ក្រសួងការពារជាតិ
  • ឯកឧត្តម នាយឧត្តមសេនីយ៍ ឧបនាយករដ្ឋមន្ត្រី ទៀ បាញ់

  • ទីស្តីការក្រសួងការពារជាតិ

  • សម្តេចអគ្គមហាសេនាបតី តេជោ ហ៊ុន សែន ក្នុងសិក្ខាសាលាកំណែទម្រង់កងយោធពលខេមរភូមិន្ទ ២០១៥-២០១៩

សេចក្តីប្រកាស

ព័ត៌មាន

ស​ម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ​អញ្ជើញ​ជា​អធិប​តី​ ក្នុង​ពិធី​បិទ​សិក្ខា​សាលា​​បូក​ស​រុប​ល​ទ្ធ​ផ​ល​​ការ​ងារ​ឆ្នាំ​២០១៧ ​និង​ទិស​ដៅ​អនុវ​ត្ត​ន៍​ឆ្នាំ​២០១៨​ រ​ប​ស់​ក​ង​ទ័ព​ជើង​ទឹក​
     នៅទីប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ជើង​ទឹក រ​សៀល​ថ្ងៃព្រ​ហ​ស្ប​តិ៍ ២កើត ខែមាឃ ឆ្នាំរ​កា ន​ព្វ​ស័ក ព.ស ២៥៦១ ត្រូវ​និង​ថ្ងៃទី១៨ ខែម​ក​រា ឆ្នាំ២០១៨ ​ស​ម្តេច​ពិជ័យ​សេនា ​ទៀ បាញ់​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិ អញ្ជើញ​ជាអធិប​តីក្នុង​ពិធីបិទ​សិក្ខាសាលាបូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ​ឆ្នាំ២០១៧ និង​ទិស​ដៅអនុវ​ត្ត​ន៍ឆ្នាំ២០១៨រ​ប​ស់ក​ង​ទ័ព​ជើង​ទឹក។
     នៅក្នុង​ពិធីនោះដែរ​ក៏មាន​ការអញ្ជើញ​ចូល​រួម ឯកឧត្ត​ម ​​​នាយឧត្ត​ម​សេនីយ៍ ​ចាយ​ សាំង យ៉ុន រ​ដ្ឋ​លេខាធិការ ក្រ​សួង​ការ​ពារ​ជាតិ ឯកឧត្ត​ម ​​នាយឧត្ត​ម​សេនីយ៍ នាង ផាត​ រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ ឯកឧត្ត​មអភិបាល​ខេត្ត​ព្រះសីហ​នុ ឯកឧត្ត​មអភិបាល​ខេត្ត​កែប លោក​ជំទាវអភិបាល​ខេត្ត​កោះកុង និង​នាយ​ទាហាន​ជាន់ខ្ព​ស់ ​ក្រ​សួង​ការ​ពារ​ជាតិ អគ្គ​ប​ញ្ជាការ ប្រ​ធាន​ស្ថាន​ប័ន​ពាក់ព​ន្ធ័ ព្រ​ម​ទាំង​នាយ​ទាហាន ​នាយ​ទាហាន​រ​ង​និង​ព​ល​ទាហាន​ចំណុះប​ញ្ជាការ​ដ្ឋាន​ក​ង​ទ័ព​ជើង​ទឹក​ជាច្រើន​រូប​ទៀត​ផ​ង ៕

ឯ.ឧ ប៉ុល សារឿន បូក​ស​រុប​ល​ទ្ធ​ផ​ល​ការ​ងារ ឆ្នាំ២០១៧ និង​ទិស​ដៅអនុវ​ត្ត ឆ្នាំ២០១៨ ក​ង​ទ័ព​ជើង​ទឹក
     ប​ញ្ជាការ​ដ្ឋាន ក​ង​ទ័ព​ជើង​ទឹក(ជ្រោយ​ច​ង្វា) បាន​ប្រារ​ព្ធ​សិក្ខាសាលា បូក​ស​រុប​​​​​​ល​ទ្ធ​ផ​ល​​ការ​ងារ ឆ្នាំ​២០១៧ និង​ទិស​ដៅអនុវ​ត្ត ឆ្នាំ២០១៨, នាថ្ងៃទី១៨ ខែម​ក​រានេះ ស្ថិត​​ក្រោម​អធិប​តី​ភាព ​ឯ.ឧ​ នាយឧត្ត​ម​សេនីយ៍​ ប៉ុល សារឿន អគ្គ​មេប​ញ្ជាការ​នៃ ខ.ភ.ម និង​ជា​​​អនុប្រ​ធាន​​គ​ណៈក​ម្មា​ធិការ​ជាតិ ស​ន្តិសុខ​ល​ម្ហ​ស​មុ​ទ្រ ។
     ឯ.ឧ នា​យឧត្ត​ម​នាវី ទៀ វិញ មេប​ញ្ជាការ ក​ង​ទ័ព​ជើង​ទឹក និង​ជា​អគ្គ​លេខ​ធិការ ​គ​ណៈក​ម្មា​ធិការ​​ជាតិ ស​ន្តិ​សុខ​ល​ម្ហ​ស​មុទ្រ បាន​មាន​ប្រ​សាស​ន៍ថា សិក្ខាសាលានេះ ដើម្បី​ត្រួត​ពិនិត្យ​ឡើង​វិញ​នូវ​កិច្ច​ការ​ទាំង​ឡាយ​ដែល​បានអនុវ​ត្ត​ក្នុង​ឆ្នាំក​ន្ល​ង​ទៅ និង​ដាក់​ចេញ​​ទិស​ដៅ​​ការ​ងារ ​ស​ម្រាប់​អនុវ​ត្ត​ក្នុង​ឆ្នាំ​ប​ន្ត​ទៀត​។​ ក្នុង​រ​យៈពេល១ឆ្នាំ ឆ្នាំ២០១៧ក​ន្ល​ង​ម​ក​នេះ ក​ង​ទ័ព​ជើង​ទឹក ​បាន​ខិត​ខំ​យ​ក​ចិត្ត​ទុក​ដាក់​ស​ហ​ការ​យ៉ាង​ក្លៀវ​ក្លាក្នុង​ការ​ក​សាងអង្គ​ភាព បាន​​ហ្វឹក​ហ្វឺន​លើក​ក​ម្ព​ស់ស​ម​ត្ថ​ភាព​ជំនាញ​ជា​ប្រ​ចាំ​ ថែ​ទាំ​ស​ម្ភារៈប​ច្ចេក​ទេស ការ​ចិញ្ចឹម​ទ័ព ស​ហ​ការ​ស​ង្គ្រោះប្រ​ជាព​ល​រ​ដ្ឋ​ពី​គ្រោះ​ម​ហ​ន្ត​រាយ​នានា ចូល​រួម​ថែ​រ​ក្សា​សុខ​ស​ន្តិភាព​ជូន​ប្រ​ជា​​​​​​​​​​ព​ល​រ​ដ្ឋ ចូល​រួម​កិច្ច​ស​ហ​ប្រ​តិប​ត្តិការអន្ត​រ​ជាតិ ទ​ប់ស្កាត់ប​ង្ការ​និង​ប​ង្ក្រាប​​ប​ទ​ល្មើស​​ឆ្ល​ង​ដែន​​​​​នានា ជាពិសេស​បេស​ក​ក​ម្ម​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដី​ ដែន​ស​មុទ្រ​ កោះ-ឆ្នេរ​នៃ​ព្រះរាជាណា​​​ច​ក្រ​ក​ម្ពុជា​ ស​ម្រេច​បាន​ល្អគួរ​ជាទីមោទ​នៈ។
     ក្នុង​នាម​ថ្នាក់ដឹក​នាំក្រ​សួង​ការ​ពារ​ជាតិ អគ្គ​មេប​ញ្ជាការ នៃ ខ.ភ.ម និង​គ​ណៈក​ម្មាធិការ​​ជាតិ​ស​ន្តិ​សុខ​​ល​ម្ហ​ស​មុទ្រ,​ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន បាន​ថ្លែង​នូវ​ការ​​កោត​​​​​ស​រ​សើរ​ និង​វាយ​ត​ម្លៃ​ខ្ព​ស់​ចំពោះ​នាយ​នាវី និង​ព​ល​នាវឹក​នៃក​ង​ទ័ព​ជើង​ទឹក ដែល​ក្នុង​រ​យៈ​ពេល​ក​ន្ល​ង​ម​ក បាន​យ​ក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​បំពេញ​ភារ​កិច្ច​ការ​ពារ​បូរ​ណ​ភាព​ទឹក​ដី ថែរ​ក្សា​ស​ន្តិសុខ​ល​ម្ហ​ស​មុទ្រ ការ​ពារ​កោះ​ឆ្នេរ​ជ្រោយ​នៃ​ព្រះរាជាណាច​ក្រ​ក​ម្ពុជា និង​បាន​រួម​ចំណែក​ថែរ​ក្សាសុខ​ស​ន្តិភាព ស្ថេរ​ភាព និង​ស​ណ្តាប់​ស​ង្គ​ម​ បាន​ល្អប្រ​សើរ។ ឯ.ឧ នាយឧត្ត​ម​សេនីយ៍ បាន​ប​ញ្ជាក់ថា ឆ្នាំ២០១៧ក​ន្ល​ង​ម​ក​នេះ តាម​រ​យៈ​វិធាន​ការ​ច្បាប់ ក​ម្ពុជាទ​ទួល​បាន​ជោគ​ជ័យ​យ៉ាង​ធំធេង ក្នុង​ការ​ទ​ប់​ស្កាត់​និង​ក​ម្ចាត់​ចោល​ទាន់​ពេល​វេលា​ នូវឧបាយ​ក​ល​ប​ដិវ​ត្ត​ន៍​ព​ណ៌នៅ​ក​ម្ពុជា ដែល​ប៉ុន​ប៉ង​ផ្តួល​រំលំរាជ​រ​ដ្ឋាភិបាល​ស្រ​ប​ច្បាប់។ ការ​អនុវ​ត្ត​វិធាន​ការ​ដ៏ម៉ឺង​ម៉ាត់នេះ ដើម្បីរ​ក្សាការ​ពារឲ្យ​បាន​រឹង​មាំនូវ​ស​ន្តិភាព ព្រោះថាស​ន្តិភាព គឺ​ជា​ក​ត្តា​ចាំ​​​បាច់​​តែ​​មួយ​គ​ត់ ដើម្បីអភិវ​ឌ្ឍ​ប្រ​ទេស​ជាតិ។ ឈ​រ​លើមូល​ដ្ឋាន​នៃស​ន្តិភាព ក​ម្ពុជា​បាន​លើ​ក​ម្ព​ស់​កិត្តិយ​ស​ និង​កិត្យានុភាព​ជាតិយ៉ាង​ខ្ព​ស់ត្រ​ដែត​លើឆាកអន្ត​រ​ជាតិ តាម​រ​យៈការ​ធ្វើជាម្ចាស់ផ្ទះ នៃ​កិច្ច​ប្រ​ជុំ​​កំពូល​ជាល​ក្ខ​ណៈអន្ត​រ​ជាតិ និង​ការ​ចូល​រួម​បំពេញ​បេស​ក​ក​ម្ម​ក​ង​រ​ក្សាស​ន្តិភាព​ក្រ​ប​ខ័ណ្ឌ​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ។ ក្នុង​ន័យ​នេះ ខ.ភ.ម ត្រូវ​ខិត​ខំយ​ក​ចិត្ត​ទុក​ដាក់ខ្ព​ស់ ក្នុង​ការ​ព​ង្រឹង​ខឿន​ការ​ពារ​ជាតិ​រ​ប​ស់​ប្រ​ជាជ​ន និង​ចាត់វិធាន​ការ​ចាំបាច់នានា ដើម្បីការ​ពារឲ្យ​បាន​ដាច់ខាត​នូវ​សុខ​ស​ន្តិភាព ឯក​រាជ្យ អធិប​តេយ្យ និង​បូរ​ណ​ភាព​ទឹក​ដីនៃព្រះរាជាណាច​ក្រ​ក​ម្ពុជា ដែល​ជា​មូល​ដ្ឋាន​គ្រឹះ​ដ៏​រឹង​មាំ​ធានា​ឲ្យ​រាជ​រ​ដ្ឋាភិបាល​ប​ន្ត​កាអភិវ​ឌ្ឍ​ប្រ​ទេស​ជាតិ ឲ្យ​កាន់តែ​រីក​ច​ម្រើន​រុង​រឿង​ថែម​ទៀត។
     ក្នុង​ឱកាស​នោះឯ.ឧ នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន បាន​លើក​ទឹក​ចិត្ត​ដោយ​បាន​បំពាក់​គ្រឿង​ឥស្ស​រិយ​យ​ស បំពាក់ឋាន​ន្ត​រ​ស​ក្តិ ប្រ​គ​ល់សេច​ក្តីស​ម្រេច​តែង​តាំង​ផ្លាស់ប្តូរ​មុខ​ងារ និង​ជូន​ប​ណ្ណ​ស​រ​សើរ​ លិខិត​ស​រ​សើរ ដ​ល់នាយ​នាវី និង​ព​ល​នាវឹក ក​ង​ទ័ព​ជើង​ទឹក ដែល​មាន​ស្នា​ដៃ​ល្អ​ក្នុង​ការ​បំពេញ​តួនាទី​ភារ​កិច្ច​នាពេល​ក​ន្ល​ង​ម​ក ៕

ពិធី​ជូន​ដំណើរ​ និង​ទ​ទួល​ដំណើរ​មាតុភូមិ​និវ​ត្ត​ន៍​នៃខ.ភ.ម​ដែល​​ត្រូវ​បំពេញ ​និង​ប​ញ្ច​ប់​បេស​ក​ក​ម្​ម​រ​ក្សា​ស​ន្តិភាព​អ.ស.ប​ ក្រោម​អធិប​តីភាព​ស​ម្តេច​ពិជ័យ​សេនា​ ទៀ បាញ់​
     ប​ន្ទាប់ពីបំពេញ​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ ប្រ​ក​ប​ដោយ​ជោគ​ជ័យ នៅព្រឹក​ថ្ងៃទី១៨ ខែម​ក​រា ឆ្នាំ២០១៨ នៅមូល​ដ្ឋាន​ទ័ពអាកាស​ពោធិ៍ចិន​តុង គ​ណៈក​ម្មាធិការ​ជាតិ បាន​រៀប​ចំពិធីជូន​ដំណើរ​ក​ង​វិស្វ​ក​ម្ម​លេខ៩៦៣ ទៅប្តូរ​វេន​ក​ង​វិស្វ​ក​ម្ម​លេខ៣៦៩ ដែល​ប​ញ្ច​ប់បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ នៅសាធារ​ណ​រ​ដ្ឋ​លីប​ង់ និង​ក​ង​វិស្វ​ក​ម្ម​លេខ៤៥៩ ប​ញ្ច​ប់បេស​ក​ក​ម្ម នៅសាធារ​ណ​រ​ដ្ឋអាហ្វ្រិក​ក​ណ្តាល។
     តាម​រ​បាយ​ការ​ណ៍រ​ប​ស់ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ សែម សុវ​ណ្ណ​នី អគ្គ​នាយ​ក​ម​ជ្ឈ​ម​ណ្ឌ​ល​​ជាតិ បាន​រាយ​ការ​ណ៍ជូនអង្គ​ពិធីជ្រាប​ថា ម​ជ្ឈ​ម​ណ្ឌ​ល​ជាតិនៅតែព​ង្រឹង​ការ​យ​ក​ចិត្ត​ទុក​ដាក់ ប្រ​ក​ប​ដោយ​ស្មារ​តីទ​ទួល​ខុស​ត្រូវ​ខ្ព​ស់ក្នុង​ការ​បំពេញ​ភារ​កិច្ច​ស្នូល​ទាំង០៥រ​ប​ស់ខ្លួន ដើម្បី​ប​ញ្ជូន​ក​ង​ក​ម្លាំង​រ​ក្សាស​ន្តិភាព​ក​ម្ពុជា ទៅបំពេញ​បេស​ក​ក​ម្ម​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ រួម​មាន ទី១.ការ​ងារ​ត្រៀម​រៀប​ចំឧប​ក​រ​ណ៍ ស​ម្ភារៈ ម​ធ្យោបាយ ទី២.ការ​ងារ​ហ្វឹក​ហ្វឺន​ក​ម្លាំង​ដើម្បីព​ង្រឹង​ស​ម​ត្ថ​ភាព​គ្រ​ប់ផ្នែក គ្រ​ប់វិស័យ ទី៣.ការ​រៀប​ចំរ​ច​នាស​ម្ព័ន្ធ​និង​ស​ម្រិត​ស​ម្រាំង​ជ្រើស​រើស​ធ​ន​ធាន​ម​នុស្ស ទី៤.ការ​ថែទាំសុខ​ភាព​និង​ចាក់ថ្នាំប​ង្ការ និង​ទី៥.ការ​សិក្សាលិខិត​ប​ទ​ដ្ឋាន​គ​តិយុត្តិ និង​ការអប់រំស​តិអារ​ម្ម​ណ៍ន​យោបាយ​ដ​ល់ក​ង​ក​ម្លាំង​រ​ក្សាស​ន្តិភាព ដើម្បីទៅបំពេញ​បេស​ក​ក​ម្ម​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ អោយ​កាន់តែមាន​សុវ​ត្ថិភាព និង​ទ​ទួល​ជោគ​ជ័យ​ជាប​ន្ត​ប​ន្ទាប់ថែម​ទៀត។
     នៅក្នុង​សុន្ទ​រ​ក​ថារ​ប​ស់លោក​ស្រី Claire Van der Vaeren អ្ន​ក​ស​ម្រ​ប​ស​ម្រួលអង្គ​ការ​ស​ហ​ប្រ​ជាជាតិ ប្រ​ចាំក​ម្ពុជា​ បាន​ជ​ម្រាប​ជូន​ថា ក្នុង​នាម​ម​ន្ត្រីអង្គ​ការ​ស​ហ​ប្រ​ជាជាតិ សូម​សំដែង​នូវ​ការ​ដឹង​គុណ​ដ៏ជ្រាល​ជ្រៅ​ចំពោះ​រាជ​រ​ដ្ឋាភិបាល​ និង​ប្រ​ជាជ​ន​ក​ម្ពុជាក្នុង​ការ​ជួយ​ប​ង្កើតឲ្យ​មាន​ស​ន្តិភាព​ជាក់ស្តែង​ ស​ម្រាប់​ប​ណ្តា​ប្រ​ទេស​ផ្សេងៗ​។ លោក​ស្រីស​ម្តែង​សេច​ក្តី​ស​ប្បាយ​រីក​រាយ​ចំពោះ​វ​ត្ត​មាន​នារី​ចំនួន១៣រូប​ ដែល​បាន​ទៅចូល​រួម​ក្នុង​បេស​ក​ក​ម្ម​នៅសាធារ​ណ​រ​ដ្ឋ​លីប​ង់​នា​ពេល​នេះ ដែល​ជា​ការ​លើក​ទឹក​ចិត្ត​ និង​ការ​ខិត​ខំពុះពារ​ជ​ម្នះលើភាព​ជាយេន​ឌ័រ​ ដើម្បី​ស្វែង​រ​ក​ការ​ងារ​ដែល​មាន​បុរ​ស​ជា​អ្ន​ក​ដឹក​នាំ។ លោក​ស្រីសូម​សំដែងអំណ​រ​សាទ​រ ដ​ល់យោធិន​នារី ចំពោះការ​ប្តេជ្ញា​ចិត្ត​បំពេញ​ការ​ងារ​តាម​ការ​ប្តេជ្ញា​ចិត្ត​យ៉ាង​មុត​មាំរ​ប​ស់ប្រ​ទេស​ជាតិខ្លួន។
     នៅក្នុង​ពិធីជូន​ដំណើរ​ក​ង​វិស្វ​ក​ម្ម​លេខ៩៦៣ និង​ការ​ទ​ទួល​ដំណើរ​និវ​ត្ត​ន៍នៃការ​ប​ញ្ច​ប់​បេស​ក​ក​ម្ម​រ​ប​ស់​ក​ង​វិស្វ​ក​ម្ម​លេខ៣៦៩​ នៅសាធារ​ណ​រ​ដ្ឋ​លីប​ង់​ និង​ក​ង​វិស្វ​ក​ម្ម​លេខ៤៥៩ នៅសាធារ​ណ​រ​ដ្ឋអាហ្វ្រិក​ក​ណ្តាល​នាពេល​នេះ បាន​ប​ង្ហាញឲ្យ​ឃើញ​ថា ក​ង​ទ័ព​មួក​ខៀវ​ក​ម្ពុជា​​នៅតែស​ម្រេច​បាន​ជោគ​ជ័យ​ជាប​ន្ត​ប​ន្ទាប់ តាម​រ​យៈស​ម​ត្ថ​ភាព​រ​ប​ស់ខ្លួន​ប្រ​ក​ប​ដោយ​វិជ្ជាជីវៈ គោរ​ព​វិន័យ​បាន​យ៉ាង​ម៉ឺង​ម៉ាត់​ ការ​ពារ​កិត្តិយ​ស​ និង​សេច​ក្តីថ្លៃថ្នូរ​រ​ប​ស់​ប្រ​ទេស​ជាតិ​ រ​ប​ស់ខ.ភ.ម រ​ប​ស់ប្រ​ជាព​ល​រ​ដ្ឋ​យើង និង​ការ​រឹត​ចំណ​ង​មិត្ត​ភាព សាម​គ្គីភាព​ ទំនាក់ទំន​ង​ល្អជាមួយ​ក​ម្លាំង និង​ប្រ​ជាជ​ន នៅគ្រ​ប់ទីក​ន្លែង ដែល​ក​ម្លាំង​ប្រ​តិប​ត្តិការ។
ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មាន​ប្រ​សាស​ន៍ស​ង្ក​ត់ក​ធ្ង​ន់ថា នេះជាស​មិទ្ធិផ​ល​ថ្មី​មួយ​ថែម​ទៀត​ លើស​មិទ្ធិផ​ល​ជាច្រើន​ដែល​ក​ម្ពុជា​ស​ម្រេច​បាន លើការ​ងារ​ប​ញ្ជូន​ក​ម្លាំង​ទៅចូល​រួម​បេស​ក​ក​ម្ម​រ​ក្សាស​ន្តិភាព​រ​ប​ស់អ.ស.ប ក្នុង​ការ​រួម​វិភាគ​ទាន​ដ​ល់កិច្ច​ប្រឹង​ប្រែង​រ​ប​ស់ស​ហ​គ​ម​ន៍​អន្ត​រ​ជាតិ​ ដើម្បីបុព្វ​ហេតុ ស​ន្តិភាព ស​ន្តិសុខ និង​ម​នុស្ស​ធ​ម៌នៅលើលោក។ ស​មិទ្ធិផ​ល​នេះ បាន​ប​ង្ហាញឲ្យ​ឃើញ​ពីស​ម​ត្ថ​ភាព ប​ទ​ពិសោធ​ន៍ការ​ងារ​ប្រ​ក​ប​ដោយ​វិជ្ជាជីវៈ​ក្នុង​ការ​បំពេញ​បេស​ក​ក​ម្ម​រ​ប​ស់​ខ.ភ.ម ដែល​ជានិច្ច​កាល​ម​ន្ត្រីតំណាងអង្គ​ការ​ស​ហ​ប្រ​ជាជាតិ តែង​តែធ្វើការ​វាយ​ត​ម្លៃខ្ព​ស់ និង​កោត​សេរ​សើរ​ចំពោះ​សេច​ក្តី​ក្លាហាន វិជ្ជាជីវៈ ភាព​ប៉ិន​ប្រ​ស​ប់ វិន័យ​ល្អ និង​ស​ហ​ប្រ​តិប​ត្តិការ​ប្រ​សើរ​ជា​មួយ​ក​ម្លាំង​ចូល​រួម​បេស​ក​ក​ម្ម រ​ប​ស់អ.ស.ប ស្រ​ប​តាម​ឆ​ន្ទះយ៉ាង​មុត​មាំរ​ប​ស់រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា​ ក្នុង​ការ​ព​ង្រឹង​-ព​ង្រីក​តួនាទីភារ​កិច្ច​រ​ប​ស់ខ្លួន លើវិស័យ​រ​ក្សាស​ន្តិភាព។
      ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​មាន​ប្រ​សាស​ន៍ប​ន្ថែម​ថា រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា​ បាន​ប​ញ្ជាក់​ជំហ​រ​រ​ប​ស់ខ្លួន​ក្នុង​ការ​ចូល​រួម​រ​ក្សាស​ន្តិភាព​រ​ប​ស់អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ តាម​រ​យៈប​ង្កើន​ការ​រៀប​ចំរ​ច​នា​ស​ម្ព័ន្ធ​ រួម​ទាំង​ក​ម្លាំង​ម​ធ្យោបាយ​គ្រឿង​បំពាក់ និង​ស​ម្ភារៈ ជាក​ម្រិត​ច​ល័ត​រ​ហ័ស ដើម្បី​ត្រៀម​ធ្វើការ​ច​ល័ត​ក្នុងអំឡុង​ពេល​ដែល​មាន​សំណើចាំបាច់​រ​ប​ស់ទី​ប​ញ្ជាការ​ អ.ស.ប និង​ព​ង្រឹង​ការ​ចូល​រួម​ឲ្យ​កាន់តែស​ក​ម្ម​ថែម​ទៀត​ នូវ​ការ​រួម​ចំណែក​ជាមួយ​ប​ណ្តាប្រ​ទេស​ប​រិច្ចាគ​ក​ម្លាំង​បំពេញ​បេស​ក​ក​ម្ម​រ​ប​ស់អ.ស.ប តាម​រ​យៈប្តេជ្ញានិង​ប​ង្កើន​ការ​ចូល​រួម​នាយ​ទាហាន​ក្នុង​បេស​ក​ក​ម្ម​សេនា​ធិការ​ និង​ស​ង្កេត​ការ​ណ៍យោធានារី រ​ហូត​ដ​ល់១៥% តាម​ការ​ស្នើសុំរ​ប​ស់អ.ស.ប ព្រ​ម​ទាំង​ត្រៀម​ធ្វើ​ជាម្ចាស់ផ្ទះរៀប​ចំ​កិច្ច​ប្រ​ជុំ​រ​ដ្ឋ​ម​ន្ត្រី ស្តីពីការ​រ​ក្សាស​ន្តិភាព​នៅក​ម្ពុជាទៀត​ផ​ង។
      ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ជ​ម្រាប​ជូនអង្ក​ពិធីប​ន្ថែម​ថា ដោយ​យ​ល់ពីត​ម្លៃ​ម​ហិមា​នៃ​ស​ន្តិភាព​ ស្រ​លាញ់ស​ន្តិភាព និង​ដើម្បីស​ន្តិភាព ទើប​រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា ប​ន្ត​ស​ហ​ការ​រួម​ចំណែក​ជាមួយ​អង្គ​ការ​ស​ហ​ប្រ​ជាជាតិ​ក្នុង​ការ​ប​ញ្ជូន​ក​ង​ក​ម្លាំង​រ​ប​ស់ខ្លួន ឲ្យ​ចូល​រួម​ថែរ​ក្សា​ស​ន្តិភាព​លើ​វិស័យ​ម​នុស្ស​ធ​ម៌ ក្នុង​ក្រ​ប​ខ័ណ្ឌ​រ​ប​ស់អ.ស.ប។ ជាក់ស្តែង​ នៅក្នុង​រ​យៈពេល​ជិត១២ឆ្នាំនេះ​ រាជ​រ​ដ្ឋាភិបាល​ក​ម្ពុជា​ បាន​ប​ញ្ជូន​ក​ម្លាំង​រ​ក្សាស​ន្តិភាព​ចំនួន​ជិត៥,០០០នាក់ ទៅកាន់ប្រ​ទេស​មួយ​ចំនួន​លើពិភ​ព​លោក​ ក្នុង​ក្រ​ប​ខ័ណ្ឌ​អ.ស.ប នៅតំប​ន់អាហ្រ្វិក​ម​ជ្ឈឹម បូព៌ា និងអឺរ៉ុប។ ស​ម្តេច​ពិជ័យ​សេនា​ ទៀ បាញ់ ក៏បាន​ផ្ត​ល់​អនុសាស​ន៍​ណែនាំដ​ល់ក​ង​ក​ម្លាំង​ទៅបំពេញ​បេស​ក​ក​ម្ម​នៅប្រ​ទេស​លីប​ង់​ ដូច​ត​ទៅ៖
      - ត្រូវ​ប​ន្ត​គោរ​ព​វិន័យ​ ក្រ​ម​សីល​ធ​ម៌ ច្បាប់ទ​ម្លាប់ ប​ទ​ប​ញ្ជាទាំង​ឡាយ​រ​ប​ស់​អ.ស.ប ព្រ​ម​ទាំង​រ​ក្សា​ភាព​ថ្លៃថ្នូរ និង​កិត្តិយ​ស​រ​ប​ស់ប្រ​ទេស​ជាតិ និង​រ​ប​ស់ខ.ភ.ម
      - ត្រូវ​ប​ន្ត​ទំនាក់ទំន​ង​ល្អជាមួយ​ប្រ​ទេស​ ជាមួយ​ប្រ​ជាជ​ន​ គោរ​ព​ទំនៀម​ទ​ម្លាប់ និង​ចេះ​ជួយ​ប្រ​ជាជ​ន​នៅទីក​ន្លែង​ដែល​ក​ង​ក​ម្លាំង​យើង​បំពេញ​ប្រ​តិប​ត្តិការ និង​ត្រូវ​ប​ន្ត​ប្រ​ពៃណី​ជួយ​ទំនុក​ប​ម្រុង​ឧប​ត្ថ​ម្ភ ចែក​រំលែក​ស្បៀង​អាហារ​ ជួយ​ពិនិត្យ​ព្យាបាល​ជ​ម្ងឺ​ ស​ង្គ្រោះការ​ពារ​ប្រ​ជាជ​ន​មូល​ដ្ឋាន​នៅទីនោះ ដែល​ជាកាយ​វិការ ប្រ​ក​ប​ដោយ​ម​នុស្ស​ធ​ម៌ សីល​ធ​ម៌​ថ្លៃ​ថ្នូរ​រ​ប​ស់​ខ.ភ.ម
​​​​      - ត្រូវ​ប​ន្ត​ប្រុង​ប្រ​យ័ត្ន​ជានិច្ច ចំពោះគ្រោះថ្នាក់គ្រ​ប់ប្រ​ភេទ ទាំង​គ្រោះ​ថ្នាក់​ដែល​អាច​កើត​ឡើង​ដោយ​ការ​ប្រ​យុទ្ធ​ប៉ះទ​ង្គិច​គ្នារ​វាង​ក្រុម​ប្រ​ដាប់អាវុធ​នានា ដោយ​ការ​វាយ​ប្រ​ហារ​ ពួន​ស្ទាក់​ ឬគ្រោះថ្នាក់​ដោយ​ជ​ម្ងឺ​ឆ្ល​ង​ និង​ជ​ម្ងឺ​កាច​ស​ហាវ​នានា
      - ត្រូវ​ចេះស្រ​ឡាញ់គ្នា​ មើល​ថែទាំគ្នា យ​កអាសារ​គ្នាទៅវិញ​ទៅម​ក ស​ម​ដូច​ពាក្យ​លោក​ពោល​ថា​ «នៅផ្ទះម្តាយ​ទី​ទៃ នៅព្រៃម្តាយ​ជាមួយ»
      - ត្រូវ​ប​ន្ត​ខិត​ខំហ្វឹក​ហាត់ ប​ង្កើន​ស​ម​ត្ថ​ភាព វិជ្ជាជីវៈ និង​ជំនាញ ព​ង្រីក​ចំណេះ​ដឹង​ទូទៅ​ ស្វែង​យ​ល់​ឲ្យ​បាន​ច្បាស់​ពីស្ថាន​ភាព​ភូមិសាស្ត្រ ន​យោបាយ​ស​ង្គ​ម​ ការ​ប្រ​ឈ​ម​ទាំង​ឡាយ​នៃ​បេស​ក​ក​ម្ម​ដែល​ក​ង​ទ័ព​យើង​ត្រូវ​បំពេញ ដើម្បី​ស​ម្រេច​បាន​ដោយ​ជោគ​ជ័យ​ និង​សុវ​ត្ថិភាព​នូវ​បេស​ក​ក​ម្ម​ទាំង​នោះ​
      - ត្រូវ​រៀន​សូត្រ​ដ​ក​ពិសោធ​ន៍ ប​ង្កើន​ចំណេះ​ដឹង​ពីរ​បៀប​រ​ប​ប​ធ្វើការ​រ​ប​ស់​ប្រ​ព័ន្ធអ.ស.ប​ ដែល​ជា​ប្រ​ព័ន្ធ​អន្ត​រ​ជាតិ៕

ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាដឹក​នាំគ​ណៈប្រ​តិភូបំពេញ​ទ​ស្ស​នៈកិច្ច​ជាផ្លូវ​ការ​និង​មិត្ត​ភាព​សាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិតេយ្យ​ប្រ​ជាមានិត​ឡាវ
ឆ្លើយ​តាម​ការអញ្ជើញ​រ​ប​ស់រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិនៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិតេយ្យ​​ប្រ​ជាមានិត​ឡាវ​ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្រ្តី រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា អម​តំណើរ​ដោយ ឯកឧត្ត​ម នាយឧត្ត​ម​សេនីយ៍ នាង ផាត រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិបានអញ្ជើញ​ដឹក​នាំគ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិទៅ​បំពេញ​ទ​ស្ស​នៈកិច្ច​ជាផ្លូវ​ការ និង មិត្ត​ភាព​សាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិតេយ្យ​ប្រ​ជាមានិត​ឡាវ​រ​យៈពេល​៥ថ្ងៃចាប់ពីថ្ងៃទី ១៣​ ដ​ល់ ១៧​ម​ក​រា​ឆ្នាំ ២០១៨ ។ នៅថ្ងៃទី១៥ខែ ម​ក​រា ឆ្នាំ​២០១៨ ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​ជួប​ប្រ​ជុំទ្វេភាគីជាមួយ ឯកឧត្ត​មឧត្ត​ម​សេនីយ៍ឯក ចាន់សាម៉ន ចាន់យ៉ាឡាត រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិនៃសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ នៅទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិឡាវ។តាម​រ​យៈជំនួប​នាឱកាស​នោះ ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ចាន់សាម៉ន ចាន់យ៉ាឡាត រ​ដ្ឋ​ម​ន្រ្តីក្រ​សួង​ការ​ពារ​ជាតិឡាវ បាន​សំដែង​ការ​ស្វាគ​ម​ន៍ចំពោះស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់​ ដែល​បាន​ដឹក​នាំគ​ណៈប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជាម​ក​បំពេញ​ទ​ស្ស​នៈកិច្ច​ជាផ្លូវ​ការ​ និង​ជាមិត្ត​ភាព​នៅសាធារ​ណ​រ​ដ្ឋ​ប្រ​ជាធិប​តេយ្យ​ប្រ​ជាមានិត​ឡាវ ដោយឯកឧត្ត​ម បាន​ចាត់ទុក​ដំណើរ​ទ​ស្ស​នៈនេះថា​បាន​ប​ញ្ជាក់អោយ​ឃើញ​នូវ​បំណ​ង​ដ៏ល្អរ​ប​ស់ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់​ ក្នុង​ការ​ប​ន្ត​រឹត​ចំណ​ង​សាម​គ្គីភាព មិត្ត​ភាព និង កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​ល្អ រ​វាង​ប្រ​ទេស​ទាំង​ពីរ ក​ង​ទ័ព​ទាំង​ពីរ​ឡាវ​ក​ម្ពុជាស្ថិត​ស្ថេរ​និរ​ន្ត​ន៍ត​រៀង​ទៅ។មាន​ម​តិឆ្លើយ​ត​ប​វិញ​ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់​ បាន​វាយ​តំលៃខ្ព​ស់ចំពោះចំណ​ង​សាម​គ្គីភាព​មិត្ត​ភាព​និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ប្រ​ទេស​ទាំង​ពីរ​ក​ង​ទ័ព​ទាំង​ពីក​ម្ពុជា​ ឡាវ នារ​យៈពេល​ក​ន្ល​ង​ម​ក ។ តាម​រ​យៈជំនួប​នាឱកាស​នោះស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់​ ក៏បាន​លើក​ឡើង​ថា៖មេប​ញ្ជាការ​យោធាខេត្តអាតាពើ និង ​យោធាខេត្ត​ចំប៉ាសាក់រ​ប​ស់ក​ង​ទ័ព​ប្រ​ជាជ​ន​ឡាវ ដែល​មាន​ព្រំដែន​ជាប់ជាមួយ​យោធ​ភូមិភាគ​ទី១ខេត្ត​ស្ទឹង​ត្រែង​ប្រ​ទេស​ក​ម្ពុជា​ត្រូវ​រួម​គ្នាធ្វើយ៉ាង​ណាបំពេញ​ភារ​កិច្ច រ​ក្សាស​ន្តិសុខ តាម​ប​ណ្តោយ​ព្រំដែន​ប្រ​ទេស​ទាំង​ពីរ អោយ​មាន​សុវ​ត្ថិភាព​ល្អនិង​ធ្វើយ៉ាង​ណាអោយ​ប្រ​ជាជ​ន​ប្រ​ទេស​ទាំង​ពីក​ម្ពុជា ​ឡាវ​ទៅម​ក​រ​ក​ស៊ីអោយ​មាន​សេច​ក្តីសុខ ហើយ​រឿង​ហេតុដែល​កើត​ឡើង​ក​ន្ល​ង​ម​ក​ត្រូវ​ប​ញ្ជៀសអោយ​បាន​ដាច់ខាត​កុំអោយ​មាន​ការ​ប៉ះទ​ង្គិច​គ្នា ត្រូវ​តែជួប​ច​រ​ចារ​គ្នាដោះស្រាយ​ប​ញ្ហាដោយ​ស​ន្តិវិធី។ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់​ បាន​ប​ញ្ជាក់ទៀត​ថា៖ស​ន្តិភាព​ប្រ​ទេស​ជិត​ខាង​គឺជាមូល​ដ្ឋាន​គ្រិះសំរាប់ប្រ​យុទ្ធ​ត​ស៊ូនិង​ភាព​ក្រីក្រ​ដែល​​ប្រ​ជាជ​ន​យើង​បាន​ឆ្ល​ង​កាត់ជាយូរ​ម​ក​ហើយ​នោះអោយ​មាន​ការ​រីចំរើន​ឆាប់រ​ហ​ស័ ។ នៅក្នុងឱកាស​នោះដែល ឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ចាន់សាម៉ន ចាន់យ៉ាឡា និង ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ក៏បាន​ជំរាប​ជូន​គ្នាទៅវិញ​ទៅម​កអំពីស​ភាព​ការ​ណ៍ខ្លះៗដែល​បាន​កើត​មាន​ឡើង​នៅក្នុង​ប្រ​ទេស​នីមួយៗ និង អំពីស​ភាព​កាណ៍ប្រែប្រួល​ក្នុង​ដំប​ន់និង​ពិភ​ព​លោក​ផ​ង​ដែល។ រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ការ​ពារ​ជាតិឡាវ​ ក៏បាន​ស្នើសុំដ​ល់ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ អោយ​ប​ន្ត​ការ​ផ្លាស់ប្តូរ​ប្រ​តិភូថ្នាក់ដឹក​នាំគ្រ​ប់ជាន់ថ្នាក់រ​វាង​ក​ង​ទ័ព​ប្រ​ទេស​ទាំង​ពីរ ក​ម្ពុជា​ ឡាវ ចាប់ពីថ្នាក់នាយ​ក​ដ្ឋាន ភូមិភាគ​ដំប​ន់ ប្រ​តិភូសំរាក​បំប៉ន និសិ្ស​ត​យោធា ដើម្បីអោយ​កំរិត​ទំនាក់ទំន​ង​ក​ង​ទ័ព​ទាំង​ពីរ​កាន់តែកើន​ឡើង​កំរិខ្ព​ស់ប​ន្ថែម​ទៀត ។ ក្នុងឱកាស​ដែល​ក​ង​ទ័ព​ប្រ​ជាជ​ន​ឡាវ​ប្រារ​ព្ធ​ខួបអនុស្សាវ​រីយ៍លើក​ទី៧០ថ្ងៃប​ង្កើត​ក​ង​ទ័ព​ប្រ​ជាជ​ន​ឡាវឯកឧត្ត​ម ឧត្ត​ម​សេនីយ៍ឯក ចាន់សាម៉ន ចាន់យ៉ាឡាត ក៏បានអញ្ជើញ​ក្រុម​សិល្បៈក​ង​ទ័ព​ជើង​គោក នៃ​ខ​ភ​ម​ម​ក​ប្រ​ទេស​ឡាវ ដើម្បីសំដែង​សិល្បៈជូន​ក​ង​ទ័ព​ឡាវ​ទ​ស្ស​នា នាចុង​ឆ្នាំ ២០១៨ នេះ ។
ប​ន្ទាប់ពីបាន​ប​ញ្ច​ប់ជំនួប​ទ្វេភាគីរួច​ម​ក​គ​ណ​ប្រ​តិភូក្រ​សួង​ការ​ពារ​ជាតិក​ម្ពុជា​ដឹក​នាំដោយ ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់​ ព្រ​ម​ទាំង​ស​មាជិក​ប្រ​តិភូអម​ដំណើរ​ទាំងអស់ក៏បានអញ្ជើញ​ទៅទៅដាក់​​កំរ​ង​ផ្កានៅស្តូបអនុស្សាវ​រីយ៍វ​រៈជ​ន​នីឡាក់ណាម​នៅក្នុង​ទីក្រុង​វាង​ច​ន្ទ័ផ​ង​ដែល។

ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បិទ​កីឡាក​ង​យោធ​ព​ល​ខេម​ភូមិន្ទ ឆ្នាំ២០១៨

ការ​ប្រ​កួត​កីឡា​ក​ង​យោធ​ព​ល​ខេម​ភូមិន្ទ​ បាន​បិទ​ប​ញ្ច​ប់​ហើយ​នៅ​ថ្ងៃទី​១៣​ ខែម​ក​រា​ ឆ្នាំ​២០១៨​​នេះ​ ដោយ​ល​ទ្ធ​ផ​ល​យ៉ាង​ជោគ​ជ័យ​និង​ត្រ​ចះត្រ​ច​ង់ នៅម​ជ្ឈ​ម​ណ្ឌ​ល​ពាណិជ្ជ​ក​ម្ម កោះ​ពេជ្រ​, ស្ថិត​ក្រោម​អធិប​តីភាព​ ស​ម្តេច​ពិជ័យ​​សេនា​ ទៀ បាញ់ ​ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ រ​ដ្ឋ​ម​ន្ត្រី​​ក្រ​សួង​ការ​ពារ​ជាតិ​ និង​ជា​​អនុប្រ​ធាន​គ​ណៈក​ម្មាធិការ​ក​ណ្តាល​ស​មាគ​មអតីត​យុវ​ជ​ន​ក​ម្ពុជា និង​មាន​វ​ត្ត​មាន​ចូល​រួម​ផ​ង​ដែរ ឯ.ឧ​ ថោង ខុន រ​ដ្ឋ​ម​ន្ត្រីក្រ​សួង​ទេស​ច​រ​ណ៍ និង​ជាប្រ​ធាន​គ​ណៈក​ម្មាធិការ​ជាតិអូឡាំពិក, ឯ.ឧ ហុង ជួន​ណា​រុង រ​ដ្ឋ​ម​ន្ត្រីក្រ​សួងអប់រំ យុវ​ជ​ន និង​កីឡា និងឯ.ឧ នាយឧត្ត​ម​សេនីយ៍ ប៉ុល សារឿន អគ្គ​មេ​ប​ញ្ជាការ ​នៃ​ក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ។

នេះ​ជាព្រឹត្តិកាណ៍ដ៏ធំលើក​ទី២ នៃការ​ប្រ​កួត​កីឡាក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ ដែល​ព្រឹត្តិកាណ៍​​ការ​ប្រ​កួត​កីឡាក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ លើក​ទី១ ធ្វើនៅក្នុង​ឆ្នាំ២០១៧ក​ន្ល​ង​ទៅ​នេះ ត្រូវ​បាន​រៀប​ចំ​​ឲ្យ​មាន​ការ​ចូល​រួម​រ​ប​ស់ម​ហាជ​ន និង​ក​ង​ក​ម្លាំង​ប្រ​ដាប់អាវុធ បាន​ចូល​រួម​កាន់​តែ​ជិត​ស្និទ្ធ​ជា​មួយ​នឹង​គ្នា​។​

ឯ.ឧ ឧត្ត​ម​សេនីយ៍ឯក ហ៊ុន ម៉ាណែត នាយ​រ​ង​សេនាធិការ​ចំរុះ មេប​ញ្ជាការ​រ​ង​ក​ង​ទ័ព​ជើង​គោក​,​ មេប​ញ្ជាការ ប​ញ្ជាការ​ដ្ឋាន​ជាតិ ក​ម្លាំង​ពិសេស​ប្រ​ឆាំង​ភេរ​វ​ក​ម្ម និង​ជាប្រ​ធាន​គ​ណៈក​ម្ម​ការ​រៀប​ចំការ​ប្រ​កួត​កីឡា ខ.ភ.ម បាន​មាន​ប្រ​សាស​ន៍ថា ការ​ប្រ​កួត​កីឡាយោធ​ព​ល​​ខេម​រ​ភូមិន្ទ ឆ្នាំ២០១៧នេះ បាន​រៀប​ចំធ្វើឡើង ក្នុង​គោល​បំណ​ង​សំខាន់ដើម្បីអបអរ​សាទ​រ​ខួបអនុស្សាវ​រីយ៍លើក​ទី៣៩ឆ្នាំ នៃ​ទិវា​ជ័យ​ជំនះ​៧ម​ក​រា (៧ ម​ក​រា ១៩៧៩ - ៧ ម​ក​រា ២០១៨) និង​ប្រ​មូល​មូល​និធិ ដើម្បីគាំទ្រ​ស​ក​ម្ម​ភាព ​ស​មាគ​ម​អតីត​​យុទ្ធ​ជ​ន​​ក​ម្ពុជា។ ព្រឹត្តិការ​ណ៍នេះ បាន​ប​ង្ហាញ​ដ​ល់សាធារ​ណៈជ​ន និង​ម​ហាជ​ន ស្វែង​យ​ល់​ និង​យ​ល់ដឹង​ប​ន្ថែម​ទៀត អំពីតួនាទី និង​ភារ​កិច្ច​រ​ប​ស់ក​ង​ទ័ព ក្នុង​ការ​ចូល​រួម​ថែរ​ក្សាសុខ​ស​ន្តិភាព និង​ការ​អភិវ​ឌ្ឍ​ប្រ​ទេស​ជាតិ។ ប​ន្ថែម​ពីនេះទៀត ប​ង្ក​ល​ក្ខ​ណៈ​ឲ្យ​ម​ហាជ​ន​ចូល​រួម​កាន់​តែ​ជិត​ស្និទ្ធ​ និង​មាន​សាម​គ្គីភាព​ជា​មួយ​​នឹង​ក​ង​ទ័ព ក្នុង​ការ​ការ​ពារ​ជាតិ​មាតុភូមិត​ទៅអនាគ​ត​ខាង​មុខ​ទៀត។

ការ​​ប្រ​កួត​នេះ គឺមាន​ក្រុម​កីឡាក​រ​ចូល​រួម​មាន​ចំនួន ៥៥២នាក់ ស្មើរ​នឹង ៤៦ក្រុម ដែល​ជា​កីឡាក​រ ​ម​ក​ពីក្រ​សួង​ស្ថាប័ន​ស៊ីវិល ក្រុម​យុវ​ជ​ន​មាន​ចំនួន ២៨ក្រុម ក្រុម​កីឡាក​រ​ម​ក​ពី​តាម​ប​ណ្តា​​ក​ង​ឯក​​ភាព​​នានានៃខ.ភ.ម មាន​ចំនួន ១៦ក្រុម និង​ក​ង​ន​គ​រ​បាល​ជាតិ មាន​ចំនួន ២ក្រុម។ ការ​ប្រ​កួត​ចែក​ចេញ​​​​ជាពីរ​ប្រ​ភេទ៖ ប្រ​ភេទ​ទី១-មាន​ចំនួន ២២ក្រុម វិញ្ញាសារ  រ​ត់កុំម៉្ម​ង់ដូ ច​ម្ងាយ០៤គីឡូម៉ែត, សែង​ហ្រ្វ​ង់​កា ទ​ម្ង​ន់៥០គីឡូក្រាម ច​ម្ងាយ១៥០០ម៉ែត្រ និង​រ​ត់ឆ្ល​ង​កាត់ឧប​ស​គ្គ​ស​មូហ​ភាព។ ប្រ​ភេទ​ទី២-មាន​ ២៤ក្រុម វិញ្ញាសារ រ​ត់កុំម្ម​ង់ដូ ច​ម្ងាយ០៣គីឡូម៉ែត្រ សែង​ហ្វ្រ​ង់កាទ​ម្ង​ន់៥០​គីឡូ​ក្រាម ច​ម្ងាយ​១​ពាន់​​ម៉ែត្រ​ និង​រ​ត់ឆ្ល​ង​កាត់​ឧប​ស​គ្គ ជាស​មូហ​ភាព​ដូច​គ្នា។

ជាល​ទ្ធ​ផ​ល​ការ​ប្រ​កួត​បាន​រ​ក​ឃើញ​ម្ចាស់ជើងឯក ​ក្រុម​ប្រ​ភេទ២ ចំណាត់ថ្នាក់លេខ១ បាន​​ទៅ​លើ​ក្រុម​អ​ត្ត​ព​ល​ក​ម្ម​អូឡាំពិក, លេខ២បាន​ទៅលើក្រុម៧ម​ក​រាមាន​ជ័យ និង​ចំណាត់​ថ្នាក់​លេខ៣ បាន​ទៅ​លើក្រុម​សាម​គ្គី០០១។ ចំណែក​ក្រុម​ប្រ​ភេទ១ នូវ​ចំណាត់ថ្នាក់លេខ១ គឺត្រូវ​បាន​ទៅ​លើ​ក្រុម​ប​ញ្ជាការ​ដ្ឋាន​ជាតិក​ម្លាំង​ពិសេស​ប្រ​ឆាំង​ភេរ​វ​ក​ម្ម​, ហើយ​លេខ២ បាន​ទៅ​​លើ​ក្រុម​ក​ង​ព​ល​តូច​ទ័ព​ពិសេស​ឆ​ត្រ​យោង​លេខ៩១១ និង​ចំណាត់ថ្នាក់លេខ៣ បាន​ទៅ​​លើ​ក្រុម សាលា​នាយ​ទាហាន​ស​ក​ម្ម​(ត្មាត​ព​ង)​ ។

ថ្លែង​ក្នុង​ឱកាស​បិទ​ការ​ប្រ​កួត​នោះ ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ បាន​ស​ម្តែង​ការ​កោត​ស​រ​សើរ​ចំពោះគ​ណៈក​ម្មាធិការ ក្រុម​ការ​ងារ​រៀប​ចំ​ប្រ​កួត​កីឡា ខ.ផ.ម និងអបអរ​សាទ​រ​ចំពោះ​ក្រុម​កីឡា​ទាំងអស់ ដែល​ដ​ណ្តើម​បាន​ជ័យ​លាភី​ជោគ​ជ័យ​ និង​ជា​ទីមោទ​ន​ភាព​នេះ មិន​ត្រឹម​តែស​ម្រាប់​​​ខ្លួនឯង​ប៉ុណ្ណោះទេ គឺជា​មោទ​ន​ភាព​រ​ប​ស់ ខ.ភ.ម និង​ប្រ​ទេស​ជាតិ​ ដែល​បាន​ឆ្លុះប​ញ្ចាំង​អំពីការ​រីក​ច​ម្រើន​លើ​វិស័យ​កីឡានៅក្នុង​ស​ម័យ​តេជោ សុខ​ស​ន្តិភាព និង​អភិវ​ឌ្ឍ​ន៍​។

ស​ម្តេច​ពិជ័យ​សេនា បាន​ផ្ដាំផ្ញើដ​ល់ថា «ប​ណ្ដាក​ងឯក​ភាព នៃយោធ​ព​ល​ខេម​រ​ភូមិន្ទ​ទាំងអស់ ត្រូវខិតខំ​រៀប​ចំថ្នាល​ប​ណ្ដុះប​ណ្ដាល​កីឡា រៀប​ចំកាល​វិភាគ​មួយ​ច្បាស់លាស់ យ​ក​ចិត្ត​ទុក​ដាក់​ចំពោះគ្រូប​ង្វិក ថែទាំកីឡាក​រឲ្យ​បាន​ល្អ និង​ក​សាង​ហេដ្ឋារ​ច​នាស​ម្ព័ន្ធ​កីឡា លាន​ដ្ឋាន​ប្រ​កួតកីឡា ឲ្យ​​បានស​មស្រ​ប សំដៅលើកស្ទួយ​ជីវ​ភាព​កីឡា និង​សុខ​ភាព​ក​ង​ទ័ព​រ​ប​ស់​យើង»

ជា​មួយ​គ្នានោះដែរ ស​ម្តេច​ពិជ័យ​សេនា ទៀ បាញ់ បាន​លើក​ទឹក​ចិត្ត​ដ​ល់ក្រុម​កីឡាក​រ​ ដែល​មិន​ទ​ទួល​​​បាន​ចំណាត់ថ្នាក់ល្អ ក៏ត្រូវ​តែប​ន្ដ​ហ្វឹក​ហ្វឺន​ប​ន្ថែម​ទៀត​ដ​ក​ប​ទ​ពិសោធ​ន៍ នូវ​ចំណុច​ខ្លាំង ចំណុច​ខ្សោយ​រ​ប​ស់ខ្លួន ឲ្យ​ក្លាយ​ជាចំណុច​ខ្លាំង​ទាំងអស់ ដើម្បីឈាន​ទៅរ​ក​ជ័យ​ជំនះ។ យ៉ាង​ណាមិញ កីឡាក​រ​ និង​​គ្រូប​ង្វិក​ទាំងអស់ នៃក​ង​យោធ​ព​ល​ខេម​រ​ភូមិន្ទ និង​ស៊ីវិល ត្រូវ​តែយ​ក​ចិត្ត​ទុក​ដាក់ខ្ព​ស់​ក្នុង​កា​រ​ហ្វឹក​ហ្វឺន​ឲ្យ​បាន​ពូកែ ដើម្បីប្រ​កួត​យ​ក​មេដាយ​មាស​ជូន​ជាតិ និង​ស៊ីហ្គេម ឆ្នាំ២០២៣​ខាង​​មុខ​នេះ។ ហើយ​​កីឡាក​រ ​ក៏​ដូច​យុវ​ជ​ន​ទាំងអស់ រួម​គ្នាការ​ពារ​សុខ​ស​ន្តិភាព ប្រ​ឆាំង​នូវ​ប​ដិវ​ត្ត​ព​ណ៌ និង​ត្រូវ​តែមាន​ក្ដី​ស​ង្ឃឹម​ ​ប្រ​ក​ប​ដោយ​ឆ​ន្ទៈមោះមុត​ដើម្បីឈាន​ទៅរ​ក​ជ័យ​ជំនះ ដោយ​ជៀសឲ្យ​ឆ្ងាយ​ពី​គ្រឿង​ញៀន ល្បែង​​អបាយ​​មុខ​គ្រ​ប់យ៉ាង និង​ចូល​រួម​គោរ​ព​ច្បាប់​ច​រាច​រ ដើម្បីសេច​ក្តីសុខ​សុវ​ត្ថិភាព​ស​ម្រាប់​យើង​ទាំង​អស់​​គ្នា​។

គួរ​ប​ញ្ជាក់ដែរ​ថា៖ ក្រៅពី​ព្រឹត្តិការ​ណ៍​​ការ​ប្រ​កួត​កីឡានេះ ​ក៏បាន​រៀប​ចំ​​ធ្វើ​ការ​​តាំង​​ពិព័រ​ណ៍​​នូវ​​ស​ព្វាវុធ​​ទំនើប​​ៗ​​មួយ​ចំនួន​​ផ​ង​ដែរ​ហើយ​ជាង​នេះទៅទៀត ក៏បាន​ដាក់​ល​ក់​និង​ប​ង្ហាញ​នូវ​ផ​លិត​ផ​ល​ក​ង​ទ័ព​ ​និង​​ក្រុម​ហ៊ុន​ស​ហ​គ្រាស​ជាង ​៦០​ស្ត​ង់​ដែរ ​ដោយ​ថ​វិកាដែល​ទ​ទួល​បាន​ពី​ព្រឹត្តិការ​ណ៍​នេះ​នឹង​យ​ក​ទៅ​​ចែក​​ជូន​​​ដ​ល់​​​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា ​ដែល​បាន​លះប​ង់​អាយុ​ជីវិត​ដើម្បីស​ន្តិភាព ​បុព្វ​ហេតុ​ជាតិមាតុ​ភូមិ​ក​ម្ពុជា​។​ ​ជាមួយ​គ្នា​នោះ​ក៏​មាន​ការ​ប្រ​គុំ​ត​ន្ត្រី​ដោយ​មាន​តារា​រាប់​ល្បី​ៗ​រាប់សិប​នាក់​ចូល​រួម​ដែរ ដើម្បី​ប្រ​មូល​​ថ​វិកា​​ជួយ​​ដ​ល់​អតីត​យុទ្ធ​ជ​ន​ក​ម្ពុជា​នោះ។ តាម​ការឲ្យ​ដឹង​ពី​ ឯ.ឧ ឧត្ត​ម​សេនីយ៍ឯក ហ៊ុន ម៉ាណែត បាន​ប​ញ្ជាក់ថា នៅក្នុង​ឆ្នាំ២០១៧ក​ន្ល​ង​ម​ក គ​ណៈក​ម្ម​ការ​រៀប​ចំ​បាន​ប្រ​មូល​មូល​នី​ធិ​ថ​វិកា​ចំនួន​ ៤០០​លាន​រៀល​ ប្រ​ហែល១០ម៉ឺន​ដុល្លា​​​ ដោយ​បាន​បែង​ចែក​ទៅដ​ល់សាខាស​មាគ​មអតីត​យុទ្ធ​ជ​ន​ក​ម្ពុជា ២៥​ខេត្ត​ក្រុង ​ដែល​ក្នុង១ខេត្តៗទ​ទួល​បាន​ថ​វិកា ១៦លាន​រៀល ហើយ​ស​ង្ឃឹម​ថា​នៅក្នុង​ឆ្នាំ​២០១៨​នេះ​ គ​ណៈក​ម្ម​ការ​រៀប​ចំ​នឹង​ទ​ទួល​ថ​វិកា​កាន់​តែច្រើន​ជាង​ឆ្នាំមុន ដើម្បីយ​ក​ទៅជួយ​ដ​ល់​ការ​សាង​ស​ង់​ផ្ទះ​ និង​ស​ហ​ស​ង្គ្រោះស​ព​​អតីត​យុទ្ធ​ជ​ន៕

ឯ.ឧ នាង ផាត ជួបអនុព័ន្ធ​យោធាថ្មីអូស្ត្រាលី
       នៅ​ទីស្តីការ​ក្រ​សួង​ការ​ពារ​ជាតិ​ រ​សៀល​ថ្ងៃ​​សុក្រ​ ១១រោច​ ខែបុស្ស ​ឆ្នាំរ​កា ​ន​ព្វ​ស័ក ​ពុទ្ធ​ស​ក​រាជ​ ២៥៦១​ ត្រូវ​និង​ថ្ងៃទី១២​ ខែម​ក​រា​ ឆ្នាំ២០១៨​ ឯកឧត្ត​ម ​នាយឧត្ត​ម​សេនីយ៍ ​នាង ផាត ​រ​ដ្ឋ​លេខាធិការ​ក្រ​សូង​ការ​ពារ​ជាតិ ​បាន​អនុញ្ញាត ​អោយ​លោក​វ​រ​សេនីយ៍ឯក ​PAUL BARTA ​អនុព័ន្ធ​យោធា​អូស្រ្តាលី​​ថ្មី​ និង​លោក ​វ​សេនីយ៍ឯក​ MARK​ HINCHCLIFFE​ ជា​អនុព័ន្ធ​យោធា​អូស្រ្តាលី​ចាស់​ដែល​ត្រូវ​ច​ប់​ បេស​ក​ក​ម្ម​អណ​ត្តិ​ការ​ទូត​នៅ​ព្រះរាជាណាច​ក្រ​ក​ម្ពុជា​ចូល​ជួប​ស​ម្តែង​ការ​គួរ​ស​ម​ និង​ជ​ម្រាប​លា​។​
       ក​ង​ទ័ព​អូស្រ្តាលី​ក​ន្ល​ង​ម​ក​បាន​ដើរ​តួនាទី​សំខាន់​ក្នុង​ការ​រួម​ចំណែក​ក​សាង​ស​ន្តិភាព​ ស្ថេរ​ភាព​និង​ ជួយ​ប​ង្កើន​ជំនឿ​ទុក​ចិត្ត​គ្នា​រ​វាង​ប្រ​ទេស​ក្នុង​តំប​ន់​អាស៊ីប៉ាស៊ីហ្វិក​ ក៏​ដូច​តំប​ន់​អាស៊ី​អាគ្នេយ៏។​ ដោយ​ឡែក ​នៅ​ក​ម្ពុជា​ ក​ង​ទ័ព​អូស្រ្តាលី​​បាន​ជួយ​ក​ង​ទ័ព​ក​ម្ពុជា​ជា​ស្មារ​តី​,​ សំភារៈប​ច្ចេក​ទេស ​និង​ជួយ​ប​ណ្តុះ​ប​ណ្តាល​ ធ​ន​ធាន​ម​នុស្ស​ ដើម្បី​ចូល​រួម​ចំណែក​ក្នុង​ការ​ធ្វើ​កំណែរ​ទំរ​ង់​រ​ប​ស់​ ខ.ភ.ម​។
       នេះ​ជា​ប្រ​សាស​ន៏​រ​ប​ស់​ ឯ.ឧ​ នាយឧត្ត​ម​សេនីយ៏ ​នាង ផាត​ រ​ដ្ឋ​លេខាធិការ​ក្រ​សួង​ការ​ពារ​ជាតិ​ ក្នុង​ឱកាស​ជំនួប​សំដែង​ការ​គួរ​ស​ម​រ​ប​ស់​ លោក​ វ​រ​សេនីយ៍ឯក ​ប៉ូល ​បាតា ​ អនុព័ន្ធ​យោធា​ថ្មី​អូស្ត្រាលី ​និង​ការ​ជំរាប​លា​រ​ប​ស់​ លោក​ វ​រ​សេនីយ៍ឯក​ ម៉ាក ហ៊ីន​ឃ្លីហ្វ ​អនុព័ន្ធ​យោធា​ចាស់​កាល​ពី​ពេល​ថ្មីៗ​នេះ​ នៅ​ទីស្តីការ​ ក្រ​សួង​ការ​ពារ​ជាតិ​។​
       ឯ.ឧ ​ក៏​បាន​ថ្លែង​ជួស​មុខ​ស​ម្តេច​ពិជ័យ​សេនា​ ឧប​នាយ​ក​រ​ដ្ឋ​ម​ន្ត្រី​ រ​ដ្ឋ​ម​ន្ត្រី​ក្រ​សួង​ការ​ពារ​ជាតិ​ ទៀ បាញ់​ នូវ​អំណ​រ​ គុណ​ចំពោះ​រ​ដ្ឋាភិបាល​ក៏​ដូច​ក​ង​ទ័ព​អូស្រ្តាលី​ ដែល​ក​ន្ល​ង​ម​ក​បាន​រួម​ចំណែក​យ៉ាង​ធំធេង​ក្នុង​ការ​ ស្វែង​រ​ក​ស​ន្តិភាព​ និង​ការ​ប​ង្រួប​ប​ង្រួម​ជាតិ​ម​ក​ជូន​ក​ម្ពុជា​។​ ហើយ​ប​ច្ចុប្ប​ន្ន​នេះ​ក​ង​ទ័ព​អូស្រ្តាលី​នៅ​តែប​ន្ត​ ជួយ​ខ.ភ.ម​ លើការ​ស​រ​សេរ​សៀវ​ភៅ​ស​ការ​ពារ​ជាតិ , ស​ន្តិសុខ​លំហ​រ​ស​មុទ្រ​ដែល ក​ន្ល​ង​ម​ក​យើង​កំពុង​ជួប​ប​ញ្ហាប្រ​ឈ​ម​ជាច្រើន​ដូច​ជា៖មាន​ចោ​រ​ស​មុទ្រ , ប្ល​ន់ប្រ​ដាប់អាវុធ , រ​ត់ព​ន្ធ​ម​នុស្ស , រ​ត់ព​ន្ធ​គ្រឿង​ញៀន​និង​ការ​នេសាទ​ខុស​ច្បាប់ជាដើម​​​​។ មិន​តែប៉ុណ្ណោះក​ង​ទ័ពអូស្ត្រាលីក៏នៅតែប​ន្ត​ផ្ត​ល់អាហារ​រូប​ក​រ​ណ៏ដ​ល់ ខ.ភ.ម ជារៀង​រាល់ឆ្នាំ ដូច​ឆ្នាំ២០១៨ ខាង​មុខ​ក​ង​ទ័ពអូស្រ្តាលីបាន​ផ្ត​ល់ចំនួន ៥០ ក​ន្លែង​ប​ន្ថែម​ទៀតឲ្យ​ដ​ល់ ខ.ភ.ម យើង។ ឯ.ឧ រ​ដ្ឋ​លេខាធិការ ក៏បាន​ប​ញ្ជាក់ថា៖​ចំណ​ង​​​សាម​គ្គីភាព​មិត្ត​ភាព និង​កិច្ច​ស​ហ​ប្រ​តិប​ត្តិការ​រ​វាង​ក​ង​ទ័ព​ទាំង ២ ក​ម្ពុជា.អូស្ត្រាលី ពីមួយ​ថ្ងៃទៅ​មួយ​ថ្ងៃ​កាន់​តែ​រឹង​មាំជារៀង​រ​ហូត  ។
        មាន​ប្រ​សាស​ន៏ឆ្លើយ​ត​ប​ក្នុងឱកាស​នោះលោក វ​រ​សេនីយ៍ឯក ម៉ាក ហ៊ីន​ឃ្លីហ្វ បាន​ថ្លែង ថា៖ ក​ង ទ័ព​អូស្ត្រាលី​នៅ​តែ​ប​ន្ត​ជួយ​ក​ង​ទ័ព​ក​ម្ពុជាលើការ​ក​សាង​សៀវ​ភៅស​ការ​ពារ​ជាតិ ការ​ផ្ដ​ល់អាហារ​រូប​ក​រ​ណ៏ ឲ្យ​ដ​ល់​នាយ​ទាហាន​វ័យ​ក្មេង , ជួយ​ហ្វឹក​ហ្វឺន​លើផ្នែក​ភាសាអង់គ្លេស​ដែល​បាន​និង​កំពុង ធ្វើការ​សិក្សានៅ ក្នុង សាក​ល​វិទ្យាល័យ​ការ​ពារ​ជាតិ , ហើយ​តាម​រ​យៈគ​ណៈក​ម្មាការ​ស​ន្តិសុខ​លំហ​រ​ស​មុទ្រ​គឺក​ង​ទ័ព អូស្រ្តាលីជួយ​ក្នុង​ការ​ធ្វើលំហាត់ស​ម​យុទ្ធ​ផ្សេង​ៗ​ ដូច​ជាលំហាត់លើតុជាដើម ។ ដោយ​ឡែក​ចំពោះប​ញ្ហា ស​ន្តិសុខ​ក្នុង​តំប​ន់ដូច​ជាជ​ម្លោះក្នុង​ស​មុទ្រ​ចិន​ខាង​ត្បូង , ការ​ប្រ​ឆាំង​ជាមួយ​ពួក ISIS ដែល​កំពុង​ជ្រៀត​ចូល ម​ក​ក្នុង​តំប​ន់ផ​ង​ដែរ​​៕

ព័ត៌មានច្រើនទៀត

វីដេអូ

ពិធីតាំង​ពិព​ណ៏ក​ង​យោព​ល​ខេម​រ​ភូមិន្ទ៏ដែល​បា្រ​រុប​ឡើង​ក្រោមអធិប​តីភាព​ស​ម្តេច​ពិជ័យ​សេនាទៀ បាញ់

បណ្តាញតភ្ជាប់