់ ក្នុង​នោះមាន​នារី០៥នាក់ ដែល​បាន​ជ្រើស​រើស​ពីស្ថាប័ន​ចំណុះក្រ​សួង​ការ​ពារ​ជាតិ អគ្គ​ប​ញ្ជាកា​រ​ដ្ឋាន ក​ង​ទ័ព​ជើង​គោក ក​ង​ទ័ព​ជើងអាកាស និង​ក​ង​រាជអារុធ​ហ​ត្ថ​លើផ្ទៃប្រ​ទេស។ ដោយ​សារ​តំប​ន់ដែល​ក​ង​ក​ម្លាំង​ក​ម្ពុជាបំពេញ​បេស​ក​ក​ម្ម មាន​ជួប​ប្រ​ទះប​ញ្ហាជ​ម្ងឺគ្រុន​ចាញ់ ដូច​នេះ ក​ង​ក​ម្លាំង​វិស្វ​ក​ម្ម​លេខ៤៥៩ សុទ្ធ​តែទ​ទួល​បាន​ការ​ពិនិត្យ​សុខ​ភាព និង​ចាក់ថ្នាំប​ង្ការ​ដូច​ប​ណ្តាក​ង​មុនៗ ព្រ​ម​ទាំង​មាន​ការ​បំពាក់ប​ន្ថែម​នូវឳស​ថ និង​ស​ម្ភារៈយោធាប​រិក្ខា គ្រឿង​ប​ន្លាស់មួយ​ចំនួន​ផ​ង​ដែរ។
    អ្ន​ក​ស្រី Marie Odile Emond តំណាងអ្ន​ក​ស​ម្រ​ប​ស​ម្រួលអង្គារ​ស​ហ​ប្រ​ជាជាតិប្រ​ចាំក​ម្ពុជា បាន​មាន​ប្រ​សាស​ន៍ថា ក្នុង​នាមអង្គ​ការ​ស​ហ​ប្រ​ជាជាតិ អ្ន​ក​ស្រីបាន​សំដែង​នូវ​ការ​ដឹង​គុណ​ដ៏ជ្រាល​ជ្រៅ​ចំពោះរាជ​រ​ដ្ឋាភិបាល និង​ប្រ​ជាជ​ន​ក​ម្ពុជា ដែល​បាន​តាំង​ចិត្ត​ជួយ​ដ​ល់អ្ន​ក​ដ​ទៃ ក្នុង​ការ​ចែក​រំលែក​ជំនាញ​ដ​ល់ប​ណ្តាប្រ​ទេស​នានាដែល​កំពុង​ទ​ទួល​ការ​រ​ង​ទុក្ខ​ដោយ​សារ​ជ​ម្លោះអោយ​មាន​ស​ន្តិភាព​ជាក់ស្តែង និង​ជាប្រ​ភ​ព​នៃការ​លើក​ទឹក​ចិត្ត​ដ៏មាន​ត​ម្លៃដ​ល់ប្រ​ទេស​ជាច្រើន​ទៀត។
    តាម​រ​យៈការ​ប​រិច្ចាគ​ចូល​រួម​បំពេញ​បេស​ក​ក​ម្ម​រ​ប​ស់ក​ង​ក​ម្លាំង​ក​ម្ពុជា នឹង​នាំម​ក​នូវ​កិត្តិយ​ស​ជូន​ទាំង​អង្គ​ភាព ទាំង​ទាហាន​រួម​ជំនាន់ និង​ប្រ​ទេស​ជាតិទាំង​មូល ព្រោះជាការ​លះប​ង់ដើម្បីស​ន្តិភាព ស​ន្តិ​សុខ មិត្ត​ភាព ជាល​ក្ខ​ណៈអន្ត​រ​ជាតិដែល​មាន​ន័យ​ថាប្រ​ទេស​ក​ម្ពុជា បាន​ផ្ត​ល់គំរូស​ម្រាប់ពិភ​ព​លោក។
    អ្ន​ក​ស្រី Maie Odile Emond បាន​ប​ញ្ជាក់ប​ន្ថែម​ថា ចាប់តាំង​ពីឆ្នាំ២០០៦ ក​ម្ពុជាបាន​ប​ញ្ជូន​ក​ម្លាំង​ចំនួន៣៩៦០នាក់ ក្ន​ង​នោះមាន​នារី ១៤៦នាក់ ទៅបំពេញ​បេស​ក​ក​ម្ម​រ​ប​ស់អ.ស.ប ហើយ​បាន​ប្រែ​ក្លាយ​ជាប្រ​ទេស​ប​រិច្ចាគ​ក​ម្លាំង​ជាប់ចំណាត់ថ្នាក់ទី៣នៅក្នុង​ស​ហ​គ​ម​ន៍អាស៊ាន។ វ​ត្ត​មាន​យោធិន​នារី​ក​ម្ពុជា ដែល​បាន​ប​ញ្ជូន​ទៅបំពេញ​បេស​ក​ក​ម្ម​រ​ប​ស់អ.ស.ប ប​ញ្ជាក់អោយ​ឃើញ​ពីភាព​បំរែបំរួល​ជា​វិជ្ជ​មាន ឈាន​ទៅរ​ក​គុណ​ភាព​ដ៏ប្រ​សើរ​ក្នុង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ឬ។
    យោង​តាម​សេច​ក្តីថ្លែង​ការ​ណ៍ថ្មីៗ កាល​ពីខែមុខ រ​ប​ស់លោកអគ្គ​លេខាធិការ Ban Ki-Moon បាន​ស​ង្ក​ត់ធ្ង​ន់ថាវ​ត្ត​មាន​នារី គឺជាត​ម្រូវ​ការ​ចាំបាច់ និង​ជាស្នូល​ដើរ​តួនាទីសំខាន់ក្នុង​ការ​ទ​ប់​ស្កាត់​ជ​ម្លោះ ការ​ប​ង្កើត និង​ថែទាំស​ន្តិភាព ស​ម​ស្រ​ប​តាម​ទ​ស្ស​ន​ទាន ស​ម្រាប់រ​បៀប​វារៈឆ្នាំ២០៣០ ដែល​បាន​ប​ញ្ជាក់ថា មិនអាមាន​ការអភិវ​ឌ្ឍ​ណ៍ជានិរ​ន្ត​ភាព​ដែល​គ្មាន​ស​ន្តិភាព ហើយ​ក៏មិន​មាន​ស​ន្តិភាព​ដែល​គ្មាន​ការអភិវ​ឌ្ឍ​ន៍ជានិរ​ន្ត​ភាព​ផ​ង​ដែរ។
    ក្នុង​នាម​ស​ម្តេច​តេជោ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន បាន​គូ​ស​ប​ញ្ជាក់​ថា អនុវ​ត្ត​តាម​យុទ្ធ​សាស្ត្រ​ច​តុកោណ​ដំណាក់កាល​ទី៣ រ​ប​ស់រាជ​រ​ដ្ឋាភិបាល ក្រោម​ការ​ដឹក​នាំ​ដ៏​ឈ្លាស​វៃរ​ប​ស់ស​ម្តេចអគ្គ​ម​ហាសេនាប​តីតេជោ ហ៊ុន សែន នាយ​ក​រ​ដ្ឋ​ម​ន្ត្រី នៃព្រះជាណាច​ក្រ​ក​ម្ពុជា បាន​ខិត​ខំប្រឹង​ប្រែង​យ​កអស់នូវ​ក​ម្លាំង​កាយ​ចិត្ត ប្រាជ្ញា ស្មារ​តី ពុះពារឧប​ស​គ្គ លះប​ង់​នូវ​រាល់​ការ​លំបាក​​​គ្រ​ប់បែប​យ៉ាង​ក្នុង​ការ​ដឹក​នាំស្តា និងអភិវ​ឌ្ឍ​ប្រ​ទេស​ជាតិ ឲ្យ​ទ​ទួល​បាន​នូវ​សុខ​ស​ន្តិភាព​ពេញ​ប​រិបូណ៍ តាម​រ​យៈការ​ដាក់ចេញ​នូវ​ន​យោបាយ​ឈ្នះ ឈ្នះ សំដៅលុប​បំបាត់នូវអង្គ​ការ​ចាត់តាំង​ន​យោ​បាយ និង​យោធារ​ប​ស់រ​ប​ប​ក​ម្ពុជាប្រ​ជាធិប​តេយ្យ ដែល​នោះគឺជាក​ត្តាគ​ន្លឹះរួម​ចំណែក​ក្នុង​ត​ម្លៃនិមអាច​កាត់​ថ្លៃបាន​រ​ប​ស់ក​ម្ពុជាក្នុង​ការអភិវ​ឌ្ឍ​ប្រ​ទេស​ជាតិ។
    ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន បាន​ស​ង្ក​ត់ធ្ង​ន់ថា នេះគឺមិន​មែន​ជាការ​ងារ​ងាយ​ស្រួល​នោះទេ ប្រ​សិន​បើគ្មាន​ការ​តាំង​ចិត្ត ខិត​ខំក្រ​ញ​ន​នៀល​ត​ស៊ូប្តូរ​ជីវិត ដើម្បីរំដោះប្រ​ទេស​ជាតិ​ក​សាង ការ​ពារ​ជាតិឲ្យ​បាន​ល្អនោះទេ ប្រ​សិន​បើគ្មាន​ការ​តាំង​ចិត្ត ខិត​ខំក្រាញ​ន​នៀល​ត​ស៊ូប្តូរ​ជីវិត ដើម្បី​រំដោះប្រ​ទេស​ជាតិក​សាង ការ​ពារ​ជាតិឲ្យ​បាន​ល្អនោះទេ ពេល​នេះក​ម្ពុជាគ្មាន​សុខ​ស​ន្តិភាព និង​ការអភិវ​ឌ្ឍ​ន៍ ដូច​ស​ព្វ​ថ្ងៃនេះឡើយ នេះគឺជាក​ត្តាស​ត្យានុម័ត ដែល​ត្រូវ​បាន​ចារឹក​ទុក្នុង​ប្រ​វ​ត្តិ​សាស្ត្រ​នៃក​ម្ពុជា ដែល​យើង​ទាំងអស់គ្នាមិនអាច​ប្រ​កែក​បាន​ឡើយ។ ដូច្នេះក​ម្ពុជាបាន​ផ្លាស់ប្តូរ​ពីស​ង្គ្រាម​ម​ក​ស​ន្តិភាព​ក​ម្ពុជា​បាន​ផ្លាស់ប្តូរ​ពិត​ប្រាក​ដ ទៅរ​ក​ការអភិវ​ឌ្ឍ​ន៍រីក​ច​ម្រើន​រ​ង​រឿង ស​ម្បូរ​ស​ប្បាយ​ក្រោម​ម្ល​ប់​ស​ន្តិ​ភាព ក​ម្ពុជាឈ​រ​យ៉ាង​ខ្ព​ស់ត្រ​ដែត ស្មើសិទ្ធិ ស្មើមុខ ក្នុង​ការ​ប្រ​កួត​ប្រ​ជែង​ជាមួយ​ប​ណ្តា​ប្រ​ទេស​ក្នុង​តំប​ន់ និង​ពិភ​ព​លោក។
    ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន បាន​ប​ញ្ជាក់ប​ន្ថែម​ថា ស​ន្តិភាព គឺជាក​ត្តា​ច​ម្ប​ង​បំផុង ធ្វើឲ្យ​វិនិយោគ​ទុន​ប​រ​ទេស​ជាច្រើន ម​ក​ធ្វើការ​វិនិយោគ​នៅក​ម្ពុជា ដែល​ប​ង្ក​បាន​ជាមូល​ដ្ឋាន​គ្រឹះ​ដ៏រឹង​មាំក្នុង​ការអភិវ​ឌ្ឍ​ន៍សេដ្ឋ​កិច្ច​ស​ង្គ​ម ឲ្យ​មាន​ការ​រីក​ច​ម្រើន​ជានិរ​ន្ត​រ៍ រ​ក្សាបាន​នូវ​កំណើន​សេដ្ឋ​កិច្ច​ជាតិក្នុង​រ​ង្វ​ង់៧%ជាប្រ​ចាំនិង​បាន​លើក​ក​ម្ព​ស់ក​ម្រិត​ជីវ​ភាព​រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋឲ្យ​កាន់តែ​ប្រ​សើរ​ឡើង​។ លើស​ពីនេះទៀត ក​ម្ពុជាមិន​ត្រឹម​តែបានអនុវ​ត្ត​ន​យោបាយ ឈ្នះ ឈ្នះ ដែល​ឈ​រ​លើមូល​ដ្ឋាន​នៃស្មារ​តី​ម​ហា​សាម​គ្គីជាតិ និងឯក​ភាព​ជាតិប្រ​ក​ប​ដោយ​ជោគ​ជ័យ​ក្នុង​ការ​រ​ក្សាសុខ​ស​ន្តិភាព ក្នុង​ប្រ​ទេស​រ​ប​ស់​អង្គ​ការ​ស​ហ​ប្រ​ជាជាតិថែម​ទៀត។
    រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា​ បាន​ប​ង្ហាញ​ពីច​ក្ខុវិស័យ​រ​ប​ស់ខ្លួន ក្នុង​គោល​ដៅនិរ​ន្ត​ភាព​នៃការអភិវ​ឌ្ឍ​ន៍ថ្មី នៃការ​ប​ញ្ចូន​ក​ង​ក​ម្លាំង​រ​ក្សាស​ន្តិភាព​នាពេលអនាគ​ត ដោយ​ប្តេជ្ញាយ៉ាង​មុត​មាំលើវិស័យ​រ​ក្សាស​ន្តិភាព​ក្នុង​ការ​ប​ន្ត​ចូល​រួម​បំពេញ​បេស​ក​ក​ម្ម​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ដើម្បីប​ន្ត​វិភាគ​ទាន​រួម​ចំណែក​ជាមួយ​ស​ហ​គ​មអន្ត​រ​ជាតិ ក្នុង​កិច្ច​ប្រឹង​ប្រែង​ស្វែង​រ​ក​ស​ន្តិភាព​ជូន​ប្រ​ទេស​ដ​ទៃ នៅលើពិភ​ព​លោក​ជាប​ន្ត​ទៀត។ ក​ម្ពុជាបាន​លើក​ទឹក​ចិត្ត​លើការ​ងារ​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព ហើយ​បាន​ត្រៀម​ក​ម្លាំង​ក្នុង​ប្រ​ព័ន្ធ​ត្រៀម​ប​ម្រុង​រ​ហ័ស​រួច​ជាស្រេច ដើម្បីផ្ត​ល់ការ​គាំទ្រ​ទៅតាម​ល​ទ្ធ​ភាព​នឹង​ស​ម​ត្ថ​ភាព​ជាក់ស្តែង តាម​សំណូម​ព​រ​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ព្រ​ម​ទាំង​បាន​ប្តេជ្ញាជ​ម្រុញ​ប​ង្កើន​ការ​ប្រើប្រាស់ក​ម្លាំង​ជានារី យេន​ឌ័រ ស​ម្រាប់ធានានិរ​ន្ត​ភាព នៃការ​ចូល​រួម​បំពេញ​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​យូរអង្វែង។
    រាជ​រ​ដ្ឋាភិបាល នឹង​ផ្តោត​សំខាន់ទៅលើស​ក​ម្ម​ភាព​ក្នុង​វិស័យ​មួយ​ចំនួន ដែល​ក​ម្ពុជាមាន​ល​ទ្ធ​ភាព​ចូល​រួម និង​ខិត​ខំធ្វើការ​កែល​ម្អ ការ​គ្រ​ប់គ្រ​ង​ដើម្បីព​ង្រឹង​ធ​ន​ធាន​ម​នុស្ស ពិសេស​ការ​ប​ង្កើន​ចំនួន​ចូល​រួម​ជាស្ត្រី ដើម្បីឲ្យ​ស្រ​ប​ទៅនឹង​ទ​ស្ស​នៈយេន​ឌ័រ ប​ញ្ចូល​គ្នានៅក្នុង​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ព្រ​ម​ទាំង​ខិត​ខំប​ន្តអភិវ​ឌ្ឍ​ន៍ម​ធ្យោបាយ​និង​ធ​ន​ធាន​ចាំបាច់មួយ​ចំនួន ស​ម្រាប់បំពាក់ជូន​ដ​ល់ក​ង​ក​ម្លាំង​ចូល​រួម​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ដើម្បីអនុវ​ត្ត​ភារ​កិច្ចឲ្យ​កាន់តែមាន​ប្រ​សិទ្ធ​ភាព​ខ្ព​ស់តាម​រ​យៈការ​ងារ​ដឹក​នាំកំណ​ត់គោល​ន​យោបាយ និង​ការ​លើក​ក​ម្ព​ស់ហ្វឹក​ហ្វឺន​ជំនាញ​លើគ្រ​ប់វិស័យ ដើម្បីព​ង្រឹង​ស​ម​ត្ថ​ភាព​ដ​ល់ក​ង​ក​ម្លាំង និង​បាន​ប​ង្ហាញ​ជំហ​រ​គាំទ្រ​នូវ​ច​ក្ខុវិស័យ​នៃកិច្ច​ប្រ​តិប​ត្តិការ​រ​ក្សាស​ន្តិភាព និង​ទ​ស្ស​នាទាន​ស​ម្រាប់រ​បៀវារៈការអភិវ​ឌ្ឍ​ន៍ប្រ​ក​ប​ដោយ​ចីរ​ភាព​ឆ្នាំ២០៣០ ដោយ​ចាត់ទុក​ថា ការអភិវ​ឌ្ឍ​ន៍ប្រ​ក​ប​ដោយ​ចីរ​ភាព នឹង​មិនអាកើត​មាន​ឡើយ ប្រ​សិន​បើគ្មាណ​ស​ន្តិភាព ហើយ​បើគ្មាន​ការអភិវ​ឌ្ឍ​ន៍ប្រ​ក​ប​ដោយ​ចីរ​ភាព​ដ៏គ្មាន​ស​ន្តិភាព​ដែរ។
    ទ​ឡ្ហីក​ម្ម​ទាំងអស់នេះ គឺជាផ្លែផ្កានៃការ​ដឹក​នាំរ​ប​ស់ស​ម្តេច​តេជោ នាយ​ក​រ​ដ្ឋ​ម​ន្ត្រី ដែល​ប្រ​ជាជ​ន​ក​ម្ពុជាគ្រ​ប់រូប បាន​និង​កំពុង​ទ​ទួល​ផ​ល​ក្នុង​ការ​រ​ស់នៅដោយ​សុខ​ដុម ស្ថិរ​ភាព និង​ការអភិវ​ឌ្ឍ​លើគ្រ​ប់វិស័យ នេះគឺជាត​ម្លៃដែល​កើត​ចេញ​ពីស​ន្តិភាព។ ស​ន្តិភាព​គឺជាមូល​ដ្ឋាន​គ្រឹះនៃការ​គោរ​ព​សិទ្ធិម​នុស្ស និង​ការអភិវ​ឌ្ឍ​ន៍ គ្មាន​ស​ន្តិភាព គ្មាន​ការ​គោរ​ព​សិទ្ធិម​នុស្ស និង​ការអភិវ​ឌ្ឍ ៕

ពិធីប្រ​កាស​ប្តូរ​ឈ្មោះក​ង​ព​ល​តូច​ការ​ពារ​កោះឆ្នេរ​លេខ៣១ទៅជាប​ញ្ជាការ​ដ្ឋាន​ការ​ពារ​កោះឆ្នេរ
ក​ង​ព​ល​តូច​ការ​ពារ​កោះឆ្នេរ​លេខ៣១ចំណុះឲ្យ​ប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ជើង​ទឹក​ត្រូវ​បាន​ប្តូរ​ឈ្មោះទៅជាប​ញ្ជាការ​ដ្ឋាន​ការ​ពារ​កោះឆ្នេរ​ដែល​ពិធីប្រ​កាស​ប្តូរ​ឈ្មោះនេះត្រូវ​បាន​ប្រារ​ព្ធ​ធ្វើនៅព្រឹក​ថ្ងៃទី២៥ខែតុលាឆ្នាំ២០១៦ក្រោមអធិប​តីភាពឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ទៀ.បាញ់ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិព្រ​ម​ទាំង​មាន​ការអញ្ជើញ​ចូល​រួម​ពីឯកឧត្ត​ម​រ​ដ្ឋ​លេខាធិការអនុរ​ដ្ឋ​លេខាធិការអគ្គ​នាយ​កអគ្គ​នាយ​ក​រ​ង​និង​មេប​ញ្ជាការ​មេប​ញ្ជាការ​រ​ង​នាយ​នាវីនាយ​នាវីរ​ង​ក​ង​ទ័ព​ជើង​ទឹក​ជាច្រើន​រូប​ទៀត។
ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ទៀ.វិញ​មេប​ញ្ជាការ​ក​ង​ទ័ព​ជើង​ទឹក​និង​ជាអគ្គ​លេខាធិការ​គ​ណៈក​ម្មាធិការ​ជាតិលំហ​រ​ស​មុទ្រ​បាន​ថ្លែង​ស​ន្ទ​រ​ក​ថាស្វាគ​ម​ន៍ដោយ​បាន​ប​ញ្ជាក់ថាក​ង​ព​ល​តូច​ការ​ពារ​កោះឆ្នេរ​លេខ៣១ជាអង្គ​ភាព​មួយ​ដែល​បាន​ក​សាង​មូល​ដ្ឋាន​ខ្លួន​បាន​យ៉ាង​រឹង​មាំក្នុង​ការ​បំពេញ​ភារ​កិច្ច​ការ​ពារ​កោះឆ្នេរ​និង​ដែន​ស​មុទ្រ​រ​ប​ស់ព្រះរាជាណាច​ក្រ​ក​ម្ពុជា។ឯកឧត្ត​ម​បាន​ប​ញ្ជាក់ថាក​ង​ទ័ព​ជើង​ទឹក​នៃខ.ភ.ម​បាន​យ​កអស់ស្មារ​តីក្នុង​ការ​បំពេញ​ភារ​កិច្ច​ជូន​ប្រ​ទេស​ជាតិដោយ​គោរ​ព​នឹងអនុវ​ត្ត​នូវ​រាល់ប​ទ​ប​ញ្ជារ​ប​ស់ស​ម្តេច​តេជោហ៊ុន.សែន​ក្រ​សួង​ការ​ពារ​ជាតិនិងអគ្គ​ប​ញ្ជាការ​បាន​ដាក់ចុះចូល​រួម​ស​ហ​ការ​ជាមួយ​កំលាំង​មាន​ស​ម​ត្ថ​កិច្ច​គ្រ​ប់លំដាប់ថ្នាក់ចូល​រួម​ទ​ប់ស្កាត់និង​ប​ង្រ្កាប​ប​ទ​ល្មើស​ផ្សេងៗបាន​យ៉ាង​ទាន់ពេល​វេលា។ក្រៅពីនេះក​ង​ទ័ព​ជើង​ទឹក​ក៏បាន​ចាត់តាំង​ហ្វឹក​ហ្វឺន​រៀន​សូត្រ​ទាំង​នៅសាលានិង​ក​ងឯក​ភាព​នានាដើម្បីលើក​ម្ព​ស់ស​ម​ត្ថ​ភាព​ជំនាញ​និង​យ​ក​ចិត្ត​ទុក​ដាក់ផ្ស​ព្វ​ផ្សាយ​ការអប់រំចិត្ត​សាស្ត្រ​ដើម្បីលើក​ក​ម្ព​ស់អត្ត​ច​រិត​សិល​ធ​ម៌ក​ង​ទ័ពឲ្យ​បាន​កាន់តែប្រ​សើរ​ឡើង។
ឯកឧត្ត​ម​ទៀ.វិញ​បាន​ប​ញ្ជាក់ថាក​ង​ព​ល​តូច​ការ​ពារ​កោះឆ្នេរ​លេខ៣១ជាអង្គ​ភាព​មួយ​ដែល​ផ្តើម​ចេញ​ពីវ​រៈសេនាធំលេខ៩៧ត្រូវ​បាន​ប​ង្កើត​ឡើង​នៅថ្ងៃទី២៥ខែមិថុនាឆ្នាំ១៩៨៩ ចំណុះឲ្យ​យោធ​ភូមិភាគ​ទី៣ក​ង​ទ័ព​ជើង​គោក​និង​នៅថ្ងៃទី១៧ខែម​ក​រាឆ្នាំ១៩៩៤បាន​ប្តូរ​ជាវ​រៈសេនាធំលេខ៤៤ឆ្នាំ១៩៩៧ត្រូវ​ប្តូរ​ឈ្មោះទៅជាក​ង​ព​ល​តូច​ថ្មើរ​ជើង​លេខ៤៤រ​ហូត​ដ​ល់ឆ្នាំ២០០៧ត្រូវ​បាន​ប្តូរ​ម​ក​ជាក​ង​ព​ល​តូច​ការ​ពារ​កោះឆ្នេរ​លេខ៣១។
នៅក្នុងឪកាស​នោះឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីទៀ​​.បាញ់ក៏បាន​ប្រ​គ​ល់អនុក្រិត្យ​ស្តីពីការ​ប្តូរ​ឈ្មោះក​ង​ព​ល​តូច​ការ​ពារ​កោះឆ្នេរ​លេខ៣១ទៅជាប​ញ្ជាការ​ដ្ឋាន​ការ​ពារ​កោះឆ្នេរ​ដែល​មាន​ថានៈស្មើនឹង​ប​ញ្ជាការ​ដ្ឋាន​មូល​ដ្ឋាន​ស​មុទ្រ។
ឯកឧត្ត​ម​ទៀ.បាញ់ក៏បាន​បំពាក់ឋាន​ន្ត​រ​ស័ក្តិថ្នាក់ឧត្ត​ម​នាវីឯកឧត្ត​ម​នាវីទោឧត្ត​ម​សេនីយ៍ទោឧត្ត​ម​សេនីយ៍ត្រី វ​រៈសេនីយ៍ឯក​វ​រៈសេនីយ៍ទោប្រ​គ​ល់លិខិត​តែង​តាំង​ថ្នាក់ផ្លាស់ប្តូរ​មុខ​តំណែង​តួនាទីដ​ល់នាយ​នាយ​វីនាយ​វីរ​ង​ក្នុង​ប​ញ្ជាការ​ដ្ឋាន​ការ​ពារ​កោះឆ្នេរ​ដែល​ទើប​ប​ង្កើត​ថ្មីផ​ង​ដែរ។
    ថ្លែង​ទៅកាន់ពិធីប្រ​កាស់ប្តូរ​ឈ្មោះក​ង​ព​ល​តូច​ការ​ពារ​កោះឆ្នេរ​លេខ៣១ទៅជាប​ញ្ជាការ​ដ្ឋាន​ការ​ពារ​កោះឆ្នេរ​នាឪកាស​នោះឯកឧត្ត​ម​ទៀ.បាញ់បាន​ចាត់ទុក​ការ​ផ្លាស់ប្តូរ​នេះជាជំហ៊ាន​ថ្មីមួយ​ដែល​បានអនុវ​ត្ត​ស្រ​ប​តាម​ផែន​ការ​កែទ​ម្រ​ង់ខ.ភ.ម។ឯកឧត្ត​ម​ក៏បាន​ចាត់ទុក​ថាការ​ផ្លាស់ប្តូរ​នេះជាការ​ស​ម្រេច​នូវ​ភារ​កិច្ច​ដ៏សំខាន់ដែល​ប​ញ្ជាការ​ដ្ឋាន​ការ​ពារ​កោះឆ្នេរ​មាន​តួនាទីភារ​កិច្ច​ការ​ពារ​ទ​ទួល​ខុស​ត្រូវ​លើវិសាល​ភាព​ដ៏ធំក្នុង​ការ​បំពេញ​ភារ​កិច្ច​ការ​ពារ​កោះឆ្នេរ​ដែន​ស​មុទ្រ​នៃព្រះរាជាណាច​ក្រ​ក​ម្ពុជា។ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីក៏បាន​ស​ម្តែង​នូវ​ការ​កោត​ស​រ​សើរ​និង​វាយ​ត​ម្លៃខ្ព​ស់ចំពោះស​មិទ្ធ​ផ​ល​ដែល​ប​ញ្ជាការ​ដ្ឋាន​ការ​ពារ​កោះឆ្នេរ​ស​ម្រេច​បាន​ក​ន្ល​ង​ម​ក​ដែល​ល​ទ្ធ​ផ​ល​នេះបាន​ម​ក​ពីការ​ខិត​ខំប្រឹង​ប្រែង​បំពេញ​ភារ​កិច្ច​ប្រ​ក​ប​ដោយ​ស្មារ​តីទ​ទួល​ខុស​ត្រូវ​ស​ម្រេច​បាន​ស្នាដៃជូន​ជាតិមាតុភូមិ។
    ឯកឧត្ត​ម​ទៀ.បាញ់ក៏បាន​សំណូម​ព​រ​ដ​ល់ នាយ​នាវីនាយ​នាវីរ​ង​ព​ល​នាវិក​ក​ង​ទ័ព​ជើង​ទឹក​ប​ន្ត​ចូល​រួម​ក​សាងអង្គ​ភាពឲ្យ​បាន​រឹង​មាំប​ន្ត​ការ​ងារ​ហ្វឹក​ហ្វឺន​រៀន​សូត្រ​ស​ហ​ការ​ជាមួយ​រ​ដ្ឋអំណាច​មូល​ដ្ឋាន​ក្នុង​ការ​ទ​ប់ស្កាត់និង​ប​ង្ត្រាប​ប​ទ​ល្មើស​ផ្សេងៗនិង​ត្រៀម​ល​ក្ខ​ណៈជួយ​ស​ង្គ្រោះប្រ​ជាព​ល​រ​ដ្ឋឲ្យ​បាន​ទាន់ពេល​វេលា៕

ឯកឧត្ត​ម នាង ផាត បំពេញ​ទ​ស្ស​ន​កិច្ច​ជាផ្លូវ​ការ​និង​កិច្ច​ស​ន្ទ​នាន​យោបាយ​ថ្នាក់អនុរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិនៅសាធារ​ណ​រ​ដ្ឋ​ស​ង្ក​ម​និយ​ម​វៀត​ណាម២០១៦
                                           
តាម​ការអញ្ជើញ​រ​ប​ស់ក្រ​សួង​ការ​ពារ​ប្រ​ទេស​នៃសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម​និង​ដោយអនុវ​ត្ត​ន៍តាម​ផែន​ការ​ស​ហ​ប្រ​តិប​ត្តិការ​ឆ្នាំ២០១៦រ​វាង​ក្រ​សួង​ការ​ពារ​ជាតិ នៃព្រះរាជាណាច​ក្រ​ក​ម្ពុជានិង​ក្រ​សួង​ការ​ពារ​ប្រ​ទេស​ប្រ​ទេស​នៃសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាមឯកឧត្ត​ម​នាយ​ឧត្ត​ម​សេនីយ៍នាង.ផាត​រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ​ នៃព្រះរាជាណាច​ក្រ​ក​ម្ពុជាបាន​ដឹក​នាំគ​ណៈប្រ​តិភូយោធាជាន់ខ្ព​ស់នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ អញ្ជើញ​​ទៅបំពេញ​ទ​ស្ស​ន​​កិច្ច​មិត្ត​ភាព​ផ្លូវ​ការ​ដើម្បីចូល​រួម​ក្នុង​កិច្ច​ស​ន្ទ​នាស្តីពីន​យោបាយ​ការ​ពារ​ជាតិក​ម្ពុជា-វៀត​ណាម​ថ្នាក់អនុរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិលើក​ទី២រ​យៈពេល៤ថ្ងៃចាប់ពីថ្ងៃទី២០ដ​ល់ថ្ងៃទី២៣ខែ​តុលាឆ្នាំ២០១៦នៅទីក្រុង​ហាណូយ​នៃសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម​ព្រ​ម​ទាំង​មាន​វ​ត្ត​មានឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍មាស.សាវ៉នអគ្គ​នាយ​កអគ្គ​នា​យ​ក​ដ្ឋាន​យោធ​សេវាក្រ​សួង​ការ​ពារ​ជាតិនិង​នាយ​ទា​ហាន​ជាន់ខ្ព​ស់ជាច្រើន​រូប​ទៀត ។
ពេលអញ្ជើញ​ដ​ល់ទីស្តីការ​ក្រ​សួង​ការ​ពារ​ប្រ​ទេស​ទីក្រុង​ហាណូយ​នៃសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម​គ​ណ​ប្រ​តិភូយោធាជាន់ខ្ព​ស់នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ​ដឹក​នាំដោយឯកឧត្ត​ម​នាយ​ឧត្ត​ម​សេនីយ៍នាង.ផាត​រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ​នៃព្រះរាជាណាច​ក្រ​ក​ម្ពុជាត្រូវ​បានឯកឧត្ត​ម​​ឧត្ត​ម​សេនីយ៍ឯក​ប​ម្រុង​ង្វៀង.ជីវិញអនុរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស​នៃសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម​បាន​ទ​ទួល​ស្វាគ​ម​ន៍ដោយ​បាន​ប​ង្ហាញ​នូវ​ម​នោស​ញ្ចេត​នាយ៉ាង​ស្និទ្ធ​ស្នាល​ជាទីបំផុត។
នៅក្នុង​កិច្ច​ពិភាក្សាទ្វេភាគីជាមួយ​ភាគីមិត្ត​វៀត​ណាម​ដឹក​នាំដោយឯកឧត្ត​ម​ឧត្ត​ម​សេនីយ៍ឯក​ប​ម្រុង​ង្វៀង.ជីវិញអនុរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស​នៃសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម​នាព្រឹក​ថ្ងៃទី២១តុលាឆ្នាំ២០១៦ឯកឧត្ត​ម​នាយ​ឧត្ត​ម​សេនីយ៍នាង.ផាត​បាន​លើក​ឡើង​ពីការ​ពិនិត្យ​វាយ​ត​ម្លៃទៅលើការ​វិវ​ត្ត​ន៍នៃស​ភាព​ការ​ណ៍ស​ក​ល​លោក​ស​ភាព​ការ​ណ៍តំប​ន់និង​ស​ភាព​ការ​ណ៍ជាតិដែល​កំពុង​វិវ​ត្ត​ន៍ថ្មីៗព្រ​ម​ទាំង​វាយ​ត​ម្លៃពីផ​ល​ប៉ះពាល់ដែល​ប​ណ្តាល​ម​ក​ពីឥទ្ធិព​ល​រ​ប​ស់ប​ណ្តាប្រ​ទេស​ម​ហាអំណាច​ម​ក​លើស​ន្តិសុខ​ន​យោបាយ​ការ​ពារ​ជាតិ រ​ប​ស់ប​ណ្តាប្រ​ទេស​មួយ​ចំនួន​នៅក្នុង​តំប​ន់អាស៊ីអាគ្នេយ៍ដែល​ត​ម្រូវឲ្យ​ប​ណ្តាប្រ​ទេស​ទាំង​នោះពិចារ​ណាអំពីគោល​ន​យោបាយ​រ​ប​ស់ខ្លួន​ដែលអាច​ដោះស្រាយ​ប​ញ្ហាប្រ​ឈ​ម ជាយុទ្ធ​សាស្ត្រ​នៅក្នុង​តំប​ន់ក្នុង​គោល​ដៅរួម​គឺដើម្បីធានាបាន​នូវ​សុខ​ស​ន្តិភាព​ស្ថិរ​ភាព​និង​វិបុល​ភាព​យូរអង្វែង​ស​ម្រាប់ប​ណ្តាប្រ​ទេស​នីមួយៗ និង​នៅក្នុង​តំប​ន់ទាំង​មូល​ផ​ង​ដែរ។
ដោយ​ឡែក​ចំពោះក​ម្ពុជានិង​វៀត​ណាម​បើទោះបីជាមាន​ផ​ល​ប៉ះពាល់អំពីការ​ប្រែប្រួល​នៅក្នុង​យុទ្ធ​សាស្ត្រ​តំប​ន់​ដែល​បាន​និង​កំពុង​វិវ​ត្ត​ន៍យ៉ាង​ឆាប់រ​ហ័ស​ជាពិសេស​ពាក់ព័ន្ធ ទៅនឹង​វិស័យ​ន​យោបាយ​ការ​ពារ​ជាតិនៃប្រ​ទេស​ទាំង​ពីរ​ដែល​ទាម​ទារឲ្យ​មាន​ការ​ប​ង្កើន​នូវ​ជំនឿទុក​ចិត្ត​គ្នាទៅវិញ​ទៅម​ក​កាន់តែខ្លាំង​ក្លាថែម​ទៀត​ខ​ណៈដែល​ប្រ​ទេស​ទាំង​ពីរ​ធ្លាប់មាន​ទំនាក់ទំន​ង​សាម​គ្គីភាព​មិត្ត​ភាព​ស​ហ​ប្រ​តិប​ត្តិការ​ជិត​ខាង​ល្អតាំង​ពីយូរ​ល​ង់ណាស់ម​ក​ហើយ។ឯកឧត្ត​ម​នាយ​ឧត្ត​ម​សេនីយ៍នាង.ផាត​ប្រ​ធាន​ប្រ​តិភូភាគីក​ម្ពុជាក៏បាន​ស​ង្ក​ត់ធ្ង​ន់ផ​ង​ដែរ​ថាទោះបីជាមាន​ការ​ប្រែប្រួល​នៃស​ភាព​ការ​ណ៍យ៉ាង​ណាក៏ដោយ​ក៏មិន​មាន​ផ​ល​ប៉ះពាល់ដ​ល់ទំនាក់ទំន​ង​ក​ង​ទ័ព​និង​ប្រ​ជាជ​ន​នៃប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជាវៀត​ណាម​ដែល​ជាមិត្ត​ជិត​ខាង​ល្អជាពិសេស​ការ​កំណ​ត់នូវ​ទ​ស្ស​ន​គោល​ន​យោបាយ​ការ​ពារ​ជាតិនិង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​នៃប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា-វៀត​ណាម​កាន់តែត្រូវ​បាន​ព​ង្រឹង​ព​ង្រីក​និង​ប​ង្កើន​នូវ​ជំនឿជឿជាក់ដ៏ស៊ីជ​ម្រៅថែម​ទៀត។
នៅក្នុង​កិច្ច​ស​ន្ទ​នានេះដែរ​ភាគីមិត្ត​ដឹក​នាំដោយឯកឧត្ត​ម​ឧត្ត​ម​សេនីយ៍ឯក​ប​ម្រុង​ង្វៀង.ជីវិញអនុរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ប្រ​ទេស​នៃសាធារ​ណ​រ​ដ្ឋ​ស​ង្គ​ម​និយ​ម​វៀត​ណាម​បាន​ធ្វើការ​វាយ​ត​ម្លៃចំពោះការ​វិវ​ត្ត​ន៍នៃស​ភាព​ការ​ណ៍ស​ក​ល​លោក​និង​តំប​ន់ពាក់ព័ន្ធ​ទៅនឹង​ន​យោបាយ​ការ​ពារ​ជាតិដែល​នីមួយៗមាន​គោល​ដៅអភិវ​ឌ្ឍ​ន៍រៀងៗខ្លួន។ដោយ​ឡែក​នៅក្នុង​ស​ភាព​ការ​ណ៍ថ្មីៗនេះវៀត​ណាម​ត្រូវ​តែម្ចាស់ការ​ចំពោះការ​ប្រែប្រួល​ដោយ​ស​ន្តិវិធីនូវ​រាល់ដំណោះស្រាយ​និង​ប​ញ្ហាប្រ​ឈ​ម​នានានិង​ចាត់ទុក​វេទិការអាស៊ាន​ជាវេទិការ​សំខាន់ដើម្បីស​ន្ទ​នាជាមួយ​ប្រ​ទេស​ធំៗហើយ​នៅក្នុងអាស៊ាន​វៀត​ណាម​ចាត់ទុក​ក​ម្ពុជានិង​ឡាវ​ជាដៃគូរ​សំខាន់និង​ត្រូវ​រ​ក្សាសាម​គ្គីភាព​មិត្ត​ភាព​ស​ហ​ប្រ​តិប​ត្តិការ​ដើម្បីផ​ល​ប្រ​យោជ​ន៍ទៅវិញ​ទៅម​ក។
យោង​ទៅតាម​សំណើរ​រ​ប​ស់ភាគីក​ម្ពុជានៅក្នុង​កិច្ច​ស​ន្ទ​នានេះផ​ង​ដែរ​ភាគីវៀត​ណាម​ប​ន្ត​ជួយ​ដ​ល់ការ​ប​ណ្តុះប​ណ្តាល​ធ​ន​ធាន​ម​នុស្ស​ដើម្បីរួម​ចំណែក​ក្នុង​ការ​កែទ​ម្រ​ង់ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ប​ន្ត​ជួយឧប​ត្ថ​ម្ភ​និងអនុវ​ត្ត​ន៍តាម​ពិធីសារ​ស្តីពីកិច្ច​ស​ហ​ប្រ​តិប្រ​តិ្ត​ការ​ប្រ​ចាំឆ្នាំរ​វាង​ក្រ​សួង​ការ​ពារ​ជាតិទាំង​ពីរ​ក​ម្ពុជាវៀត​ណាម ។
ក្នុង​កិច្ច​ស​ន្ទ​នានេះដែរ​ភាគីទាំង​ពីរ​បានឯក​ភាព​ដ​ល់ការ​ព​ង្រឹង​ស​ហ​ប្រ​តិប​ត្តិការ​តាម​ប​ណ្តោយ​ព្រំដែនអង្គ​ភាព​យោធ​ភូមិភាគ​ជាប់តំប​ន់ព្រំដែន។ប​ន្ត​ផ្លាស់ប្តូរ​ទ​ស្ស​ន​កិច្ច​តាម​ប​ណ្តាជំនាញ​និងអង្គ​ភាព​ដែល​ត្រូវ​ផ្ត​ល់ប​ទ​ពិសោធ​ន៍ការ​ផ្ត​ល់ព័ត៌មាន​ទៅវិញ​ទៅម​ក។ស​ហ​ការ​យ​ក​ចិត្ត​ទុក​ដាក់ដ​ល់ការ​ងារអប់រំចិត្ត​សាស្ត្រ​ក្នុង​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ។ស​ហ​ការ​ប​ង្រៀន​និង​បំប៉ន​លើផ្នែក​ភាសារ​ទៅវិញ​ទៅម​ក​ដោយ​នឹង​រៀប​ចំក​ម្ម​វិធីជាក់ស្តែង​នាពេល​ខាង​មុខ​ព្រ​ម​ទាំង​ពិភាក្សារៀប​ចំក្រុម​ស​ហ​ការ​ស​ង្គ្រោះតាម​តំប​ន់ព្រំដែន​ដែល​នឹង​ពិចារ​ណារៀប​ចំក​សាង​ដាក់ប​ញ្ចូល​ក្នុងអនុស្សារ​ណៈ និង​ពិធីសារ​ប្រ​ចាំឆ្នាំ២០១៧ខាង​មុខ។
ក្នុង​កិច្ច​ស​ន្ទ​នាស្តីពីន​យោបាយ​ការ​ពារ​ជាតិក​ម្ពុជា-វៀត​ណាម​ថ្នាក់អនុរ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិលើក​ទី២ភាគីនាពេល​នេះបាន​ប​ញ្ច​ប់ប្រ​ក​ប​ដោយ​ជោគ​ជ័យ​ព្រ​ម​ទាំង​បាន​ប​ង្ហាញ​នូវ​ម​នោស​ញ្ចេត​នាយ៉ាង​ស្និទ្ធ​ស្នាល​ជាទីបំផុត​រ​វាង​ថ្នាក់ដឹក​នាំក​ង​ទ័ព​នៃប្រ​ទេស​ទាំង​ពីរ​ផ​ង​ដែរ៕



ឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ ទៀ បាញ់ ជួប​មេប​ញ្ជាការ​ក​ង​នាវាចិន
ក្នុងឱកាស​ចូល​ច​ត​នាវានៅកំព​ង់ផែក្រុង​ព្រះសីហ​នុលោក​វ​រ​សេនីយ៍ឯក​ពិសេស​វ៉ាង.ហុង​លីនាយ​រ​ង​សេនាធិការ​នាវាស​មុទ្រ​ខាង​កើត​និង​ជាមេប​ញ្ជាការ​ក​ង​នាវាការ​ពារ​លេខ២៣ នៃក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន​បាន​ចូល​ជួប​សំដែង​ការ​គួរ​ស​មឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ទៀ.បាញ់ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិនៅព្រឹក​ថ្ងៃទី១៧ខែតុលា នៅទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិ។
    តាម​រ​យៈជំនួប​នោះឯកឧត្ត​ម​ទៀ.បាញ់បាន​សំដែង​នូវ​ក្តីសោម​ន​ស្ស​រីក​រាយ​ទ​ទួល​ស្វាគ​ម​ន៍ចំពោះការ​ចូល​ច​ត​នាវាក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន​ក្រោយ​ពីបាន​ប​ញ្ច​ប់បេស​ក​ក​ម្ម ការ​ពារ​ស​ន្តិសុខ​នៅស​មុទ្រអេដែន​ហើយ​ធ្វើដំណើរ​ត្រ​ល​ប់ទៅមាតុភូមិវិញ។ឯ.ទៀ.បាញ់បាន​ចាត់ទុក​ការ​ចូល​ច​ត​នាវាក​ង​ទ័ព​ជើង​ទឹក​ចិន​នៅកំព​ង់ផែក្រុង​ព្រះសីហ​នុនាពេល​នេះ បាន​ប​ង្ហាញ​ពីចំណ​ង​មិត្ត​ភាព​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​និង​ការ​ផ្លាស់ប្តូរ​ប​ទ​ពិសោធ​ន៍គ្នាទៅវិញ​ទៅម​ក​រ​វាង​ក​ង​ទ័ព​ជើង​ទឹក​ន​ស​ប្រ​ទេស​ទាំង២អោយ​កាន់តែរីក​ចំរើន​ឡើង​ថែម​ទៀត។ ការ​ចូល​ច​ក​នេះក៏បាន​ប​ង្ហាញអោយ​ឃើញ​នូវ​ទំនាក់ទំន​ង​យ៉ាង​ជិត​ស្និទ្ធ​រ​វាង​ក​ង​ទ័ព​ទាំង២ ដែល​បាន​រួម​ចំនែក​ព​ង្រឹង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ ការអភិវ​ឌ្ឍ​ន៍ប្រ​ទេស​ក​ម្ពុជាអោយ​មាន​ការ​រីក​ចំរើន។
    មាន​ម​តិឆ្លើយ​ត​ប​វិញ​លោក​វ​រៈសេនីយ៍ឯក​ពិសេស​វ៉ាង.ហ៊ុង​លីបាន​សំដែង​នូវ​ទឹក​ចិត្ត​ស​ប្បាយ​រីក​រាយ​ដែល​បាន​នាំនាវាលេខ៥១៣ម​ក​ទ​ស្ស​នាប្រ​ទេស​ក​ម្ពុជា និង​បាន​ចូល​ជួប​សំដែង​ការ​គួរ​ស​ម​ជាមួយ​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិនាពេល​នេះ។
    លោក​វ​រៈសេនីយ៍ឯក​ក៏បាន​ជំរាប​ជូន​ដ​ល់ឯ.ទៀ.បាញ់អំពីបេស​ក​ក​ម្ម​ការ​ពារ​ស​មុទ្រអេដែន​រ​ប​ស់ក​ង​ទ័ព​ជើង​ទឹក​នៃក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន​ដែល​មាន​រ​យៈពេល៤ខែ ហើយ​ប​ន្ទាប់ពីបាន​ប​ញ្ច​ប់បេស​ក​ក​ម្ម​ក​ង​នាវារ​ប​ស់លោក​បានអញ្ជើញ​ទៅទ​ស្ស​នាប្រ​ទេស​ភូមាម៉ាឡេស៊ីនិង​ក​ម្ពុជា។លោក​វ​រៈសេនីយ៍ឯក​ពិសេស​វ៉ាង.ហុង​លី ក៏បាន​ថ្លែងអំណ​រ​គុណ​ដ​ល់ក​ង​ទ័ព​ជើង​ទឹក​ខ.ភ.ម​ដែល​បាន​រៀប​ចំទ​ទួល​ស្វាគ​ម​ន៍នាវារ​ប​ស់លោក​បាន​យ៉ាង​ល្អក្នុង​ម​នោស​ញ្ចេត​នារាក់ទាក់ ស្និត​ស្នាល​រ​វាង​ក​ង​ទ័ព​ប្រ​ទេស​ទាំង២។លោក​មេប​ញ្ជាការ​នាវាបាន​ប​ញ្ជាក់ថាចិន​និង​ក​ម្ពុជាជាប្រ​ទេស​ដែល​មាន​ទំនាក់ទំន​ង​ជាមួយ​គ្នាតាំង​ពីយូរ​យាណាស់ម​ក​ហើយ ហើយ​ប្រ​ទេស​ចិន​បាន​យ​ក​ក​ម្ពុជាធ្វើជាមិត្ត​ជាប​ង​ប្អូន​ល្អជាង​គេ។

ឯកឧត្ត​ម ទៀ បាញ់ ចូល​ជួប​ស​ម្តែង​ការ​គួរ​ស​ម General.Fan Chenlong និង​ទ​ស្ស​នាក​ង​ព​ល​តូច​ទ័ព​ពិសេស​ក្រុង​ថៃអាន
    ក្នុងអំឡុង​ពេល​បំពេញ​ទ​ស្ស​ន​កិច្ច​ជាផ្លូវ​ការ​រ​យះពេល០៥ថ្ងៃនៅសាធារ​ណ​រ​ដ្ឋ​ប្រ​ជាមានិត​ចិន ប​ន្ទាប់ពីបាន​ជួប​ពិភាក្សាការ​ងារ​ជាមួយ​រ​ដ្ឋ​ម​ន្ត្រីការ​ពារ​ជាតិចិន​រួច​ម​ក​នៅរ​សៀល​ថ្ងៃទី១៣ខែតុលាឆ្នាំ២០១៦គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាដឹក​នាំដោយឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ទៀ.បាញ់ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិបាន​ចូល​ជួប​ស​ម្តែង​ការ​គួរ​ស​ម​ជាមួយឯកឧត្ត​មឧត្ត​ម​សេនីយ៍ហ្វាន់.ចាន់ឡុង អនុប្រ​ធាន​គ​ណៈក​ម្ម​ការ​យោធាក្លឹប​នៅទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិចិន ។
    នៅក្នុង​ជំនួប​នោះឯកឧត្ត​ម​ហ្វាន់.ចាន់ឡុង​បាន​ស​ម្តែង​ការ​ស្វាគ​ម​ន៍ចំពោះគ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា ដែល​បានអញ្ជើញ​ម​ក​ទ​ស្ស​នៈកិច្ច​ជាផ្លូវ​ការ​នៅសាធារ​ណៈរ​ដ្ឋ​ប្រ​ជាមានិត​ចិន​និង​ចូល​រួម​កិច្ច​ប្រ​ជុំស៊ាង​សាង​លើក​ទី៧នៅទីក្រុង​ប៉េកាំង ។
    ឯកឧត្ត​ម​ហ្វាន់.ចាន់ឡុង​បាន​ស​ម្តែង​ការ​គាំទ្រ​និងឯក​ភាព​ចំពោះស​ន្ទ​រ​ក​ថារ​ប​ស់ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីទៀ.បាញ់ដែល​បាន​ថ្លែង​ក្នុង​វេទិការ​ស៊ាង​សាន​លើក​ទី៧ ដែល​មាន​ខ្លឹម​សារ​ប្រ​ក​ប​ដោយអត្ថ​ន័យ​យ៉ាង​ជ្រាល​ជ្រៅ។ឯកឧត្ត​ម​បាន​ប​ញ្ជាក់ថាមិត្ត​ភាព​ចិន​និង​ក​ម្ពុជាគឺមាន​តាំង​ពីយូរ​ល​ង់ណាស់ម​ក​ហើយ ហើយ​ចិន​បាន​ចាត់ទុក​ក​ម្ពុជាជាប្រ​ទេស​ជិត​ខាង​ល្អ​ប្រ​ជាជ​ន​នៃប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា-ចិន​មាន​ម​នោស​ញ្ចេត​នាយ៉ាង​ជ្រាល​ជ្រៅជាមួយ​គ្នាហើយ​ទំនាក់ទំន​ង​យ៉ាង​ជិត​ស្និត​រ​វាង​ចិន និង​ក​ម្ពុជាត្រូវ​បាន​ប​ង្កើត​ឡើង​ដោយ​ព្រះប​រ​ម​រ​ត​ន​កោដ្ឋ ព្រះក​រុណា ព្រះបាទ​ស​ម្តេច​ន​រោត្ត​ម សីហ​នុ។ឯកឧត្ត​ម​បាន​ប​ន្ត​ថាក្រោម​ការ​ដឹក​នាំរ​ប​ស់ប្រ មុខ​ថ្នាក់ដឹក​នាំនៃប្រ​ទេស​ទាំង​ពីរ​បាន​ជ​ម្រុញឲ្យ​ទំនាក់ទំន​ង​នៃក​ង​ទ័ព​ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា-ចិន មាន​ការ​រីក​ច​ម្រើន​ទៅមុខ​យ៉ាង​ឆាប់រ​ហ័ស ។
    ឯកឧត្ត​ម​ក៏បាន​វាយ​ត​ម្លៃខ្ព​ស់ចំពោះការ​រីក​ច​ម្រើន​លើជីវ​ភាព​រ​ស់នៅរ​ប​ស់ក​ង​ទ័ព​និង​ប្រ​ជាជ​ន​ក​ម្ពុជានឹង​ដំណើរ​វិវ​ឌ្ឍ​ន៍សេដ្ឋ​កិច្ច​ទៅមុខ​រ​ប​ស់ប្រ​ទេស​ក​ម្ពុជា ដោយ​ក្នុង​នោះឯកឧត្ត​ម​ស​ង្ឃឹម​ថាព្រះរាជាណាច​ក្រ​ក​ម្ពុជាក្រោម​ការ​ដឹក​នាំរ​ប​ស់ស​ម្តេច​តេជោហ៊ុន.សែន​នឹង​នាំម​ក​នូវ​សុខ​ស​ន្តិភាព​និង​សេដ្ឋ​កិច្ច​រីក​ច​ម្រើន​ទៅថ្ងៃអនាគ​ត់។
    មាន​ម​តិឆ្លើយ​ត​ប​វិញឯកឧត្ត​ម​ទៀ.បាញ់ ​បាន​លើក​ឡើង​ពីទំនាក់ទំន​ង​និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​យ៉ាង​ជិត​ស្និត​រ​វាង​ប្រ​ទេស​ទាំង​ពីរ​ក​ម្ពុជា-ចិន​ក្នុង​នោះទំនាក់ទំន​ង​រ​វាង​ក​ង​ទ័ព​ទាំង​ពីរ​បាន​ធ្វើកិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ជាមួយ​គ្នាយ៉ាង​ល្អប្រ​សើរ ។ ឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តីបាន​ប​ញ្ជាក់ថាក្នុង​ដំណើរ​ទ​ស្ស​ន​កិច្ច​ជាផ្លូវ​ការ​នៅសាធារ​ណៈរ​ដ្ឋ​ប្រ​ជាមានិត​ចិន​នាពេល​នេះ គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាមាន​សេច​ក្តីសោម​ន​ស្ស​រីក​រាយ​និង​ចួល​រួមអបអរ​សាទ​រ​ចំពោះដំណើរ​ទ​ស្ស​ន​កិច្ច​ជាផ្លូវ​រ​ដ្ឋ​រ​ប​ស់ប្រ​ធានាធីប​តីចិន​ទៅកាន់ប្រ​ទេស​ក​ម្ពុជា។ ឯកឧត្ត​ម​ទៀ.បាញ់ក៏បាន​ជ​ម្រាប​ជូន​ពីស​ភាព​ការ​ណ៍ចិន​ក្នុង​ផ្នែក​ន​យោបាយ​ស​ន្តិសុខ​សេដ្ឋ​កិច្ច​នៅក្នុង​ប្រ​ទេស​ក​ម្ពុជាដោយឯកឧត្ត​ម​បាន​ប​ញ្ជាក់ថា ព្រះរាជាណាច​ក្រ​ក​ម្ពុជាក្រោម​ការ​ដឹក​នាំរ​ប​ស់ ស​ម្តេច​តេជោ ហ៊ុន សែន បាន​ខិត​ខំដឹក​នាំធ្វើឲ្យ​ប្រ​ទេស​ក​ម្ពុជាទ​ទួល​បាន​នូវ​ស​ន្តិភាព និង​ការអភិវ​ឌ្ឍ​ន៍។ ដោយ​ឡែក ខ.ភ.ម ក៏ដូច​ជាក​ង​ន​គ​រ​បាល​ជាតិបាន​គោរ​ព​និងអនុវ​ត្ត​យ៉ាង​ម៉ឹង​ម៉ាត់នូវ​រាល់ប​ទ​ប​ញ្ជារ​ប​ស់ស​ម្តេច​តេជោហ៊ុន.សែន​ក្នុង​ការ​ទ​ប់ស្កាត់រាល់អំពើញុះញ​ង់ប​ង្កអស្ថេរ​ភាព មិនអោយ​កើត​មាន​ឡើង​ជាដាច់ខាត​នៅក​ម្ពុជា។
    ប​ន្ទាប់ម​ក​នៅថ្ងៃទី១៤ខែតុលាឆ្នាំ២០១៦ គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាដឹក​នាំដោយឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ទៀ.បាញ់ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីរ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិ អម​ដំណើរ​ដោយឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ជៀង.អំរ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍មាស.សូភាអគ្គ​មេប​ញ្ជាការ​រ​ង​ខ.ភ.ម​និង​ជាមេប​ញ្ជាការ ក​ង​ទ័ព​ជើង​គោកឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ឥត.សារ៉ាត់អគ្គ​មេប​ញ្ជាការ​រ​ង​ខ.ភ.មឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ណឹម.សុវ​ត្ថិអគ្គ​នាយ​កអគ្គ​នាយ​ក​ដ្ឋាន​ន​យោបាយ និង​កិច្ច​ការ​ប​រ​ទេសឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍ចៅ.ភិរុណអគ្គ​នាយ​កអគ្គ​នាយ​ក​ដ្ឋាន​សំភារៈប​ច្ចេក​ទេសឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍សំ.សំណាងអគ្គ​នាយ​ក អគ្គ​នាយ​ក​ដ្ឋាន​ភ​ស្ត​ភារ​ហិរ​ញ​វ​ត្ថុឯកឧត្ត​ម​នាយឧត្ត​ម​សេនីយ៍មាស.សាវ៉នអគ្គ​នាយ​កអគ្គ​នាយ​ក​ដ្ឋាន​យោធ​សេវា ព្រ​ម​ទាំង​ស​មាជិក​ប្រ​តិភូអម​ដំណើរ​ទាំងអស់បាន​ធ្វើដំណើរ​តាម​រ​ថ​ភ្លើង​ល្បឿន​លឿន​ទៅធ្វើទ​ស្ស​ន​កិច្ច​នៅក​ង​ព​ល​ទ័ព​ពិសេស​នៃក​ង​សេនាប​តីក្រុង​លេខ២៦ ក​ង​ទ័ព​ជើង​គោក​នៃក​ង​ទ័ព​រំដោះប្រ​ជាជ​ន​ចិន​ស្ថិត​នៅក្រុង​ថៃអាន​ខេត្ត​សាន​ទុង​សាធារ​ណៈរ​ដ្ឋ​ប្រ​ជាមានិត​ចិន។
    ពេលអញ្ជើញ​ទៅដ​ល់ក​ង​ព​ល​តូច​ទ័ព​ពិសេស​នៃក្រុង​ថៃអានឯកឧត្ត​មឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រីទៀ.បាញ់ព្រ​ម​ទាំង​គ​ណៈប្រ​តិភូទាំងអស់បាន​ទ​ស្ស​នាការ​ប​ង្ហាញ​ក្បាច់គុណ​ដែល​ស​ម្តែង ដោយ​ក​ង​ក​ម្លាំង​ក​ង​ព​ល​តូច​ទ័ព​ពិសេស​ក្រុម​លេខ២៦ក​ង​ទ័ព​ជើង​គោក​ដែល​រួម​មាន​ក្បាច់គុណ​ដាវ​ក្បាច់គុណ​សាវ​លីញ​ដោយ​ប្រើរំពាត់ដំប​ង​កាំបិត​ធំក្បាច់គុណ​ដេក​នៅលើដី ក្បាច់គុណ​ខ្ទួយ​និង​ក្បាច់គុណ​ក​ន្តូប​សេះ។គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិ ក​ម្ពុជាក៏បាន​ទ​ស្ស​នាផ​ង​ដែរអំពីការ​ហ្វឹក​ហ្វឺន​បាញ់ឆ្ល​ង​កាត់ឧប​ស​គ្គ សំរូត​ចុះខ្សែពួរ​ដោយ​ប្រើប្រាស់កាំភ្លើង​ស្វ័យ​ប្រ​វ​ត្តិការ​បាញ់ត​ម្រ​ង់គោល​ដៅចំងាយ200 ម៉ែត្រ​ការ​បាញ់ឆ្ល​ង​កាត់ប​ណ្តាញ​ខ្សែដែក​ឆ្ល​ង​បំព​ង់ឆ្ល​ង​កាត់ជ​ញ្ជាំង​ទាប​ខ្ព​ស់ ក្នុង​គោល​ដៅដែល​មាន​ច​ម្ងាយ​ពី30ទៅ70ម៉ែត្រ​ក្រៅពីនេះក​ង​ក​ម្លាំង​ក​ង​ព​ល​តូច​ទ័ព​ពិសេស​ក៏បាន​ស​ម្តែង​ជូន​គ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាទ​ស្ស​នាផ​ង​ដែរ​នូវ​ការ​ហ្វឹក​ហ្វឺន បាញ់អាវុធ​ប្រ​ភេទ​ស្នាយ​ភ័រ(snipen)7.62mmចំងាយ200ម៉ែត្រ​បាញ់សំដៅឧក្រិដ្ឋ​ជ​ន​ចាប់ជំរិត​ដែល​មានអាវុធ​នៅនឹង​ខ្លួន និង​ការ​បាញ់កំទេច​គោល​ដៅរ​ប​ស់ស​ត្រូវ​ដែល​ប្រើប្រាស់កែវ​យឺត​ច​ង្កៀង​និង​កែវ​យឺត​ឆ្លុះចេញ​ពីក្នុង​ទឹក។ប្រ​តិភូក៏បាន​ទ​ស្ស​នាផ​ង​ដែរ​នូវ​ការ​ហ្វឹក​ហ្វឺន​ឡើង​ជ​ញ្ជាំង ការ​ស​ម្រូត​ចុះពីលើជ​ញ្ជាំង​ចូល​ក្នុង​ប​ន្ទ​ប់។រាល់ស​ក​ម្ម​ភាព​ដែល​ក​ង​ទ័ព​ពិសេស​បាន​ស​ម្តែង​ជូន​ប្រ​តិភូទ​ស្ស​នានាពេល​នេះមាន​ភាព​ស​ក​ម្ម​រ​ស់រ​វើក និង​ស​ម្រេច​បាន​គ្រ​ប់គោល​ដៅដែល​បាន​កំណ​ត់។មាន​ប្រ​សាស​ន៍នៅក្នុងឪកាសអញ្ជើញ​ទ​ស្ស​នាការ​ហ្វឹក​ហ្វឺន ស​ក​ម្ម​ភាព​ស​ម្តែង​រ​ប​ស់ក​ង​ក​ម្លាំង​ក​ង​ព​ល​ទ័ព​ពិសេស​នៅទីក្រុង​ថៃអាន​នាពេល​នោះឯកឧត្ត​ម​ទៀ.បាញ់បាន​វាយ​ត​ម្លៃខ្ព​ស់ ចំពោះកាយ​វិការ​ស​ម្តែង​ដ៏អង់អាច​ក្លាហាន​រ​ប​ស់ក​ង​ក​ម្លាំង​ពិសេស​ដែល​ស​ក​ម្ម​ភាព​ទាំង​នេះបាន​ប​ង្ហាញ​នូវ​ការ​យ​ក​ចិត្ត​ទុក​ដាក់ក្នុង​ការ​រៀន​សូត្រ​ហ្វឹក​ហាត់យ៉ាង​ស្ទាត់ជំនាញ៕